Hak Sarath

Hak Sarath Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hak Sarath, News & Media Website, St 217 sangkat steung meanchey khan meanchey, Phnom Penh.

24/05/2026

តើគួរមានវិធានការបែបណាចំពោះបុគ្គលដែលបើកបរបែបនេះ?ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី 22/05/2026ម៉ោង8:57នាទីព្រឹក នៅចន្លោះមណ្ឌលសុខភាពឬស្សីជ្រោយនឹងស្ពានព្រែកតាមាក់។

24/05/2026

ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះកោតសរសើរ និងពេញចិត្តក្រសួងការងារនិងអាជ្ញាធរដែលខ្នះខ្នែងជួយបានលឿនរហ័ស និងគ្រប់បែបយ៉ាងក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង-ស្វាយរៀង

គិតត្រឹមម៉ោង ១០ព្រឹកនេះ បងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះ ស្លាប់ចំនួន ១៤នាក់ (ស្រី ១០នា...
23/05/2026

គិតត្រឹមម៉ោង ១០ព្រឹកនេះ បងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះ ស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ចំនួន ៦៤នាក់ (ស្រី ៥២នាក់)។

គ្រោះថ្នាក់ចរាចរណ៍រថយន្ដធុនធំ បុករះរថយន្ដដឹកកម្មករ នៅស្រុកកំពង់ត្រឡាច បណ្ដាលឲ្យស្លាប់៩នាក់ និងរបួសជាង៤០នាក់============ក...
23/05/2026

គ្រោះថ្នាក់ចរាចរណ៍រថយន្ដធុនធំ បុករះរថយន្ដដឹកកម្មករ នៅស្រុកកំពង់ត្រឡាច បណ្ដាលឲ្យស្លាប់៩នាក់ និងរបួសជាង៤០នាក់
============
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តវ៉េអង បុករះជាមួយរថយន្តដឹកកម្មកររោងចក្រ បណ្តាលឲ្យមនុស្សប្រុស-ស្រី ជាច្រើនបានស្លាប់ និងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅត្រង់ចំណុចមុខសាលាបឋមសិក្សាសាលាលេខប្រាំ ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពនៅកន្លែងកើតហេតុឲ្យដឹងថា នៅពេលដែលរថយន្តដឹកកម្មករជាច្រើនគ្រឿងកំពុង មមាញឹក ដឹកកម្មករ សំដៅទៅតាមបណ្ដារោងចក្រ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក វេអង មិនស្គាល់អត្តសញ្ញាណអ្នកបើក ក្នុងដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន បានបុករថយន្តដឹកកម្មករដែលឈប់ត្រៀមបត់ឆ្វេងមួយទំហឹង និងបន្តបុករថយន្តដឹកកម្មករមួយគ្រឿងទៀត បណ្តាលអោយមានមនុស្សជាច្រើននាក់បានស្លាប់ និងរបួស។

លោក វង ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៧នាក់ (ស្រី៦នាក់), ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ១នាក់ (ស្រី) និងស្លាប់នៅតាមផ្លូវម្នាក់, ចំណែកអ្នករបួសធ្ងន់ស្រាលមានចំនួន៤៤នាក់៕

ទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ ត្រូវបានផ្ទេរទៅព​​​ន្ធនាគារខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំ...
21/05/2026

ទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ ត្រូវបានផ្ទេរទៅព​​​ន្ធនាគារខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។

20/05/2026

បុរសម្នាក់ដែលបានបង្ហោះម៉ូតូធំ ត្រូវបាននគរបាលចាត់ការតាមច្បាប់ហើយ។
=======
អ្នកបង្ហោះម៉ូតូធំម្នាក់នៅតាមផ្លូវជាតិ ក្នុងទឹកដីខេត្តតាកែវ ដែលទទួលរងប្រតិកម្មច្រើនពីមហាជននោះ នៅពេលនេះត្រូវបាននគរបាលចាត់ការតាមច្បាប់ហើយ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ថា អ្នកបើកម៉ូតូធំដែលបង្ហោះតាមផ្លូវនេះ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមឃាត់ខ្លួន យកមកសួរនាំតាំងពីម្សិលមិញមកម្ល៉េះ។

សម្រាប់បុគ្គលរូបនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថា គាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយសារម៉ូតូអត់ពន្ធ ម៉ូតូអត់ស្លាកលេខ និងគ្មានបណ្ណបើកបរ រួមជាមួយការបង្ហោះម៉ូតូបង្កអនាធិបតេយ្យតាមដងផ្លូវ។

អ្នកបើកម៉ូតូធំម្នាក់នេះមានឈ្មោះ ឡាយ ឈៀង អាយុ២៧ឆ្នាំ មុខរបរលក់ឡាន រស់នៅភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ តាកែវ។

សកម្មភាពអមនុស្សធម៌ មួយបានកើតឡើង ករណីសត្វប្រើសញីមានផ្ទៃពោះ ១ក្បាល ទម្ងន់១១០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាព...
19/05/2026

សកម្មភាពអមនុស្សធម៌ មួយបានកើតឡើង ករណីសត្វប្រើសញីមានផ្ទៃពោះ ១ក្បាល ទម្ងន់១១០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ។
សត្វប្រើសញី ដែលវង្វេងនោះត្រូវបានបុគ្គលអគតិមួយចំនួនព្រួតដៃគ្នាវាយ និងបង្អើលសត្វឆ្កែដេញ បណ្តាលឱ្យសត្វប្រើសផ្អើលរត់បុករបងលួសមុតសាច់ និងត្រូវបានឆ្កែខាំរហូតដល់ស្លាប់យ៉ាងព្រៃផ្សៃនៅក្នុងចម្ការដំឡូងមី ។

សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ និងសត្វព្រៃ សត្វប្រើស ស្ថិតប្រភេទងាយរងគ្រោះ ក្នុងបញ្ជី IUCN Red List ប៉ុណ្ណោះទេ ប៉ុន្តែវាជាអំពើខុសច្បាប់ក្នុងក្រមបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។
ប្រភព ៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់

18/05/2026

តើគួរមានវិធានការបែបណាចំពោះទង្វើបែបនេះ ដែលវាអាចបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ។

02/06/2025

សម្តេចតេជោ៖​ ខ្ញុំមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្ញុំបានទេ​ ផ្ទុយទៅវិញ​ ឯកឧត្តមទេ​ ​ដែលត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញពីប្រសាទព្រះវិហារ...

29/05/2025

សម្តេចតេជោហ៊ុន​ សែន​ធ្លាប់មានប្រសាសន៍ហេីយ​៖​ យល់ល្អកុំវាយគ្នា​ ប៉ុន្តែបេីគេបង្ខំអោយយេីងវាយ​ យេីងវាយក្នុងដីយេីងបានហេីយ💪🇰🇭

Address

St 217 Sangkat Steung Meanchey Khan Meanchey
Phnom Penh

Telephone

+85569820207

Website

Alerts

Be the first to know and let us send you an email when Hak Sarath posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hak Sarath:

Share