ប៉ាត មុន្នី/Pat Monny

ប៉ាត មុន្នី/Pat Monny 📚 ឈរលើការពិត(សច្ច:ធម៌) Like Page ដើម្បីទទួលបានចំណេះដឹង និងដំណោះស្រាយបញ្ហាជីវិត​ សុខសន្តិភាពសុភមង្គល។

ប្រសិនបើរាល់សំនួរមានចម្លើយមុនរួចទៅហើយ ចូរកុំចាំបាច់សួរ បើគ្មានភាពចាំបាច់ ព្រោះរាល់ចម្លើយមិនមែនសុទ្ធតែត្រឹមត្រូវទៅតាមចិត្...
23/10/2025

ប្រសិនបើរាល់សំនួរមានចម្លើយមុនរួចទៅហើយ ចូរកុំចាំបាច់សួរ បើគ្មានភាពចាំបាច់ ព្រោះរាល់ចម្លើយមិនមែនសុទ្ធតែត្រឹមត្រូវទៅតាមចិត្តរបស់អ្នកសួរ។ ហើយសំនួរខ្លះក៏មិនចាំបាច់បកស្រាយនោះទេ គឺត្រូវការលទ្ធផលជាក់ស្តែង ប្រាកដនិយម។

ប៉ុន្តែសំនួរខ្លះ គឺដើម្បីបង្រៀនមនុស្សឯទៀតឱ្យចេះឆ្ងល់
ចាប់អារម្មណ៍ ចេះពិចារណារកហេតុផល ហើយដើម្បីផ្តល់ការបកស្រាយទៅវិញនូវចំណុចខ្វះខាតប៉ុណ្ណោះ នេះជាគរុកោសល្យរបស់គ្រូបង្រៀន។

វាជាល្បែងនៃទស្សន:វិជ្ជា តក្កវិជ្ជា អស្តិរូបវិជ្ជា ប្រលោមវិជ្ជា ដែលទាំងនោះជាល្បែងជីវិតលោកីយ៍លេងមិនអាចចប់បានដរាបណា មានជីវិតមនុស្សនិងផែនដីនៅតែបន្តវិល។

ល្បែងខ្លះត្រូវបញ្ចប់ដោយអំណាចគំរាមកំហែង តែបានផលរយ:ពេលខ្លី និងបង្កការឈឺចាប់ គ្មានសុវត្ថិភាព ខុសពីល្បែងខ្លះត្រូវប្រើពេលលួងលោម និងព្យាយាមពន្យល់អប់រំតែបានផលត្រជាក់ល្អយូរអង្វែង សន្តិសុខ សុវត្ថិភាពជាងការប្រើអំណាចគំរាមកំហែង។

ទោះយ៉ាងណាមនុស្សលោកត្រូវតែរៀនស្វែងយល់ដោយខ្លួនឯងនូវតថភាពសង្គម និងនៅពីក្រោយវាំងនន ជាជាងចាំតែសួរ ចង់បានចម្លើយការបកស្រាយ មើលត្រឹមតែផលមិនដឹងអំពីហេតុនិងបច្ច័យរបស់វា ព្រោះរាល់ការបកស្រាយវាមិនប្រាកដថាត្រឹមត្រូវនោះទេ លទ្ធផលពិតទើបជាចម្លើយពិត៕

#ប៉ាតមុន្នី ប៉ាត មុន្នី/Pat Monny
゚viralシfypシ゚viralシ

22/10/2025

១៧លាននាក់? តែពលរដ្ឋខ្មែរត្រូវការកំណើនដល់៥០លាននាក់ទៀត ស្របតាមទំហំផ្ទៃក្រឡាប្រទេស,រដ្ឋត្រូវធ្វើគោលនយោបាយជួយចិញ្ចឹមកូនពលរដ្ឋដល់អាយុ១៨ឆ្នាំ និងសម្រួលការរស់នៅរបស់ប្រជារាស្ត្រ៕

21/10/2025

ការងារប្រទេសជាតិជារឿងធំធេងណាស់ បើយើងមិនចូលរួមកែប្រែ បណ្តោយតែពួកឡេមឡឺមៗ កុំសង្ឃឹមថានឹងបានល្អប្រសើរឡើង!

