ភូមិសាស្រ្តសករាជថ្មី

ភូមិសាស្រ្តសករាជថ្មី ផ្តល់ជូននូវព័ត៌មានជាតិ នៃកងយោធពលខេមរភូមិន្ទ

សារជូនពរ៖ សូមគោរព​ជូនពរ​ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ទោ​ ឆេង​ ឃុន​ នាយករង​ប្រចាំការ​ នាយកដ្ឋាន​ភូមិសាស្ត្រ​​ ក្រសួង​ការពារ​ជាត...
31/12/2025

សារជូនពរ៖ សូមគោរព​ជូនពរ​ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ទោ​ ឆេង​ ឃុន​ នាយករង​ប្រចាំការ​ នាយកដ្ឋាន​ភូមិសាស្ត្រ​​ ក្រសួង​ការពារ​ជាតិ​ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២៦។

សារជូនពរ៖ សូមគោរព​ជូនពរ​ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ទេព​ចំរេីន​ សាមឺឌី​ នាយក​ នាយកដ្ឋាន​ភូមិសាស្ត្រ​​ ក្រសួង​ការពា...
31/12/2025

សារជូនពរ៖ សូមគោរព​ជូនពរ​ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ទេព​ចំរេីន​ សាមឺឌី​ នាយក​ នាយកដ្ឋាន​ភូមិសាស្ត្រ​​ ក្រសួង​ការពារ​ជាតិ​ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២៦។

សារជូនពរ៖ សូមគោរព​ជូនពរ​ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ទេព​ ចំរេីន​​ អនុរដ្ឋ​លេខាធិការ​ ក្រសួង​ការពារ​ជាតិ​ ក្នុងទិវាចូលឆ្នា...
31/12/2025

សារជូនពរ៖ សូមគោរព​ជូនពរ​ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ទេព​ ចំរេីន​​ អនុរដ្ឋ​លេខាធិការ​ ក្រសួង​ការពារ​ជាតិ​ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២៦។

31/12/2025

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។

នាងខ្ញុំសូមជម្រាបថា ការដោះលែងយោធិនរបស់យើងទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

ដូចដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានា និងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធិនទាំង ១៨នាក់ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថា “យើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយ” ដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយ និងដំណោះស្រាយ ទាំងការទូត ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ រហូតសម្រេចបានការដោះលែងនាថ្ងៃនេះ ដើម្បីឱ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំឮកជាពន់ពេក។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបនាថ្ងៃនេះ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

Press Release
Unofficial Translation

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public, the national and international media outlets as follows:

On the 10:00am on the morning of December 31, 2025, at the Prum International Point of Entry, Pailin Province, 18 Cambodian soldiers who had been detained by the Thai side for 155 days were released and safely returned to the motherland. The release of these soldiers was conducted in accordance with Point 11 of the Joint Statement of the 3rd Special Meeting of the General Border Committee (GBC) between the Kingdom of Cambodia and the Kingdom of Thailand, signed on December 27, 2025. This provision stipulated the release following full compliance with the 72-hour ceasefire, which took effect at 12:00pm noon on December 27, 2025. The return of our 18 soldiers is under the observation of the ASEAN Observer Team (AOT) and the International Committee of the Red Cross (ICRC).

This release also aligns with the spirit of the Kuala Lumpur Joint Declaration on Peace Deal between Cambodia-Thailand, signed on October 26, 2025, between Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and the Prime Minister of the Kingdom of Thailand, and under the witness of His Excellency Donald J. Trump President of the United States of America and His Excellency Anwar Ibrahim, Prime Minister of Malaysia.

The Royal Government of Cambodia, and particularly Samdech Moha Borvor Thipadei Hun Manet, has remained steadfast in the promise made to the families of the 18 soldiers and the Cambodian people: that no soldier would be left behind. To achieve today’s release and reunite these soldiers with their waiting families, the Government utilized all available diplomatic channels and international humanitarian legal frameworks to ensure that our soldiers can be reunited with their beloved families, who have been waiting for them with such longing.

