Kamsantleng-កំសាន្តលេង

Kamsantleng-កំសាន្តលេង "គិតល្អ ធ្វើល្អ" Do good things and your life will get better.

01/10/2025

ព្រះពុទ្ធទ្រង់ត្រាស់ថា ការជឿដោយបញ្ញា ឬ សទ្ធាដែលមានប្រាជ្ញា (Wise Faith) មិនមែនជាការជឿងប់ងល់ ឬជឿទាំងងងឹតងងល់ឡើយ។ វាគឺជាការជឿដែលផ្អែកលើ៖

1. ការពិចារណា (Investigation): ពិនិត្យមើល និងសាកល្បងនូវសេចក្តីពិតមុននឹងជឿ។
2. ការយល់ដឹង (Understanding): យល់ពីហេតុផល ផលវិបាក និងគោលការណ៍នៃធម្មជាតិ។
3. ការអនុវត្ត (Practice): យកមកអនុវត្តផ្ទាល់ក្នុងជីវិត ហើយឃើញផលពិតប្រាកដ។

អត្ថប្រយោជន៍នៃការជឿដោយបញ្ញា
ការជឿបែបនេះនាំមកនូវ សេចក្ដីសុខ ទាំងផ្លូវកាយនិងផ្លូវចិត្ត តាមរយៈ៖
• សុខផ្លូវចិត្ត: បញ្ញាជួយកាត់បន្ថយ សេចក្តីសង្ស័យ និង ការភ័យខ្លាច ដែលជាឫសគល់នៃទុក្ខផ្លូវចិត្ត។ នៅពេលដែលយើងយល់ច្បាស់ពីច្បាប់កម្មផល (Kamma) និងធម្មជាតិនៃជីវិត យើងលែងព្រួយបារម្ភច្រើនហួសហេតុពេក។
• សុខផ្លូវកាយ: នៅពេលដែលចិត្តមានសន្តិភាព និងការយល់ដឹងត្រឹមត្រូវ វានឹងជះឥទ្ធិពលដល់សុខភាពរាងកាយ។ ចិត្តស្ងប់រម្ងាប់កាត់បន្ថយ ស្ត្រេស (Stress) និង សម្ពាធអារម្មណ៍ ដែលអាចបង្កជាជំងឺផ្លូវកាយ។

និយាយឱ្យខ្លី ការជឿដោយបញ្ញាគឺការយក ការយល់ដឹង មកដឹកនាំ ជំនឿ របស់យើង មិនមែនឱ្យជំនឿដឹកនាំយើងដោយគ្មានហេតុផលនោះទេ។

សាករសជាតិលើកទី១ត្រូវមាត់របស់ខ្ញុំ ប្រុស ម៉ៅ បុកល្ហុងឆ្ងាញ់😋
30/08/2025

សាករសជាតិលើកទី១ត្រូវមាត់របស់ខ្ញុំ ប្រុស ម៉ៅ បុកល្ហុងឆ្ងាញ់😋

30/07/2025

សូមបងប្អូនទាំងអស់គ្នានាំគ្នាជួយចុចចែករំលែកសំបុត្រមួយនេះដែលខ្ញុំសរសេរជូនទៅដល់ជនរួមជាតិខ្មែរទូទាំងពិភពលោក​ និង​ សហរដ្ឋអាមេរិក​ 🇰🇭🇺🇸
ថៃគឺមានមហិច្ចតាចង់លេបយកទឹកដីកម្ពុជា​ ដូចនេះប្រទេសកម្ពុជាគឺត្រូវការមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកមកឈរជេីង

សំបុត្រជូនទៅដល់ជនរួមជាតិខ្មែរជាទីគោរព​

យេីងត្រូវតែប្រេីឱកាសលេីកនេះដេីម្បីស្នេីសុំសហរដ្ឋអាមេរិកឱ្យមកសាងសង់មូលដ្ឋានទ័ពយោធាអាមេរិកនៅក្នុងប្រទេសកម្ពុជា​នៅជិតខេត្ដសៀមរាប
នេះគឺជាយុទ្ធសាស្រ្ដតែមួយគត់​ដែលអាចជួយការពារប្រទេសកម្ពុជារបស់ពួកយេីងតរហូតទៅដល់រាប់រយឆ្នាំខាងមុខ​

មហិច្ចតារបស់ប្រទេសថៃគឺចង់លេបយកខេត្ដរបស់កម្ពុជាយេីង​ទាំងអស់ដែលថៃគិតថាខ្លួនឯងបានបាត់កាលពីសម័យបារាំង​

ថៃវ៉ៃកម្ពុជាលេីកនេះវាគ្រាន់តែជាការសាកល្បងមេីលចិត្ដមួយពិភពលោកសិន​ តេីហ៊ានលូកដៃជួយកម្ពុជាដែរឬទេ?
ជាលទ្ធផលមក​ ថៃគឺមិននឹកស្មានថា​ ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក​ ដូណាល់​ត្រាំ​ ហ៊ានចេញមុខលូកដៃចូលរឿងនេះទាល់តែសោះ
ដូចនេះនៅពេលនេះថៃគឺគ្រាន់ផ្អាកគម្រោងរបស់ខ្លួនឯងសិនតែប៉ុណ្ណោះ​ គឺថៃរងចាំឱ្យដល់ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ចាកចេញសិននៅ 3​ ឆ្នាំក្រោយ

