FCN News

FCN News អគុណសន្តិភាព!
ព័ត៌រហាស់ ច្បាស់ ទាន់ចិត្ត!

13/06/2025
06/02/2025

ក្មេងម្នាក់នេះ គាត់មិនមែន "រិះគន់" រដ្ឋាភិបាលនិងគោលនយោបាយដឹកនាំរដ្ឋដើម្បីការកែលំអរទេ តែគាត់បាន "ជេរ" ប្រមាថជ្រះឆ្អេះ មើលងាយ មេដឹកនាំកំពូលរបស់កម្ពុជាដែលជាអ្នកមានគុណរំដោះអាយុជីវិតរបស់ជីដូនជីតានិងម៉ែឪរបស់គាត់ និងព្រមទាំងជាអ្នកមានគុណក្នុងការដឹកនាំជួយរកកូតាការងារឲ្យគាត់បានការងារធ្វើនៅបរទេស !
ទង្វើររមិលគុណនិងសំដីកាយវិការអសីលធម៌របស់គាត់ ដែលបំពានម្តងហើយម្តងទៀតចំពោះថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាដែលយុវជននិងប្រជាជនកម្ពុជា បានចាត់ទុកជា "ឪពុក" របស់ជាតិ គឺយើងមិនអាចទទួលយកបានទេ ។
ខ្ញុំ មិនមែនជាសត្រូវនឹងក្មេងម្នាក់នេះទេ តែគាត់ព្យាយាមយកខ្លួនឯងធ្វើជាសត្រូវនឹងអ្នកអរគុណសន្តិភាព ហើយគាត់រមិលគុណនឹងគុណតម្លៃនៃសន្តិភាព ដែលប្រជាជនកម្ពុជាកំពុងអរគុណនិងកំពុងទទួលបាន !
ខ្ញុំសូមឲ្យ ស្ថានទូត ក្រសួងការបរទេស អនុព័ន្ធយោធា ប្រើប្រាស់ច្បាប់ជាតិនិងច្បាប់អន្តរជាតិ សហការណ៍ជាមួយប្រទេសជាមិត្ត នាំយកក្មេងនេះមកអប់រំឲ្យស្គាល់ពីច្បាប់ ប្រពៃណី និងទំនៀមទម្លាប់ល្អរបស់ប្រជាជននិងប្រទេសកំណើតរបស់ខ្លួន... នាំមកឲ្យបានឆាប់ៗ ៕

ចាញ់បោកជ្រូក😁
18/01/2025

ចាញ់បោកជ្រូក😁

17/01/2025

ជាប្រជាពលរដ្ឋកម្ពុជា ចម្រៀងដែលត្រូវចេះគឺ "ចម្រៀជាតិគោរពទង់ជាតិ" និងច្បាប់ដែលត្រូវរៀនត្រូវដឹងគឺ "ច្បាប់រដ្ឋធម្មនុញ្ញ" !
នេះគឺច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣៣ ជំពូកទី៣ ដែលចែងស្តីអំពី "សិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ" ។

