13/09/2026
ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
និងអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងកាយសម្អាតស្រះដែលមានស្រាប់សម្រាប់ចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់អាហារចំនួន ០២ពេល ដល់កងកម្លាំងរបស់អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារ រក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋទាំងថ្ងៃយប់ ព្រមទាំងជួយកាត់បន្ថយការចំណាយរបស់កងកម្លាំងផងដែរ
ស្រះដែលបានកាយសម្អាតខាងលើនេះក៏មានការគាំទ្រពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការឯកភាពពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូលផងដែរ
ស្រះនេះមានទំហំ បណ្ដោយ ២៧ម៉ែត្រ ទទឹង ១០ ម៉ែត្រ ជម្រៅ៣ម៉ែត្រ ស្ថិតនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំតែម្ដង
ចំពោះពូជត្រីដែលត្រូវចិញ្ចឹមរួមមាន៖
១-ត្រីទីឡាព្យាក្រហម
២-ត្រីប្រា
៣-ត្រីឆ្ពិន
៤-ត្រីកាបឥណ្ឌា
៥-ត្រីអណ្ដែង
ចំពោះការចំណាយទៅលើការកាយសម្អាតស្រះ និងនាំយកពូជត្រីមកចិញ្ចឹម មានការចូលរួមឧត្ថម្ភពីសប្បុរសជនទាំងក្នុង និងក្រៅមូលដ្ឋាន ព្រមទាំងថវិការបស់អង្គភាពផងដែរ៕
ក្រោយពីបានកាយស្ដារស្រះនេះរួចរាល់ក៏មានពិធីប្រលែងត្រីរវាងកងកម្លាំងជាមួយនឹងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងមានការចូលរួមពីលោក លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ មន្ត្រីពាក់ពាក់មួយចំនួន ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅមូលដ្ឋានផងដែរ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសប្បុរសជនទាំងអស់ដែលកន្លងមកតែងតែជួយឧបត្ថម្ភតារយៈ QR Code គណនីធនាគាររួមរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល
ជាចុងក្រោយសូមគោរពជូនពរថ្នាក់ដឹកនាំ និងសប្បុរសជនទាំងអស់ មានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