ក្មេង សន្តិភាព

ក្មេង សន្តិភាព គេហទំព័រក្មេងសន្តិភាព ចែករំលែកពត៌មាននិងចំណេះដឹង!

កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្រ្កាបជនសង្ស័យ៨នាក់ក្លែងជាសមត្ថកិច្ចធ...
21/11/2025

កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្រ្កាបជនសង្ស័យ៨នាក់ក្លែងជាសមត្ថកិច្ចធ្វើសកម្មភាពគាបជំរិ..តទារប្រាក់ពីជនបរទេសនៅពេលយប់ក្នុងរាជធានីភ្នំពេញ!

ដោយមានការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទីទៀបភ្លឺ មានករណី ចាប់បង្ខាំ..ងមនុស្សដោយខុសច្បាប់ ជំរិ..តទារប្រាក់ចំនួន ៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
-ជនរងគ្រោះឈ្មោះ LONG JUN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្នខុនដូរ Le Condo បន្ទប់១០០១ ជានទី១០ ផ្លូវ៥៧កែង៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
- នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈកាលស្រាវជ្រាវតាមជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ រហូត ស្វែងរកជនសង្ស័យបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន 0៨ នាក់ខាងក្រោម៖
១.ឈ្មោះ ហ៊ុំៈ សុផុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ បន្ទប់ជួល ផ្លូវបេតុង ខណ្ឌទួលគោក រាជធានីភ្នំពេញ ,
២.ឈ្មោះ ខឿន រុន ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ស្រុកស្នួល ខេត្តក្រចេះ ,
៣.ឈ្មោះ ណុន ស៊ីតុន ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្លូវជាតិលេខ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ,
៤.ឈ្មោះ ហ៊ុំ វិរៈ ហៅ វុទ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តឱ្យចិន ទីលំនៅ ភូមិដំរីឡេង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ,
៥.ឈ្មោះ ហ៊ុំ សុភ័ក្រ្ត ហៅ យ៉ត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឱ្យចិន ទីលំនៅស្នាក់នៅខុនដូររ៉េស៊ីដង់ ផ្លូវ៤៣២ ក្រុម១ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ រាជធានីភ្នំពេញ , ៦.ឈ្មោះ ជា សុខលី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឱ្យចិន ទីលំនៅ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ,
៧.ឈ្មោះ មុន វិចិត្រចិន្ដា ហៅ ចិន្ដា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឱ្យចិន ទីលំនៅ ស្នាក់នៅបុរីហ្គ្រេនភ្នំពេញ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,
៨.ឈ្មោះ ឡែម លាភ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែ មុខរបរ បុគ្គលិក លក់ដីឡូតិ៍ ទីលំនៅ ផ្ទះលេខបេ៥៦២៧ ផ្លូវលេខ៦ បុរីឈូកមាស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-សមត្ថកិច្ចបានចាប់យកវត្ថុតាងពីជនសង្ស័យខាងមានដូចខាងក្រោម៖
-រថយន្តម៉ាកព្រូស ពណ៌ស ផ្លាកលេខ កំពត 2B-8818 និងរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2BQ-8101
-កាំភ្លើង ០៤ដើមៈ១,អាវុធខ្លីម៉ាក GLOCK19GEN4 , ២. អាវុធខ្លីម៉ាក GLOCK19kuiEX , ៣.អាវុធខ្លីម៉ាក SIGSAUER , ៤.អាវុធខ្លីម៉ាក SPRINGFIELDARMORY
-ទូរស័ព្ទចំនួន ០៦គ្រឿង
-គ្រាប់ចំនួន ៣៨គ្រាប់
-ខ្នោះដៃចំនួន ០៧
-សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន ០៤កំប្លេ
-កាតកងរាជអាវុធហត្ថចំនួន ០២សម្លឹក (COPY)
-កាបូបស្ពាយចំនួន ០១
-តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៨នាក់ខាងលើថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជំរិ..តទារប្រាក់ចំនួន ០៦លើកពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕
>>>_

របួស២៣នាក់ បាត់ខ្លួនក្នុងទឹក១៤នាក់ បងប្អូនមានសាច់ញាតិធ្វើដំណើរ សៀមរាប-ភ្នំពេញពេលយប់ជួយទាក់ទងផង ព្រោះមានគ្រោះថ្នាក់ចរាចរណ...
20/11/2025

របួស២៣នាក់ បាត់ខ្លួនក្នុងទឹក១៤នាក់ បងប្អូនមានសាច់ញាតិធ្វើដំណើរ សៀមរាប-ភ្នំពេញពេលយប់ជួយទាក់ទងផង ព្រោះមានគ្រោះថ្នាក់ចរាចរណ៍ ឡានក្រុង០២ជាន់បុកស្ពានអូរប្រាសាទធ្លាក់ចូលទឹក នៅខេត្តកំពង់ធំ ស្រុកសន្ទុក ភូមិកកោះ។នៅវេលាម៉ោង4ទៀបភ្លឺថ្ងៃទី20ខែ11ឆ្នាំ2025
>>>_

