31/08/2024
កូនត្រីនៅតូចៗណាស់ សូមលោកពុកអ្នកម៉ែ បងប្អូនប្រជាពលរដ្ឋបន្ដចូលរួមថែរក្សា សហការ និងរាយការណ៍ ក្នុងការចូលរួមការពារនូវធនធានធម្មជាតិរបស់យើងអោយកាន់តែកកើតច្រើនឡើងៗ សម្បូរសប្បាយងាយស្រួលរកទទួលទានបន្ថែមទៀត។
ជាថ្មីម្ដងទៀត ខ្ញុំសូមកោតសសើរសារត្មីរបស់បងប្អូនកងកម្លាំងនគរបាល និងភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមបន្ដខិតខំដើម្បីភាពរីកចម្រើន សប្បូរសប្បាយ របស់ប្រជាសហគមន៍ក្នុងមូលដ្ឋានយើង។
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
#អធិការស្រុកអូររាំងឪ🇰🇭 កម្លាំងប៉ុស្តិ៍រដ្ឋបាលមៀន សហការជាមួយកម្លាំងជំនាញជលផសខេត្ត រួមនិងកម្លាំងប្រជាសហគមន៍បឹងក្រពិតបានចុះ បង្ក្រាបបទល្មើសជលផលនៅចំណុច បឹងសន្សើមទុំ ស្ថិតនៅភូមិមេលោង ឃុំមៀន ស្រុកអូររាំងឪ ដោយលទ្ធផលរួមមាន៖
-លូស្បៃមុង ចំនួន ៦៥មាត់ នៅហ្នឹងកន្លែង
-របាំងស្បៃមុងប្រវែង ១,៩៥០ ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១,៦២៥ ដើម
-និងចាក់ប្រលែងកូនត្រីចម្រុះចូលបឹងចំនួន ៣២៥គីឡូក្រាម។
#អធិការស្រុកក្រូចឆ្មារ🇰🇭 កម្លាំងជំនាញចំណុះ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានបន្ដចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់(លបស្បៃមុង) ជាលទ្ធផលបាន៖
-បំផ្លាញចោលលបស្បៃមុងចំនួន ១៨មាត់ នៅហ្នឹងកន្លែង
-របាំងស្បៃមុងប្រវែង ១៧៥០ម៉ែត្រ
-បង្កោលចម្រឹងចំនួន ៧០០ដើម
-និងបានប្រលែងកូនត្រីចម្រុះចំនួន ៣៥០ គីឡូក្រាម ។
សូមអបអរសាទរ និងអរគុណ…👮🏽♂️👮🏽♂️
TCY-Ou Reang Ov
TCY-Kroch Chhmar
TCY-Dambae
TCY-Memot
TCY-Ponhea Krek
TCY-Tboung Khmum
TCY- ក្រុងសួង