Chhem Heing

Chhem Heing ស្វាគមន៏មកកាន់ Chhem Heing Short Film

ប្រិយមិត្តអាចតាមដានទស្សនានិងស្តាប់ពត៏មានថ្មីទាក់ទងទៅនឹងពត៏មានតារាសិល្បៈ ពត៏មានតារា ពត៏មានសង្គម និងកម្រងរូបភាពផ្សេងក្នុងផេកនាងខ្ញុំ។

📢 ដំណឹងអាហាររូបករណ៍ជំនាញ IT ចំនួន ៥០ កន្លែង! ជាឱកាសអាហាររូបករណ៍ដ៏ថ្លៃថ្លាសម្រាប់យុវជន!ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ...
06/09/2026

📢 ដំណឹងអាហាររូបករណ៍ជំនាញ IT ចំនួន ៥០ កន្លែង! ជាឱកាសអាហាររូបករណ៍ដ៏ថ្លៃថ្លាសម្រាប់យុវជន!

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកជំទាវ បានផ្តល់អាហាររូបករណ៍កម្រិតថ្នាក់បរិញ្ញាបត្ររង ជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) ចំនួន ៥០ កន្លែង ដើម្បីសិក្សានៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB)។ 🏫💻

📌 កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) លើជំនាញដូចខាងក្រោម៖
១. ការដំឡើងបណ្តាញ និងសរសេរកម្មវិធីកុំព្យូទ័រ៖ ១០ នាក់ 🌐
២. ព័ត៌មានវិទ្យាធុរកិច្ច៖ ៥ នាក់ 📊
៣. វិស្វកម្មសរសេរ និងបង្កើតកម្មវិធីដំណើរការលើកុំព្យូទ័រ៖ ១០ នាក់ 🖥️
៤. បច្ចេកវិទ្យាឌីជីថលអនុវត្ត (Applied Digital Technologies)៖ ៥ នាក់ 📱
៥. សេវាកម្មគាំទ្រកុំព្យូទ័រ (Computer Support Servicing)៖ ៥ នាក់ 🛠️
៦. វិស្វកម្មសហ្វវែរ (Software Engineering)៖ ៥ នាក់ 👨‍💻
៧. វិស្វកម្មបណ្តាញកុំព្យូទ័រ (Network Engineering)៖ ១០ នាក់ 🔌

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរស ក្នុងការចូលរួមចំណែកកសាងធនធានមនុស្សផ្នែកឌីជីថលសម្រាប់កម្ពុជា! 🇰🇭❤️🙌

ឱកាសដ៏ល្អសម្រាប់អ្នកស្រឡាញ់ជំនាញបច្ចេកវិទ្យា! សូមជួយ Share ចែករំលែកបន្តដល់បងប្អូន និងមិត្តភក្តិទាំងអស់គ្នា

ទប់ទឹកភ្នែកមិនជាប់ទេ! 🥺💔ដឹងខ្លួនថាពេលវេលានៅសល់មិនច្រើនទៀត ស្រីអូន បានបន្សល់ទុកនូវពាក្យពេចន៍ និងបណ្តាំចុងក្រោយយ៉ាងរំជួ..ល...
06/09/2026

ទប់ទឹកភ្នែកមិនជាប់ទេ! 🥺💔ដឹងខ្លួនថាពេលវេលានៅសល់មិនច្រើនទៀត ស្រីអូន បានបន្សល់ទុកនូវពាក្យពេចន៍ និងបណ្តាំចុងក្រោយយ៉ាងរំជួ..លចិត្តទុកជូនអ្នកម្តាយជាទីស្រឡាញ់ មុនពេលបិទភ្នែកលាចាកលោកនេះជារៀងរហូត ដោយសារតែជំ...ងឺដុះសា...ច់ក្នុងខួរក្បាល...។ 🥀😢សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមឱ្យវិញ្ញាណក្ខន្ធប្អូនស្រីបានទៅកាន់សុគតិភពផងចុះ! 🙏

