19/06/2026
ជាសចំពោះវិស័យកសិកម្ម!
សត្វជាសត្រូវបានចាត់ទុកថាជា "មិត្តភក្តិរបស់អ្នកកសិករ" ដោយសារតែវាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងចម្ការ៖
• អ្នកកម្ចាត់សត្វល្អិតចង្រៃតាមបែបធម្មជាតិ៖ សត្វជាសចូលចិត្តស៊ីសត្វល្អិតតូចៗជាអាហារ ជាពិសេសសត្វល្អិតដែលតែងតែបំផ្លាញដំណាំដូចជា ដង្កូវ សត្វល្អិតស្លាប និងសត្វល្អិតចង្រៃដទៃទៀត ដែលជួយកាត់បន្ថយការខូចខាតដំណាំដោយមិនចាំបាច់ពឹងផ្អែកលើថ្នាំគីមី។
• សូចនាករបរិស្ថាន៖ ការវត្តមានរបស់សត្វជាសក្នុងចម្ការបង្ហាញថា បរិស្ថាននៅទីនោះមានភាពធម្មជាតិ និងមិនសូវមានការបំពុលខ្លាំង ដែលល្អសម្រាប់សុខភាពដី និងដំណាំ។
កត្តាគំរាមកំហែងដល់ការបាត់បង់សត្វជៀស
ទោះបីជាវាមានប្រយោជន៍ខ្លាំងក៏ដោយ ក៏ចំនួនសត្វជាសកំពុងតែថយចុះគួរឱ្យព្រួយបារម្ភ ដោយសារកត្តាដូចខាងក្រោម៖
• ការជីកចាប់យកទៅធ្វើម្ហូប៖ ដោយសារតែមានតម្រូវការលើទីផ្សារសម្រាប់យកទៅធ្វើម្ហូប ធ្វើឱ្យមានការលបលួចជីកចាប់សត្វនេះតាមរន្ធដែលវារស់នៅ ដែលជាការកាត់បន្ថយចំនួនសត្វដោយផ្ទាល់។
• ការប្រើប្រាស់ថ្នាំពុលកសិកម្ម៖ ការបាញ់ថ្នាំកសិកម្មគីមីមិនត្រឹមតែសម្លាប់សត្វល្អិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសត្វជៀសពុលស្លាប់ដោយសារវាស៊ីសត្វល្អិតដែលប្រឡាក់ដោយជាតិគីមី ឬស្រូបជាតិពុលតាមរយៈស្បែក។
• ការបាត់បង់ទីជម្រកធម្មជាតិ៖ សត្វជាសចូលចិត្តរស់នៅតំបន់វាលទំនាប ដែលមានព្រៃដុះរាយប៉ាយ មានគុម្ពោតព្រៃតូចៗ និងមានវាលស្មៅដុះជាដុំៗដែលសមស្របសម្រាប់ការលាក់ខ្លួន និងការរកចំណី។ ប៉ុន្តែបច្ចុប្បន្ន ការពង្រីកដីដាំដុះដំណាំឧស្សាហកម្ម ការឈូសឆាយដីសម្រាប់សាងសង់ ឬការអភិវឌ្ឍវិស័យផ្សេងៗ បានធ្វើឱ្យទីជម្រកធម្មជាតិរបស់វាត្រូវបាត់បង់។
#បងៗមានអ្វីបន្ថែមទេ?
សត្វនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់កសិកម្មប្រកបដោយនិរន្តរភាព។ ការថែរក្សាទីជម្រកធម្មជាតិ និងការកាត់បន្ថយការប្រើប្រាស់ថ្នាំគីមី គឺជាកត្តាសំខាន់បំផុតដើម្បីជួយឱ្យសត្វជាសអាចបន្តរស់នៅ និងជួយការពារដំណាំរបស់យើងបានយូរអង្វែង។