PPR គេហទំព័រឈ្មោះភ្នំពេញរីផតធើ ជារបស់អ្នក គេហទំព័រឈ្មោះភ្នំពេញរីផតធើ ជារបស់ក្រុមព័ត៌មានប្រចាំសាលារាជធានីភ្នំពេញ

សម្តេចបវរធិបតី៖ប្រទេសកម្ពុជានៅតែមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងកម្រិតខ្ពស់នៅឡើយ បើធៀបនឹងប្រទេសមួយចំនួនទៀតនៅសកលលោ...
23/03/2026

សម្តេចបវរធិបតី៖ប្រទេសកម្ពុជានៅតែមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងកម្រិតខ្ពស់នៅឡើយ បើធៀបនឹងប្រទេសមួយចំនួនទៀតនៅសកលលោក

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងក៏ដោយ តែប្រទេសកម្ពុជាក៏នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងកម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។
នេះបើយោងតាមរយៈសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។
តាមរយៈសារលិខិតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ទោះបីជាយើងទទួលបានជោគជ័យក៏ប្រទេសកម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុង កម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក»។
សម្តេចបវរធិបតី បានបញ្ជាក់ទៀតថា បញ្ហានេះតម្រូវឱ្យយើងត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានៃអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងស្មារតីនេះយើងទាំងអស់គ្នាត្រូវបន្តជំរុញ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។
ប្រជាពលរដ្ឋមានសុខុមាលភាព រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសកម្មភាពសង្គម សេដ្ឋកិច្ច ដើម្បីបង្កើនលទ្ធភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ ស្របតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងសង្កត់ធ្ងន់ឱ្យពិភពលោកទាំងមូលមានជំនឿយ៉ាងមុតមាំថា យើងទាំងអស់គ្នាអាចបញ្ចប់ជំងឺរបេងបានដោយយើងទាំងអស់គ្នាត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និងបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប។
ដើម្បីឆ្លើយតបតាមប្រធានបទខាងលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖
-ទី១៖ បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។
-ទី៖ ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាពស្រាវជ្រាវ រកជំងឺរបេងនៅតាមសេវាមូលដ្ឋានសុខាភិបាល សហគមន៍ និងទីកន្លែងសាធារណៈនានា។
-ទី៣៖ បន្តថែរក្សាឱ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។
-ទី៤៖ ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រី បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស និងប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមចំណែកធ្វើឱ្យការងារកំចាត់រោគរបេងនេះទទួលបានជោគជ័យនាពេលកន្លងមក និងសូមសម្តែងនូវការគាំទ្រយ៉ាងពេញ ទំហឹងជាថ្មីម្តងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក៕

ដាណឺម៉ាក និងសម្ព័ន្ធមិត្ត បានបញ្ជូនទ័ពទៅ Greenland ដោយក្តីបារម្ភអំពីមហិច្ឆតារបស់សហរដ្ឋអាមេរិកកូប៉ិនហាក៖ប្រព័ន្ធផ្សព្វផ្ស...
20/03/2026

ដាណឺម៉ាក និងសម្ព័ន្ធមិត្ត បានបញ្ជូនទ័ពទៅ Greenland ដោយក្តីបារម្ភអំពីមហិច្ឆតារបស់សហរដ្ឋអាមេរិក

កូប៉ិនហាក៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ដាណឺម៉ាក បានរាយការណ៍ថា ដាណឺម៉ាក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ពង្រាយកងទ័ពទៅកាន់ Greenland នៅក្នុងខែមករា ដោយសារតែខ្លាចការឈ្លានពានពីសហរដ្ឋអាមេរិក ខណៈដែលភាពតានតឹងកើនបានកើនឡើងយ៉ាងខ្លាំង ជុំវិញការប៉ុនប៉ងដើម្បីគ្រប់គ្រងកោះនេះ។ នេះបើយោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ ២០២៦។
តាមទូរទស្សន៍ និងវិទ្យុដាណឺម៉ាក DR មានបទបញ្ជាប្រតិបត្តិយោធាមួយ ចុះថ្ងៃទី១៣ ខែមករា សម្រាប់បម្រើជាមូលដ្ឋាននៃការដាក់ពង្រាយកងកម្លាំងដាណឺម៉ាក នៅក្នុងទឹកដីស្វយ័តរបស់ដាណឺម៉ាក។ បទបញ្ជានោះពណ៌នា អំពី ប្រតិបត្តិការ មួយ ដើម្បីការពារ Greenland ភ្លាមៗ ក្រោយប្រតិបត្តិការយោធា អាមេរិក នៅ វ៉េណេស៊ុយអេឡា ដែលបានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro។
មន្ត្រីយោធាដាណឺម៉ាកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ DR ថា «នៅពេលលោក ត្រាំ និយាយគ្រប់ពេលថាចង់ទិញ Greenland ហើយបន្ទាប់មកយើងឃើញនូវអ្វីដែលបានកើតឡើងនៅវ៉េណេស៊ុយអេឡា យើងត្រូវតែយកចិត្តទុកដាក់ចំពោះសេណារីយ៉ូដែលអាចកើតមានទាំងអស់»។
ក្រោម បេសកម្មធ្វើសមយុទ្ធ របស់ អង្គការ ណាតូ ហៅថា Arctic Endurance កងវរសេនាធំ ដាណឺម៉ាក និង កងកម្លាំង ពិសេស ត្រូវ បាន បញ្ជូន ទៅ Greenland រួម ទាំង ទ័ពពិសេសថ្មើរជើង របស់ បារាំង ទាហាន អាល្លឺម៉ង់ និង ស៊ុយអែត ផង ដែរ។
បើតាមមន្រ្តីយោធាដដែល វាជាការដាក់ពង្រាយកម្លាំងយ៉ាងពិតប្រាកដ មិនមែនជាលំហាត់សមយុទ្ធឡើយ។ យោធា ឬរដ្ឋាភិបាលដាណឺម៉ាក ឬរដ្ឋាភិបាល Greenland មិនទាន់ធ្វើអត្ថាធិប្បាយជុំសេចក្តីរាយការណ៍នេះទេ៕

Address

Mornivorng
Phnom Penh
12003

Alerts

Be the first to know and let us send you an email when PPR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share