រំភើបជំនួស! ទឹកចិត្តដ៏ថ្លៃថ្លា ❤️👏លោកជំទាវ សុខ រស្មី បានចូលរួមចំណែកឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ រៀល ជូនដល់យុវតី អ៊ួង រស្...
06/09/2026

រំភើបជំនួស! ទឹកចិត្តដ៏ថ្លៃថ្លា ❤️👏លោកជំទាវ សុខ រស្មី បានចូលរួមចំណែកឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ រៀល ជូនដល់យុវតី អ៊ួង រស្មី ដែលជាសិស្សឆ្នើមប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A។ 🎓✨
ការឧបត្ថម្ភនេះធ្វើឡើងបន្ទាប់ពីលោកជំទាវបានជ្រាបពីប្រវត្តិដ៏កម្សត់របស់យុវតីរូបនេះ ដែលត្រូវម្តាយស្លាប់ចោល និងឪពុកបោះបង់ចោល ធ្វើឱ្យនាងក្លាយជាក្មេ..ងកំ..ព្រាដែ.លខ្វះទីពឹង។ តាមរយៈសារឧបត្ថម្ភនេះ លោកជំទាវបានបញ្ជាក់ថា នេះគឺជាទឹកចិត្តផ្ទាល់ខ្លួន ដើម្បីជាការលើកទឹកចិត្តដល់ក្មេ...ងស្រីកំ...ព្រារូបនេះ ដែលទោះបីជាជួបប្រទះរឿងរ៉ា.វ.ឈឺចា..ប់ក្នុងគ្រួសារយ៉ាងណាក្តី ក៏នៅតែមានស្មារតីតស៊ូ ខិ.ត.ខំប្រឹ..ងប្រែ..ងរៀនសូត្រ និងមិនព្រ.មបោះ.ប..ង់ចោ.លក្តីស.ង្ឃឹ..មក្នុងជី..វិ..ត.ឡើយ

ទឹកចិត្តមនុស្សធម៌ដ៏ប្រពៃ! ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី បានប្រកាសជាផ្លូវការនូវការសម្រេចព្រះទ័យជួយឧបត្ថម្ភម៉ូតូចំនួន...
05/09/2026

ទឹកចិត្តមនុស្សធម៌ដ៏ប្រពៃ! ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី បានប្រកាសជាផ្លូវការនូវការសម្រេចព្រះទ័យជួយឧបត្ថម្ភម៉ូតូចំនួន ៣គ្រឿង ព្រមទាំងសម្ភារៈសិក្សា ជូនដល់ប្អូនៗសិស្សានុសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៣រូប ដែលជាក្មេងកំព្រា មានជីវភាពខ្វះខាតខ្លាំងពិតប្រាកដ និងមិនទាន់មានសប្បុរសជនជួយជ្រោមជ្រែងនៅឡើយ។ 🛵📚✨

សិស្សានុសិស្សឆ្នើមទាំង ៣រូប រួមមាន៖

ទី១. ក្មួយប្រុស អេង សុជាតិ (ស្រុកកំពង់ត្របែក ខេត្តព្រៃវែង) 👦

ទី២. ក្មួយស្រី យុិន ចាន់ធឿន (ស្រុកកៀនស្វាយ ខេត្តកណ្តាល) 👧

ទី៣. ក្មួយស្រី ណូ រស្មីសូរិយា (ស្រុកសូត្រនិគម ខេត្តសៀមរាប) 👧

ព្រះគ្រូបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើពុំមានសប្បុរសជន ឬម្ចាស់ហាងម៉ូតូណាចូលរួមជួយទេ ព្រះអង្គនឹងដកបច្ច័យផ្ទាល់ខ្លួនដែលសន្សំសម្រាប់សងថ្លៃជាងសាងសង់សាលារៀន យកមកទិញជូនក្មួយៗដោយផ្ទាល់ ដោយទុកការទូទាត់បំណុលនោះមួយឡែកសិន។ 🙏❤️

