គេហទំព័ររស្មីក្រុងសែនមនោរម្យ

  • Home
  • Cambodia
  • Phnom Penh
  • គេហទំព័ររស្មីក្រុងសែនមនោរម្យ

គេហទំព័ររស្មីក្រុងសែនមនោរម្យ ទទួលព័ត៌មានគ្រប់ខេត្ត/រាជធានី

Hotline repo

07/02/2025

ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្ងៃនេះ ជាថ្ងៃសីល February 5, 2025 នៅវត្តសាមគ្គីរង្សីហៅវត្តខ្មែរកម្ពុជាក្រោមមានការបើកអង្គប្រជុំតែងតាំងព្រះចៅអធិការស្តីទី ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរសង្កាត់ទាំងមានជ័យព្រមទាំងមន្ត្រីសង្ឃមួយចំនួនពីការិយាល័យ នៃមន្ទីរធម្មការសាសនាខណ្ឌ និងមានការនិមន្តចូលរួមពីព្រះសង្ឃមួយចំនួននៅក្នុងវត្តសាមគ្គីរង្សីផងដែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ង...
07/11/2024

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលជលផល និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ដោយមាន ការចូលរួមពីគណៈបញ្ជាការឯកភាពខេត្ត ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធបានទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល
ទូទាំងប្រទេស។

ក្រុង​ភ្នំពេញ​ត្រៀមលក្ខណៈ​រៀបចំព្រះរាជពិធីបុណ្យ​អ៊ុំ​ទូកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២...
07/11/2024

ក្រុង​ភ្នំពេញ​ត្រៀមលក្ខណៈ​រៀបចំព្រះរាជពិធីបុណ្យ​អ៊ុំ​ទូក

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ​ មានទូក ង ចូលរួមប្រកួតប្រជែងចំនួន ៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ខណៈចំនួនប្រទីបមកពីតាមក្រសួង ស្ថាប័នក៏មានច្រើនជាងឆ្នាំមុន​។

ប្រភព៖ កណ្តៀរ

Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok

អបអរសាទរខួប ២១ ឆ្នាំ  របាំព្រះរាជទ្រព្យត្រូវបានបញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ...
07/11/2024

អបអរសាទរខួប ២១ ឆ្នាំ របាំព្រះរាជទ្រព្យត្រូវបានបញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤។
===============
ចែករំលែក / share 👇
🌐 CPF Facebook
🌐 CPF Telegram
🌐 CPF Website

👉https://tinyurl.com/2s37j35p

គម្រោងវិនិយោគចំនួន ៣០គម្រោង និងគម្រោងពង្រីកផលិតកម្ម ចំនួន ០១គម្រោង (សរុប ៣១គម្រោង) ដែលមានទុនវិនិយោគសរុបប្រមាណ ២២៦លានដុល្...
05/11/2024

គម្រោងវិនិយោគចំនួន ៣០គម្រោង និងគម្រោងពង្រីកផលិតកម្ម ចំនួន ០១គម្រោង (សរុប ៣១គម្រោង) ដែលមានទុនវិនិយោគសរុបប្រមាណ ២២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១៦ ០០០កន្លែងត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែតុលា ឆ្នាំ២០២៤

បាត់ដំបង៖ ថ្ងៃអាទិត្យ ៣កើត ខែកក្តិក ឆ្នាំរោង បញ្ចស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២៤ ក្រុមការងារវេទិកាសន្ត...
04/11/2024

បាត់ដំបង៖ ថ្ងៃអាទិត្យ ៣កើត ខែកក្តិក ឆ្នាំរោង បញ្ចស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២៤ ក្រុមការងារវេទិកាសន្តិភាពកម្ពុជាសាខាខេត្តបាត់ដំបង ដឹកនាំដោយលោកស្រី សាក់ ថារី ប្រធានវេទិកាសន្តិភាពកម្ពុជា សាខាខេត្តបាត់ដំបង នឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពកម្ពុជា បានធ្វើការប្រជុំដើម្បីបូកសរុបការងារ និង រៀបរចនាសម្ព័ន្ធនៅតាម អនុសាខាស្រុក ក្នុងការពង្រឹងសកម្មភាពការងាររបស់ វ.ស.ក អោយមានប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋាន។

