Khmer User Media

Khmer User Media កម្សាន្ត ចំណេះដឹង និងព័ត៌មាន

30/12/2025
ការផ្សព្វផ្សាយរបស់ កងទ័ពជើងទឹកថៃ ជាព័ត៌មានប្រាស់ចាកពីការពិតទាំងស្រុងដែលបានចោទថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ប៉ុន្តែក...
09/12/2025

ការផ្សព្វផ្សាយរបស់ កងទ័ពជើងទឹកថៃ ជាព័ត៌មានប្រាស់ចាកពីការពិតទាំងស្រុងដែលបានចោទថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ប៉ុន្តែការពិតគឺយោធាថៃជាអ្នកបើកការបាញ់ប្រហារមកលើកម្ពុជាមុន រួមទាំងបាញ់ប្រហារលើប្រជាជនស្លួតត្រង់របស់កម្ពុជាបណ្តាលឱ្យរបួស និងស្លាប់។

The Royal Thai Navy's announcement is completely untrue in accusing Cambodia of firing first. However, the truth is that the Thai military initiated the firing upon Cambodia, including firing on Cambodian civilians , resulting in injuries and deaths.

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្ន...
09/12/2025

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖

យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។ នៅវេលាម៉ោង០៥:៣០នាទី ដល់ម៉ោង០៦:១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់ មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។

• ព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនជ្រាបនៅពេលក្រោយ។
____

🌐 គេហទំព័រ ក្រសួងការពារជាតិ (https://mod.gov.kh/)
🌐 ក្រសួងការពារជាតិ (https://www.facebook.com/Ministrydefence)
🌐 TEA Seiha/ទៀ សីហា (https://web.facebook.com/TeaSeiha0055)
🌐 X(Twitter): ក្រសួងការពារជាតិ (https://x.com/modgovkh)
🌐 YouTube: ក្រសួងការពារជាតិ (https://www.youtube.com/)
🌐 Tiktok: ក្រសួងការពារជាតិ (https://www.tiktok.com/)

សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅប្រចាំការជាមួយកងទ័ពជានិច្ចមិនសម្រាកឡើយដើម្បីការពារដីដូនតានិងប្រជាជនយ...
09/12/2025

សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅប្រចាំការជាមួយកងទ័ពជានិច្ចមិនសម្រាកឡើយដើម្បីការពារដីដូនតានិងប្រជាជន

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមនៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានផ្តាំតាមបណ្តាមេទ័ពឱ្យប្រាប់កងទ័ពទាំងឡាយបែបនេះថា៖ «ខ្ញុំ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅប្រចាំការជាមួយបងប្អូនជានិច្ច មិនសម្រាកឡើយ។ ខ្ញុំនៅទីនេះ មិននឿយហត់ទេ

13/11/2025

តួថៃសម្តែងសាកសមជាងគេសម្រាប់ឆ្នាំ២០២៥ 😂😂😂😂😂😂

26/08/2025

ក្រុមហ៊ុន Suzuki Motor នឹងវិនិយោគ ៨ ពាន់លានដុល្លារនៅប្រទេសឥណ្ឌា ក្នុងរយៈពេល ៥-៦ ឆ្នាំខាងមុខ

26/08/2025

ពលករខ្មែរទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់ ទទួលបានឱកាសការងារ😍😍😍

ផ្ទះបុរាណនេះនៅណាដែរបងប្អូន ទាយត្រវបានរង្វាន់ពីAdmin
03/06/2025

ផ្ទះបុរាណនេះនៅណាដែរបងប្អូន ទាយត្រវបានរង្វាន់ពីAdmin

21/04/2025

កម្ពុជា នឹងដាក់ដំណើរការ «ថ្នាំចាក់បង្ការមេរោគអេដស៍» នៅខែឧសភា ខាងមុខនេះហើយ

Address

St. 598, Sangkat Chrang Chamres 1, Khan Russey Keo
Phnom Penh
120704

Website

Alerts

Be the first to know and let us send you an email when Khmer User Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share