ស្រេន ទីណៃ-Sren Tinai

ស្រេន ទីណៃ-Sren Tinai

01/09/2025
31/08/2025

🎬 ការរិះគន់ វិភាគវែកញែកភាពយន្តក្នុងស្រុក គឺខុសពីការរិះគន់ភាពយន្តហូលីវូដ ឬភាពយន្តរបស់ស្ទូឌីយោធំៗ ព្រោះយើងត្រូវថ្លឹងថ្លែង រវាងតថភាពពិត ភាពច្នៃប្រឌិត និងទំនួលខុសត្រូវសង្គមនៃភាពយន្ត

1. អ្នកដែល​រិះគន់ ​គួរ​ជា​បុគ្គលបែបណា?

• បើកចិត្តទូលាយ (Open-minded) → យល់ថាភាពយន្តក្នុងស្រុកមានដែនកំណត់លើកញ្ចប់ថវិកា (Budget) បច្ចេកវិទ្យា ក្រុមការងារ និងការផលិត ប៉ុន្តែក៏មានភាពទាក់ទាញខាងវប្បធម៌ និងភាពប្លែកពីសាសន៍ផ្សេង
• មានចំណេះដឹងមូលដ្ឋានពីភាពយន្ត → ស្គាល់ពីរចនាសម្ព័ន្ធរឿង (គ្រោងឆ្អឹងរឿង) យល់ពីការសម្តែង និងបច្ចេកទេសប្លង់/សំឡេង ដើម្បីឲ្យការរិះគន់ប្រកបដោយទង្ងន់ មិនមែនគ្រាន់តែជា "ចូលចិត្ត/មិនចូលចិត្ត" ហើយដាក់ពិន្ទុចោល
• ស្មោះត្រង់តែមិនព្យាបាទ → និយាយត្រង់ៗ តែជ្រើសរើសពាក្យក្នុងន័យស្ថាបនា ដោយមិនជាន់ពន្លិច ឬប្រមាថ
• គោរពផលិតករ → សម្លឹងមើលអ្នកផលិត ក្រុមការងារ ថាជាអ្នកដែលព្យាយាមធ្វើការក្នុងកត្តាជាច្រើន និងស្ថានការណ៍នានា ដែលមានកំណត់

2. គោលការណ៍សម្រាប់ការរិះគន់

• ញែក "ការពិត" ពី "ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន" ... ឧ. "រូបភាពព្រិលៗ ដោយសារកាមេរ៉ាមិន Focus" (ការពិត) ធៀបនឹង "ខ្ញុំមិនចូលចិត្តសាច់រឿង" (ចំណូលចិត្តផ្ទាល់ខ្លួន)

• ចង្អុលបង្ហាញទាំងចំណុចខ្លាំង និងចំណុចខ្សោយ ... ឧ. "ទោះបីជា CGI មិនរលូនក៏ដោយ តែការសម្តែងរបស់តួអង្គគោល បង្ហាញអារម្មណ៍ចេញមកបានល្អ"

• ប្រៀបធៀបក្នុងកម្រិតសមស្របមួយ កុំប្រៀបធៀបកុនក្នុងស្រុកជាមួយកុន Hollywood ប៉ុន្តែប្រៀបធៀបវាទៅនឹងកុនក្នុងស្រុកផ្សេងទៀត (បើអាច) ឬកុនដែលទទួលបានជោគជ័យក្នុងការចំណាយ Budget ប្រហាក់ប្រហែលគ្នា

• ផ្តល់យោបល់ការកែលម្អដែលអាចយកទៅប្រើបានមែនទែន ដូចជា "ឈុតនេះ បើសិនមុំ/អង្គកាមេរ៉ា Close ជាហ្នឹងបន្តិច នឹងជួយអ្នកមើលឱ្យកាន់តែស៊ីជម្រៅនៅក្នុងតួអង្គ" -ល-

3. កត្តាដែលត្រូវជៀសវាង

🚫 រើសអើងលើគុណភាព ផ្អែកលើថវិកា ដូចជា "កុនធុនអន់ លុយផលិតតិច មើលសា្តយលុយ" → បំផ្លាញឧស្សាហកម្មកុនក្នុងស្រុក
🚫ការប្រៀបធៀបវាទៅនឹងខ្សែភាពយន្តដែលចំណាយថវិកាខ្ពស់ដោយអយុត្តិធម៌
🚫 ការប្រើពាក្យប្រមាថ ឬជានពន្លិចហួសហេតុ → អ្នកអានអាចនឹងសើច ប៉ុន្តែអ្នកផលិតភាពយន្តអាចនឹងមានការបាក់ទឹកចិត្ត
🚫 ការរិះគន់បែបJudgeបុគ្គល ដូចជា "អ្នកដឹកនាំគ្មានសមត្ថភាព" ជំនួសឱ្យ "ការនិទានរឿងមិនសូវរលូន"

4. គំនិតគាំទ្របន្ថែម

• ចាត់ទុកភាពយន្តក្នុងស្រុកជាសំឡេងរំពងនៃ វប្បធម៌/សង្គម មិនមែនគ្រាន់តែជាការកម្សាន្តមួយមុខ
• រកមើលឲ្យឃើញនូវ "ឆ្អឹង" និង "បេះដូង" នៃសមិ្មតផល ទោះបីជាមានគុណវិបត្តិក៏ដោយ
• ប្រើការរិះគន់ជាស្ពាន មិនមែនជញ្ជាំង → ជាស្ពានដែលនឹងនាំអ្នកទស្សនាឱ្យយល់ពីភាពយន្ត និងដឹកនាំអ្នកផលិតឲ្យអភិវឌ្ឍបន្ថែម មិនមែន ជាជញ្ជាំងរារាំងអ្នកទស្សនាឲ្យទៅមើលភាពយន្តនោះ

👉 សរុបមក អ្នករិះគន់ភាពយន្តក្នុងស្រុកគួរតែជា អ្នកសង្កេត អ្នកទំនាក់ទំនង និងអ្នកផ្តល់កម្លាំងចិត្ត
និយាយត្រង់ៗ តែបង្កើតថាមពលល្អ មិនមែនបំផ្លាញ
វគ្កបន្តនិយាយអំពី ជ្រុងនៃអ្នកផលិត

Admin REX
#អ្នកកុននិយម

28/08/2025
28/08/2025
28/08/2025
27/08/2025
25/08/2025

Address

Phnom Penh
120406

Alerts

Be the first to know and let us send you an email when ស្រេន ទីណៃ-Sren Tinai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share