នៅក្នុងនោះ លោកស្រីប្រធានក៏បានផ្តោតសំខាន់ទៅលើការចុះផ្សព្វផ្សាយ ក៏ដូចជាទទួលសមាជិកថ្មី ដើម្បីចូលរួមសកម្មភាពការងារជាមួយ វ.ស.ក និងបានចែករំលែកបទពិសោធន៍មួយចំនួនដល់ក្រុមការងារផងដែរ។

សម្រាប់ការប្រជុំគឺត្រូវបានបញ្ចប់ដោយភាពសោមនស្សរីករាយដោយថ្នាក់ដឹកនាំទាំងអស់បានទទួលបានបទពិសោធន៍ល្អៗ និងទទួលបានព័ត៌មានបន្ថែមដើម្បីយកទៅអនុវត្តន៍បន្តនៅតាមបណ្តាស្រុករៀងៗខ្លួន៕
===============
ចែករំលែក / share 👇
🌐 CPF Facebook
🌐 CPF Telegram
🌐 CPF Website

https://tinyurl.com/4yp98py5

ការប្រកាសពិធីបើកដំណើរការជាផ្លូវការ នៃ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤»ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០...
03/11/2024

ការប្រកាសពិធីបើកដំណើរការជាផ្លូវការ នៃ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤»

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមក្នុងបើកជាផ្លូវការយុទ្ធនាការភ្នំពេញស្អាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៤នេះ យុទ្ធនាការភ្នំពេញស្អាត ត្រូវបានរៀបចំឡើងក្រោមទិសស្លោក «តម្លៃជាខ្មែរ មោទនភាពអត្ដសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួមឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ» ដែលផ្ដោតទៅលើ ទី១) ភាពជាខ្មែរតែមួយ ដែលយើងត្រូវមានមោទនភាពជាខ្មែរ និងចូលរួមថែរក្សា និងកសាងបន្ថែមនូវភាពជាខ្មែរនេះ ទី២) ការអភិវឌ្ឍធនធានមនុស្សគឺចាំបាច់ ក្នុងការត្រៀមប្រកួតប្រជែង ក្នុងឆាកតំបន់ និងអន្តរជាតិ និងទី៣) ប្រជាជនពោរពេញដោយធម៌ គឺការចេះជួយយកអាសាគ្នាទៅវិញទៅមក សាមគ្គីភាព ឥរិយាបទវិជ្ជមាន និងការលើកកម្ពស់តម្លៃគ្រួសារ និងសង្គម។ ក្នុងន័យនេះ ការលើកកម្ពស់អនាម័យបរិសា្ថន មេត្រីភាពបរិស្ថាន ការកាត់បន្ថយ និងកែច្នៃសំរាម ជាផ្នែកមួយ ក្នុងចំណោមផ្នែកជាច្រើនទៀត ដែលនឹងសម្រេចបានតាមរយៈការចូលរួមអនុវត្តនូវទិសស្លោកខាងលើ។

ទាញចេញពីគោលបំណងខាងលើនេះ លោក ហៃ ភិរម្យ បានគូសបញ្ជាក់ថា តាមរយៈទិសស្លោកថ្មីនេះ គម្រោងស្អាតបានដាក់ចេញនូវផែនការសកម្មភាពធំៗ ចំនួនបួន រួមមាន ទី១. «ក្លិបយុវជនស្អាត (SAAT YOUTH CLUB) និងក្រុមបណ្ដាញស្អាត (SAAT ALUMNI)», ទី២. «ចិត្តខ្ញុំស្អាត ខ្មែរស្អាត» ទី៣. «ជំរំស្អាត ខ្មែរស្អាត» និងទី៤. «ធុរកិច្ចយើងស្អា ត ខ្មែរស្អាត»។ យើងជឿជាក់យ៉ាងមុតមាំថា ខ្មែរស្អាតគឺ ផ្តើមចេញពីការមានផ្នត់គំនិតវិជ្ជមាន ក្នុងនាមជាខ្មែរមួយរូប ការរួបរួមសាមគ្គីក្រោមទង់ជាតិខ្មែរតែមួយ ឥរិយាបទថ្លៃថ្នូរ របស់ប្រជាជនខ្មែរគ្រប់រូប និងការប្រតិបត្តិស្អាតប្រកបទៅដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាកូនខ្មែរនិងជាប្រជាជនខ្មែរមួយរូបនៅក្នុងសង្គម។

វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំ កិច្ចសន្ទនាជាមួយអង្គការសង្គមស៊ីវិល នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ “ការឈ្វេងយល់អំ...
30/10/2024

វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំ កិច្ចសន្ទនាជាមួយអង្គការសង្គមស៊ីវិល នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ “ការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១»”
—- —- —
ភ្នំពេញ៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត , រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) និង ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល នៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខ និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការអញ្ជើញចូលរួមពីអាជ្ញាធរ និងតំណាងអង្គការ សមាគមជាច្រើនរូប។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានថ្លែងថា សង្គមស៊ីវិលជាសសរស្តម្ភដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ តាមរយៈ ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ហើយរាជរដ្ឋាភិបាលតែងតែផ្តល់សារៈសំខាន់ខ្ពស់ ចំពោះតួនាទី និងការចូលរួមចំណែក របស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ ឯកឧត្តមប្រធាន (វ.ស.ស. ) បានក្រើនរំលឹកដល់ អង្គការសង្គមស៊ីវិល បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយ ក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឈរលើមនសិការ និងឆន្ទៈការងារ ដោយគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា លក្ខន្តិកៈ និងអនុស្សរណៈរបស់ខ្លួន ព្រមទាំងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏ល្អ របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ជា ប្រទេសមានចំណូលខ្ពស់។

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ដល់ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋានក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមបានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៤នេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានស្នាក់ការកណ្ដាល នៅក្នុងរាជធានីភ្នំពេញ មានចំនួនសរុប ៣.៥៨២ អង្គភាព បាននឹងកំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួនដោយរលូន ស្របតាមច្បាប់ជាធរមាន ហើយជាការកត់សម្គាល់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ គ្មានការដាក់កំហិតលើសិទ្ធិ សេរីភាព និងបេសកកម្មរបស់ខ្លួន ដែលមានចែងក្នុងច្បាប់ និងលក្ខន្តិកៈដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃនោះឡើយ៕

សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះចៅក្នុងកម្ពុជាធិបតី ជាទីគោរពសក្ការៈ...
29/10/2024

សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះចៅក្នុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស ខួបទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ 🙏🏻❤️

២៩ តុលា ២០០៤ - ២៩ តុលា ២០២៤

ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី២០  នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ថ្វា...
29/10/2024

ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ។
===============
ចែករំលែក / share 👇
🌐 CPF Facebook
🌐 CPF Telegram
🌐 CPF Website

👉https://tinyurl.com/2nfbwkpe

សេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍សាធារណរដ្ឋកូរ៉េអំពីករណីពលរដ្ឋកូរ៉េត្រូវបានបង្ខាំងធ្វើការខុសច្បាប...
27/10/2024

សេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍សាធារណរដ្ឋកូរ៉េអំពីករណីពលរដ្ឋកូរ៉េត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។

Statement of Rejection Regarding the Korean Public Broadcasting report on the Detention,Forced Labor, and Threats against Korean Citizens in Cambodia.
📱 App iOS 📱 App Android

Address

Khan Daun Penh
Phnom Penh
12200

Telephone

+855969678553

Website

Alerts

Be the first to know and let us send you an email when គេហទំព័ររស្មីក្រុងសែនមនោរម្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share