អ្នកកាសែត ២នាក់ ឈ្មោះ ផាត់ ហ៊ន និងខាន់ សារ័ត្ន ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង នាំខ្លួនទៅសួរនាំ ពាក់ព័ន្ធនឹងការប្រើកាយវិ...
19/11/2025

អ្នកកាសែត ២នាក់ ឈ្មោះ ផាត់ ហ៊ន និងខាន់ សារ័ត្ន ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង នាំខ្លួនទៅសួរនាំ ពាក់ព័ន្ធនឹងការប្រើកាយវិការមិនសមរម្យ បៀតបៀនទៅលើនារីជនជាតិវៀតណាមម្នាក់ ដែលជាអ្នកផ្តល់អាវុធទៅឱ្យឧក្រិដ្ឋជន នៅក្នុងតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
----
>>>_

💥 លើកនេះកុំអោយពិបាក AOT រកមុខអ្នកផ្ទុះអាវុធមុន .... នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ...
19/11/2025

💥 លើកនេះកុំអោយពិបាក AOT រកមុខអ្នកផ្ទុះអាវុធមុន ....

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។

🔺 ប្រភព : ក្រសួងការពារជាតិ
———————————————
អត្ថបទដោយ : #មេទ័ព_លីពូ #ទស្សនៈលីពូ #ពលទោផ្កាយ១🇰🇭
>>>_

ពូ៖ សេដ្ឋកិច្ចឥលូវពិបាកណាស់ តឹងណាស់ រកមិនបាន មនុស្សមិនចាយលុយ ឥវ៉ាន់ឡើងថ្លៃ!Le ពូ៖  (ល្បែង)?>>>_
18/11/2025

ពូ៖ សេដ្ឋកិច្ចឥលូវពិបាកណាស់ តឹងណាស់ រកមិនបាន មនុស្សមិនចាយលុយ ឥវ៉ាន់ឡើងថ្លៃ!

Le ពូ៖ (ល្បែង)?
>>>_

ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិហុឡង់មានភ្ញៀវទេសចរចំនួន ១៨៥០នាក់ ស្រី ៩៩២នាក់ មាន ៤...
18/11/2025

ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិហុឡង់មានភ្ញៀវទេសចរចំនួន ១៨៥០នាក់ ស្រី ៩៩២នាក់ មាន ៤៣សញ្ជាតិ នាវិកចំនួន ៨០៤នាក់ ស្រី ១៥៦នាក់ មាន ៣៩សញ្ជាតិ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅទេសចរណ៍។

-----------------------------
>>>>_

ក្រសួងព័ត៌មាន សម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន ដែលបានបង្ហោះអមដោយកា...
18/11/2025

ក្រសួងព័ត៌មាន សម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន ដែលបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកានេះ។
>>>_

🔴Update: មកដល់ពេលនេះកម្លាំងសមត្ថកិច្ចបានចាប់ខ្លួនក្រុមឧក្រិដ្ឋជនបាន ៤នាក់បន្ថែទៀតហើយ ប៉ុន្តែសកម្លាំងមត្ថកិច្ចកំពុងព័ទ្ធច...
18/11/2025

🔴Update: មកដល់ពេលនេះកម្លាំងសមត្ថកិច្ចបានចាប់ខ្លួនក្រុមឧក្រិដ្ឋជនបាន ៤នាក់បន្ថែទៀតហើយ ប៉ុន្តែសកម្លាំងមត្ថកិច្ចកំពុងព័ទ្ធចាប់ម្នាក់បន្ថែមទៀត គិតត្រឹមយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមប្រភពព័ត៌មានដែលភ្នាក់ងារ CNC ប្រចាំខេត្តស្វាយរៀង ទទួលបានពីកន្លែងកើតហេតុ។
>>>_

🔥BREAKING: ថៃផ្អើលពេញមួយប្រទេស! ខណៈដែលទឹកពេញប្រៀបទំនប់ ស្រាប់តែកើតមានរញ្ជួយដីកម្រិត ៣.២ ជម្រៅត្រឹមតែ ១ គីឡូម៉ែត្រ ដោយចំណ...
18/11/2025

🔥BREAKING: ថៃផ្អើលពេញមួយប្រទេស! ខណៈដែលទឹកពេញប្រៀបទំនប់ ស្រាប់តែកើតមានរញ្ជួយដីកម្រិត ៣.២ ជម្រៅត្រឹមតែ ១ គីឡូម៉ែត្រ ដោយចំណុចកណ្តាលស្ថិតនៅឆ្ងាយពីទំនប់Bhumibol ត្រឹមតែ ៤៨.៨១ គីឡូម៉ែត្រប៉ុណ្ណោះ។
ភ្លាមៗ អាជ្ញាធរអគ្គិសនីថៃ (EGAT) បានបញ្ជូនមន្ត្រីចុះទៅពិនិត្យភ្លាមៗ
----------------------------------------------------------------------------------
ប្រភព៖ MGRONLINE
>>>_

