NMR TVNews

NMR TVNews www.nmrtvnews.com.kh
🌐 010443333
☎️ 010443333,060851111 ✓

(1)

10/09/2026

ទំនិញស្កសរកំពុងដឹកឆ្លងដែនទៅ​ប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំរោងយ៉ាងរលួន នៅស្រុកចន្ទ្រា!

10/09/2026

📢 ឱកាសការងារក្តៅៗមកដល់ហើយ! ត្រូវការការងារធ្វើបន្ទាន់មែនទេ? 📢
ក្រុមហ៊ុន NMR SECURITY កំពុងប្រកាសជ្រើសរើសបុគ្គលិកផ្នែក សន្តិសុខ និង ផ្នែកអនាម័យ ជាច្រើនរូបជាបន្ទាន់ ដើម្បីចូលរួមការងារនៅទីតាំងល្អៗក្នុង រាជធានីភ្នំពេញ 📍។
🎁 អត្ថប្រយោជន៍ពិសេសៗជាច្រើន៖
💰 ប្រាក់បៀវត្សរ៍៖ ចាប់ពី $200 ឡើងទៅ ($200+)
🏠 កន្លែងស្នាក់នៅ៖ ថែមជូនការស្នាក់នៅដោយ ឥតគិតថ្លៃ (Free)
🔥💧 ទឹក-ភ្លើង៖ ថែមជូនដោយ ឥតគិតថ្លៃ (Free)
🌟 កាន់តែពិសេសជាងនេះទៅទៀត (Referral Bonus)៖
🤝 បបួលគ្នាមកធ្វើការនៅ NMR SECURITY កាន់តែច្រើន កាន់តែចំណេញ!
💸 ទទួលបានប្រាក់លើកទឹកចិត្តបន្ថែម $10 ភ្លាមៗ ក្នុងម្នាក់! បានទាំងការងារធ្វើ បានទាំងលុយថែម។
📩 កុំឱ្យឱកាសល្អនេះកន្លងផុតទៅ! រួសរាន់ដាក់ពាក្យឥឡូវនេះ៖
📞 ទំនាក់ទំនងទូរស័ព្ទ៖ 060 851 111 / 010 443 333
📨 Telegram៖ t.me/nmrtvhdtv010443333 (ឬស្កេន QR Code ក្នុងរូបភាព)

#ឱកាសការងារ
#ជ្រើសរើសបុគ្គលិក
#ត្រូវការបុគ្គលិកបន្ទាន់
#រកការងារធ្វើ
#ការងារភ្នំពេញ
#ការងារបានលុយច្រើន
#ការងារសន្តិសុខ
#សន្តិសុខឯកជន
#ផ្នែកអនាម័យ

#សន្តិសុខភ្នំពេញ

10/09/2026
អាជ្ញាធរខណ្ឌដង្កោ ចុះជួបជនភៀសខ្លួន ៧នាក់ ដែលមកពីខេត្តបន្ទាយមានជ័យ និងជួយរកទីជម្រក ព្រមទាំងការងារឱ្យធ្វើ(ភ្នំពេញ)៖ ជនភៀសខ...
10/09/2026

អាជ្ញាធរខណ្ឌដង្កោ ចុះជួបជនភៀសខ្លួន ៧នាក់ ដែលមកពីខេត្តបន្ទាយមានជ័យ និងជួយរកទីជម្រក ព្រមទាំងការងារឱ្យធ្វើ

(ភ្នំពេញ)៖ ជនភៀសខ្លួនចំនួន ៧នាក់ ដែលអះអាងថា បានធ្វើដំណើរមកពីឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយកំពុងស្នាក់នៅលើដីវាលមួយកន្លែងក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចុះទៅជួបផ្ទាល់ និងយកអំណោយមួយចំនួនទៅប្រគល់ជូននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសចុះជួបនេះ អាជ្ញាធរបានយកចិត្តទុកដាក់ចំពោះជីវភាព និងសុវត្ថិភាពរបស់ពួកគាត់ ដោយបានសម្របសម្រួល រកទីកន្លែង និងបន្ទប់ជួលសម្រាប់ស្នាក់នៅ ព្រមទាំងជួយ ស្វែងរកការងារឱ្យពួកគាត់ធ្វើ ដើម្បីអាចមានចំណូល និងមានលទ្ធភាពរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ។

ការចុះជួយផ្ទាល់ និងដោះស្រាយបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលគួរឱ្យកោតសរសើរ ជាពិសេសការជួយឱ្យពួកគាត់មាន ទីជម្រកសមរម្យ និងមុខរបររកចំណូល មិនមែនត្រឹមតែការផ្តល់ស្បៀងអាហារប៉ុណ្ណោះទេ។

សូមថ្លែងអំណរគុណចំពោះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចុះយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់ជនភៀសខ្លួនទាំង ៧នាក់ ឱ្យទទួលបានការថែទាំ និងទីជម្រកសមរម្យ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងគ្រាលំបាក។

សូមអរគុណចំពោះអាជ្ញាធរ ដែលមិនទុកឱ្យពួកគាត់នៅឯកោលើដីវាល និងបានជួយរកដំណោះស្រាយជាក់ស្តែងសម្រាប់ជីវិតរបស់ពួកគាត់៕

មហាជនរិះគន់៖ ក្រុមហ៊ុនលក់រថយន្ត Chevrolet នៅមហាវិថីសហព័ន្ធរុស្ស៊ី ចតរថយន្តរំលោភលើចិញ្ចើមផ្លូវថ្មើរជើង បង្កការកកស្ទះ និងប...
09/09/2026