ទន្ទឹមនឹងនេះ ព្រះអង្គក៏សូមអំពាវនាវដល់ពុទ្ធបរិស័ទ ញាតិញោម និងសប្បុរសជនដែលមានធនធានទាំងអស់ មេត្តារួមគ្នាលូកដៃជួយឧបត្ថម្ភតាមលទ្ធភាព ដើម្បីជាកម្លាំងចិត្ត និងជាស្ពានចម្លងអនាគតដល់ក្មេងៗដែលខិតខំរៀនសូត្រដើម្បីសង្គមជាតិ។ 🤝🇰🇭🌱

ដំណឹងល្អ និងគួរឱ្យកោតសរសើរ! 👏💖ក្រោយពីបានជ្រាបអំពីរឿងរ៉ាវតស៊ូដ៏កម្សត់របស់ប្អូនប្រុស ដែលជាសិស្សក្រីក្រស្នាក់នៅក្នុងខ្ទម ប៉...
05/09/2026

ដំណឹងល្អ និងគួរឱ្យកោតសរសើរ! 👏💖
ក្រោយពីបានជ្រាបអំពីរឿងរ៉ាវតស៊ូដ៏កម្សត់របស់ប្អូនប្រុស ដែលជាសិស្សក្រីក្រស្នាក់នៅក្នុងខ្ទម ប៉ុន្តែបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបាននិទ្ទេស A នោះ បានធ្វើឱ្យបងស្រី Theara Leang កើតក្តីក្តុកក្តួល និងអាណិតស្រឡាញ់ជាខ្លាំង។ 🥺✨ ដោយទឹកចិត្តសប្បុរស បងស្រីមានបំណងចង់ឧបត្ថម្ភកុំព្យូទ័រ (Computer) មួយគ្រឿងជូនដល់ប្អូនប្រុស ដើម្បីជាជំនួយក្នុងការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ។

ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺបងស្រីពុំទាន់មានលេខទំនាក់ទំនងទៅកាន់ប្អូនប្រុសផ្ទាល់នៅឡើយទេ ទើបបងស្រីបានសរសេរបញ្ចេញមតិ (Comment) ផ្ដាំផ្ញើទាំងក្តីបារម្ភថា៖ «បើស្គាល់ជួយទាក់ទងឲ្យបងផង បងជួយ computer គាត់»។ 📞💬

នេះពិតជារឿងរ៉ាវដ៏មានអត្ថន័យ និងកក់ក្តៅបំផុតសម្រាប់សង្គមជាតិយើង! ទឹកចិត្តស្រឡាញ់ និងការចែករំលែកបែបនេះ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្មេងៗដែលខិតខំតស៊ូរៀនសូត្រ។

ឃើញហើយពិតជារំភើបចិត្តក្រៃលែង! 👏 ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរយ៉ាងស្មោះស...
05/09/2026

ឃើញហើយពិតជារំភើបចិត្តក្រៃលែង! 👏 ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅបំផុតចំពោះបងៗនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដែលបានជួយសម្រួលបើកផ្លូវបន្ទាន់ជូនរថយន្តដឹកស្ត្រីមានផ្ទៃពោះ ទៅកាន់មន្ទីរពេទ្យសម្រាលកូនបានទាន់ពេលវេលាដោយសុវត្ថិភាព។ 🚑💨👶ឯកឧត្តមបានគូសបញ្ជាក់ថា កាយវិការដ៏ប្រពៃនេះបានធ្វើឱ្យយើងគ្រប់គ្នាមានមោទនភាពយ៉ាងខ្លាំង ហើយក៏ជាសារដាស់តឿនស្មារតីឱ្យយើងកាន់តែយល់ច្បាស់ថា «អំពើល្អ អាចកើតឡើងបានគ្រប់ពេលវេលា ដោយមិនអាស្រ័យលើតួនាទី ឬកាលៈទេសៈណាឡើយ»។ 🌟 ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់កងកម្លាំង និងមន្ត្រីគ្រប់ផ្នែក ឱ្យបន្តរក្សាស្មារតីលះបង់ និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋបែបនេះឱ្យកាន់តែសកម្មបន្ថែមទៀត។

