BMK TV

BMK TV មិនបំភ្លេចគុណអ្នកដែលបានជួយយើង

01/08/2025

លាហើយសៀម រូបភាព វិជ័យ សង្រ្គាម

29/07/2025

ក្រុមវិរៈបុរសមានគុណលើជាតិនិងប្រជាជន ធំធេងណាស់

29/07/2025

អ្នកគឺជាវិរៈបុរសសម្រាប់កូនខ្មែរគ្រប់រូបចងចាំនិងមិនភ្លេចគុណអ្នកទេ

អាយដលដែលនាំព័ត៌មានពិតជូនប្រជាជនយើងបានដឹង
29/07/2025

អាយដលដែលនាំព័ត៌មានពិតជូនប្រជាជនយើងបានដឹង

អាដល
29/07/2025

អាដល

កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកលើកដែក បើកប្រតិបត្តិការបង្ក្រាប់ជនសង្ស័យប្រើប្រាស់ថ្នាំញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ថ...
25/07/2025

កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកលើកដែក បើកប្រតិបត្តិការបង្ក្រាប់ជនសង្ស័យប្រើប្រាស់ថ្នាំញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ថ្នាំញៀនជិត១គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត២នាក់ឃាត់នៅចំណុចហាង ដងស្ទឹងសែនមនោរម្យ អតីតហាង មុីមុី ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង២០:៥០នាទី ថ្ងៃពុធ ១៣រោច ខែ អាសាឍ ឆ្នាំម្សាញ់ សប្តស័ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៥ ។

យុវជន ៣ នាក់ត្រូវសមត្ថកិច្ចនគរ បាលស្រុកលើកដែកឃាត់ខ្លួនពាក់ ព័ន្ធករណី ÷ដឹកជញ្ជូនជួញដូររក្សា ទុក និង ប្រើប្រាស់ដោយខុសច្បាប់
នូវសារធាតុញៀន។

+កើតហេតុៈ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២០ និង ៥០នាទី ។

-ជនសង្ស័យ០៤នាក់:
១-ឈ្មោះ ចាន់ សុផៃ ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងខ្សាច់ សង្កាត់ឈើខ្មៅ ក្រុងសំ ពៅពូន ខេត្តកណ្ដាលមានសារ ធាតុ ញៀនក្នុងទឹកនោម(+) (ឃាត់ខ្លួន) ។
២-ឈ្មោះ សុគុណ ជីវ័ន្ត ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល មានសារធាតុញៀនក្នុងទឹកនោម(+) ឃាត់ខ្លួន។
៣-ឈ្មោះ បូ ចម្រើន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិក្អមសំ ណក្រោម ឃុំក្អមសំ ណ ស្រុកលើកដែកខេត្ត កណ្តាល
មានសារធាតុញៀនក្នុង ទឹកនោម
(+) ឃាត់ខ្លួន។

-វត្ថុតាងចាប់យក:
១.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice)ចំនូន០២កញ្ចប់(ធំ១; តូច១) ស្មើនឹង ៩៨៨,២៨ ក្រាម។
២.ទូរស័ព្ទដៃចំនួន ០៤ គ្រឿង ម៉ាក OPPO ០២ គ្រឿង ម៉ាក VIVO ០១គ្រឿង និង ម៉ាក TECNO ០១គ្រឿង ។
៣.កាំបិទផ្គាក់ចំនួន០២ ,ដែកកេះ ១០, កន្ត្រៃ១, ថង់សម្រាប់វិចខ្ចប់និងប្រើប្រាស់ថ្នាំញៀនជាច្រើន ។
៤.ម៉ូតូ០២គ្រឿងម៉ាក nexពណ៌ លឿង លាយខ្មៅ ផ្លាកលេខ ភ្នំពេញ 1JL-3112 និងម៉ាកហុងដាគុប ពណ៌ក្រហមពាក់ស្លាកលេខ ០១ ក.ណ 0061 ។

