RTM News

RTM News ព័ត៌មានពិតប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន!!
☎️សូមទំនាក់ទំនងលេខ:012 338 692

ជនសង្ស័យ ២នាក់ ផ្លោះរបងតុលាការខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ពេលបញ្ជូនខ្លួនទៅអយ្យការដើម្បីសួរនាំកំពង់ស្ពឺ៖ ជនសង្ស័យក្នុងសំ...
17/09/2026

ជនសង្ស័យ ២នាក់ ផ្លោះរបងតុលាការខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ពេលបញ្ជូនខ្លួនទៅអយ្យការដើម្បីសួរនាំ

កំពង់ស្ពឺ៖ ជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ២នាក់ បានផ្លោះរបងសាលាដំបូងខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ក្រោយមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនខ្លួនទៅកាន់អយ្យការដើម្បីសួរនាំ។ករណីនេះបានកើតឡើងនៅម៉ោងប្រមាណជា ១០និង០០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ។

ប្រភពពីមន្ត្រីនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលបានរត់គេច មានភេទប្រុស ជាប់ពាក់ព័ន្ធនឹងបទល្មើសលួច និងប្លន់។ ជនសង្ស័យបានផ្លោះរបងខាងក្រោយអាគារសាលាដំបូងជាប់និងបន្ទប់ទឹក រត់គេចទាំងដៃជាប់ខ្នោះ(ដាក់ម្ខាងម្នាក់)បាត់ស្រមោល។

ជុំវិញការធ្វេសប្រហែសបណ្តោយជនសង្ស័យ២នាក់រត់គេចខ្លួននេះ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅរសៀលថ្ងៃដដែលនេះថា កម្លាំងជំនាញបាននិងកំពុងដុតដៃដុតជើងក្នុងការស្វែងរក ដើម្បីចាប់ខ្លួនបញ្ជូនមកទទួលទោសវិញ ប៉ុន្តែគិតមកទល់ម៉ោងនេះនៅមិនទាន់អាចនាំខ្លួនជនសង្ស័យបាននៅឡើយទេ។

ពាក់ព័ន្ធនឹងជនសង្ស័យរត់នេះ ប្រជាពលរដ្ឋនៅក្បែរនោះបានឱ្យដឹងថា មិនមែនកើតមានឡើងតែមួយលើកនោះទេ កន្លងមកក៏ធ្លាប់កើតមានដែរ ដែលការធ្វេសប្រហែសរបស់មន្ត្រីនគរបាលជំនាញក្នុងការគ្រប់គ្រង និងការពារជនសង្ស័យពេលបញ្ជូនទៅតុលាការ៕

ប្រភព ៖ CNC TV

17/09/2026

ខេត្តកំពង់ចាម÷ពួកគាត់បង្ហោះប៉ុណ្ណឹងតើ បានពិន្ទុប៉ុន្មានដែរ សូមជួយស៊ែរឱ្យលោកស្នងការបានដឹងផងស្ថិតនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ផ្ទះទល់មុខផ្ទះលោកមេភូមិ។ដល់ពេលដួលបាក់ជើងបាក់ដៃពីការភាពនាំឲ្យពិបាកអ្នកណាគេអ៊ុំសួរ? ១,ខូចអនាគត ២,លំបាកដល់ម៉ែឪ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ៣០,៩៥៨បណ្ណ​ ត្រូវបានប្រគល់ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្ត...
16/09/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ៣០,៩៥៨បណ្ណ​ ត្រូវបានប្រគល់ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ៣០,៩៥៨បណ្ណ​ ត្រូវបានប្រគល់ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្...

ឯកឧត្តម ហេង សួរ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
15/09/2026

ឯកឧត្តម ហេង សួរ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម ហេង សួរ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចា....

ទាំងភាគីម្ចាស់ដី អតិថិជន និងភាគីពាក់ព័ន្ធ ក្នុងគម្រោង ឡេង ណាវ៉ាត្រា បាត់ដំបង ដែលមានទីតាំងស្ថិតនៅភូមិកគោ ឃុំជ្រៃ និងភូមិប...
15/09/2026

ទាំងភាគីម្ចាស់ដី អតិថិជន និងភាគីពាក់ព័ន្ធ ក្នុងគម្រោង ឡេង ណាវ៉ាត្រា បាត់ដំបង ដែលមានទីតាំងស្ថិតនៅភូមិកគោ ឃុំជ្រៃ និងភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល និងភូមិវាលវង់ ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្រុះស្រួលគ្នាបញ្ចប់ការងារ។

ទាំងភាគីម្ចាស់ដី អតិថិជន និងភាគីពាក់ព័ន្ធ ក្នុងគម្រោង ឡេង ណាវ៉ាត្រា បាត់ដំបង ដែលមានទីតាំងស្ថិតនៅភូមិកគោ ឃ....

