Khmer Angkor News

មានពលរដ្ឋពុលដោយសារទឹកស្លាប់៦នាក់ និងមានអាការៈពុល៥០នាក់ នៅស្រុកចិត្របុរី ខេត្តក្រចេះច៊ខេត្តក្រចេះ៖ បើតាមកាបញ្ជាក់ពីលោក ឈ្...
05/05/2018

មានពលរដ្ឋពុលដោយសារទឹកស្លាប់៦នាក់ និងមានអាការៈពុល៥០នាក់ នៅស្រុកចិត្របុរី ខេត្តក្រចេះ

ច៊ខេត្តក្រចេះ៖ បើតាមកាបញ្ជាក់ពីលោក ឈ្នាង សុវុត្ថុា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះបានថ្លែងថា គិតមកត្រឹមម៉ោងនេះពលរដ្ឋដែលរស់នៅភូមិ ចំនួន៤ស្ថិតនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដែលគេសន្និដ្ឋានបឋមថាពុលទឹកអូរនោះអ្នកស្លាប់កេីនឡេីងដល់ទៅ៦នាក់ និងអ្នករងគ្រោះមកសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកេីនឡេីងដល់ទៅ៥០នាក់ហេីយហើយអ្នកដែលមានអាការៈធ្ងន់មួយចំនួនបានបញ្ជូនមកសង្គ្រោះនៅភ្នំពេញ។

អភិបាលខេត្តក្រចេះបានមសនប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅ ភូមិឃុំខាងលើភាគច្រើនប្រើប្រាស់ទឹកអូរធម្មជាតិ ខណៈមានភ្លៀងធ្លាក់មានថ្នាំពុលបាញ់ស្មៅហូរចូលអូរ ពេលដួសយកទៅប្រើប្រាស់បណ្តាលពុល។ ទោះយ៉ាងណាមានប្រភពអះអាងថា ករណីនេះបានកើតឡើងចាប់តាំងពីថ្ងៃទី០៤ ខែឧសភា ម្សិលម៉ិញ ហើយបានបង្កការភ្ញាក់នៅព្រឹកថ្ងៃទី០៥នេះ។ ក្រោយពីដឹងរឿងនេះអាជ្ញាធរខេត្តបានចាត់ចែងអន្តរាគមន៍យ៉ារួសរាន់៕

ពលករ​ខ្មែរ២នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ ផឹកស៊ី​ជាមួយគ្នាក្លែមសម្តីរហូតចាក់គ្នាស្លាប់១នាក់!ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ២១ និង៣០...
02/05/2018

ពលករ​ខ្មែរ២នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ ផឹកស៊ី​ជាមួយគ្នាក្លែមសម្តីរហូតចាក់គ្នាស្លាប់១នាក់!

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ២១ និង៣០នាទីយប់ ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៨ ពលករ​ខ្មែរ ២នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ ផឹផឹកស៊ីជាមួយគ្នាក្លែមពាក្យសម្តី ររហូតផ្ទុះជម្លោះ ជនបង្ក បាន​ស្ទុះ​ទៅយក ដែក​មុត​ស្រួច ចាក់​ពីក្រោយជន​រងគ្រោះ​ស្លាប់ភ្លាមៗ នៅ​ចំណុច​បន្ទប់​លេខ១៣ ក្នុង​អា​ផាត​មែន (Apartment) ស្ថិតក្នុង​ភូមិ​ឡា​ត​ប្រា​ធី​វ ស្រុក ឡា​ត​ក្រា​បាំង ក្រុង​បាងកក។

ជនរងគ្រោះ​ឈ្មោះ ចេង រ៉ា​ក់ (Cheng Rak) ភេទ​ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ជា​ពលករ​ចំណាកស្រុក រស់នៅ​ខេត្តកំពង់ឆ្នាំង។ ចំណែក ជនបង្ក​ឈ្មោះ ពៅ សីហា (Shayha Pov) ភេទ​ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ជា​ពលករ ចំណាក ស្រុក​ដូចគ្នា ។ នៅ​យប់កើតហេតុ ពួកគេ​បាននាំគ្នា​ផឹកស៊ី នៅនៅក្នុងបន្ទប់ស្នាក់នៅកន្លែងកើតហេតុ​ខាងលើខណៈស្រវសងស្រឿងៗបានឈានដល់ទាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី ភ្លាមនោះ ជនបង្ក ក៏បាន​យក ដែក​ស្រួច​ប្រវែង៣២.៥សង់ទីម៉ែត្រ ចាក់ទៅលើ​ជនរងគ្រោះ​ចំនួន ២ដង ចំក្បាល​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ។