ករណីនេះផ្នែកជំនាញកំពង់កសាងសំណុំរឿងតាមនីតិ វិធី ៕

23/07/2025

ចោរឆក់នៅទួលពង្រញឹកញាប់ណាស់ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ពោធិ័៍សែនជ័យ

14/07/2025

សភាពឡានជនរងគ្រោះក្រោយក្រុមក្មេងទំនើងដេញគប់ដុំថ្មនិងវៃកញ្ចក់ឡាននៅស្រុកកណ្តាលស្ទឹង ផ្លូវជាតិលេខ៣ ខណៈគាត់ចេញពីផ្ទះសាច់ញាតិនៅឯខេត្តកំពង់ស្ពឺមកដល់ផ្សារព្រៃទទឹង ក៏ត្រូវក្រុមក្មេងទាំងនោះដេញរហូតដល់ផ្លូវវិមានឈ្នះៗនៅយប់មិញម៉ោងប្រហែល៩ជាង១៣.០៧.២០២៥។ប្រភព វិជ័យ សង្រ្គាម

ករណីកា.ប់ប្ល.ន់ជនរងគ្រោះផល វណ្ណា អាយុ៣៦ ឆ្នាំភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ម៉ូតូសង់០២២ម៉ោង១២យប់ថ...
08/07/2025

ករណីកា.ប់ប្ល.ន់ជនរងគ្រោះផល វណ្ណា អាយុ៣៦ ឆ្នាំភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ម៉ូតូសង់០២២ម៉ោង១២យប់ថ្ងៃទី០៥ ខែកក្កដា ២០២៥។

មកពីធ្វើការនៅឃ្លាំងដែកម្តុំផ្លូវជាតិលេខ៣រួចហូបអីជាមួយមិត្តភក្តិរួចចេញមកផ្ទះកន្លែងកើតហេតុត្រូវចោរ២នាក់ជិះម៉ូតូ១គ្រឿងកា.ប់ប្ល.ន់តែម្តង។

ព័ត៌មានខ្ញុំទទួលបានពីពូជនរងគ្រោះនៅថ្ងៃទី៨ ខែកក្កដា ២០២៥ ប្រភព វិជ័យ សង្រ្គាម

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យ ០២នាក់​ ដែលធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក...
08/07/2025

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យ ០២នាក់​ ដែលធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ​ (ប៉ុនប៉ងមិន​បាន​សម្រេច​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់

ស្វាយរៀង÷ កាលពីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលព័ត៌មានតាមរយ:បណ្តាញសង្គមហ្វេសប៊ុក បានសរសេរបង្ហោះខ្លឹមសារថា សូមបងប្អូនធ្វើដំណើរនៅពេលយប់ជ្រៅមានការប្រុងប្រយត្ន័ផងមានករណីចោរប្លន់ម៉ូតូ បង្កដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជិះម៉ូតូ ០១គ្រឿង ដែលធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ ស្ថិតក្នុងភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត។

ក្រោយទទួលបានទទួលព័ត៌មានរួចមក និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ រហូតដល់វេលាម៉ោង ២៣ និង ៣៥ នាទី យប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ដដែល ខណៈដែលកម្លាំងនគរបាលយើង ចេញល្បាតក្នុងមូលដ្ឋាន ក៏បានប្រទះឃើញមុខសញ្ញាដែលជាជនសង្ស័យចំនួន ០២នាក់ ជនជាតិវៀតណាម រួមនិងវត្ថុតាងធ្វើសកម្មភាព (ម៉ូតូ ជិះធ្វើសកម្មភាព) ពេលឃេីញសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានព្យាយាមរត់គេចខ្លួន ក៏ត្រូវបានសមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋឃាត់ខ្លួនបានតែម្តង។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង​ ០២នាក់ បាន​ឆ្លើយ​សារភាព​ថាខ្លួន​ ​និងបក្សពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ កាលពីទាបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ប្រាកដមែន ព្រមទាំងបានដកហូតម៉ូតូធ្វើ សកម្មភាព ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

Address

Phnom Penh

Telephone

+85512364423

Website

Alerts

Be the first to know and let us send you an email when BMK TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share