សន្តិភាព

សន្តិភាព Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សន្តិភាព, Digital creator, Phnom Penh.

14/08/2025

សៀមបន្តឈ្លានពានទឹកដឺខ្មែរ

27/07/2025

ពេលនេះសៀមបានចាប់យុវជនរបស់ខ្លួនអោយទៅសមរភូមិហើយបង្អូន😆

27/07/2025

នេះជារូបភាពមួយចំនួនដែរថៃបានបាញទៅខាងប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ កងទ័ពឈ្លានពានថៃបន្តបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ដែល...
27/07/2025

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ កងទ័ពឈ្លានពានថៃបន្តបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដាច់ខាត ដោយនៅព្រឹកនេះ សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ ដោយបានប្រើប្រាស់បាញ់កាំភ្លើងធុនធ្ងន់ និងការបាញ់មកលើប្រាសាទព្រះវិហារ បង្កឱ្យមានការខូចខាតច្រើនកន្លែង។ សូមថ្កោលទោសចំពោះ ការបំផ្លិចបំផ្លាញនេះ!
On the morning of July 27, 2025, invading Thai forces continued their deliberate assault on the sacred Preah Vihear Temple, a UNESCO World Heritage Site that the international community has a duty to safeguard. The Thai military launched a fresh armed incursion, deploying heavy artillery and firing directly at the temple complex, resulting in extensive and irreparable damage to multiple sections. We categorically and unequivocally condemn this blatant act of cultural vandalism and military aggression.
Sources: Ministry of information

26/07/2025

ថៃដេញចាប់ខ្មែរទៀតហើយ

26/07/2025

ចាប់បានជនក្បត់ជាតិពីរនាក់ទៀតហើយបងប្អូនយើងដែលដាក់ gps អាអាវខ្មៅត្រូវបានថៃទិញក្បាលចំនួន 4 ពាន់ដុល្លារ។

បង្អូនជួយshare អោយអន្តរជាតិបានឃើយពីទង្វើអាក្រក់របស់ថៃនេះជារូបភាពមួយចំនួនដែរថៃបានធ្វើមកលើកម្ពុជា
26/07/2025

បង្អូនជួយshare អោយអន្តរជាតិបានឃើយពីទង្វើអាក្រក់របស់ថៃ
នេះជារូបភាពមួយចំនួនដែរថៃបានធ្វើមកលើកម្ពុជា

24/07/2025

មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។

ខ្ញុំមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា ÷

១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។

២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។

៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។

៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌និងសុច្ចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។

៥. កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព។

#ហ៊ុនម៉ាណែត
#កម្ពុជា

សូមបងប្អូនជួយស៊ែរម្នាក់មួយផងអោយអន្តរជាតិបានឃើញពីទង្វើរបស់សៀម.....នឹងមែនជាទង្វើដល់ថោកទាបរបស់ប្រទេសសៀមដែលពួកវាបានដើរគំរាមន...
24/07/2025

សូមបងប្អូនជួយស៊ែរម្នាក់មួយផងអោយអន្តរជាតិបានឃើញពីទង្វើរបស់សៀម.....
នឹងមែនជាទង្វើដល់ថោកទាបរបស់ប្រទេសសៀមដែលពួកវាបានដើរគំរាមនឹងធ្វើបាបប្រជាជនខ្មែរដែលជាប្រជាជនស្លូតត្រង់ទៅធ្វើការបានប្រាក់បន្តិចបន្តួចមិនដឹងអីសោះបែរជាពួកវាមកវាយធ្វើបាប

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when សន្តិភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share