REÂM

REÂM DRIVE YOUR BUSINESS GROWTH & SUCCESS: DECISIVE BUSINESS MOVE, INTELLIGENCE MARKETING WITH DATA-DRIVEN ADS, CREATIVE-AUTHENTIC STORIES

𝐑𝐄Â𝐌-រាម - Scale Business Sales with AI Data-Driven Ads and Compelling Storytelling!

📞 098 865 551 | 095 271 865
📧 [email protected] 🌐 ream.agency

🎞 WE ARE HIRING: FEMALE CONTENT CREATOR We are expanding our team at REÂM! We are seeking a creative female content crea...
24/08/2026

🎞 WE ARE HIRING: FEMALE CONTENT CREATOR

We are expanding our team at REÂM! We are seeking a creative female content creator who has strong screen presence, loves modeling during shoot days, and can develop engaging video concepts from start to finish.

🗃 Key Responsibilities:

• Act as the main model and presenter in client video shoots

• Create short-form video concepts, scripts, and content calendars

• Partner with our production team to execute engaging social media video assets

📩 Apply Now:
Submit your CV and video portfolio via Telegram:
👉 https://t.me/rax_hq

សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​...
17/06/2026

សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។

ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំថ្វាយព្រះពរ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមមានព្រះរាជសុខភាពល្អបរិបូរ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគ្រងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាជនខ្មែរទូទាំងប្រទេស។

អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...
13/05/2026

អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ខួប ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា សូមព្រះអង្គប្រកបនូវព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ។

យើងខ្ញុំជាកូនចៅ និងប្រជានុរាស្ដ្រ សូមថ្វាយព្រះពរ និងបួងសួង សូមឲ្យព្រះអង្គបានឆាប់ជាសះស្បើយពីព្រះរោគ និងឆាប់បានយាងត្រលប់មកកាន់មាតុភូមិវិញ ដើម្បីគង់ជាម្លប់ដល់កូនចៅ។

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័លថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ...
04/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល

ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងខែពិសាខ ក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បង ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

យើង​ខ្ញុំ​សូម​ជូន​ពរ​ដល់​បង​ប្អូន​ប្រជា​កសិករ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទាំង​អស់​ឱ្យ​ទទួល​បាន​នូវ​ភោគផល​កសិកម្ម​ល្អ​ប្រសើរ ជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា "វិសាខបូជា" គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា។ ការប្រារព្ធពិធីបុណ្យវ...
30/04/2026

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា

"វិសាខបូជា" គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា។ ការប្រារព្ធពិធីបុណ្យវិសាខបូជាគឺដើម្បី រំលឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធនៃយើង។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រសូត ការត្រាស់ដឹង ការចូលនិព្វាន។

សូមជូនសព្ទសាធុការពរ ប្រជាជនខ្មែរទាំងអស់ សូមប្រកបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អបអរសាទរទទួលអំណរសិរី​សួស្ដី​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃមហាសង្រ្កាន្ត🇰🇭ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុ...
14/04/2026

អបអរសាទរទទួលអំណរសិរី​សួស្ដី​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃមហាសង្រ្កាន្ត🇰🇭
ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ✨

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមលោកអ្នកទទួលបាននូវពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជោគជ័យគ្រប់ភារៈកិច្ចការងារ 💐

#សង្ក្រាន្តឆ្នាំថ្មី

សូមចូលរួមផ្សព្វផ្សាយ និងអបអរសាទរព្រឹត្តិការណ៍​ «នគរសង្ក្រាន្ត» ឆ្នាំ​ ២០២៦ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC)សហក...
08/04/2026

សូមចូលរួមផ្សព្វផ្សាយ និងអបអរសាទរព្រឹត្តិការណ៍​ «នគរសង្ក្រាន្ត» ឆ្នាំ​ ២០២៦ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC)សហការជាមួយសាលាក្រុងភ្នំពេញ។

ដើម្បីជានិមិត្តរូបនៃភាពរុងរឿង និងការរួបរួមគ្នាក្រោមដំបូលសន្តិភាពតែមួយក្នុងឱកាសដំណើរបំណាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីខាងមុខ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីជាតិដ៏ធំធេងដែលឆ្លុះបញ្ចាំងក្រោមគោលបំណងលើកតម្កើងវប្បធម៌ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លើកទឹកចិត្តជុំរុញសកម្មភាពសេដ្ឋកិច្ច ទាក់ទាញភ្ញៀវទេសចរ និងគាំទ្រយុទ្ធនាការ “វិលត្រឡប់មកផ្ទះវិញ” ទៅដល់ជនភៀសសឹក និងទាហានជួរមុខ។

