25/02/2026
🔥 ជាព័ត៌មានរសើបខ្លាំងៈ ក្រុមហ៊ុន Anthropic's ចោទប្រកាន់ក្រុមហ៊ុនចិនថាបានលួចទិន្នន័យរបស់ខ្លួនដើម្បីយកទៅ Train Model របស់ខ្លួន (Distillation Attacks)
ក្រុមហ៊ុន Anthropic បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនចិន ៣ គឺ DeepSeek, Moonshot AI, និង MiniMax បានបង្កើត គណនីក្លែងក្លាយប្រហែល ២៤,០០០ គណនី ដើម្បីសួរ Claude ជាង ១៦ លានដង។ គោលបំណងគឺ “distill” (ចម្លងសមត្ថភាព) របស់ Claude ទៅបណ្តុះបណ្តាលម៉ូដែលខ្លួនឯង (ជាពិសេស coding, reasoning, tool use)។
នេះជាការលួចបំពាន TOS និងបង្កើនហានិភ័យសន្តិសុខជាតិ (ប៉ះពាល់ការគ្រប់គ្រង export controls របស់អាមេរិក)។
Anthropic កំពុងបង្កើនការការពារ ចែករំលែកព័ត៌មានជាមួយក្រុមហ៊ុនផ្សេងៗ និងអំពាវនាវឱ្យមានសកម្មភាពពីរដ្ឋាភិបាល។ (ស្រដៀងនឹង OpenAI ដែលក៏ចោទប្រកាន់ចិនដែរ)។