មនុស្សខ្លះចាញ់បោក មិនមែនព្រោះតែភាពលោភលន់ឡើយ… តែព្រោះតែពួកគេកំពុងតែលិចលង់ក្នុងទុក្ខលំបាក ហើយត្រូវការត្រឹមដៃមួយមកជួយស្រោចស...
05/09/2026

មនុស្សខ្លះចាញ់បោក មិនមែនព្រោះតែភាពលោភលន់ឡើយ… តែព្រោះតែពួកគេកំពុងតែលិចលង់ក្នុងទុក្ខលំបាក ហើយត្រូវការត្រឹមដៃមួយមកជួយស្រោចស្រង់ប៉ុណ្ណោះ។ 🌊🤲

ប៉ុន្តែសម្រាប់មនុស្សអាត្មានិយម ទុក្ខលំបាករបស់អ្នកដទៃ មិនមែនជារឿងដែលគេត្រូវអាណិតឬចង់ជួយនោះទេ ផ្ទុយទៅវិញ វាគឺជាឱកាសដ៏ល្អដើម្បីកេងចំណេញពីភាពទន់ខ្សោយទាំងនោះទៅវិញ។ 🎭🐍

កុំឆាប់ជឿលើពាក្យផ្អែមល្ហែម និងការយកចិត្តទុកដាក់ដែលមើលទៅល្អឥតខ្ចោះពេក។ 🍯⚠️ កុំបង្ហាញភាពទន់ខ្សោយ និងស្នាមរបួសរបស់អ្នកទៅកាន់មនុស្សគ្រប់គ្នា ព្រោះសម្រាប់មនុស្សខ្លះ ភាពទន់ខ្សោយរបស់អ្នកគឺជាច្រកទ្វារដ៏ងាយស្រួល ឱ្យគេចូលមកជាន់ពន្លិច និងធ្វើបាបអ្នកកាន់តែខ្លាំង។

ខ្ញុំទើបទទួលបានព័ត៌មានអំពី បេក្ខជន រិន វណ្ណា ដែលទទួលបាន និទ្ទេស A នៃ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក។ 🎓👏នៅពីក្រ...
04/09/2026

ខ្ញុំទើបទទួលបានព័ត៌មានអំពី បេក្ខជន រិន វណ្ណា ដែលទទួលបាន និទ្ទេស A នៃ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក។ 🎓👏

នៅពីក្រោយជោគជ័យនេះ គឺជារឿងរ៉ាវនៃការតស៊ូ និងការខិតខំប្រឹងប្រែងមិនចុះចាញ់ចំពោះជីវិត។ 💪❤️

បេក្ខជន រិន វណ្ណា ជាកុមារកំព្រាម្ដាយ និងរស់នៅជាមួយជីដូន។ ចំណែកឪពុកមានគ្រួសារថ្មី ហើយបានផ្ញើថវិកាមកជួយខ្លះៗដែរ ប៉ុន្តែមិនទាន់គ្រប់គ្រាន់សម្រាប់ការរស់នៅ និងការសិក្សានោះទេ។ 🙏

ក្នុងដំណើរការសិក្សា វណ្ណា ក៏ទទួលបានការជួយជ្រោមជ្រែងពី អ៊ំ ពូ មីង និងបងប្អូន ដែលបានរួមចំណែកជួយដល់ការសិក្សារបស់គាត់។ 🤝❤️

ទោះជីវភាពមានការលំបាកយ៉ាងណាក៏ដោយ ក៏វណ្ណាមិនបោះបង់ក្តីស្រមៃឡើយ។ គាត់បានតស៊ូរៀនសូត្រដោយខិតខំប្រឹងប្រែង រហូតទទួលបានលទ្ធផលដ៏គួរឱ្យមោទកភាព គឺ និទ្ទេស A។ 🏆📖✨