លើសពីនេះ ការសម្តែងលើឆាកទ្រង់ទ្រាយធំនឹងបង្ហាញពីវីរភាពរបស់កងកម្លាំងជួរមុខដែលការពារបូរណភាពទឹកដីជាតិ។ ការប្រារព្ធពិធីក៏ត្រូវបានគ្រោងទុកនៅជំរំប្រជាជនដែលបាត់បង់ទីជម្រក រួមជាមួយនឹងគំនូរជញ្ជាំង "សិល្បៈសម្រាប់សន្តិភាព" ដ៏ធំមួយដែលបង្កើតឡើងដោយវិចិត្រករជាតិ និងអន្តរជាតិនៅមុខវត្តបុទុមវត្តី ក្នុងទីក្រុងភ្នំពេញ។

«នគរសង្ក្រាន្ត» នឹងត្រូវរៀបចំឡើងនៅទីតាំងសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ រួមមានរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវចតុមុខ ឧទ្យានវឌ្ឍនៈ ផ្សាររាត្រី និងទីកន្លែងដែលបានកំណត់ផ្សេងទៀត។
ព្រឹត្តិការណ៍នេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា នៅរាជធានីភ្នំពេញ ដែលមានគោលបំណងលើកកម្ពស់ទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីជាតិ។ សូមសាធារណជនជាតិនិងអន្តរជាតិ ចូលរួមសប្បាយរីករាយសាទរឲ្យបានច្រើនកុះករទាំងអស់គ្នា!​

#នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី

REÂM-រាម Agency រីករាយនិងមានមោទនភាពក្រៃលែង ដែលបានចូលរួមចំណែកក្នុងការសហការជាដៃគូយុទ្ធសាស្ត្រទីផ្សារ (Growth Marketing) ជា...
11/03/2026

REÂM-រាម Agency រីករាយនិងមានមោទនភាពក្រៃលែង ដែលបានចូលរួមចំណែកក្នុងការសហការជាដៃគូយុទ្ធសាស្ត្រទីផ្សារ (Growth Marketing) ជាមួយភោជនីយដ្ឋានបែបប្រណីត de BRAZiL Brazilian Steakhouse 🥩🔥

តាមរយៈការរៀបចំផែនការទីផ្សារ ចំគោលដៅអតិថិជន និងបានសម្រេចនូវលទ្ធផលកើនឡើងគួរអោយកត់សម្គាល់ 🎯🚀

🌟 REÂM-រាម នាំមកនូវយុទ្ធសាស្ត្រ និងការផលិតមាតិកា (Content Strategy & Production) ដើម្បីជំរុញឱ្យអាជីវកម្មលោកអ្នកទទួលបានកំណើនលក់ពិតប្រាកដ និងមានប្រសិទ្ធភាពខ្ពស់បំផុត 📈

👇 ប្រឹក្សាបន្ថែមឥឡូវនេះ!

REÂM-រាម Agency មានសេចក្ដីសោមនស្សក្នុងកិច្ចសហការយុទ្ធសាស្ត្រទីផ្សារជាមួយសណ្ឋាគារផ្កាយ ៤ RIVA Hotel SHV ជំរុញវិស័យបដិសណ្ឋ...
09/03/2026

REÂM-រាម Agency មានសេចក្ដីសោមនស្សក្នុងកិច្ចសហការយុទ្ធសាស្ត្រទីផ្សារជាមួយសណ្ឋាគារផ្កាយ ៤ RIVA Hotel SHV ជំរុញវិស័យបដិសណ្ឋារកិច្ច Revenue Growth នៅកម្ពុជា🏢🌊

RIVA Hotel SHV សម្រេចបានកំណើនរហូតដល់ 500% និងក្លាយជាសណ្ឋាគារផ្កាយ ៤ ដែលមានរង្វាយតម្លៃខ្ពស់បំផុត (Top-Rated) នៅក្រុងព្រះសីហនុ ដែលជួយរុញច្រានឲ្យសណ្ឋាគារក្នុងស្រុកស្ថាបនិកជនជាតិខ្មែរមានភាពល្បីល្បាញ និងជំរុញកំណើនទេសចរណ៍ក្នុងស្រុកកើនឡើងជាលំដាប់។

🌟 REÂM-រាម បានរួមបញ្ចូលទិន្នន័យ Business Intelligence និង Data ច្បាស់លាស់ ជំរុញការផ្សព្វផ្សាយអាជីរកម្មលោកអ្នកកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព📈

👇 ប្រឹក្សាបន្ថែមឥឡូវនេះ!

អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ២០២៦ សូមជូនពរដល់ស្រ្តី និងមាតាគ្រប់រូបឱ្យជួបប្រទះតែសេចក្តីសុខ ទទួលបាននូវសុខភាពល្អ សំណាង...
07/03/2026

អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ២០២៦ សូមជូនពរដល់ស្រ្តី និងមាតាគ្រប់រូបឱ្យជួបប្រទះតែសេចក្តីសុខ ទទួលបាននូវសុខភាពល្អ សំណាងល្អ និងសម្រេចរាល់គ្រប់ភារកិច្ចការងារទាំងអស់ដែលខ្លួនប្រាថា្នចង់បាន។

Address

(Time Square) Street 317 & St 335
Phnom Penh
12000

Alerts

Be the first to know and let us send you an email when REÂM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share