1Post News

1Post News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 1Post News, News & Media Website, Newsroom, Phnom Penh.

សូមស្វាគមន៍មកកាន់ផេកព័ត៌មានឯករាជ្យ ផ្តោតលើសង្គម សេដ្ឋកិច្ច បរិស្ថាន និងជីវភាព។ តាមដានព័ត៌មានថ្មីៗ👇
🌐 www.1post.news
🎵 tiktok.com/.news
▶️ youtube.com/-news
𝕏 https://x.com/1postnews?s=11

12/09/2026

សូមទានជ្រាប | កម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ចាប់ពីថ្ងៃទី ១២-១៥ កញ្ញា ២០២៦

មន្ត្រីអាមេរិករកឃើញថា រូបភាពផ្កាយរណបដែលផ្តល់ដោយស្ថាប័នចិន ត្រូវបានបញ្ជូនទៅអ៊ីរ៉ង់ មុន និងក្រោយការផ្លោងមីស៊ីលលើមូលដ្ឋានអា...
12/09/2026

មន្ត្រីអាមេរិករកឃើញថា រូបភាពផ្កាយរណបដែលផ្តល់ដោយស្ថាប័នចិន ត្រូវបានបញ្ជូនទៅអ៊ីរ៉ង់ មុន និងក្រោយការផ្លោងមីស៊ីលលើមូលដ្ឋានអាមេរិកនៅហ្ស៊កដានី កាលពីថ្ងៃទី១៧ កក្កដា ២០២៦ ដែលបណ្តាលឱ្យទាហានអាមេរិក ៣នាក់ស្ល~និង៤នាក់រងរបួស។ នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍។

របាយការណ៍នេះត្រូវបានចាត់ទុកថា ជាភស្តុតាងសំខាន់មួយដែលបង្ហាញពីការគាំទ្ររបស់ចិនដល់អ៊ីរ៉ង់ ដែលអាចពាក់ព័ន្ធនឹងការផ្លោងដែលបណ្តាលឱ្យកងទ័ពអាមេរិកបាត់បង់ជីវិត។

ទៀតហើយ | ផ្លូវជាតិលេខ ៤៨ ចំណុចចំណោតតាតៃ ខេត្តកោះកុង ថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៦ (កើតឡើងញឹក)
12/09/2026

ទៀតហើយ | ផ្លូវជាតិលេខ ៤៨ ចំណុចចំណោតតាតៃ ខេត្តកោះកុង ថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៦ (កើតឡើងញឹក)

12/09/2026

ហ៊ូធី ជាអ្នកណា? ហេតុអ្វីក្រុមនេះកំពុងធ្វើឱ្យពិភពលោកព្រួយបារម្ភ?

ក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតជាឯកច្ឆន្ទ ពន្យារការហាមឃាត់នាំចូលអាវុធទៅតំបន់ដាហ្វួរ ប្រទេសស៊ូដង់ រយៈពេល១ខែ ដើម្បីទុ...
12/09/2026

ក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតជាឯកច្ឆន្ទ ពន្យារការហាមឃាត់នាំចូលអាវុធទៅតំបន់ដាហ្វួរ ប្រទេសស៊ូដង់ រយៈពេល១ខែ ដើម្បីទុកពេលបន្ថែមសម្រាប់ចរចា លើសំណើរបស់អាមេរិកដែលចង់ពង្រីកការហាមឃាត់អាវុធ ទូទាំងប្រទេសស៊ូដង់។ រូបថត AFP

ក្រុមហ៊ូធីនៅយេម៉ែន ត្រូវបានចោទថា ទទួលការណែនាំដោយផ្ទាល់ពីកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ ដើម្បីបើករណសិរ្សថ្មីក្នុងសង្គ្រាមជាមួយ...
11/09/2026

ក្រុមហ៊ូធីនៅយេម៉ែន ត្រូវបានចោទថា ទទួលការណែនាំដោយផ្ទាល់ពីកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ ដើម្បីបើករណសិរ្សថ្មីក្នុងសង្គ្រាមជាមួយអាមេរិក។ ការដណ្តើមកាន់កាប់កំពង់ផែ ម៉ូឆា (Mocha) បានពង្រឹងឥទ្ធិពលហ៊ូធីលើ ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវដឹកជញ្ជូនថាមពលសំខាន់ បង្កើនហានិភ័យដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។ Reuters

11/09/2026

រាជធានីភ្នំពេញនឹងបើកដំណើរការទីលានចាក់សំរាមថ្មី (ស្តង់ដា) នៅក្នុងស្រុកអង្គស្នួល ជាប់ផ្លូវលេខ ៥១ លើផ្ទៃដី ១៤៣ហិចតា នាថ្ងៃទី១ មករា ឆ្នាំ២០២៧

10/09/2026

ថៃ | មហាវជិរ៉ាឡុងកន និងព្រះមហាក្សត្រី សុធីដា នឹងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៦

10/09/2026

ការទូត | ប្រធានាធិបតីនៃប្រទេសមីយ៉ាមា (ភូមា) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១១ - ១២ កញ្ញា ២០២៦

ឆ្លើយតបការព្រមានរបស់លោក ត្រាំ | ក្រុមហ៊ុន​ផលិត​យន្តហោះ Bombardier ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បាននិយាយថា ខ្លួនកំពុងជួលក...
10/09/2026

ឆ្លើយតបការព្រមានរបស់លោក ត្រាំ | ក្រុមហ៊ុន​ផលិត​យន្តហោះ Bombardier ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បាននិយាយថា ខ្លួនកំពុងជួលកម្មករថ្មីចំនួន ៥០០ នាក់នៅសហរដ្ឋអាមេរិក ទោះបីជាប្រធានាធិបតីអាមេរិក លោក ត្រាំ ព្រមានថា កាណាដានឹងមិនអាចលក់យន្តហោះ (Bombardier) នៅអាមេរិកបានទៀតទេ ប្រសិនបើក្រុមហ៊ុនមិនចាប់ផ្តើមផលិតយន្តហោះនៅក្នុងសហរដ្ឋអាមេរិក។

កាលពីថ្ងៃទី៧ កញ្ញា ២០២៦ លោក ត្រាំ អះអាងថា Bombardier ពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិក ខណៈដែលកាណាដាក៏បានដាក់ពន្ធសងសឹកលើទំនិញអាមេរិកប្រមាណ ២០ ពាន់លានដុល្លារ។

ពោលនេះគឺជាផ្នែកមួយនៃជម្លោះពាណិជ្ជកម្មរវាង អាមេរិក–កាណាដា ដែលលោក ត្រាំ កំពុងប្រើពន្ធ និងការរឹតបន្តឹងទីផ្សារ ដើម្បីជំរុញឱ្យក្រុមហ៊ុនកាណាដាមកផលិតនៅអាមេរិក។

ទោះយ៉ាងណាក្រុមហ៊ុននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា “យើងកំពុងជ្រើសរើសបុគ្គលិកចំនួន ៥០០ នាក់សម្រាប់មុខតំណែងទំនេរនៅអាមេរិក”។ “ពួកគេរួមមានមុខតំណែងថ្មីសុទ្ធ ក៏ដូចជាការជំនួសបុគ្គលិកចូលនិវត្តន៍ដែលបានគ្រោងទុក និងការងារជំនួសសម្រាប់ការផ្លាស់ប្តូរបុគ្គលិកធម្មតានៅក្នុងមូលដ្ឋានការងារជាង ៣៥០០ កន្លែង”។

Address

Newsroom
Phnom Penh

Alerts

Be the first to know and let us send you an email when 1Post News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 1Post News:

Shortcuts

Share