ប្រជាពលរដ្ឋបានសំណូមពរទៅដល់លោក អែមសុខា អភិបាលស្រុកអូរជ្រៅ មេត្តាជួយចុះត្រួតពិនិត្យនៅផ្លូវដែលមានទឹកដក់ជម្រៅជ្រៅជិតមួយម៉ែត្...
14/09/2026

ប្រជាពលរដ្ឋបានសំណូមពរទៅដល់លោក អែមសុខា អភិបាលស្រុកអូរជ្រៅ មេត្តាជួយចុះត្រួតពិនិត្យនៅផ្លូវដែលមានទឹកដក់ជម្រៅជ្រៅជិតមួយម៉ែត្រទៅហើយចុះពីផ្លូវជាតិកែងការ៉ាស់សាំងតេលា ឆ្ពោះទៅឃុំសូភី និងឃុំសឹង្ហ ផងមានផ្លូវសំបុកមាន់ច្រើនណាស់បង្ករការលំបាកទៅដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មកមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ពាក់ព័ន្ធនិងករណីផ្លូវមួយខ្សែនេះលោក អែម សុខា អភិបាលនៃគណ:អភិបាលស្រុកអូរជ្រៅ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះថាផ្លូវនេះគឺជាគំរោងរបស់ក្រសួងអភិវន្ឍន៍ជនបទលោកបានទាក់ទងទៅប្រធានមន្ទីរអភិវន្ឍន៍ជនបទហើយ។
និងមានគំរោងជួសជុលផ្លូវចំនួនពីរខ្សែនៅឆ្នាំ២០២៧គឺមានផ្លូវពីសាលាក្រហមទៅឃុំចង្ហាពីចង្ហាទៅពង្រនិងមានផ្លូវផ្សេងៗទៀត។

លោកបានគូសបញ្ជាក់បន្ថែមថាលោកនិងទំទាក់ទំនងទៅលោកមេឃុំកូប ស្នើសុំក្រុមការងារដើម្បីធ្វើការជួសជុលជាបណ្តោះអាសន្នប្រយោជន៍សម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនេះបានប្រើប្រាស់ជាបណ្តោះអាសន្នសិន។

14/09/2026

ទីតាំងបទល្មើសល្បែងមាន់ជល់ខុសច្បាប់ បើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុង.ខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!

ភ្នំពេញ ÷ ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យសាវជ្រាវ ទីតាំងល្បែងមាន់ជល់ នឹងអាប៉ោងខុសច្បាប់ មួយកន្លែង បើកលេងយ៉ាងគគ្រឹកគគ្រេង នៅម្តុំផ្លូវរថភ្លើងឈូកវ៉ា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាម ទំនើងចិត្ត។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦.នេះ ទីតាំងល្បែងមាន់ជល់ នឹងអាប៉ោងខុសច្បាប់ មួយកន្លែងខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ឪ្យដឹងថា! បើកលេងជារៀងរាល់ថ្ងៃ តែគេមិនទាន់មានឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ!

ក្តីកង្វល់ប្រជាពលរដ្ឋ មានការព្រួយបារម្ភ ជាខ្លាំង បញ្ហាអសន្តិសុខ នៅក្នុងមូលដ្ឋាន ពួកគាត់ កំពុងរស់នៅ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម ជាពិសេស ជួញដូរគ្រឿងញៀន ។ល។

ជុំវិញបញ្ហាទីតាំងល្បែងមាន់ជល់ នឹងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់កម្លាំងជំនាញ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខាងលើនេះ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

ឯកឧត្ដម​ ខ្លូត​ រតនា​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារទទួលបន្ទុកខេត្តកំពង់ស្ពឺទៅលើវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំ...
14/09/2026

ឯកឧត្ដម​ ខ្លូត​ រតនា​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារទទួលបន្ទុកខេត្តកំពង់ស្ពឺទៅលើវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានដឹកនាំសម្របសម្រួលបញ្ចប់រឿងបានចំនួន​ ៤៦​ ករណី។

ឯកឧត្ដម​ ខ្លូត​ រតនា​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារទទួលបន្ទុកខេត្តកំពង់ស្ពឺទៅលើវិស័យរៀបចំដែនដី.....

ក្រសួងការងារជំរុញការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងល្អនៅកន្លែងធ្វើការ ដើម្បីពង្រឹងផលិតភាព និងស្ថិរភាពសហគ្រាស ក្រុមហ៊ុន និ...
13/09/2026

ក្រសួងការងារជំរុញការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងល្អនៅកន្លែងធ្វើការ ដើម្បីពង្រឹងផលិតភាព និងស្ថិរភាពសហគ្រាស ក្រុមហ៊ុន និងរោងចក្រ

ក្រសួងការងារជំរុញការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងល្អនៅកន្លែងធ្វើការ ដើម្បីពង្រឹងផលិតភាព និងស្ថិរភាពសហ...

បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ...
11/09/2026

បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រ....

Address

សង្កាត់គីឡុម៉ែត្រលេខ៦
Phnom Penh

Website

Alerts

Be the first to know and let us send you an email when RTM News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share