The Royal Government and the people of Cambodia express our deepest gratitude to all parties involved in the coordination processes that led to today's successful return. Cambodia remains hopeful that this release will significantly contribute to building mutual trust and confidence. We believe this creates an environment conducive to peace, stability, and the full normalization of relations for the benefit of both nations and their people in the near future.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

December 31, 2025

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

នាព្រឹកថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២៥ឧត្តមសេនីយ៍ទោបណ្ឌិត ទេពចំរើន...
31/12/2025

នាព្រឹកថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២៥

ឧត្តមសេនីយ៍ទោបណ្ឌិត ទេពចំរើន សាមឺឌី នាយក នាយកដ្ឋានភូមិសាស្រ្ដ ក្រសួងការពារជាតិ បានដឹកនាំនាយទាហានអតីតនិស្សិតការពារជាតិ ជំនាន់ទី៧ ចុះសួរសុខទុក្ខ ឧត្តមសេនីយ៍ត្រី មាស ម៉េត មិត្តរួមជំនាន់ការពារជាតិជំនាន់ទី៧ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

27/12/2025

យើងទាំងអស់គ្នាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ជាជម្រើសដើម្បីរក្សាសន្តិភាព និងស្ថិរភាពជាតិ

ថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ឧត្តមសេនីយ៍ទោ ម៉ក់ ហ៊ុយ នាយករង នាយ...
23/12/2025

ថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
ឧត្តមសេនីយ៍ទោ ម៉ក់ ហ៊ុយ នាយករង នាយកដ្ឋានភូមិសាស្រ្ដ បានអញ្ជើញចូលរួមពិធីប្រទានព្រះអគ្គីបូជាសព វរសេនីយ៍ឯក ស៊ុន សំបូរ នាយរងការិយាល័យអភិវឌ្ឍន៍ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីនៅតំបន់ប្រាសាទព្រះវិហារ ដឹកនាំប្រតិភូដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅគេហដ្ឋាននៃសព ភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

ថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ឧត្តមសេនីយ៍ទោ ឡាយ សុវណ្ណា នាយករង ន...
23/12/2025

ថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
ឧត្តមសេនីយ៍ទោ ឡាយ សុវណ្ណា នាយករង នាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព នាយចំណង់ ស៊ុយ គឹមយាង នាយរងអនុសេនាតូចលេខ៣ កងពលតូចលេខ៤២ ដែលបានពលីនៅចំណុចប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ដឹកនាំប្រតិភូដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាប ភក្តី រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅគេហដ្ឋាននៃសព ភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ឧត្តមសេនីយ៍ត្រី ម៉ៅ ផល្លា នាយករង ន...
23/12/2025

ថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥

ឧត្តមសេនីយ៍ត្រី ម៉ៅ ផល្លា នាយករង នាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ អញ្ជើញចូលរួមក្នុងពិធីប្រទានព្រះអគ្គីបូជាសព អនុសេនីយ៍ឯក សុខ ក្រឹម កងអនុសេនាធំកាំភ្លើងធំ ដែលបានពលីនៅទិសប្រាសាទតាមាន់ធំ ដឹកនាំប្រតិភូដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅសាលាបឋមសិក្សាពន្លឺផ្កាយ ភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំ ខេត្តតាកែវ។

កិច្ចប្រជុំ “ការពង្រឹងការងារស្ថាប័ន”ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ទេពចំរើន សាមឺឌី នាយក នាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជា...
18/12/2025

កិច្ចប្រជុំ “ការពង្រឹងការងារស្ថាប័ន”

ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត ទេពចំរើន សាមឺឌី នាយក នាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ដឹកនាំ កិច្ចប្រជុំការពង្រឹងការងារស្ថាប័ន របស់នាយកដ្ឋានភូមិសាស្រ្ត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥ នៅបន្ទប់ប្រជុំនាយកដ្ឋាន។

16/12/2025

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។
In order to uphold the dignity of Cambodia, as well as that of Russia and other foreign nationals who have been accused, I would like to clearly state that Cambodia does not have any Russian nationals or other foreign nationals participating in combat operations on the battlefield or serving as military advisors to the Cambodian armed forces.

សម្តេចតេជោ ហ៊ុន សែន
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

#ករសួងការពារជាតិ #កមពុជា #សនតិភាពនៅកម្ពុជា #យើងជឿជាក់លើរាជរដ្ឋាភិបាលនិងសមត្ថភាពកងទ័ពរបស់យើង #វរកងទ័ពជួរមុខ #វរកងទ័ពកម្ពុជា

កិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ ទិសដៅអនុវត្តការងារឆ្នាំ២០២៦នាយកដ្ឋានភូមិសាស្រ្ត ក្រសួងក...
16/12/2025

កិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ ទិសដៅអនុវត្តការងារឆ្នាំ២០២៦

នាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ ទិសដៅអនុវត្តការងារឆ្នាំ២០២៦ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងប្រចាំការ នាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នៅ បន្ទប់ប្រជុំនាយកដ្ឋាន។

Address

Phnom Penh
08251

Telephone

+855969673736

Website

Alerts

Be the first to know and let us send you an email when ភូមិសាស្រ្តសករាជថ្មី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ភូមិសាស្រ្តសករាជថ្មី:

Share