បន្ទាប់ពី​ធ្វើ​សកម្មភាព រួច​ជនបង្ក​ ក៏បាន​រត់គេចខ្លួន​បាត់​ទៅ ដោយ​ខាង​សម្ថ​កិច្ច​ថៃ​សង្ស័យថា ជនបង្ក​បាន​រត់​មកដល់​ប្រទេសខ្មែរ​តាម​ច្រកព្រំដែន​ផ្សារ​ព្រំ ឬច្រក​ឡែ​ម ។ ចំណែក​ខាង​សម្ថ​កិច្ច​ថៃ​បាន​ទាក់ទង​មក លោក​វរ​សេនី​យ៍ត្រី ចាន់ វាសនា អធិការនគរបាល​ស្រុក​សាលា​ក្រៅ​ដើម្បី​ឱ្យជួយសហការ និង​សែ្វ​ង​រក​ចាប់ខ្លួន​ជនបង្ក ៕

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​កំពុង​ចាក់ដី​ធ្វើ​ផ្លូវ​កៅស៊ូ​តាម​មាត់ទន្លេ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ប្រវែង​១៧០០​ម៉ែត្រ ដើម្បី​...
01/05/2018

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​កំពុង​ចាក់ដី​ធ្វើ​ផ្លូវ​កៅស៊ូ​តាម​មាត់ទន្លេ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ប្រវែង​១៧០០​ម៉ែត្រ ដើម្បី​ទទួល​រៀបចំ​បុណ្យ​ទន្លេ នៅក្នុង​ខែ​មិនា ឆ្នាំ​២០១៩​ខាងមុខ​ដោយ​ជោគជ័យ

1 May, 2018 ម៉ោង 8:33 am

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​បន្លែ​ត្រី​សាច់​លក់​តាម​ភូមិ បុក​ជាមួយ​ម៉ូតូ​ដឹកឈើ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​!
30/04/2018

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​បន្លែ​ត្រី​សាច់​លក់​តាម​ភូមិ បុក​ជាមួយ​ម៉ូតូ​ដឹកឈើ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​!

30 April, 2018 ម៉ោង 12:05 pm

សិប្បកម្ម​ផលិត​ទឹកម្ទេស ទឹកសៀង និង​ប្រេងខ្យង​មួយកន្លែងនៅខណ្ឌ​មានជ័យ ​ត្រូវ​អាជ្ញាធរ​ចុះ​បិទ តែមិនបានចាប់ខ្លួនថៅកែទេភ្នំព...
24/04/2018

សិប្បកម្ម​ផលិត​ទឹកម្ទេស ទឹកសៀង និង​ប្រេងខ្យង​មួយកន្លែងនៅខណ្ឌ​មានជ័យ ​ត្រូវ​អាជ្ញាធរ​ចុះ​បិទ តែមិនបានចាប់ខ្លួនថៅកែទេ

ភ្នំពេញ៖ នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៨ បន្ទាប់ពី​ទទួលបាន​សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ និង​មានការ​បញ្ជា​ផ្ទាល់​ពី​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ រួចមក លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរងខណ្ឌ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អង្គភាព​មន្ទីរ​ពាក់​ព​ន្ធ័ ចុះ​ត្រួតពិនិត្យ ទីតាំង​ផលិត ទឹកម្ទេស ទឹកសៀង និង​ប្រេងខ្យង ដែល​បង្ក​ការប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុមទី៧ ភូមិ​ឫស្សី៣ សង្កាត់ ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រហូត​បិទ​ជា​បណ្តោះអាសន្ន​តែម្តង។