ខ្ញុំគិតថាថៃនឹងមកវ៉ៃកម្ពុជាមែនទែនម្ដងទៀតមុនឆ្នាំ 2075 ដល់ពេលនោះគ្រឿងអាវុធរបស់ថៃគឺនឹងទំនេីបខ្លាំងជាងពេលបច្ចុប្បន្ននេះទៅទៀត

បងប្អូន​ មានប្រទេសជាច្រេីនណាស់​ ពួកគេសុទ្ធតែមានមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកឈរជេីងជួយការពារដល់អធិបតេយ្យភាពប្រទេសរបស់ពួកគេ​ ហេីយប្រទេសរបស់ពួកគេឡេីងរីកចម្រេីន​ គ្មានបានបាត់បង់ទឹកដីអ្វីបន្តិចទេ​ សហរដ្ឋអាមេរិកគឺគ្មានយកទឹកដីប្រទេសណាទេ​ គឺមានតែជួយរួចហេីយក៏សងទៅឱ្យវិញ​ លេីសពីនេះទៀតថែមទាំងផ្ដល់លុយជំនួយឱ្យថែមទៀតផង

នេះប្រសិនបេីប្រទេសកម្ពុជារបស់ពួកយេីងមានមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកជួយឈរជេីងការពារ​ នោះវានឹងជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយេីងយ៉ាងខ្លាំង​ ហេីយកម្ពុជាយេីងថែមទាំងមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលេខមួយលេីពិភពលោកទៀត

ដល់ពេលនោះមួយពិភពលោកគឺនឹងមានទំនុកចិត្ដមកលេីប្រទេសកម្ពុជាខ្លាំងជាងមុនច្រេីនដង​ ចំណែកឯខាងវិស័យទេសចរណ៍ក៏នឹងមានការកេីនឡេីង​ ចំណែកឯទាហានរបស់សហរដ្ឋអាមេរិក​វិញ ពួកគេនឹងចំណាយលុយ​ ចាយលេីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយេីងយ៉ាងច្រេីនតែម្ដង

បងប្អូនត្រូវចងចាំថា​ ភូមិសាស្រ្ដនយោបាយពិភពលោកគឺមានការប្រែប្រួលអស់ហេីយ​ មិនដូចកាលពីមុននោះទេ

ដូចនេះកម្ពុជាយេីងគឺត្រូវតែចេះបត់បែនទៅតាមភូមិសាស្រ្ដនយោបាយពិភពលោកប្រែប្រួលនេះ​ ពីព្រោះតែអ្នកជិតខាងរបស់យេីង​ គឺមានមហិច្ចតាធំណាស់​ និង​មានអាកប្បកិរិយាឈ្លានពាន

ដូចជាកាលពីឆ្នាំ 1860 ព្រះបាទ​អង្គ​ឌួង​ និង​ ព្រះបាទ​នរោត្ដម​ មានភាពក្លាហាន​ មុះមុតក្នុងការស្នេីសុំហៅប្រទេសបារាំងឱ្យមកជួយការពារទឹកដីប្រទេសកម្ពុជាយេីង​ ដូច្នេះក្នុងឆ្នាំ 2025 នេះ​ កម្ពុជាយេីងក៏គួរតែស្នេីសុំទៅដល់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក​ លោក​ ដូណាល់​ ត្រាំ​ ឱ្យមកធ្វេីដូចគ្នា​ សុំឱ្យគាត់មកបេីកមូលដ្ឋានទ័ពយោធាអាមេរិកនៅក្រោមអធិបតេយ្យភាពកម្ពុជា​

ទាន់ពេលនេះលោក​ ដូណាល់​ ត្រាំ​ គាត់នៅជាប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូបដែលកំពុងតែមានការចាប់អារម្មណ៍មកលេីប្រទេសកម្ពុជារបស់ពួកយេីង​ លេីកនេះវាគឺជាឱកាសដ៏ល្អរបស់ពួកយេីងក្នុងការស្នេីសុំនេះ
ហេីយយេីងកុំខ្វល់​ កុំខ្លាចពីការគម្រាមពីប្រទេសណាឱ្យសោះ​ ដែលពួកគេមកបដិសេដគំនិតនេះ​ ពួកយេីងបានឃេីញភស្ដុតាងនៅនឹងភ្នែករួចរាល់អស់ហេីយ​
ពេលកម្ពុជាយេីងមានរឿងធំដល់ថ្នាក់នេះ​ គឺថាគ្មានប្រទេសណាមកជួយយេីងនោះទេ​ក្រៅពីសហរដ្ឋអាមេរិកតែមួយគត់

ទោះបីជាកម្ពុជាយេីងត្រូវការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់យេីងដេីម្បីឱ្យសហរដ្ឋអាមេរិកមកសាងសង់មូលដ្ឋានទ័ពយោធាក៏ដោយ​ ក៏យេីងត្រូវតែធ្វេីវាដែរ

ជាចុងក្រោយសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នា​ នាំគ្នាគាំទ្រគំនិតនេះ​ និងជួយចុចចែករំលែក​ឱ្យបានច្រេីនដេីម្បីឱ្យបានឃេីញទៅដល់ថ្នាក់ដឹកនាំកម្ពុជា​ ដេីម្បីគិតពិចារណាអំពីរឿងនេះ​ ក្នុងការជួយការពារទឹកដីប្រទេសកម្ពុជា
🙏

03/04/2025

Delicious beef fried noodles

29/12/2024

Address

Phnom Penh
120101

Telephone

+85592327747

Website

Alerts

Be the first to know and let us send you an email when Kamsantleng-កំសាន្តលេង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kamsantleng-កំសាន្តលេង:

Share