RNR-News អអិនអញូស៍

RNR-News អអិនអញូស៍ ព័ត៌មានទាន់ហេតុការណ-HOT NEWS
កម្មវិធីព័ត៌មានជាតិ - អន្តរជាតិ - អប់រំ - កំសាន្ត៚

លិខិតតវ៉ារបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ អភិបាលខេត្តស្រះកែវ នៃ...
29/09/2025

លិខិតតវ៉ារបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះឯកឧត្តម  អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់លោកប្រធាន មន្ទីរបរិស្ថានខេត្តបន្ទ...
29/09/2025

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់លោកប្រធាន មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ និងសហការី យកធុងសំរាមចំនួន២០ធុង ជូនអជ្ញាធរស្រុកអូរជ្រៅ និងប្រជាពល រដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដើម្បីដាក់សំរាម។

ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលកងកម្លាំងថៃ បានរាយបន្លាលួសព័ទ្ធយកដី និងលំនៅឋានប្រជាពលរដ្ឋខ្មែរ។

មានសប្បុរសជនជាច្រើន បាននាំយកស្បៀងអាហារ និងអំណោយនានាមកជូនពលរដ្ឋក្នុងភូមិទាំងពីរ ក៏ដូចជាកង កម្លាំង ដែលកំពុងឈរជើងរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខនៅទីនេះ៕

ប្រកាសស្តីពីការផ្អាកការងារ ចំពោះវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ នៃស្នងការដ្ឋា...
24/09/2025

ប្រកាសស្តីពីការផ្អាកការងារ ចំពោះវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់ !

គ្រោះបាក់ផ្លូវដ៏ធំមួយបណ្ដាលឱ្យមានរណ្ដៅជម្រៅ ៥០ម៉ែត្រ នៅទីក្រុងបាងកក ប្រទេសថៃ ការបាក់ផ្លូវដ៏ធំមួយបានកើតឡើងនៅព្រឹកថ្ងៃពុធ ...
24/09/2025

គ្រោះបាក់ផ្លូវដ៏ធំមួយបណ្ដាលឱ្យមានរណ្ដៅជម្រៅ ៥០ម៉ែត្រ នៅទីក្រុងបាងកក ប្រទេសថៃ

ការបាក់ផ្លូវដ៏ធំមួយបានកើតឡើងនៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ដោយបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០ម៉ែត្រ នៅទល់មុខនឹងមន្ទីរពេទ្យ Vajira Hospital ក្នុងទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។

ការបាក់ផ្លូវក្នុងពេលនេះបានរាលដាលដល់ខាងមុខស្ថានីយប៉ូលិស Samsen Police Station ហើយអាជ្ញាធរថៃបានប្រកាសបិទផ្លូវនេះជាបណ្ដោះអាសន្ន។ ប៉ុន្តែភ្លាមៗមិនមានការបញ្ជាក់ពី ជនរងគ្រោះណាម្នាក់ទេ ខណៈអាជ្ញាធរកំពុងគ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុ រីឯមូលហេតុបណ្ដាលឱ្យមានឧបទ្ទវហេតុនេះកើតឡើងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

ស្នងការនគរបាល : ជនដៃដល់ អ៊ុំ វុទ្ធី គួរប្រគល់ខ្លួនជូនសមត្ថកិច្ចជាជម្រើសដ៏ល្អ លោកមិនអាចគេចខ្លួនបានរហូតនោះទេ!កំពត ៖ ស្នងកា...
21/09/2025

ស្នងការនគរបាល : ជនដៃដល់ អ៊ុំ វុទ្ធី គួរប្រគល់ខ្លួនជូនសមត្ថកិច្ចជាជម្រើសដ៏ល្អ លោកមិនអាចគេចខ្លួនបានរហូតនោះទេ!

