14/05/2025
14/5/2025
ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧២ ព្រះវស្សា យាងចូល ៧៣ ព្រះវស្សា នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជទានព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមលំឱនកាយវាចាចិត្ត គោរពជូនព្រះពរជ័យ សិរីសួស្ដី ជ័យមង្គលវិបុលសុខ មហាប្រសើរថ្លៃថ្លាថ្វាយ ព្រះអង្គជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជពលានុភាពមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ នៃប្រជានុរាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាជានិរន្តរ៍តរៀងទៅ។
ព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្ដម និងព្រះរាជកិច្ចដ៏ធំធេងរបស់ព្រះអង្គ បានធ្វើឲ្យប្រជានុរាស្ត្រទូទាំងនគរ មានសេចក្តីសោមនស្សរីករាយ និងសូមថ្វាយព្រះពរជ័យឱ្យព្រះអង្គបានសម្រេចនូវព្រះរាជបំណងប្រាថ្នាគ្រប់ប្រការ។
សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត!
Your Majesty, the most highly revered!
On the auspicious occasion of the 72nd birthday anniversary, entering the 73rd year, of His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni, King of the Kingdom of Cambodia, I humbly request royal permission to offer my heartfelt blessings of good fortune, prosperity, and happiness in all respects. With deepest respect, I bow in body, speech, and mind to offer best wishes, auspiciousness, victory, prosperity, great and noble blessings to Your Majesty, the Lord of Life. May Your Majesty be endowed with the four Buddhist blessings: longevity, good complexion, happiness, and strength, and may you enjoy excellent health, robust vitality, and a long life of over a hundred years, to remain the cool shade for the Cambodian people throughout the Kingdom of Cambodia forevermore.
Your Majesty's noble and supreme activities and great royal duties have brought joy to the people throughout the nation, and we pray that Your Majesty may achieve all your royal aspirations.
With the highest royal permission!