តាមដានព័ត៌មាន - Tamdan News

តាមដានព័ត៌មាន - Tamdan News This is a news sharing page. We share all good news and education knowledge for good social from rel

បេី​ admin វិញ​ ដឹងតែសរសេរលែងចេញហេីយ​ ទោះចេះយ៉ាងណាក៏ដោយ​ បេីមកចឹងៗនោះ​ 😭បញ្ជាក់៖​ មិនដឹងថាករណីនេះមានលក្ខខណ្ឌយ៉ាងណានោះទេ។
29/08/2025

បេី​ admin វិញ​ ដឹងតែសរសេរលែងចេញហេីយ​ ទោះចេះយ៉ាងណាក៏ដោយ​ បេីមកចឹងៗនោះ​ 😭

បញ្ជាក់៖​ មិនដឹងថាករណីនេះមានលក្ខខណ្ឌយ៉ាងណានោះទេ។

28/08/2025

ដឹក​ ...

24/08/2025

អ្នកសារព័ត៌មានបរិស្ថានលោក អ៊ុក ម៉ៅ ដែលជាជនជាតិដើមភាគតិចកួយត្រូវបានមន្ត្រី ប្តឹងទាមទារប្រាក់ជាង៥ម៉ឺនដុល.....

ដំរី «ឡាក់គី» និមិត្តរូបសំខាន់នៃសួនសត្វភ្នំតាម៉ៅ បានស្លាប់ហើយ! ដំរី «ឡាក់គី» ដែលបានរស់នៅក្នុងសួនសត្វភ្នំតាម៉ៅបានស្លាប់ហើ...
24/08/2025

ដំរី «ឡាក់គី» និមិត្តរូបសំខាន់នៃសួនសត្វភ្នំតាម៉ៅ បានស្លាប់ហើយ!

ដំរី «ឡាក់គី» ដែលបានរស់នៅក្នុងសួនសត្វភ្នំតាម៉ៅបានស្លាប់ហើយនៅព្រឹកថ្ងៃអាទិត្យទី២៤ ខែសីហានេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រ ទី២២ ខែសីហា។ នេះបើយោងតាមរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋបាលព្រៃឈើបានឱ្យដឹងថាក្រុមពេទ្យសត្វបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ដំរីនេះក៏បានបន្តជួយថែទាំឡាក់គី បើទោះបីជាលោកបានឈប់ធ្វើការនៅ សួនសត្វនេះក៏ដោយ។

រយៈពេលជាង ២៦ឆ្នាំដែលដំរី ឡាក់គី បានរស់នៅក្រោមការបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ក្នុងនោះមានលោកទ្រី ស៊ីថេង ជាហ្មម្នាក់។ ឡាក់គីបានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានធ្វើឱ្យសាធារណជនស្រឡាញ់ និងអាណិត ជាពិសេសនៅពេលលោក ទ្រី ស៊ីថេង បានឈប់បំពេញការងារនៅសួនសត្វភ្នំតាម៉ៅកាលពីខែចុងខែមិថុនា។

សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមហ្មថែទាំដំរីទាំងអស់ និងចូលរួមសោកស្តាយ ចំពោះការបាត់បង់ដំរីដែលជានិមិត្តរូបមួយដ៏សំខាន់នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ៕

ប្រភព​ News Today

 #តើធ្វើយ៉ាងណាដើម្បីឱ្យពលរដ្ឋខ្មែរ ងាកមកប្រើផលិតផលក្នុងស្រុក?> បទពិសោធពីប្រទេសជប៉ុន ដែលហៅថា “Japanese Cultural Tariff Ba...
17/08/2025

#តើធ្វើយ៉ាងណាដើម្បីឱ្យពលរដ្ឋខ្មែរ ងាកមកប្រើផលិតផលក្នុងស្រុក?

> បទពិសោធពីប្រទេសជប៉ុន ដែលហៅថា “Japanese Cultural Tariff Barriers” វប្បធម៌ជារបាំងពន្ធរបស់ជប៉ុន ! មានន័យថាផលិតផលបរទេសពិបាកក្នុងការនាំចូលទីផ្សារជប៉ុន ទោះបីមានអត្រាពន្ធទាបក៏ដោយ ក៏ពិបាកលក់នៅលើទីផ្សារជប៉ុនដែរ ព្រោះប្រជាជនជប៉ុននិយមប្រើប្រាស់ផលិតផលក្នុងស្រុក មិនសូវចាប់អារម្មណ៍លើផលិតផលបរទេសទេ !

> ធាតុផ្សំសំខាន់ៗដែលធ្វើឱ្យពលរដ្ឋជប៉ុននិយមប្រើផលិតផលក្នុងស្រុក

១.មនសិការជាតិខ្ពស់ & ទំនុកចិត្តៈ ប្រជាជនជប៉ុនជាប្រពៃណីចូលចិត្តផលិតផលក្នុងស្រុក ជាពិសេសលើម្ហូបអាហារ សម្លៀកបំពាក់ និងបច្ចេកវិទ្យា។ សង្កត់ធ្ងន់លើវប្បធម៌ខ្លាំងគឺទម្លាប់ប្រើផលិតផលក្នុងស្រុក ដូច្នេះធ្វើឱ្យទំនិញពីបរទេសមើលទៅមិនចូលភ្នែក។