ករណីរំដោះឧក្រិដ្ឋជនវៀតណាមពីតុលាការខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចចម្រុះ តាមចាប់ខ្លួនអ្នកទោសមេក្លោងបានម្នាក់ ខណៈបក្ខពួក៥ន...
18/11/2025

ករណីរំដោះឧក្រិដ្ឋជនវៀតណាមពីតុលាការខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចចម្រុះ តាមចាប់ខ្លួនអ្នកទោសមេក្លោងបានម្នាក់ ខណៈបក្ខពួក៥នាក់និងអ្នកមករំដោះផ្សេងទៀតរត់គេច​ កំពុងត្រូវសមត្ថកិច្ចតាមចាប់ខ្លួនហេីយ​....! (១៨-១១-២០២៥) ផ្សាយបន្ត​ #សារព័ត៌មានហង្សតូច
>>>_

🔴Update: ពេលនេះកម្លាំងសមត្ថកិច្ចតាមបង្ក្រាបក្រុមឧក្រិដ្ឋជនចាប់ខ្លួនបានចំនួន ២នាក់ហើយ នៅសល់ ៤នាក់ទៀតកំពុងព័ទចាប់ខ្លួន ក្ន...
18/11/2025

🔴Update: ពេលនេះកម្លាំងសមត្ថកិច្ចតាមបង្ក្រាបក្រុមឧក្រិដ្ឋជនចាប់ខ្លួនបានចំនួន ២នាក់ហើយ នៅសល់ ៤នាក់ទៀតកំពុងព័ទចាប់ខ្លួន ក្នុងករណីបាញ់រំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
>>>_

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam ដ៍ល្បីល្បាញបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃ១៨វិច្ឆិកា២០២៥នេះ ដ...
18/11/2025

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam ដ៍ល្បីល្បាញបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃ១៨វិច្ឆិកា២០២៥នេះ ដែលជាការចូលចតជាថ្មីម្តងទៀត នាំភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ មកទស្សនាប្រទសកម្ពុជារយៈពេលមួយថ្ងៃ។

មន្ត្រីនៅឯកំពង់ផែឲ្យដឹងថា នាវានេះមានភ្ញៀវទេសចរណ៍ចំនួន ១៨៥០ នាក់ ស្រី ៩៩២ នាក់ មាន ៤៣ សញ្ជាតិ មាននាវិកចំនួន ៨០៤ នាក់ ស្រី ១៥៦ នាក់ មាន ៣៩ សញ្ជាតិ ក្នុងនោះ ភ្ញៀវដែលមានច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិក អូស្ត្រាលីនិងប្រទេសកាណាដា ។ នាវាទេសចរណ៍នេះនិងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បន្តទៅប្រទេសផ្សេងទៀត នៅម៉ោង៨យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

គួររំលឹកថា អំឡុងពេលមានជំងឺកូវីដ១៩ ក្រោយរសាត់អណ្តែតលើសមុទ្រដោយសារការហាមឃាត់ពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់ (មិនឲ្យកប៉ាល់នេះចូលចត) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៍បានជួយសង្គ្រោះដោយអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍ MS Westerdam នេះចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយដោះស្រាយនិងសម្រួលការងារផ្សេងៗក្នុងន័យមនុស្សធម៌ ដល់មនុស្សចម្រុះជាតិសាសន៍លើកប៉ាល់ទេសចរណ៍ MS Westerdam សរុបជាង ២២០០នាក់ ។ អំឡុងពេលនោះសម្តេចតេជោមានប្រសាសន៍ថា ប្រទេសកម្ពុជា បានធ្វើនូវកិច្ចការទាក់ទងនឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្ស បានវិលត្រឡប់ទៅកាន់ប្រទេសវិញដោយសុវត្ថិភាព សម្រាប់អ្នកដំណើរទាំងជាង២,២០០នាក់ នៅលើកប៉ាល់នេះ។

ព្រឹត្តិការណ៍មនុស្សធម៌ដែលសម្តេចតេជោបានធ្វើនាពេលនោះ ធ្វើឲ្យកម្ពុជាល្បីរន្ទឺពេញពិភពលោក ជាមួយនឹងពាក្យថា កម្ពុជាតូច តែបេះដូងធំ៕

អត្ថបទ រូបភាព៖ ឡេង ប៊ុននី
>>>_

Address

St360
Phnom Penh

Alerts

Be the first to know and let us send you an email when ក្មេង សន្តិភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category