17/01/2025

៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា ៖

១- លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងករបស់ គណបក្សកាន់អំណាច ដែលធ្វើឲ្យមានឧបសគ្គនយោបាយអ្វីនោះទេ,
២- លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ សម រង្ស៊ី តាំងពី លិម គិមយ៉ា នៅជាបុគ្គលិកស្ថាប័នហិរញ្ញវត្ថុបារាំង មុនចូលប្រឡូកនយោបាយក្នុងប្រទេសខ្មែរម្លេះ
៣- ឃាតករ ដែលធ្វើសកម្មភាពរួច បែជារត់ចូលដីខ្មែរ (?) មិនចេញទៅឡាវ ភូមា ឬម៉ាឡេស៊ី ! នេះជាគំរោងរៀបចំជាមុន ដើម្បីទម្លាក់កំហុសលើមេដឹកនាំកម្ពុជា… ពីព្រោះថា គ្មាននណាល្ងង់ដែល ជួលមនុស្សឲ្យធ្វើរឿងឧក្រិដ្ឋហើយ ប្រាប់ឲ្យរត់មកចូលក្នុងផ្ទះខ្លួនឯងទេ,
៤- កម្ពុជា មិនបានបណ្តោយឲ្យឃាតករ រត់ឬលាក់ខ្លួនក្នុងដីខ្លួនទេ ! ចាប់ខ្លួនហើយរៀបចំបញ្ជូនឲ្យភាគីថៃភ្លាមៗ ដើម្បីម្ចាស់ការសាកសួរនិងស៊ើបអង្កេត,
៥- ភ្លាមៗ សម រង្ស៊ី និងក្រុមបក្ខពួក ព្រមទាំងវិទ្យុដែលគាំទ្រ សម រង្ស៊ី នៅក្រៅប្រទេស ខំផលិតមាតិការ ជាប្រព័ន្ធធ្វើការផ្សាយស្រោចចោទប្រកាន់មកលើមេដឹកនាំកម្ពុជា ទាំងខាងនគបាលថៃ មិនទាន់ចេញសេចក្តីសន្និដ្ឋានណាមួយនៅឡើយ… គឺចេតនាបង្កើតព័ត៌មានប្រដិតឲ្យប្រឆាំងលុបលើលទ្ធផលស៊ើបអង្កេតរបស់នគរបាលថៃ នៅពេលខាងមុខ,
៦- មកដល់ពេលនេះ បុគ្គល ២រូប ដែលតុលាការថៃបានចេញដីកាចាប់ខ្លួន គឺម្នាក់ជាអតីតៈជំនិត ជាអង្គរក្ស ជាមេចលនារបស់ សម រង្ស៊ី និងជាអ្នករកស៊ីលុយកាក់រកចំណេញជាមួយមេដឹកនាំនិងអតីតៈតំណាងរាស្ត្រសង្គ្រោះជាតិ (ខាង សម រង្ស៊ី) រាប់ទសវត្សមកហើយក្នុងទឹកដីថៃ… និងម្នាក់ទៀតមានការនិយាយលើកថា ជាប្អូន របស់មេគណបក្សនយោបាយ មួយផ្សេងទេ… និង,
១- ដោយឡែកនៅថ្ងៃនេះ នគរបាលព្រហ្មទណ្ឌថៃ បានចេញមកបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅចំពោះមុខអ្នកសារព័ត៌មានថា «ឃាតកម្មសម្លាប់លោក លិម គិមយ៉ា គឺជាគំនុំជម្លោះរកស៊ីផ្ទាល់ខ្លួន មិនជាប់ពាក់ព័ន្ធនិងនយោបាយកម្រឹតប្រទេសទេ» នគរបាលព្រហ្មទណ្ឌថៃក៏បានបញ្ជាក់ច្បាស់ថា ៖ ប៉ូលីសធ្វើការ មិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ… ។
…..
សន្និដ្ឋានតាមរយៈការឆ្លុះបញ្ចាំង ៦ ចំណុចខាងលើ និងបូក ១ ជាការប្រកាសពីខាងនគរបាលព្រហ្មទណ្ឌថៃនេះ គឺបង្ហាញថាឃាតកម្មលើលោក លិម គិមយ៉ា មិនមានជួបពាក់ព័ន្ធជាមួយ មេដឹកនាំកម្ពុជាទេ ! ផ្ទុយទៅវិញ កម្ពុជានិងមេដឹកនាំកម្ពុជា គឺជាក្រុមភាគីរងគ្រោះ ដែលត្រូវបាន សម រង្ស៊ី និងបក្ខពួកប្រព្រឹត្តិហើយយកអំពើរដែលពួកគេប្រព្រឹត្តិនោះមកជះទម្លាក់កំហុសលើយ៉ាងអយុត្តិធម៌ និងធ្វើជំនួញនយោបាយដើម្បីមហិច្ឆតានយោបាយអាក្រក់របស់ក្រុមខ្លួន ។

យុត្តិធម៌និងភាពស្អាតស្អំរបស់ មេដឹកនាំកម្ពុជាដែលប្រកាន់ជំហរសន្តិភាពនិយម សាមគ្គីរួមរួមជាតិនិយម និងជំហរនយោបាយអន្តរជាតិគឺ ឯករាជ្យផ្អែកលើច្បាប់ ! នោះនឹងបង្ហាញឆាប់ៗតាមរយៈការស៊ើបអង្កេតដោយឯករាជ្យរបស់ នគរបាលព្រហ្មទណ្ឌនិងព្រះរាជអាជ្ញាថៃ ដែលជាម្ចាស់ទីតាំងនៃអំពើរឃាតកម្ម ៕

07/01/2025
07/01/2025
17/10/2024
18/09/2024

Address

Phnom Tbeng Meanchey

Alerts

Be the first to know and let us send you an email when FCN News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់លែង

អរគុណ មាតា បិតា សន្តិភាព