RITH- រិទ្ធ

RITH- រិទ្ធ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from RITH- រិទ្ធ, Digital creator, Chroy Changva, Phnom Penh.

02/05/2025

ចូលចិត្តស្ដាប់ម៉ាក់រអ៊ូ ជាជាងសៀមស្ងាត់❤️

ភាពស្មោះត្រង់គ្មានពណ៌ គ្មានក្លិន តែមានតម្លៃជាអមត:🤍
26/04/2025

ភាពស្មោះត្រង់គ្មានពណ៌ គ្មានក្លិន តែមានតម្លៃជាអមត:🤍

😂
25/04/2025

😂

21/12/2024

Angkol Beach 🏖
#បោះតង់ #ឆ្នេរអង្កោល

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ គឺជាថ្ងៃគម្រប់ខួប ១២ឆ្នាំ របស់សម្តេចតាព្រះបិតាឯករាជ្យជាតិខ្មែរ។សូមថ្វាយព្រះរាជកុសលព្រះវិញ្ញ...
15/10/2024

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ គឺជាថ្ងៃគម្រប់ខួប ១២ឆ្នាំ របស់សម្តេចតាព្រះបិតាឯករាជ្យជាតិខ្មែរ។
សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ " ៕

ចប់ទី១២ ឡើងមករៀនភ្នំពេញ ត្រូវដឹងរឿងធំៗ៣នេះ ចៀសវាងវង្វេងគោលដៅ ខាតពេល ខាតលុយ១. ការរើសជំនាញកុំរើសជំនាញតាមគ្នីគ្នា ត្រូវរើសជ...
10/10/2024

ចប់ទី១២ ឡើងមករៀនភ្នំពេញ ត្រូវដឹងរឿងធំៗ៣នេះ ចៀសវាងវង្វេងគោលដៅ ខាតពេល ខាតលុយ

១. ការរើសជំនាញ

កុំរើសជំនាញតាមគ្នីគ្នា ត្រូវរើសជំនាញឱ្យចំទេពកោសល្យខ្លួនឯង តាមអ្វីដែលខ្លួនស្រឡាញ់ ហើយបើរើសជំនាញដែលគេមិនពេញនិយម គេនិយាយថាគ្មានទីផ្សារក៏ដោយក៏កុំរុញរា សំខាន់យើងច្បាស់ជាមួយខ្លួនឯង ជឿជាក់លើការសម្រេចចិត្តរបស់ខ្លូនឯង ប្រឹងប្រែងឱ្យខ្លាំង ព្រោះថាជំនាញមួយរៀន៤ឆ្នាំ មិនប្រាកដថាវាអាចកំណត់វាសនាពេញមួយជីវិតរបស់យើងនោះទេ ព្រោះជីវិតជាការរៀនហើយរៀនទៀត។
រៀនជំនាញអ្វីយើងអាចបំប្លែងវាទៅជាចំណូល ជាការងារបានដែរ ឱ្យតែយើងចេះច្បាស់​ដូចច្បាប់ លោកតាក្រមង៉ុយ បានចែងថា​ «​បើ​ចង់​ស្រាល​ខ្លួន ​រៀនសូត្រ​ឲ្យ​មួន ​ឲ្យ​មាំ​ឲ្យ​ស្ទាត់ កុំ​ចេះ​ស្ទាក់ស្ទើរ ​ល្ងីល្ងើ​ឥត​បទ បើ​ចេះ​ប្រាកដ ប្រាក់​រត់តាម​ហៅ​»។

២. ការសេពគប់
ការធ្វើទំនាក់ទំនង ឬការសេពគប់នឹងផ្ដល់ឱកាសខ្ពស់ដល់មនុស្សដែលចេះបង្កើតទំនាក់ទនងល្អជាមួយអ្នកដទៃ ហើយចំណេះដឹងជាច្រើនក៏បានកើតឡើងតាមរយៈការចែករំលែកគ្នាទៅវិញទៅមកនេះដែរ។ ប៉ុន្តែការធ្វើទំនាក់ទំនងនេះក៏អាចជះឥទ្ធិពលមិនល្អមកដល់យើងដែរ ខាតពេលវេលា ខាតបង់ប្រាក់កាក់ បើយើងរើសមនុស្សមករាប់អានខុស។

៣. ការចំណាយ
ឡើងមករៀនភ្នំពេញដំបូង ការចាយវាយត្រូវប្រយ័ត្នប្រយែងបន្តិច ឃុំគ្រងអារម្មណ៍ខ្លួនឯងបន្តិច ព្រោះយើងនឹងបានឃើញរូបភាពកូនអ្នកក្រុងគេធូរធារ ដូច្នេះកុំហក់ចាយតាមគេ ដូចពាក្យចាស់លោកថា “ឃើញដំរី ជុះកុំជុះតាមដំរី” ។

បើមិនយល់ច្បាស់កុំប្រញាប់បញ្ចេញយោបល់។
10/10/2024

បើមិនយល់ច្បាស់កុំប្រញាប់បញ្ចេញយោបល់។

Address

Chroy Changva
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when RITH- រិទ្ធ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RITH- រិទ្ធ:

Share