25/08/2026
តោះមកចូលក្នុងផ្ទះបាយធ្វើម្ហូបបែបអន្តរជាតិ ( គ្រំសមុទ្រក្នុងទឹកប៉េងប៉ោះ) ជាមួយគ្នាបាទ Chef King ជ្រើសរើសទឹកប៉េងប៉ោះ King's Kitchen ជួយបន្ថែមអោយកាន់តែមានរសជាតិឆ្ងាញ់ហើយចូលជាតិជាមួយនិងសាច់គ្រំកាន់តែផ្អែមឆ្ងាញ់ កុំរងចាំយូរ មកត្រៀមគ្រឿងផ្សំជាមួយគ្នាបាទ!
-គ្រឿងផ្សំ៖
១.គ្រំសមុទ្រ ៥០០ ក្រាម
២. ទឹកប៉េងប៉ោះ King's Kitchen ៤០០ ក្រាម
គ្រឿងផ្សំជាមួយទឹកប៉េងប៉ោះ
១.ស្រាវ៉ាញស ១៥០ មីលីលិត្រ
២.អំបិល ១/២ ស្លាបព្រាកាហ្វេ
៣.ម្រេច ១/៤ ស្លាបព្រាកាហ្វេ
៤. Oregano ១/២ ស្លាបព្រាកាហ្វេ
៥.ស្ករស ១/២ ស្លាបព្រាកាហ្វេ
៦.ខ្ទឹមបារាំងហាន់ជាដុំតូច ២ ស្លាបព្រាបាយ
៧.ម្ទេសហិលហាន់១គ្រាប់
៨.ផ្លែប៉េងប៉ោះហាន់ជាដុំ ៣០ ក្រាម
៩.ខ្ទឹមចិញ្រ្ចាំ ១ ស្លាបព្រាបាយ
១០.ទឹកប៉េងប៉ោះ King's Kitchen ១ ស្លាបព្រាបាយ
១១.ប្រេងសម្រាប់ឆា ២ ស្លាបព្រាបាយ
១២.ប៊ឺរស្រស់ ១ ស្លាបព្រាបាយ
១៣.ស្លឹកជីនាងវងបារាំង ២ សន្លឹក
១៤. ស្លឹក Parsley ១ សន្លឹក
១៥. ស្លឹក leaves ១ សន្លឹក
វិធីធ្វើ៖
១. ដាក់ខ្ទះនៅលើភ្លើងហើយទុកឲ្យក្តៅរួចយកប្រេងឆាដាក់ចូល និងប៊ឺរស្រស់ចូលជាមួយគ្នាឆាឲ្យប៊ឺររលាយបន្ទាប់មកយកខ្ទឹមសចិញ្រ្ចាំ ខ្ទឹមបារាំង ម្ទេសចូលទៅឆាជាមួយឲ្យឈ្ងុយបន្ទាប់ុំកយកស្គរស អំបិល ម្រេច Oregano ទឹកប៉េងប៉ោះ King's Kitchen ១ ស្លាបព្រាបាយ ស្លឹក leaves ឆាចូលគ្នារួចយកស្រាវ៉ាញសចាក់ចូលបន្ទាប់មកកូចៅលគ្នា។
២.បន្ទាប់មកនាំយកគ្រំចូលទៅឆាឲ្យសព្វចូលគ្នារួចយកទឹកប៉េងប៉ោះ King's Kitchen ៤០០ ក្រាម និងផ្លែប៉េងប៉ោះហាន់រួចចូលទៅក្នុងខ្ទះហើយបិទគម្របខ្ទះប្រមាណ ៥ នាទី ឬទុកអោយគ្រំឆ្អិន។
៣.ជាចុងក្រោយបើកគម្របឆ្នាំងខ្ទះ យកស្ទឹកជីនាងវងឆាចូលគ្នា ត្រឹមតែប៉ុណ្ណឹងក៏រួចរាល់ហើយបាទ!!