ចម្រៀងមរតកសម្ដេចតេជោ

ចម្រៀងមរតកសម្ដេចតេជោ ផេកយើងខ្ញុំនិងផលិតកម្មវិធី ចម្រៀងមរតក សម្តេចតេជោ CPP TV ជាផេកមួយដែលប្រមូលផ្ដុំអត្ថបទគ្រប់ប្រភេទរួមមានអត្ថបទជីវិត គ្រប់ប្រភេទ អត្ថបទពាក្យរាយគ្រប់រសជាតិ។
(2)

07/08/2025

គាំទ្រការផលិតដោយ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ផ្តួចផ្តើមផលិតដោយ : ឯកឧត្តម សេង ទៀង
ដឹកនាំការផលិតដោយ : លោក ដាំ ធូ
បទចម្រៀង: សប្បុរសធម៌ក្នុងស្មារតីសាមគ្គីជាតិខ្មែរ
និពន្ធទំនុកច្រៀងដោយ : លោក សាស្ត្រាចារ្យ អ៊ួន សុផុន
និពន្ធបទភ្លេងដោយ : លោក ម៉ម មិថុនា (បទបង្តើតថ្មី)
ច្រៀងដោយ : លោក ឌី ថារ៉េន (ច្រៀងរួមគ្នា)
សម្រួលតន្ត្រីដោយ : លោក សាស្ត្រាចារ្យ អ៊ួន សុផុន និង លោក ម៉ម មិថុនា
ជំនួយការអ្នកនិពន្ធ: លោក ឈួន តារាច័ន្ទ
ភាសាអង់គ្លេស : លោក សាត សុភាព
កាត់តដោយ : លោក ញឹក ម៉ានី
ចម្រៀងភាសាសញ្ញាកម្ពុជា : លោកស្រី ឡៅ សុខិតា និងលោកស្រី សន ស្រីនុច
ផលិតដោយ : កម្មវិធីចម្រៀងមរតក សម្តេចតេជោ

ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump...
07/08/2025

ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

In accordance with the wishes of Cambodian people both inside and outside of Cambodia, as well as to express our sincere appreciation for president Donald Trump's initiative and support contributing greatly to immediate ceasefire between Cambodian and Thai forces and his continuous attention on its successful implementation until peace is fully achieved between the two countries; I, as the Prime Minister of Cambodia, have submited to the Norwegian Nobel Committee an official letter of nomination for President Donald Trump for the Noble Peace Prize.

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ស្នាមញញឹមនៃសន្តិភាព នៅតែមានសម្រាប់ប្រជាពលរដ្ឋ។
05/08/2025

ស្នាមញញឹមនៃសន្តិភាព នៅតែមានសម្រាប់ប្រជាពលរដ្ឋ។

05/08/2025

សារសម្លេងសម្តេចធិបតី ដើម្បីរក្សាសុខសុវត្ថិភាពជូនមេទ័ព និងកងទ័ពរបស់យើង 🇰🇭🙏

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ...
04/08/2025

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សចម្រើនជន្មាយុ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

សូមគោរពជូនពរពី ខ្ញុំបាទ ដាំ ធូ និងក្រុមការងារផលិតចម្រៀងមរតក សម្តេចតេជោ
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត

ក្នុងនាមរូបខ្ញុំបាទជាប្រជាជនខ្មែរមួយរូប និងបងប្អូនប្រជាជនខ្មែរទូទាំងប្រទេស សូមគោរពនៅវិរៈភាពដ៏ខ្ពង់ខ្ពស់បំផុតដែលមិនអាចកាត...
04/08/2025

ក្នុងនាមរូបខ្ញុំបាទជាប្រជាជនខ្មែរមួយរូប និងបងប្អូនប្រជាជនខ្មែរទូទាំងប្រទេស សូមគោរពនៅវិរៈភាពដ៏ខ្ពង់ខ្ពស់បំផុតដែលមិនអាចកាត់ថ្លៃបាន នៅការលះបង់គ្រប់បែបយ៉ាងអស់រយៈពេលជាច្រើនឆ្នាំរបស់សម្តេចពុក សម្តេចម៉ែ ដើម្បីជាតិនិងប្រជាជនរស់នៅមានសេចក្តីសុខក្សេនក្សាន្តរហូតមកទល់ពេលនេះ ៕

