Department of Military Information/នាយកដ្ឋាន ព័ត៌មាន

  • Home
  • Cambodia
  • Phnom Penh
  • Department of Military Information/នាយកដ្ឋាន ព័ត៌មាន

Department of Military Information/នាយកដ្ឋាន ព័ត៌មាន នាយកដ្ឋានព័ត៌មាន
(1)

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haj...
19/09/2025

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan មេបញ្ជាការកងយោធពលភូមិន្ទព្រុយណេ ជូបសម្តែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

កម្ពុជា-ព្រុយណេ ប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត             ...
19/09/2025

កម្ពុជា-ព្រុយណេ ប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត
*********
(ភ្នំពេញ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan មេបញ្ជាការកងយោធពលភូមិន្ទព្រុយណេ បានទទួល
ស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងជំនួបពិភាក្សាទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាពេលនេះ គឺស្របពេលនឹងខួបអនុស្សាវរីយ៍លើកទី ៣៣ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-
ព្រុយណេ ដែលបានភ្ជាប់ចំណងការទូតផ្លូវការ តាំងពីឆ្នាំ១៩៩២ ហើយរហូតដល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែបន្តរីកចម្រើន និងរឹងមាំលើច្រើនវិស័យ។

លើវិស័យយោធា ឯកឧត្ដមអគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ក្នុងនោះ កងទ័ពព្រុយណេបានជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ តាមរយៈការផ្តល់អាហារូបករណ៍វគ្គបញ្ជាការ-សេនាធិការ វគ្គភាសាអង់គ្លេស និងការរអញ្ជើញនាយទាហានកម្ពុជាចូលរួមសន្និសីទនានា ដែលរៀបចំនៅប្រទេសព្រុយណេ។

ក្នុងនាមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសទាំងអស់ជាសមាជិកអាស៊ាន ដោយឡែក រាជរដ្ឋាភិបាល និងកងយោធពលភូមិន្ទព្រុយណេ ដែលបានគាំទ្រដល់បទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងបានចូលរួមក្នុងក្រុមសង្កេតការណ៍អន្តរកាលនៅកម្ពុជាផងដែរ។

ឯកឧត្តម អគ្គមេបញ្ជាការ បានស្នើដល់ភាគីព្រុយណេបន្តជំរុញការពិភាក្សា ដើម្បីសម្រេចអនុស្សរណយោគយល់ ក្នុងនោះមាន ការផ្លាស់ប្តូរទស្សនកិច្ច ការពង្រឹងបណ្តាប្រភេទទ័ព ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន បទល្មើសព័ត៌មានវិទ្យា អំពើភេរវកម្ម ការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Haszaimi បានសម្តែងសេចក្តីសោមនស្សរីករាយដែលបានមកកាន់កម្ពុជាសារជាថ្មី និងថ្លែងអំណរគុណចំពោះបដិសណ្ឋាកិច្ចដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គមេបញ្ជាការ ដែលបង្ហាញភាពជិតស្និទ្ធ ដើម្បីពង្រឹង ពង្រីកទំនាក់ទំនងឲ្យល្អប្រសើររវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Haszaimi បានមានការចាប់អារម្មណ៍ដល់ការដឹកនាំរបស់កម្ពុជា ចំពោះតួនាទីស្ត្រីនៅក្នុងកិច្ចការថែរក្សាសន្តិភាព ដែលមានសមាមាត្រគួរឱ្យកោតសរសើរ ឆ្លុះបញ្ចាំងពីការតាំងចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការរួមចំណែកថែរក្សាសន្តិភាព និងការប្ដេជ្ញាចិត្តចំពោះសមភាពយេនឌ័រនៅក្នុងកងទ័ព។

ពាក់ព័ន្ធស្ថានការព្រំដែនកម្ពុជា-ថៃ ឯកឧត្តមមេបញ្ជាការកងទ័ពព្រុយណេ បានសម្តែងនូវសេចក្តីរីករាយ ចំពោះកងទ័ពព្រុយណេដែលបានចូលរួមក្នុងបេសកកម្មសង្កេតការណ៍អន្តរកាលទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលនេះជាសក្ខីភាពនៃការរួបរួម និងការទទួលខុសត្រូវរបស់អាស៊ាន។

