18/09/2026
ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព លោកស្រី សេង សុភីន មេឃុំត្រពាំងធំ ស្រុកទឹកឈូ
ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព លោកស្រី សេង សុភីន មេឃុំត្រពាំងធំ ដែលបានទទួលមរណភាព នៅគេហដ្ឋានស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។
ពិធីគោរពវិញ្ញាណក្ខ័ន្ធនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពត, ប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក, ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៣, លោក លោកស្រី ជាគណៈអចិន្រ្ទៃយ៍គណបក្សស្រុក, គណៈកម្មាធិការគណបក្សស្រុក ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ (CPP) ទាំងអស់ក្នុងស្រុកទឹកឈូ។
សូមបញ្ជាក់ថា លោកស្រី សេង សុភីន មេឃុំត្រពាំងធំ បានទទួលមរណភាពកាលពីវេលាម៉ោង ០៣:១៤នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។ ការបាត់បង់លោកស្រី គឺជាការបាត់បង់នូវថ្នាក់ដឹកនាំមូលដ្ឋានដ៏ផ្ទាល់ដៃ និងជាចាស់ព្រឹទ្ធាចារ្យមួយរូប ដែលបានខិតខំបម្រើជាតិ និងប្រជាពលរដ្ឋក្នុងឃុំត្រពាំងធំនាពេលកន្លងមក៕