ករណីថ្មី១ដ៏កម្រ នៅខេត្តរតនគីរី គឺអ្នកបាត់គ្រឿងញៀន មកប្តឹងសមត្ថកិច្ចដើម្បីទាររកយុត្តិធម៌?ជនធ្វើអាក្រក់ក៏ចង់បានយុត្តិធម៌ ប...
21/10/2025

ករណីថ្មី១ដ៏កម្រ នៅខេត្តរតនគីរី គឺអ្នកបាត់គ្រឿងញៀន មកប្តឹងសមត្ថកិច្ចដើម្បីទាររកយុត្តិធម៌?

ជនធ្វើអាក្រក់ក៏ចង់បានយុត្តិធម៌ ប៉ុន្តែតើបុគ្គលមួយចំនួនមានដែលធ្លាប់គិតទេឬថា ខ្លួនក៏ជាជនប្រព្រឹត្តិអាក្រក់ដល់អ្នកដទៃ បើមិនប៉ះលើខ្លួនឯង គឺមិនត្រូវការយុត្តិធម៌ទេឬ?

ក្នុងសង្គមខ្មែរយើង ខ្ញុំជឿថាមានជំពូកមនុស្សបែបនេះច្រើនទៀត ដែលគិតតែពីក្តីសុខ ចំណង់ត្រូវការរបស់ខ្លួនឯង មិនដែលខ្វល់ពីសុខទុក្ខរបស់អ្នកដទៃ មនុស្សបែបនេះគេហៅថារស់នាំធ្វើឱ្យធ្ងន់ផែនដី ឥតប្រយោជន៍ដល់សង្គមជាតិទាល់តែសោះ៕

゚viralシfypシ゚viralシ

21/10/2025

ជាមួយជាតិសាសន៍ដទៃ អាចប្រើពាក្យ "អត់ធ្មត់ និងផ្សះផ្សា" ចុះជាមួយខ្មែរគ្នាឯង ហេតុអ្វីក៏មិនអាច?

21/10/2025

រស់នៅមិនលោភលន់ គឺរស់នៅតាមសមត្ថភាព និងលទ្ធភាព តែមិនអាចរស់នៅដោយគ្មានឆន្ទ: និង មនសិការ។

 #យើងមិនត្រូវរស់នៅត្រឹមអាហារបីពេល ដើម្បីរស់តែម្នាក់ឯង ខណ:អ្នកដទៃកំពុងអត់អាហារ គ្រួសារកំពុងវេទនានោះឡើយ នោះជារបៀបប្រើប្រាស...
21/10/2025

#យើងមិនត្រូវរស់នៅត្រឹមអាហារបីពេល ដើម្បីរស់តែម្នាក់ឯង ខណ:អ្នកដទៃកំពុងអត់អាហារ គ្រួសារកំពុងវេទនានោះឡើយ នោះជារបៀបប្រើប្រាស់អ្នកដទៃជាឈ្នាន់ប៉ុណ្ណោះ។

#សាមគ្គី គឺចាប់ដៃ ប្រកៀកស្មាគ្នា គិតគូរពិចារណា ពិគ្រោះយោបល់ សម្រេចកិច្ចការរួម ។

-សាមគ្គី គឺមិនអត្តនោម័ត សម្រេចតែលើបុគ្គលម្នាក់ ឬមានអំណាចប្រមូលផ្តុំតែលើមនុស្សម្នាក់។

-សាមគ្គី គឺដាក់ផលប្រយោជន៍រួមជាធំ ជាអាទិភាព។

-សាមគ្គី គឺមិនលាក់លៀម លបលួចកម្ទេចគ្នា មិនល្អនៅខាងមុខចាក់រុកក្រោយខ្នង។

-សាមគ្គី គឺឱ្យតម្លៃគ្នា ទោះតម្លៃលះបង់មិនស្មើគ្នា តែជាគុណតម្លៃ តាមលទ្ធភាព និងគោលការណ៍សមធម៌ យុត្តិធម៌។

-សាមគ្គី គឺជាអភ័យទាន មិនបែងចែកបក្ខពួកនៅក្នុងក្រុម បែងចែក ឬចែករំលែកស្មើៗគ្នាទៅតាមភាពជាក់ស្តែង។

-សាមគ្គី ឋិតឋេរបានលុះត្រាតែការរាប់អានស្មើចុងស្មើដើម មិនកេងចំណេញលើគ្នា។

#សាមគ្គីជាកំលាំង

មនុស្សដែលស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនជាធំតែងតែរត់រកកន្លែងណាដែលផ្តល់ក្តីសុខ,មានលាភសក្ការ:,កន្លែងណាលំបាក មិនមានផលប្រយោជន៍ដល់...
20/10/2025

