NUON NY

NUON NY គុណធម៌​ មេត្តាធម៌​ សច្ច:ធម៌​ សុក្រឹតភាព​ អធ្យាក្រឹត

09/04/2026
09/04/2026
09/04/2026

ក្រុមហ៊ុន VINCI Airports ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងរក្សាបាននូវភាពជាដៃគូសហប្រតិបត្តិការយ៉ាងល្អប្រសើរ។ បន្ថែមលើនេះ, លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពនៃអាជីវកម្ម និងផែនការសកម្មភាពរបស់ក្រុមហ៊ុន ដែលកំពុងផ្តោតលើការផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។ លោកក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបន្តពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និង បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់ និងការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ សម្តេចធិបតីក៏បានជម្រាបជូនអំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ហើយរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងស្ថាប័នពាក់ព័ន្ធ ពិភាក្សាជាមួយក្រុមហ៊ុន និងវិស័យឯកជន ដើម្បីស្វែងរកមធ្យោបាយថ្មីៗ សំដៅជំរុញសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់កម្ពុជា គឺការពង្រីកជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។

មុននឹងបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែជោគជ័យបន្ថែមទៀត៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

09/04/2026

អបអរសាទរ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» ការរៀបចំទិវាជាតិ នេះ ក្នុងគោលបំណងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស ។

ក្នុងនាមរាជរដ្ឋាភិបាល សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើសនិងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។ សូមបងប្អូនអ្នកផលិតទាំងអស់ បន្តវិនិយោគលើការច្នៃប្រឌិត ការកែលម្អគុណភាព និងការបង្កើតផលិតផលថ្មីៗ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស ការបន្តគាំទ្រគោលនយោបាយនិងអន្តរាគមន៍នានា សំដៅពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគទុន។ ជាពិសេស សូមជូនសារដល់យុវជនខ្មែរទាំងអស់ ត្រូវធ្វើខ្លួនឱ្យក្លាយជាអ្នកច្នៃប្រឌិតថ្មី អ្នកបង្កើតថ្មី និងជាអ្នកដឹកនាំសេដ្ឋកិច្ចសម័យទំនើប។ សូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរ ឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនកាន់តែមានគុណភាព សោភណភាព តម្លៃសមស្រប សម្បូរបែប កាន់តែមានទំនុកចិត្ត ពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ។

៩ មេសា ២០១៨ - ៩ មេសា ២០២៦

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

09/04/2026

Address

ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ភ្នំពេញ
Phnom Penh

Alerts

Be the first to know and let us send you an email when NUON NY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share