Puchinh-Present

Puchinh-Present ពួកយើងនឹងចែករំលែកពត៌មាន​និងរឿងរ៉ាវផ្សេងៗក្នុងពិភពលោក

01/12/2024

Coming back soon !

21/06/2024
05/06/2024
ពត៌មាន:  ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល ២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ...
15/05/2024

ពត៌មាន: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល ២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ១៦ ឧសភា ២០២៤​​ ដោយតាមការអញ្ជើញរបស់ប្រធានាធិបតី​ចិន Xi Jinping

ពូទីន នឹងធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីលោកបានចាប់ផ្តើមអាណត្តិទី៥ ជាប្រធានាធិបតីកាលពីសប្តាហ៍មុននេះ។ លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping និង​នាយករដ្ឋមន្ត្រី​ចិន លោក Li Qiang។ លោកនឹងទៅទស្សនាទីក្រុង Harbin ក្នុងខេត្ត Heilongjiang ភាគឦសាន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីផងដែរ។

មេដឹកនាំទាំងពីរនឹងចូលរួមក្នុងពិធីរំលឹកខួបលើកទី 75 ពេលដែលរុស្ស៊ី និងចិនបានបង្កើតទំនាក់ទំនងការទូតនឹងគ្នា។ ពួកគេក៏នឹងចុះហត្ថលេខាលើឯកសារផ្លូវការមួយចំនួនផងដែរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass ។

ពួកគេនឹងពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន ក៏ដូចជាកិច្ចសហប្រតិបត្តិការថាមពល និងសេដ្ឋកិច្ចរវាងរុស្ស៊ី និងចិន។ នេះបើតាមទីប្រឹក្សាគោលនយោបាយការបរទេសរបស់រុស្ស៊ី លោក Yuri Ushakov បាននិយាយបែបនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា មេដឹកនាំទាំងពីរនឹងនិយាយអំពីទំនាក់ទំនងរបស់ប្រទេសពួកគេ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នា និងបញ្ហាអន្តរជាតិ និងតំបន់ដែលមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ។

Happy Mother’s Day.
12/05/2024

Happy Mother’s Day.

ពត៌មាន | ហុងកុង :  កាល​ពី​ថ្ងៃ​អង្គារ ប៉ូលិស​ហុងកុង​បាន​ចាប់​ខ្លួន​មនុស្ស​បី​នាក់​ពី​បទ​ចាប់​ជំរិតស្ត្រី​ម្នាក់​នៅ​ក្នុង...
07/05/2024

ពត៌មាន | ហុងកុង : កាល​ពី​ថ្ងៃ​អង្គារ ប៉ូលិស​ហុងកុង​បាន​ចាប់​ខ្លួន​មនុស្ស​បី​នាក់​ពី​បទ​ចាប់​ជំរិតស្ត្រី​ម្នាក់​នៅ​ក្នុង​តំបន់​លក់​ទំនិញ​ដ៏​មមាញឹក​មួយ​ឈ្មោះ Tsim Sha Tsui។ ហេតុការណ៍​ចាប់ជំរិតនេះ​បាន​កើត​ឡើង​កាលពីថ្ងៃចន្ទទី៦ ខែឧសភា ឆ្នាំ២០២៤ ហើយ​ប៉ូលិស​បាន​ទទួល​ដំណឹង​នេះ​នៅរសៀលថ្ងៃចន្ទ ហើយក៏ចាប់ផ្តើមបើកការស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនមនុស្សបីនាក់នៅថ្ងៃអង្គារនេះ។ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បុរសពីរនាក់ស្លៀកពាក់ខ្មៅ ពាក់មួក និងរបាំងមុខ បានវាយប្រហារស្ត្រីនោះ ហើយបង្ខំនាងចូលទៅក្នុងរថយន្ត នៅចំណុចប្រសព្វនៃផ្លូវ Ichang និងផ្លូវ Hankow។ ក្រោយមកប៉ូលីសបានរកឃើញស្រ្តីជនរងគ្រោះដែលមិនមានរបួសនៅក្នុងឡានដែលចតនៅខាងក្រៅកន្លែងស្នាក់នៅ Heng Yuet នៅ Heng On Estate ក្នុង Ma On Shan ដែលមានចម្ងាយប្រហែល 21 គីឡូម៉ែត្រ (13 ម៉ាយ) ពីកន្លែងដែលការចាប់ជំរិតបានកើតឡើង។

#ពត៌មានថ្មីៗ
#កម្ពុជាមាតុភូមិខ្ញុំ
#ពត៌មានបន្ថែម

30/04/2024

Beautiful Angle of Preah Khan Temple Siem Reap Cambodia

30/04/2024

កោះហ្វីជី Fiji

ពត៌មាន| ម៉ាឡេស៊ី : មានមនុស្ស១០នាក់បានស្លាប់នៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារនេះ បន្ទាប់ពីឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា...
23/04/2024

ពត៌មាន| ម៉ាឡេស៊ី : មានមនុស្ស១០នាក់បានស្លាប់នៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារនេះ បន្ទាប់ពីឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាសអំឡុងពេលហាត់សមសម្រាប់ព្យុហយាត្រាកងទ័ពជើងទឹក នេះបើតាម កងទ័ពជើងទឹកម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។
អ្នកទាំង១០នាក់ គឺជាសមាជិកនាវិកនៅលើយន្តហោះដែលជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះ ដែលបានកើតឡើងនៅឯមូលដ្ឋានទ័ពជើងទឹក Lumut ក្នុងរដ្ឋ Perak ភាគខាងលិចនៅម៉ោង ៩ និង៣២នាទីព្រឹកថ្ងៃអង្គារ។

#ពត៌មានថ្មីៗ
#កម្ពុជាមាតុភូមិខ្ញុំ
#ពត៌មានបន្ថែម

ពត៌មាន| អ៊ីស្រាអែលប្រធាននាយកដ្ឋានស៊ើបការយោធារបស់អ៊ីស្រាអែល ឧត្តមសេនីយ Aharon Haliva បានលាលែងពីដំណែងកាលពីថ្ងៃចន្ទដោយសារតែ...
22/04/2024

ពត៌មាន| អ៊ីស្រាអែល

ប្រធាននាយកដ្ឋានស៊ើបការយោធារបស់អ៊ីស្រាអែល ឧត្តមសេនីយ Aharon Haliva បានលាលែងពីដំណែងកាលពីថ្ងៃចន្ទដោយសារតែការបរាជ័យជុំវិញការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី 7 ខែតុលា។ ការវាយប្រហារនេះបង្កផលប៉ះពាល់ជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងចំណាប់ខ្មាំងជាច្រើននាក់។ ការលាលែងពីតំណែងរបស់គាត់ត្រូវបានគេរំពឹងថានឹងនាំឱ្យមានផលវិបាកបន្ថែមទៀតសម្រាប់មន្ត្រីសន្តិសុខកំពូលរបស់អ៊ីស្រាអែលដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។

#ពត៌មានថ្មីៗ
#អ៊ីស្រាអែល
#កម្ពុជាមាតុភូមិខ្ញុំ

18/04/2024

Welcome to Puchinh-Present ! We dive into the realm of media and knowledge, sharing insightful articles and stories. Stay tuned !

Address

St07, Home 88, PP
Phnom Penh
12410

Alerts

Be the first to know and let us send you an email when Puchinh-Present posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share