យើងខ្ញុំបន្តគាំទ្រយ៉ាងពេញទំហឹង នៅការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចពុក និងសម្តេចធិបតី នាយករដ្ឋមន្ត្រី នារៀងដរាប និងការពារដាច់ខាតមិនឲ្យជនណាម្នាក់មកបំផ្លាញកម្ពុជាម្តងហើយម្តងទៀតបាននោះទេ 🙏

កាន់តែច្បាស់!🔥ទីបំផុត ប្រទេសថៃបានប្រកាសទទួលស្គាល់ហើយថា ​កម្ពុជាពិតជា​កាន់កាប់​ប្រាសាទតាក្របី​ដោយ​ជោគជ័យមែន ពិតប្រាកដមែន....
31/07/2025

កាន់តែច្បាស់!🔥ទីបំផុត ប្រទេសថៃបានប្រកាសទទួលស្គាល់ហើយថា ​កម្ពុជាពិតជា​កាន់កាប់​ប្រាសាទតាក្របី​ដោយ​ជោគជ័យមែន ពិតប្រាកដមែន...

ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាកបានជាង២ម៉ោងនិងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច...
29/07/2025

ទោះមានការឈប់បាញ់តែខ្ញុំមិនបាន
សម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាក
បានជាង២ម៉ោងនិងបន្តការងារហូត
ពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។
កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ
២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺ
ជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបាន
ជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។

ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណ
កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ
ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំ
ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។

សូមរួមគ្នាការពារសន្តិភាពដើម្បីជៀស
វាងបាត់សន្តិភាពទើបស្វែងរកសន្តិភាព
ដែលជារឿងដ៏លំបាក៕

លទ្ធផលនៃកិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ លោកឧត្តមសេនីយ៍ ប៊ុនស៊...
29/07/2025

លទ្ធផលនៃកិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផាកខ្លាង ដូចខាងក្រោម៖

ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង
ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា
ទី៣៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង៤នាក់៕

ប្រភព៖ Fresh News

 #បេះដូងនៃខ្ញុំ❤️🇰🇭❤️ខ្ញុំជាពលរដ្ឋខ្មែរ១រូប ខ្ញុំមើលឃើញនិងយល់ពីអត្ថន័យដែលបញ្ជាក់នៅលើទឹកមុខដ៏ស្រងូតស្រងាត់។ ប្រទេសជាតិកំព...
29/07/2025

#បេះដូងនៃខ្ញុំ❤️🇰🇭❤️

ខ្ញុំជាពលរដ្ឋខ្មែរ១រូប ខ្ញុំមើលឃើញនិងយល់ពីអត្ថន័យដែលបញ្ជាក់នៅលើទឹកមុខដ៏ស្រងូតស្រងាត់។ ប្រទេសជាតិកំពុងជួបទុក្ខដោយអំពើឈ្លានពាន។ នៅក្នុងបេះដូងសម្ដេច ពិតជាខ្ទេចខ្ទាំ ឈឺចាប់ធំជាងមហាសមុទ្រ។ នៅក្នុងបេះដូងកំពុងរងនូវរលកព្យុះដ៏សាហាវ បីដូចជារលកយក្សកើតនៅមហាសមុទ្រ។ យើងចង់បានសន្តិភាពណាស់ ព្រោះយើងជួបនិងឆ្លងកាត់សង្រ្គាមថ្មីៗនេះជាច្រើនទសវត្សរ៍មកហើយ។ នៅលើប្រវត្តិសាស្រ្ត ជាតិយើងក៏ជួបព្យុះសង្រ្គាមរាប់សតវតស្សរ៍ដែរ។ តើអ្នកជាអ្វីបានជាមកចោទថាយើងបង្កសង្រ្គាមនឹងអ្នក?

