Reab Long-The Talk

Reab Long-The Talk Welcome to my page! Reab Long-The Talk is created to share general topics such as Education, Entertainment, and tourism.

07/11/2024

វិធីទប់ទល់ការចំណាយប្រចាំថ្ងៃសម្រាប់និស្សិតដែលមានជីវភាពមិនសូវជាធូរធារ។

04/11/2024

ខ្ញុំជាអ្នកនៅខេត្ត តើខ្ញុំគួរបន្តថ្នាក់បរិញ្ញាបត្រនៅខេត្ត ឬនៅរាជធានីភ្នំពេញ? តើការរៀននៅរាជធានីភ្នំពេញ ជួបនូវការលំបាកដូចម្ដេចខ្លះសម្រាប់និស្សិតមកពីតាមខេត្ត?
#មតិចូលរួមដោយ៖
១. លោក ធី ដាលីន គ្រូបង្រៀនកម្រិតមូលដ្ឋាន និងបច្ចុប្បន្នជាគរុនិស្សិតបរិ.+២ ជំនាន់ទី២ នៃវិទ្យាស្ថានជាតិអប់រំ
២. លោក សេវ យ៉ែម គ្រូបង្រៀនកម្រិតមូលដ្ឋាន និងបច្ចុប្បន្នជាគរុនិស្សិតបរិ.+២ ជំនាន់ទី២ នៃវិទ្យាស្ថានជាតិអប់រំ
៣. លោក លី ប៊ុនសំនាង អតីតនិស្សិតនៃវិទ្យាស្ថាន ភាសាបរទេស (IFL) និងបច្ចុប្បន្នជា គរុនិស្សិតបរិ.+២ នៃវិទ្យាស្ថានជាតិអប់រំ
#អ្នកសម្របសម្រួល
លោក រៀប ឡុង : គ្រូបង្រៀនកម្រិតមូលដ្ឋាន និងបច្ចុប្បន្នជាគរុនិស្សិតបរិ.+២ ជំនាន់ទី២ នៃវិទ្យាស្ថានជាតិអប់រំ

31/10/2024

#៣ចំណុចគប្បីពិចារណាមុននឹងសម្រេចចិត្តរៀនមុខវិជ្ជា ឬជំនាញណាមួយនៅថ្នាក់ឧត្តមសិក្សា👇📖

27/10/2024

#ជីវិតនៅស្រុកស្រែ

ប្អូនៗសិស្សានុសិស្ស(បេក្ខជនទី១២)ជាទីស្រឡាញ់! មិនប៉ុន្មានថ្ងៃខាងមុខទៀត លទ្ធផលដែលប្អូនៗទន្ទឹងរង់ចាំ ក៏នឹងត្រូវបិទប្រកាសហើយ...
24/10/2024

ប្អូនៗសិស្សានុសិស្ស(បេក្ខជនទី១២)ជាទីស្រឡាញ់! មិនប៉ុន្មានថ្ងៃខាងមុខទៀត លទ្ធផលដែលប្អូនៗទន្ទឹងរង់ចាំ ក៏នឹងត្រូវបិទប្រកាសហើយ។ តើបានត្រៀមចិត្តដើម្បីទទួលយកលទ្ធផលហើយឬនៅ?

✅ជម្រើសអ្នកជាប់(ជីវភាពខ្វះខាត)
១. ស្វែងរកប្រភពអាហារូបករណ៍ ក្នុងប្រទេស ឬក្រៅប្រទេសទៅតាមសមត្ថភាពជាក់ស្ដែង ដើម្បីបន្តការសិក្សា
២. រកការងារដែលអាចធ្វើបាន ចន្ទ-សុក្រ ហើយរៀនបន្ត(សៅរ៍-អាទិត្យ) នៅថ្នាក់សាកលវិទ្យាល័យលើមុខជំនាញដែលខ្លួនពេញចិត្ត ស្របនឹងចំណូលចិត្ត និងសមត្ថភាព។
៣. ជ្រើសរៀនជំនាញវិជ្ជាជីវៈនៅតាមសាលា ឬវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ
៤. បើចាប់អារម្មណ៍ការងាររដ្ឋនៅស្ថាប័នណាមួយ ត្រូវតាមដាននឹងដាក់ពាក្យប្រឡងប្រជែង ទៅតាមលក្ខខ័ណ្ឌតម្រូវ

✅ជម្រើសអ្នកមិនទាន់ជាប់នៅឆ្នាំនេះ (ជីវភាពខ្វះខាត)
១. រកការងារធ្វើ ចន្ទ-សុក្រ ហើយដាក់ពាក្យរៀនបន្តនៅថ្នាក់បរិញ្ញាបត្ររង(សៅរ៍-អាទិត្យ)លើមុខជំនាញដែលខ្លួនពេញចិត្ត ស្របតាមសមត្ថភាព និងទេព្យកោសល្យ របស់ខ្លួន។
២. ដាក់ពាក្យប្រឡងស្វ័យរិន (ប្រឡងទី១២) សម្រាប់ឆ្នាំក្រោយ ហើយត្រូវត្រៀមខ្លួនឱ្យបានល្អដើម្បីជាប់។
៣. ជ្រើសរៀនជំនាញវិជ្ជាជីវៈ នៅតាមសាលា ឬវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

