30/07/2025
🇰🇭 យើងខ្ញុំនៅធនាគារ ABA សូមគោរពសាទរ កោតស្ញប់ស្ញែងចំពោះគំនិតផ្ដួចផ្ដើមប្រកបដោយភាពឈ្លាសវៃ ពេញដោយមនោសញ្ចេតនា និងទឹកចិត្តដ៏ប្រពៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយនូវទុក្ខលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋខ្មែរយើងដែលបានទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែន។
ដោយគោរពតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី 30 កក្កដា 2025 នេះ យើងខ្ញុំសូមប្ដេជ្ញាអនុវត្តយ៉ាងពេញលេញនូវរាល់វិធានការសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ជាងនេះទៀត ធនាគារយើងខ្ញុំ សម្រេចលុបចោលទាំងស្រុងនូវ គ្រប់ឥណទានទាំងអស់ របស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពិការ និងយោធិនពលីក្នុងប្រតិបត្តិការផ្ទាល់ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ។
ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តដ៏ទូលំទូលាយបន្ថែម ថ្មីៗនេះ យើងខ្ញុំក៏បានបរិច្ចាគទឹកប្រាក់ 1លានដុល្លារអាមេរិក ដើម្បីចូលរួមទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរងនូវផលប៉ះពាល់។
យើងទាំងអស់គ្នា រួមគ្នាដើម្បីកម្ពុជា ជម្នះឧបសគ្គនានាដោយកម្លាំងសាមគ្គី និងទឹកចិត្តសប្បុរស!🇰🇭
🇰🇭 We at ABA sincerely appreciate the compassionate initiative of Samdech Thipadei Hun Manet, Prime Minister of Cambodia, in addressing the challenges faced by our fellow Cambodians affected by the border conflict.
Following the guideline from the National Bank of Cambodia dated 30 July 2025, we are fully committed to implementing all mentioned relief measures. Also, we decided to completely write-off the loans for disabled and fallen soldiers who served at the frontline.
Additionally, as part of our broader commitment, we have earlier contributed $1 million to support the government's ongoing relief efforts to help those affected, including children, elders, and vulnerable families.
Together, we stand united to help Cambodia overcome the challenges with strength and compassion! 🇰🇭