16/12/2025
យោធាប្រទេសថៃ បានបើកការឈ្លានពានដោយអាវុធធ្ងន់ៗគ្រប់ប្រភេទមកលើខេត្តទាំង ៧ របស់ប្រទេសកម្ពុជាដែលមាននៅជិតព្រំដែនថៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល ១០ថ្ងៃ បង្កឱ្យមានអំពើអមនុស្សធម៌ និងប៉ះពាល់ស្ថេរភាពតំបន់អាស៊ាន។ ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជានៅថ្ងៃទី៧ ខែធ្នូ នេះ, គឺជាការឈ្លានពានលើកទី២ បន្ទាប់ពីការឈ្លានពានលើកទី១ កាលពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយថៃបានបាញ់ផ្លោកមកកម្ពុជាយ៉ាងខ្លាំង។
ផ្អែកតាមសកម្មភាពឈ្លានពានដោយយោធារបស់ថៃមកលើកម្ពុជា និងព័ត៌មានពាក់ព័ន្ធផ្សេងៗ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ នេះ, ថៃអាចបន្តឈ្លានពានកម្ពុជាលើសពី ១០ថ្ងៃ នេះបន្តទៀត បើទោះបីមានការស្នើសុំឱ្យមានការចរចារបង្កើតឱ្យមានបទឈប់បាញ់ជាលើកទី២ ដោយប្រទេសម៉ាឡេស៊ី អាមេរិក ចិន និងប្រទេសផ្សេងៗទៀតក៏ដោយ។ សម្រាប់កម្ពុជាអាចទទួលយកការសម្រុះសម្រួលពីប្រទេសជាមិត្តដើម្បីមានបទឈប់បាញ់លើកទី២ ដើម្បីការពារការខូចខាតកាន់តែធ្ងន់សម្រាប់ប្រទេសទាំងពីរ ប៉ុន្តែថៃបន្តបដិសេធដោយមូលហេតុផ្ទាល់ខ្លួននិងចង់បន្តវាយបំបាក់កម្ពុជាឱ្យដល់គោលដៅរបស់ថៃ។ បើផ្អែកតាមស្ថានភាពនយោបាយអន្តរជាតិ ការឈ្លានពានរបស់ថៃមកលើកម្ពុជា នឹងត្រូវតែមានការសម្រុះសម្រួលដោយបទឈប់បាញ់នៅពេលណាមួយ។
…
អានអត្ថបទលម្អិត៖ https://www.timerith.com/2025/12/blog-post.html
សំឡេង (Youtube)៖ https://www.youtube.com/watch?v=CuDRja4yO2M
#ថាមស៍រិទ្ធ #ថាមរិទ្ធ #ព័ត៌មានច្បាប់ #ព័ត៌មានតុលាការ #ព័ត៌មានគោលនយោបាយ #ព័ត៌មានបោះឆ្នោត #ព័ត៌មានគណបក្ស #ព័ត៌មានទំនាក់ទំនងអន្តរជាតិ #ព័ត៌មានផ្សេងៗ #ថៃឈ្លានពានកម្ពុជា #ថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា