អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI

  • Home
  • Cambodia
  • Phnom Penh
  • អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI General Department of Immigration in Cambodia

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត បានដឹកនាំកិច្ចប្រ...
16/10/2025

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត បានដឹកនាំកិច្ចប្រជុំផ្សាយ និងណែនាំដល់មន្ត្រីចំណុះនាយកដ្ឋាន នូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនព្វមាស ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានបន្តោប្រវេសន៍។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏...
16/10/2025

នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ លោកស្រីឧត្តមសេនីយ៍ទោ ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ និងសហការី បានអញ្ជើញចូលរួមប្រជុំតាមរយៈវីដេអូអនឡាញ ស្តីពី កិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងព្រំដែន សម្រាប់តំបន់អាស៊ានលើកទី២ (The 2nd Border Management Cooperation Dialogue for the ASEAN Region)

ការប្រជុំនេះត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ និងក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ផាន ភក្តី អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

ដោយបានការអនុញ្ញាតពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផៃ្ទ នារសៀលថ្ងៃព្រហ្ប...
16/10/2025

ដោយបានការអនុញ្ញាតពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផៃ្ទ នារសៀលថ្ងៃព្រហ្បតិ៍ ៩រោច ខែ អស្សុជ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងជាប្រធានអនុគណៈកម្មការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំស្តីពី ការប្រកាសសមាសភាពដែលត្រូវចាត់តាំងជាអនុគណៈកម្មការ និងក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ឱ្យបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១១៨៥២សសរ ស្តីពីការចាត់តាំងជាអនុគណៈកម្មការ និងក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ឱ្យបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនសមាជិក សមាជិកា ដើម្បីបានត្រៀម និងអនុវត្តដំណើរការប្រឡងប្រជែងប្រកបដោយប្រសិទ្ធភាព នៅសាលប្រជុំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥  ប៉ុស្តិ៍នគរបាលច្រកទ្វារព្...
16/10/2025

នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ព្រែកចាក និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ បានធ្វើអនាម័យសម្អាតទីធ្លាជុំវិញបរិវេណអង្គភាព និងតាមបញ្ជរគោលដៅប្រចាំការរបស់ប៉ុស្តិ៍ ដើម្បីរក្សាបរិស្ថាន និងភាពស្អាតរបស់អង្គភាព។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «ការពង្រឹងអភិបាលកិច្ចធនធានមនុស្ស និងអភិវឌ្ឍន៍ជាអ្នកដឹ...
16/10/2025

ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «ការពង្រឹងអភិបាលកិច្ចធនធានមនុស្ស និងអភិវឌ្ឍន៍ជាអ្នកដឹកនាំ»..............................

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «ការពង្រឹងអភិបាលកិច្ចធនធានមនុស្ស និងអភិវឌ្ឍន៍ជាអ្នកដឹកនាំ» ក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ពិធីសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក ឯកឧត្ដម លោកជំទាវ អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ដោយទទួលបានការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រ...
16/10/2025

នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ដោយទទួលបានការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈបញ្ជាការដឹកនាំរួមផែនការលេខ ០០៣ ផក ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា ឈូដា អគ្គនាយករងអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជនបរទេសគោលដៅខេត្តព្រះសីហនុ ជួបប្រជុំជាមួយគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ លើការអនុវត្តផែនការលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត បាន...
16/10/2025

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត បានដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំការពារសុវត្ថិភាព រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងធ្វើបដិសណ្ឋារកិច្ច ទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈប្រតិភូ អមដំណើរដោយ ឯកឧត្តម ហ៊ុន មានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈប្រតិភូ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត អញ្ជើញធ្វើមាតុភូមិនិវត្តន៍ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បន្ទាប់ពីបានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំ និងបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំប...
16/10/2025