កំពត ៖ ស្នងការដ្ឋាននគរបាលខេត្ត កំពត បានបញ្ជាក់ថា ជនដៃដល់លោក អ៊ុំ វុទ្ធី គួរប្រគល់ខ្លួនជូនសមត្ថកិច្ចជាជម្រើសដ៏ល្អ លោកមិនអាចគេចខ្លួនបានរហូតនោះទ ! ថវិការ ៤លានរៀលនិងប្រគល់ជូនអ្នកដែលផ្តល់ព័ត៌មានច្បាស់លាស់ឈានទៅដល់ការចាប់ខ្លួនជនល្មើសខាងលើនេះ ។

អធិការដ្ឋាននគរបាលស្រុកបន្ទាយ មាស បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ១៣រោចខែ ភទ្របទឆ្នាំ ម្សាញ់សប្តស័កព ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ខែ កញ្ញាឆ្នាំ២០២៥ វេលាម៉ោង ១០និង ៣០នាទី លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនៃអធិដ្ឋាននគរបាលស្រុកបន្ទាយមាស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹក នាំកម្លាំងក្រោមឱវាទ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្នុងពិធីបុណ្យគោរពវិញ្ញាណ ក្ខន្ធ ជនរងគ្រោះ ករណីបាញ់សម្លាប់មនុស្សចំនួន៣នាក់ ស្ថិតនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយ មាស ខេត្តកំពត។

១.ឈ្មោះអែស វីភេទប្រុសអាយុ៥២ឆ្នាំ (ស្លាប់)ក្រោយបញ្ជូនដល់មន្ទីពេទ្យ ។
២.ញ៉ែត ជ្រឿនភេទស្រីអាយុ៦៥ឆ្នាំស្លាប់នៅនិងកន្លែងកើតហេតុ ។
៣.ឈ្មោះហួត ជ្រុយ(ហៅហ៊ាញ)ស្លាប់នៅនិងកន្លែងកើតហេតុ ។ បានទទួលមរណ:ភាព កាលពីថ្ងៃទី២០ខែ កញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២០និង ២០ នាទី នឹងនាំយកអំណោយសម្ភារៈនិងថវិការបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាខេត្តកំពត ។

អំណោយ រួមមាន: អង្ករ ៥០ គីឡូ ទឹកសុទ្ធវីតាល់ ៥កេស ទឹកផ្លែឈើ ៥កេស មឈូស ចំនួន៣ និងថវិកាសរុបចំនួន ១,០០០ ០០០ រៀល ( មួយលាន រៀលគត់) ជូនដល់ក្រុមគ្រួសារនៃសព ៕

21/09/2025

សម្តេច ហ៊ុន ម៉ាណែត៖ ព្រោះវីរភាពរបស់កងទ័ព និងវីរនគរបាល នៅខ្សែជួរមុខ ទើបពលរដ្ឋទូទាំងប្រទេស អាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះបាន

21/09/2025

Eva Air ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ 🇰🇭🫶🏽

ក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ជូនដំណឹង ពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រចំនួន ៥០០កន្លែងភ្នំព...
21/09/2025

ក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ជូនដំណឹង ពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រចំនួន ៥០០កន្លែង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល កម្មវិធី អាហា រូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ជាដៃគូរបស់ ក.ប.ទ៕

លិខិតរបស់អភិបាលនៃអភិបាលខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជាទៅអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ស្តីពីការស្នើសុំឱ...
19/09/2025

លិខិតរបស់អភិបាលនៃអភិបាលខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជាទៅអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ស្តីពីការស្នើសុំឱ្យអនុវត្តនូវគោលការណ៍ចំនួន ៤ ចំណុចដែលរដ្ឋបាលខេត្តបន្ទាយមានជ័យបានដាក់ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥

លេខបារកូដផលិតផល (Barcode) ផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃ ផលិតផល។ ក្រសួងព...
16/09/2025

លេខបារកូដផលិតផល (Barcode) ផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃ ផលិតផល។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា បារកូដនេះ ត្រូវបានអនុញ្ញាតឱ្យប្រើដោយ ជីអេស១កម្ពុជា (GS1 Cambodia) ស្ថិតក្រោមការ គ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា ហើយត្រូវបានផ្តល់ជូនម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ដាក់លើស្លាកសញ្ញាផលិតផល។

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សង្កេត ឃើញពីការកើន ឡើងនៃការផ្ញើសារឆបោកតាមរយៈ ផ្ទាលតេឡេក្រាម (Telegram) ដោយជនឆបោកទាំងន...
16/09/2025