មហាជនរិះគន់៖ ក្រុមហ៊ុនលក់រថយន្ត Chevrolet នៅមហាវិថីសហព័ន្ធរុស្ស៊ី ចតរថយន្តរំលោភលើចិញ្ចើមផ្លូវថ្មើរជើង បង្កការកកស្ទះ និងបាត់បង់សណ្តាប់ធ្នាប់ភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងអ្នកសារព័ត៌មានក្នុងស្រុក បានសម្តែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពចតរថយន្តយ៉ាងអនាធិបតេយ្យនៅលើចិញ្ចើមផ្លូវថ្មើរជើង ពីសំណាក់ក្រុមហ៊ុនលក់រថយន្ត Chevrolet (United Auto Trading Co., Ltd) ដែលមានទីតាំងស្ថិតនៅអគារលេខ ១១៥ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន និងរូបភាពជាក់ស្តែងពីកន្លែងកើតហេតុ បានបង្ហាញថា ចិញ្ចើមផ្លូវដែលជាកន្លែងសម្រាប់បម្រើដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋថ្មើរជើង ត្រូវបានប្រែក្លាយទៅជាទីតាំងចតរថយន្តលក់របស់ក្រុមហ៊ុនយ៉ាងមានសេរីភាព។
សកម្មភាពនេះមិនត្រឹមតែរំលោភលើសិទ្ធិធ្វើដំណើររបស់ថ្មើរជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈផងដែរ។ទាក់ទិននឹងករណីខាងលើនេះ ប្រជាពលរដ្ឋបានគោរពស្នើសុំ និងទទូចយ៉ាងទទូចទៅដល់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោកអភិបាលខណ្ឌសែនសុខ មេត្តាជួយពិនិត្យ មានវិធានការច្បាប់ និងរៀបចំសណ្តាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់បំផុត ទៅលើអាជីវកម្ម សហគ្រាស ក៏ដូចជាក្រុមហ៊ុនឯកជនទាំងឡាយណាដែលកំពុងរំលោភបំពានយកចិញ្ចើមផ្លូវសាធារណៈធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។

ដើម្បីធានាបាននូវតម្លាភាព និងតុល្យភាពព័ត៌មាន អង្គភាពសារព័ត៌មានយើងខ្ញុំនឹងបន្តស្វែងរកការបំភ្លឺ ឬការបកស្រាយពីតំណាងក្រុមហ៊ុន Chevrolet (United Auto Trading Co., Ltd) ក៏ដូចជាអាជ្ញាធរដែនដីពាក់ព័ន្ធជុំវិញករណីរិះគន់ខាងលើនេះ ដើម្បីផ្សាយជូននៅពេលក្រោយ៕
រាយការដោយលោក សន រ៉ុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោក...
09/09/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ https://nmrtvnews.com.kh/detail/5530

សេចក្តីប្រកាសព័ត៌មានស្ដីពី៖ ការផ្ដល់សេវាកម្មបង្កើត រៀបចំ និងអភិវឌ្ឍផេក (Page) ហ្វេសប៊ុកស្តង់ដារសម្រាប់អាជីវកម្ម និងស្ថាប...
09/09/2026

សេចក្តីប្រកាសព័ត៌មាន
ស្ដីពី៖ ការផ្ដល់សេវាកម្មបង្កើត រៀបចំ និងអភិវឌ្ឍផេក (Page) ហ្វេសប៊ុកស្តង់ដារសម្រាប់អាជីវកម្ម និងស្ថាប័នព័ត៌មាន
២០២៦ នេះគឺជាសម័យកាលដែលឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការផ្សព្វផ្សាយព័ត៌មាន និងពង្រីកទីផ្សារអាជីវកម្ម។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់នេះ អង្គភាពរបស់យើងមានទទួលផ្ដល់ជូននូវ សេវាកម្មលក់ផេក បង្កើតផេកថ្មី និងរៀបចំដំឡើងផេក (Page) ឱ្យបានស្តង់ដារត្រឹមត្រូវ សម្រាប់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សហគ្រាស និងស្ថាប័ននានា។
សេវាកម្មរបស់យើងរួមមាន៖
រៀបចំបង្កើតផេកថ្មីប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាពខ្ពស់។
កែសម្រួល និងដំឡើងប្រព័ន្ធផេកស្តង់ដារ ងាយស្រួលក្នុងការទាក់ទង និងផ្សព្វផ្សាយ។
មានសេវាកម្មបង្កើនចំនួន Like និង Follow ក្នុងតម្លៃសមរម្យ និងមានតារាងច្បាស់លាស់។
តារាងតម្លៃសេវាកម្មបង្កើន Like / Follow:
1K តម្លៃ 5$
2K តម្លៃ 10$
3K តម្លៃ 15$
4K តម្លៃ 20$
5K តម្លៃ 25$
6K តម្លៃ 30$
7K តម្លៃ 35$
8K តម្លៃ 40$
9K តម្លៃ 45$
10K តម្លៃ 50$
សម្រាប់ព័ត៌មានលម្អិត និងការកុម្ម៉ង់សេវាកម្ម សូមទំនាក់ទំនងមកកាន់បណ្តាញទំនាក់ទំនងផ្លូវការរបស់យើងតាមរយៈ៖
លេខទូរស័ព្ទ / Telegram:060851111,010443333
សូមអរគុណ!

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធ...
08/09/2026

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ https://nmrtvnews.com.kh/detail/5547

Address

ផ្ទះលេខ៤៦៦
Phnom Penh
12000

Alerts

Be the first to know and let us send you an email when NMR TVNews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NMR TVNews:

Shortcuts

Share

Category