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ នព្វមាស រយៈពេល៩ខែ ឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ​ ឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកស្នងការរងទទួលផែនអន្តោប្រវេសន៍នាយការិយាល័យចំណុះនាយកដ្ឋាន នាយការិយាល័យគ្រប់គ្រងជនបរទេស រាជធានី-ខេត្ត នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានី-ខេត្ត ប្រធានក្រុមផ្តល់ទិដ្ឋាការទាំងអស់ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទាំងអស់ និងប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំងអស់សរុបចំនួន ២០៩រូប។

ជាកិច្ចចាប់ផ្ដើមលោក ឧត្ដមសេនីយ៍ទោ ទាង សុឃាង ប្រធានាយកដ្ឋានរដ្ឋបាលសរុប បានឡើងអានរបាយការណ៍សង្ខេបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍យ៉ាងលំអិតជូនអង្គពិធីជ្រាប។

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ថាកិច្ចប្រជុំថ្ងៃនេះជាកិច្ចប្រជុំយ៉ាងសំខាន់ ដែលធ្វើឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាន់តែទទួលបានលទ្ធផលក្នុងការងារ ក្នុងការបំពេញតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលបានប្រគល់ជូន។ ឯកឧត្ដម បានយល់ស្របនឹងរបាយការណ៍ នឹងថ្លែងអំណរគុណដល់នាយកដ្ឋានរដ្ឋបាលសរុបដែលបានរៀបចំកិច្ចការនេះផងដែល។

ឯកឧត្តមបានបន្តទៀតថា ត្រូវពង្រឹងលើកិច្ចការការងារហត្ថពលករបរទេស ដើម្បីសំដៅកាត់បន្ថយនូវការប្រើប្រាស់ហត្ថពលករបរទេសមិនស្របច្បាប់ តាមគោលដៅ ឬទីតាំងអាជីវកម្មនានា តែមិនធ្វើឱ្យមានការប៉ះពាល់ ឬរំខានដល់មជ្ឈដ្ឋានជនបរទេស ដែលកំពុងស្នាក់នៅ ប្រកបមុខរបរ និងធ្វើការស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា គ្រប់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួង ក៏ដូចជាអង្គភាពជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ជាពិសេសអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងតាមបណ្ដាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់សូមបន្តយកចិត្តទុកដាក់ ពាក់ព័ន្ធដំណើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមបណ្ដោយច្រកទ្វារព្រំដែនទាំងអស់ ទាំងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងច្រកទ្វារទ្វេភាគី ត្រូវមានការរឺតបណ្ដឹងបន្ថែមទៀត សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពមន្រី្តនៅក្នុងក្រសួងមហាផ្ទៃឲ្យកាន់តែប្រសើរឡើង។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

នៅថ្ងៃទី០៧- ០៨- ០៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួត...
16/10/2025

នៅថ្ងៃទី០៧- ០៨- ០៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិក្អមសំណរ កោះរការ បន្ទាយចក្រី បាវិត ព្រៃវល្លិ៍ ភ្នំដិន ព្រែកចាក និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃនាយកដ្ឋានច្រកទ្វារទី១ និងទី២។

ជាមួយគ្នានេះដែរ​ ឯកឧត្ដម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក អគ្គនាយក ដល់បងប្អូន​មន្រ្តី​នគរបាលអន្តោប្រវេសន៍។
បន្ទាប់មក ឯកឧត្ដម ក៏បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការងារ និងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិដោយបញ្ចេញស្នាមញញឹមរាក់ទាក់ស្វាគមន៍របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ព្រមទាំងបានណែនាំ និងក្រើនរំលឹក លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ៕


🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

15/10/2025

មាសសុទ្ធមិនខ្លាចភ្លេីង! ឯកឧត្ដម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ហ៊ានចេញមុខតតាំងតាមផ្លូវច្បាប់​ ទទួលយកគ្រប់ភស្តុតាងបេីមានប្រាកដថាជាប់ពាក់ព័ន្ធបទល្មេីសអនឡាញ (online)!

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

រសៀលថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ  ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ...
15/10/2025

រសៀលថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារមួយចំនួន ពិសេសពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

Address

ផ្លូវជាតិលេខ១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
Phnom Penh

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI:

Share