ពិភពលោក អ្នកពិតជាអាក្រក់និងអយុត្តិធម៌ណាស់ អ្នកឱបក្រសោបជាតិសៀម តែអ្នកចោទថាជនជាតិខ្ញុំជាអ្នកបញ្ឆេះសង្រ្គាម។ កល្យាណមិត្តកម្ពុជាមានតិច បើប្រៀបធៀបជាមួយនឹងមិត្តដែលស្រលាញ់រាប់អានគ្នាតែបបូរមាត់។

ខ្ញុំពិតជាគោរពស្រលាញ់ប្រមុខដឹកនាំខ្ញុំណាស់។ លោកនឿយលំបាកសព្វយ៉ាងដើម្បីធានាបានឱ្យខ្ញុំជួបជុំជាមួយនឹងក្រុមគ្រួសារ និងផ្ដល់ស្នាមញញឹមប្រកបដោយភក្ដីភាព។ ទោះកើតនៅជាតិណាៗ ខ្ញុំជាពលរដ្ឋសូមឱ្យបានជួបប្រមុខដឹកនាំដ៏ល្អដូចសម្ដេចតេជោ សម្ដេចធិបតីកុំបីអាក់ខាន។
#ហ៊ុនម៉ាណែត #កម្ពុជា #ខ្មែរធ្វេីបាន #យេីងជឿជាក់លេីកម្ពុជា #សន្តិភាពនៅកម្ពុជា

សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច (ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ...
29/07/2025

សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច (ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ) ÷

ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ ដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន😅 មានម្នាក់ទៀតអោយយោបល់ថា ខ្ញុំគួរលាបសក់កុំអោយមើលទៅចាស់ពេក។ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ។

អារម្មណ៍របស់ខ្ញុំទាំងអស់នៅអំឡុងពេលនេះ គឺនៅជាប់ជាមួយនឹងកិច្ចការធំៗមួយចំនួន ÷ តាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រដល់កងកម្លាំងរបស់យើងដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី, រៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខរបស់បងប្អូនជនភាសសឹករាប់សែននាក់, ដោះស្រាយបញ្ហាពលករដែលត្រលប់មកវិញជាគំហុកពីប្រទេសថៃ។ល។

បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជាជនភាសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ។

ក្នុងស្ថានភាពប្រទេសជាតិ និងប្រជាជនកំពុងជួបការលំបាកបែបនេះ រូបខ្ញុំមើលទៅចាស់បន្តិចដោយសារសក់ស្កូវមិនអីទេ។ ហើយបើទោះបីជាមើលទៅចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្តក្នុងការប្រឈមដោះស្រាយបញ្ហា ចំពោះមុខទាំងអស់គឺនៅតែខ្លាំងដដែល។

ចាំដោះស្រាយបញ្ហាទាំងអស់នោះបានចប់ ហើយកងទ័ពនិងប្រជាជនបានសេចក្តីសុខ ប្រទេសជាតិបានទទួលនូវសុខសន្តិភាពវិញសិន ចាំលាបសក់ក៏មិនអីដែរ😅

#ហ៊ុនម៉ាណែត
#កម្ពុជា

🇹🇭❤️🇰🇭| BREAKING NEWS: ថៃ និង កម្ពុជា ឯកភាពបទឈប់បាញ់គ្នា😍ទីបំផុតបានឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធដែលមានរយៈពេលជិតប...
28/07/2025

🇹🇭❤️🇰🇭| BREAKING NEWS: ថៃ និង កម្ពុជា ឯកភាពបទឈប់បាញ់គ្នា😍

ទីបំផុតបានឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធដែលមានរយៈពេលជិតប្រាំថ្ងៃ. បទឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌ នឹងមានប្រសិទ្ធិភាពនៅថ្ងៃអង្គារ (២៦ កក្កដា ២០២៥) វេលាម៉ោង ១២:០០ ព្រឹក ម៉ោងក្នុងស្រុក។

Address

68G, 111k
Phnom Penh
12000

Alerts

Be the first to know and let us send you an email when ចម្រៀងមរតកសម្ដេចតេជោ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ចម្រៀងមរតកសម្ដេចតេជោ:

Share

Category

CHANNEL10

ទូរទស្សន៍ខេមររដ្ឋ-Channel10 ជាគេហទំព័រសារព័ត៌មាន ហើយសម្រាប់ចែករំលែកនូវ រឿងរ៉ាវប្លែកៗ ទាំងក្នុងពេលបច្ចុប្បន្ន និង អតីតកាល រួមផ្សំទាំងចំណេះដឹង ការកម្សាន្ត និងអ្វីដែលប្លែកជាច្រើនទៀត ដែលកំពុងកើតឡើងជុំវិញពិភពលោក រួមទាំងបច្ចេកវិទ្យាថ្មីៗផងដែរ។