#អ្នកជាប់ត្រូវបន្តប្រឹងប្រែង អ្នកមិនទាន់ជាប់កុំបាក់ទឹកចិត្ត ត្រូវជ្រើសផ្លូវជីវិតណាមួយដែលល្អបំផុតសម្រាប់ខ្លួនឯង។ ដំណាក់កាលនេះ បើប្អូនជ្រើសផ្លូវបែបណាជីវិតប្អូននឹងបែបនោះ។

#ការចែករំលែកពីខ្ញុំក្នុងនាមជារៀមច្បងម្នាក់។

10/10/2024

#កន្លែងខ្លះៗពីទីរួមខេត្តកំពង់ឆ្នាំង

 #រឿងសំខាន់ៗដែលត្រូវធ្វើនៅមុន និងកំកំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ👇១. ✅ការត្រៀមរៀបចំសម្ភារប្រឡងឱ្យបានគ្រប់គ្រ...
06/10/2024

#រឿងសំខាន់ៗដែលត្រូវធ្វើនៅមុន និងកំកំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ👇
១. ✅ការត្រៀមរៀបចំសម្ភារប្រឡងឱ្យបានគ្រប់គ្រាន់ និងរួចរាល់ ដូចជា៖
- ប៊ិកខៀវ: យ៉ាងតិច៣ដើម ហើយត្រូវយកប្រភេទ ឬយីហោដូចគ្នា ដើម្បីដោះដូរក្នុងករណីប៊ិកណាមួយសរសេរមិនដឹត ឬរអាក់រអួល។
- បន្ទាត់
- កាតសម្គាល់ខ្លួនបេក្ខជន
-ស្គាល់លេខបន្ទប់ និងលេខតុច្បាស់លាស់
២. ✅ការគេង : ចូលគេងកុំឱ្យលើសម៉ោង៩យប់ (រំឭកមេរៀនលើមុខវិជ្ជាដែលត្រូវប្រឡងបន្តិចបន្តួចហើយគេង)។ ភ្ញាក់ពីព្រលឹម (៤:៣០- ៥:០០am ជាការល្អ) ដើម្បីរៀបចំខ្លួន និងដើម្បីរំឭកមេរៀនដែលត្រូវប្រឡងឡើងវិញម្ដងទៀត។
៣. ការបរិភោគអាហារ : ហូបអាហារ ៣ពេលឱ្យបានគ្រប់គ្រាន់ និងទៀងពេល។ បរិភោគអាហារដែលល្អ ចៀសវាងចំណីអាហារដែលអាចបង្ករការរាករុះ ឬបង្ករការឈឺពោះ (ជូរ ហឹរ ផ្អាប់ ផ្អូម ។ល។)
៤. ✅ការគោរវិន័យ និងបទបញ្ញត្តិនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន៖ ទៅដល់មណ្ឌលប្រឡងឱ្យបានមុនដំណើរការប្រឡងយ៉ាងតិចមុនមួយម៉ោ ដើម្បីត្រៀមខ្លួន និងសម្រួលអារម្មណ៍ឱ្យបានស្រួល។ ចៀសវាងការនាំយក សម្ភារៈអេឡិកត្រូនិក (ទូរស័ព្ទ ម៉ាស៊ីនគិតលេខ នាឡិកាវៃឆ្លាត។ល។) សម្ពាធ និងសំណៅឯកសារផ្សេងចូលក្នុងមណ្ឌលប្រឡង។
៥. ✅បំពេញព័ត៌មានផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ និងរួចរាល់ មុនចាប់ផ្ដើមធ្វើប្រធានវិញ្ញាសារ (ឈ្មោះ លេខបន្ទប់ លេខតុ ។ល។)។ ត្រូវពិនិត្យព័ត៌មាននេះ (ក្បាលសន្លឹកកិច្ចការ)ឡើងវិញ មុនពេលប្រគល់សន្លឹកកិច្ចការទៅឱ្យអនុរក្ស។
៦. ✅ព្យាយាមធ្វើឱ្យអស់លទ្ធភាព និងចំណេះដឹងដែលមាន និងដែលបានរៀនកន្លងមក។ ត្រូវប្រើពេលឱ្យដល់នាទីចុងក្រោយ កុំទុកពេលវេលាចោលដោយមិនបានធ្វើ។

#ចំណុចគួរចៀសវាងក្នុងការធ្វើប្រធានវិញ្ញាសា❌: ការសរសេរគូសលុបច្រើន ការប្រើទឹកលុប ការសរសេររំលងបន្ទាត់ ។ល។ និងការគូសសញ្ញាឯណានីមួយដែលអាចនឹងត្រូវបានគេចាត់ទុកថាជាសញ្ញាសម្គាល់។
#ការលើកឡើងខាងលើគ្រាន់ជាការចែករំលែកបទពិសោធផ្ទាល់ខ្លួនក្នុងការប្រឡងនានា ទាំងប្រឡងសញ្ញាបត្រ និងការប្រឡងចូលក្របខ័ណ្ឌរដ្ឋ(គ្រូបង្រៀន) ក្នុងនាមជារៀមច្បង។
#ជូនពរប្អូនៗជាបេក្ខជន ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តទៅតាមការខិតខំប្រឹងប្រែង និងចំណេះដឹងរៀងៗខ្លួន។

04/10/2024

ចប់ថ្នាក់វិទ្យាល័យតើត្រូវសម្រេចចិត្តបែបណា បើជីវភាពគ្រួសារខ្ញុំក្រីក្រលំបាកយ៉ាងនេះ?

27/09/2024

#ទេសភាពភូមិខ្ញុំ៚

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Reab Long-The Talk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share