ឯកឧត្តមបានគូសបញ្ជាក់ថា ព្រុយណេ នៅតែប្តេជ្ញាពេញទំហឹងក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងកិច្ចការពារជាតិរបស់ប្រទេសទាំងពីរ ក្នុងលក្ខណៈប្រកបដោយបរិយាបន្ន ដើម្បីសម្លឹងឆ្ពោះទៅមុខ ស្របតាមគោលបំណងដ៏ទូលំទូលាយរបស់អាស៊ាន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវប...
19/09/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានចាប់ខ្លួន​ ដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល​ ដែលបាន និងកំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយ​ក្នុងការ​ការពារអាយុជីវិត​,​ សេចក្តីសុខសុវត្ថិភាព​ និងព្យាយាមឱ្យដោះលែងកងកម្លាំងរបស់យើងទាំង ១៨នាក់នោះ វិលត្រឡប់មកវិញឱ្យបានឆាប់រហ័ស។

រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី១៩ កញ្ញា ២០២៥។

19/09/2025

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែង
សុន្ទរថាក្នុងសម័យប្រជុំពេញអង្គលើកទី៤ ក្រោម​ប្រធានបទ “ការកសាងសន្តិភាពក្នុងតំបន់តាមរយៈការសន្ទនា និងកិច្ចពិគ្រោះយោបល់” នៃវេទិកាប៉េកាំងសៀងសាន លើកទី១២ (THE 12th BEIJING XIANGSHAN FORUM) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ | មជ្ឈមណ្ឌលសន្និបាតអន្តរជាតិប៉េកាំង

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖រសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នា...
19/09/2025

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖

រសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិកបានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។

Her Excellency LTG Maly Socheata, the Spokeswoman of the Ministry of National Defense of the Kingdom of Cambodia:

On Friday Afternoon, 19 September 2025, the Ministry of National Defence of the Kingdom of Cambodia facilitated the visit of the Interim Observer Team (IOT), led by Malaysia, along with its members, in order to observe, verify, and report on the situation at Prey Chan Village, O’Bei Choan Commune, O’ChrovDistrict, Banteay Meanchey Province, after the Ceasefire came into effect.

អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បានអញ្ជើញទៅដល់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែក...
19/09/2025

អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បានអញ្ជើញទៅដល់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែលប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជាមិនប្រដាប់ដោយអាវុធ មានវត្តមានប្រចាំការនៅទីតាំងនោះ ដោយស្ថានភាពមានសភាពស្ងប់ស្ងាត់។

អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើលិខិតទៅ អភិបាលខេត្តស្រះកែវរបស់ថៃ ស្តីពីការស្នើសុំឱ្យអនុវត្តនូវគោលការណ៍ ៤ចំណុច ដែលរដ្ឋបាលខេត្...
19/09/2025

អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើលិខិតទៅ អភិបាលខេត្តស្រះកែវរបស់ថៃ ស្តីពីការស្នើសុំឱ្យអនុវត្តនូវគោលការណ៍ ៤ចំណុច ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយ...
19/09/2025

ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបសម្តែងការគួរសម ជាមួយឯកឧត្តម Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ដោយបានពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងបានរាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណីពាក់ព័ន្ធនឹងហិង្សារបស់ប៉ូលីសថៃមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃបានរាយបន្លារលួសថ្មីនៅទីតាំងដែលមិនទាន់ដោះស្រាយ ដែលខុសពីស្មារតីកិច្ចប្រជុំGBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយ JBC។

ឯកឧត្តម នាយឧត្តមសេនីយ័
ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់លើខ្ពស់លើការជំរុញបទឈប់បាញ់ និងជំរុញក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន បានចុះពិនិត្យទីតាំងផ្ទាល់ ។
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥

19/09/2025

អ្នកកាសែត​សៀមរាប់សិបនាក់ មកថត
ចាំមើលពួកវាប្រឌិតរឿងថាមិចទៀត
19.09.2025

ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ថៃ បញ្ជូនអ្នកសារព័ត៌មានច្រើនរូប មកកាន់ភូមិព្រៃចាន់។
19/09/2025

ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ថៃ បញ្ជូនអ្នកសារព័ត៌មានច្រើនរូប មកកាន់ភូមិព្រៃចាន់។

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ចូលជួបសម្ដែងការគួរសម (ភ្នំពេញ)៖ សម្តេ...
19/09/2025

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តមឧត្តមសេនីយ៍ទោ Dato Paduka Seri H...
19/09/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តមឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទ នៃប្រទេសព្រុយណេ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

Address

Phnom Penh

Website

https://www.facebook.com/profile.php?id=61562466557649

Alerts

Be the first to know and let us send you an email when Department of Military Information/នាយកដ្ឋាន ព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share