នៅ​រសៀល​ថ្ងៃនេះ​ថា ទីតាំង​ផលិត​ទឹកម្ទេស ទឹកសៀង និង​ប្រេងខ្យង ដែល​កន្លងមក​គណៈកម្មកា​រ​ចម្រុះ រួមទាំង​មន្ត្រី​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ លើ​ផលប៉ះពាល់ តាំងពី​ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៧ ម្តង​រួចមកហើយ ដោយ​ទុក​រយៈពេល៦០ថ្ងៃ ក្នុងការ​រុះរើ និង​ប្តូរ​ទីតាំង​ថ្មី ក្រោយ​មន្ត្រី​ជំនាញ និង​បច្ចេកទេស​បាន​រកឃើញ​ផលប៉ះពាល់ មាន៦ចំណុច ដូចខាងក្រោម៖

ទី១៖ ចំហាយ​ទឹកម្ទេស ចេញពី​ឡ​តិ៍​ចំហុយ បង្ក​ជា​ក្លិន ឈួ​ល​ខ្លាំង ស្ទើរ​ទ្រាំ​ពុំបាន​ដល់​អ្នករស់នៅ​ជិតខាង រហូត​កន្លងមក​ធ្លាប់ មាន​អ្នក​ឈឺ​ជា​បន្តបន្ទាប់ ព្រោះតែ​សុខភាព​ខ្សោយ មិនអាច​ទ្រាំទ្រ​ក្លិនឈួល​នេះ​បាន ។
ទី២៖ អំ​រែង​ភ្លើង​ហ៊ុយ​ចេញពី​ឡ​តិ៍​ចំហុយ ហុយ​ចូល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ, ទី៣៖ សម្លេង​រ៊ឺ​ម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់ ពុំមាន​ស៊ី​មាំ​ង​ត្រឹមត្រូវ, ទី៤៖ កម្មករ​ដាក់​ឥ​វ៉ាន់​ពេលយប់ មាន​សំលេង​រំខាន​ស្រែក​ឡូឡា​ដល់​អ្នកជិតខាង។
ទី៥៖ មិនមាន​ស្តង់ដា​ផលិត​តាម​បទដ្ឋាន​បច្ចេកទេស​បាន​ត្រឹមត្រូវ, ទី៦៖ យានយន្ត​ចត​ដឹក​ផលិតផល ចត​លើផ្លូវ​បង្ក​ការស្ទះ​ចរាចរណ៍។

បើតាម​លោក​អភិបាលរងខណ្ឌ បន្ទាប់ពី​ត្រួតពិនិត្យ​រួចមក ក្រុមការងារ និង​មន្ត្រី​ជំនាញ បានទទួល​ការដឹកនាំ​ផ្ទាល់​ពី​លោក ពេជ្រ កែវ​មុនី តម្រូវ​ឲ្យ​បិទ​អាជីវកម្ម ផលិត​ទឹកម្ទេស ទឹកសៀង មិន​ឲ្យ​ប្រកប​អាជីវកម្ម​ទៅ​ពេលខាងមុខ ទៀត​ត្រឹម​ថ្ងៃ​សុក្រ​ទី២៧ ខែមេសា ឆ្នាំ២០១៨ ជា​ស្ថាពរ​តែម្តង។

ម្ចាស់​អាជីវកម្ម ឈ្មោះ សេង រដ្ឋា បាន​ឯកភាព​បិទ និង​រុះរើ មិន​ឲ្យ​ហួស​ពីថ្ងៃ​សុក្រ តាម​ការស្នើសុំ​របស់​អា​ជ្ញា​ធរ​ខណ្ឌ និង​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ពាក់​ព័ន្ធ​ឡើយ៕

24/04/2018

ចូរប្រុងប្រយ័ត្នគ្រោះថ្នាក់! ឡាំព្រីតា ឥណ្ឌា ពេលឆេះផ្ទុះដូចគ្រាប់បែក...

Address

Khmer Angkor News
Phnom Penh
00855

Alerts

Be the first to know and let us send you an email when Khmer Angkor News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khmer Angkor News:

Share