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សង្កេត ឃើញពីការកើន ឡើងនៃការផ្ញើសារឆបោកតាមរយៈ ផ្ទាលតេឡេក្រាម (Telegram) ដោយជនឆបោកទាំងនោះបានប្រើប្រាស់វិធីសាស្ត្រក្នុងទម្រង់និងរូបភាពផ្សេងៗ ដូចជា៖

ប្រើប្រាស់ឈ្មោះនិងរូបភាពរបស់បុគ្គលសាធារណៈល្បីៗ ថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន ឬថ្នាក់ដឹកនាំ ក្រុមហ៊ុនបង្កើតកម្មវិធីវិនិយោគ ក្លែងក្លាយ ដើម្បីអូសទាញសាធារណជនឱ្យធ្វើការវិនិយោគ ដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់ក្នុងរយៈពេលដ៏ខ្លី។

ផ្ញើសារជូនដំណឹងអំពីការឈ្នះរង្វាន់ និងតម្រូវឱ្យអ្នកទទួលបានសារទាំងនោះផ្តល់ព័ត៌មាន ផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ដើម្បីអាចទទួលបានរង្វាន់ទាំងនោះ។

-ក្លែងបន្លំជាក្រុមហ៊ុនតេឡេក្រាម ផ្ញើសារបំភិតបំភ័យដោយបញ្ជាក់ថាគណនីកំពុងត្រូវបានលួច ឬមានភាពមិនប្រក្រតី និងតម្រូវឱ្យអ្នកទទួលបានសារនោះផ្តល់នូវលេខសម្ងាត់ ឬព័ត៌មាន ចាំបាច់មួយចំនួន ដើម្បីផ្ទៀងផ្ទាត់គណនី។

ដើម្បីការពារសុវត្ថិភាពពីការឆបោកទាំងនេះ សូមសាធារណជន ធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ ព័ត៌មានដែលទទួលបាន កុំចែករំលែកលេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកដទៃកុំចុចលើតំណភ្ជាប់ដែលមានការសង្ស័យ និងអនុវត្តវិធីសាស្ត្រពាក់ព័ន្ធនឹងមុខងាររបស់តេឡេក្រាម ដូចខាងក្រោម៖

-ដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរជំហាន (Two-Step Verification - 2FA) ដែលអ្នកប្រើប្រាស់ ត្រូវមានការផ្ទៀងផ្ទាត់បន្ថែមមួយទៀត ពីលើការប្រើប្រាស់លេខទូរស័ព្ទនិងកូដដែលទទួលបាន ដើម្បីចូលទៅក្នុងគណនីតេឡេក្រាម។

-ប្រើប្រាស់ពាក្យសម្ងាត់រឹងមាំដែលមានយ៉ាង ហោចណាស់ ៨ ខ្ទង់, ពិបាកទាយដឹងដោយរួមបញ្ចូល លេខ និមិត្តសញ្ញា អក្សរធំនិងអក្សរតូច, ជៀសវាងការប្រើប្រាស់ព័ត៌ មានផ្ទាល់ខ្លួន, កុំប្រើប្រាស់ ឡើងវិញនូវពាក្យសម្ងាត់ដែលធ្លាប់ប្រើ និងត្រូវផ្លាស់ប្តូរពាក្យសម្ងាត់ឱ្យបានទៀងទាត់។

13/09/2025

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ (The 10th Belt and Road Summit) នាទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរ – បង្កើតអនាគតរួមគ្នា (Collaboration for change – Shape a shared Future)»។

Address

Phnom Penh
855

Alerts

Be the first to know and let us send you an email when RNR-News អអិនអញូស៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RNR-News អអិនអញូស៍:

Share

សារព័ត៌មាន រស្មីនគររាជ

សូមចុច LIKE PAGE នេះដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ គ្រប់ទីកន្លែង ! គ្រប់ពេលវេលា !

សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រិយមិត្តទាំងអស់ដែលគាំទ្រផេក(Page) យើងខ្ញុំ ។

សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រិយមិត្ត ទាំងអស់ជួបប្រទះតែនឹងពុទ្ធពរ​ទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! ៕