អ្វីដែលកាន់តែគួរឱ្យសរសើរនោះ គឺសូម្បីតែ ម៉ូតូខូចមួយខែ ៣ ទៅ ៤ ដង ក៏មិនអាចបញ្ឈប់ដំណើរទៅរកការសិក្សារបស់គាត់បានឡើយ។ 🛵🔧💪

នេះជាឧទាហរណ៍មួយដែលបង្ហាញថា 👉 ទោះជាជីវិតមានឧបសគ្គ និងខ្វះខាតក្តី ប៉ុន្តែបើមានឆន្ទៈ ការខិតខំ និងការតស៊ូ ក្តីស្រមៃក៏អាចក្លាយជាការពិតបាន។ 🌱➡️🌟

📍 បេក្ខជន រិន វណ្ណា
🏠 ភូមិដូង ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
🎓 និទ្ទេស A — វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក

📞 លេខទូរស័ព្ទ៖ 097 482 8631

🙏❤️ សូមចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់ រិន វណ្ណា ចំពោះសមិទ្ធផលដ៏ល្អប្រពៃនេះ។ សូមជូនពរឱ្យប្អូនបន្តទទួលបានជោគជ័យក្នុងការសិក្សា និងមានអនាគតភ្លឺស្វាង។ 🎓

🙏មិនសរសើរមិនបាន ប្អូនប្រុស អេង សុជាតិ ជាសិស្សនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក បានខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ទ...
04/09/2026

🙏មិនសរសើរមិនបាន ប្អូនប្រុស អេង សុជាតិ ជាសិស្សនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក បានខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ទោះបីមានជីវភាពក្រីក្រក៏ដោយ រហូតទទួលបានលទ្ធផលដ៏ល្អប្រសើរ និទ្ទេស A ដូចក្តីប្រាថ្នា។
ជោគជ័យនេះ គឺជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែង ការតស៊ូ និងការមិនបោះបង់ក្តីស្រមៃរបស់យុវជនរូបនេះ។

ប្អូនប្រុស អេង សុជាតិ រស់នៅ ភូមិសហករណ៍ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជួបលាភធំហើយ! លោកជំទាវ សុខរស្មី កំពុងស្វែងរកប្អូនស្រីដែលប្រឡងជាប់និទ្ទេស A ដើម្បីជួយឧបត្ថម្ភត្បិតម្តាយស្លាប់ចោល ហើយឪពុកក៏...
04/09/2026

ជួបលាភធំហើយ! លោកជំទាវ សុខរស្មី កំពុងស្វែងរកប្អូនស្រីដែលប្រឡងជាប់និទ្ទេស A ដើម្បីជួយឧបត្ថម្ភ
ត្បិតម្តាយស្លាប់ចោល ហើយឪពុកក៏បោះបង់ចោលទៀត មិនបាក់ទឹកចិត្ត បែរខំរៀនទាល់តែបាននិទ្ទេសA។ ការតស៊ូរបស់ប្អូនបានឆក់យកបេះដូងលោកជំទាវសុខរស្មីហើយ។
នៅមុននេះបន្តិច លើទំព័រហ្វេសប៊ុក លោកជំទាវ​ សុខរស្មី បានបង្ហោះសំណេរថា៖ 😢កំព្រាម្តាយហើយ ឪពុកបោះបង់ចោលទៀត តែក្មួយ អ៊ួង រស្មី ខិតខំរៀន ប្រលងជាប់បាននិទ្ទេស A 🎊
🙏នាងខ្ញុំចង់ជួយ ក្មួយស្រីមានបងប្អូនណាស្គាល់លេខទូរស័ព្ទគាត់ទេ🙏

Address

59 Street 193
Phnom Penh
12202

Alerts

Be the first to know and let us send you an email when Chhem Heing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share