មនុស្សដែលស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនជាធំតែងតែរត់រកកន្លែងណាដែលផ្តល់ក្តីសុខ,មានលាភសក្ការ:,កន្លែងណាលំបាក មិនមានផលប្រយោជន៍ដល់ខ្លួន ក៏បោះបង់ចោល ហើយស្វែងរកកន្លែងសុខបន្ត បើនៅមិនបានក៏បន្តចាកចេញទៀតជារឿយៗ។

សម្រាប់អ្នកគិតផលប្រយោជន៍ជាតិជារួម ត្រូវក្រាញននៀលដួលត្រង់ណាត្រូវងើបត្រង់នោះ ឈរនៅ១កន្លែងឱ្យមានលំនឹង ដរាបណាផ្ទះដី មិនទាន់បាត់បង់ មនុស្សមិនត្រូវរត់ចោលផ្ទះសម្បែងនោះទេ៕

ចង់បានភាពយុត្តិធម៌ពីសង្គមជាតិ ផ្តើមចេញពីមន្ត្រីឬអ្នកដឹកនាំនយោបាយ មានសុចរិតភាព គុណធម៌ ស្គាល់អ្វីជាយុត្តិធម៌ ចេះរក្សាធនធាន...
20/10/2025

ចង់បានភាពយុត្តិធម៌ពីសង្គមជាតិ ផ្តើមចេញពីមន្ត្រីឬអ្នកដឹកនាំនយោបាយ មានសុចរិតភាព គុណធម៌ ស្គាល់អ្វីជាយុត្តិធម៌ ចេះរក្សាធនធានមនុស្សល្អៗជាមុនសិន មិនត្រូវចេះច្បាប់បំពានច្បាប់ ដឹងខុសតែមិនព្រមកែប្រែ ស្រឡាញ់តែឋាន: បុណ្យសក្តិ អំនួតមានះ ប្រើល្បិចបោកប្រាស់ កុហកភូតភរ បំផ្លាញតែប្រជារាស្ត្រខ្លួនឯង ស្វែងរកតែអ្នកគាំទ្រក្លែងក្លាយជាជាងស្រឡាញ់ភាពត្រឹមត្រូវ ព្រោះសេចក្តីលម្អៀងដោយអគតិធម៌៤យ៉ាង
#អគតិធម៌
១-ឆន្ទាគតិ =លម្អៀងព្រោះស្រឡាញ់ងុបងល់
២-ទោសោគតិ= លម្អៀងព្រោះខឹងស្អប់ គំនុំព្យាបាទ សងសឹក
៣-មោហោគតិ=លម្អៀងព្រោះល្ងង់ខ្លៅ មិនបានគិតវិភាគវែងឆ្ងាយនិងស៊ីជម្រៅ ជឿតាមតែការញុះញង់ អុចអាលដើម្បីបំបែកបំបាក់។
៤-ភយាគតិ=លម្អៀងព្រោះភ័យខ្លាចបាត់លាភ,អស់តួនាទីតំណែង ដូច្នោះមានតែអែបអប ឡេមឡឺម ឃើញខុសថាត្រូវ ឃើញត្រូវថាខុស។

ប៉ាត មុន្នី/Pat Monny #សង្គមស្អាតល្អ

゚viralシfypシ゚viralシ

19/10/2025

ពលរដ្ឋបង្កើតមេដឹកនាំប្រទេសបានល្អ លុះត្រាពលរដ្ឋច្រើនលើ៥០% យល់ដឹងពីច្បាប់ ចេះប្រើសិទ្ធិ និងបំពេញកាតព្វកិច្ចបានល្អ។

18/10/2025

ក្រៅពីយោធា១៨នាក់ ,យើងក៏មិនចង់ឃើញការបាត់បង់ដីកម្ពុជា សូម្បី១មីលីម៉ែត្រ!

UEA, Abudhabi
18/10/2025

UEA, Abudhabi

ที่อยู่

Pat_monny@yahoo. Com
Bangkok
12206

เบอร์โทรศัพท์

+85577277669

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ប៉ាត មុន្នី/Pat Monnyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ប៉ាត មុន្នី/Pat Monny:

แชร์

អ្នកជំរុញលើកទឹកចិត្ត ស្វែងយល់ពីជីវិតដើម្បីរំលត់សេចក្តីទុក្ខសោក។

(ទំព័រដោះស្រាយបញ្ហាជីវិត) ចុច Like Page ដើម្បីជីវិត​ សុខសន្តិភាព និងសុភមង្គលគ្រួសារ