២. ការអនុវត្តអាជីវកម្ម និងប្រព័ន្ធចែកចាយៈ ប្រទេសជប៉ុន (ក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងអ្នកលក់រាយ) ដែលភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធិ និងយូរអង្វែង។

៣. ស្តង់ដារ និងបទប្បញ្ញត្តិៈ ស្តង់ដារផលិតផលតឹងរឹង (ឧ. នៅក្នុងសុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ ឬលក្ខណៈបច្ចេកទេស) ជារឿយៗឆ្លុះបញ្ចាំងពីចំណូលចិត្តក្នុងស្រុកជាជាងបទដ្ឋានសកល។

៤. ភាសា និងទំនាក់ទំនងៈ ការធ្វើទីផ្សារ ការដាក់ស្លាកសញ្ញា និងការផ្សាយពាណិជ្ជកម្មត្រូវតែស្របតាមការរំពឹងទុកនៃវប្បធម៌ជប៉ុន និងការពន្យល់ពីភាសា បង្កើតឧបសគ្គសម្រាប់អ្នកខាងក្រៅ។

៥. អត្តសញ្ញាណជាតិ និងសន្តិសុខសេដ្ឋកិច្ចៈ អ្នកប្រើប្រាស់ជាច្រើនចាត់ទុកការទិញផលិតផលក្នុងស្រុកគឺជាមធ្យោបាយនៃការគាំទ្រមោទនភាពជាតិ និងឯករាជ្យភាពសេដ្ឋកិច្ច។......................................................
> ចុះពលរដ្ឋខ្មែរវិញ ធ្វើបានអត់? តើអាចទេយើងហៅថា ផលិតផលបរទេសនាំចូលទីផ្សារកម្ពុជាជាប់ “របាំងពន្ធមនសិការ” មានន័យថាខ្មែរជួយខ្មែរ ប្រើផលិតផលក្នុងស្រុក មិននិយមផលិតផលបរទេស !

> ប៉ុន្តែអ្នកផលិត ត្រូវមានមនសិការខ្ពស់ គិតពីគុណភាព សុវត្ថិភាពចំណីអាហារ អនាម័យខ្ពស់ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ។

> តែបើគ្រាន់តែឈូឆរមួយប្រាវលើទីផ្សារ ដូចត្រីចង្វាត្រូវទឹកភ្លៀងទេ ! មិនបាច់និយាយអីទេ គឺសមមុខហើយ !

បំណងល្អពីខេត្តកណ្តាល ១៧ សីហា ២០២៥ !

អត្ថបទដោយ​ Inn Sophal

31/07/2025

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ តុលាការកំពូលថៃបានប្រកាសថា ខ្លួននឹងចេញសាលក្រមនៅថ្ងៃទី៩ ខែកញ្ញា ទាក់ទងនឹងអតី...

31/07/2025

រដ្ឋាភិបាលកម្ពុជា បានបដិសេធដាច់អហង្ការចំពោះសេចក្តីប្រកាសរបស់ក្រសួងការបរទេសថៃ នាថ្ងៃទី៣០ ខែកក្កដា ដែលចោ.....

31/07/2025

ពីទីក្រុងហ្សឺណែវ លោក វ៉ូលគើ ធើក (Volker Türk) អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានអំពាវនាឱ្យ...

31/07/2025

សហរដ្ឋ​អាមេរិក​ព្រមាន​ថៃ ថា​ការ​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា មិន​បាន​ជួយ​ពង្រឹង​សម្ព័ន្ធភាព​របស់​ថៃ ជាមួយ​អាមេរិក​ទេ

⏰ ផ្សាយថ្ងៃទី៣១ ខែ០៧ ឆ្នាំ២០២៥

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2025/07/31/00/37/84240/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ព្រមាន​ថា សង្គ្រាម​កម្ពុជា-ថៃ មិន​បាន​ជួយ​ពង្រឹង​សម្ព័ន្ធភាព​របស់​ថៃ ជាមួយ​អាមេរិក​ទេ ហើយ​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប្រទេស​ទាំង​ពីរ​ជួបប្រទះ​នោះ​ដែរ ផ្ទុយទៅវិញ វា​នាំ​ឱ្យ​ខាតបង់​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៣០ កក្កដា នេះ បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បាន​លើកឡើង​ពី​ជម្លោះ​កម្ពុជា-ថៃ ដែល​ក្នុង​នោះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ លោក ហ្សន អូនៀល (Sean O’Neill) បាន​លើកឡើង​ថា លោក​សូម​ចង្អុល​ទៅ​កាន់​ប្រទេស​ថៃ ដែល​ជា​សម្ព័ន្ធមិត្ត​សន្ធិសញ្ញា​តែ​មួយ​គត់​របស់​អាមេរិក​នៅ​អាស៊ី ជុំវិញ​ជម្លោះ​កម្ពុជា-ថៃ នា​ពេលនេះ។

លោក​បន្ត​ថា ជម្លោះ​នេះ​បាន​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ជនស៊ីវិល ហើយ​នេះ​ក៏​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​អាមេរិក​ដែរ។

លោក Sean O’Neill ព្រមាន​រដ្ឋាភិបាល​ថៃ ជុំវិញ​ជម្លោះ​ដែល​កំពុង​កើតមាន​ជាមួយ​នឹង​កម្ពុជា ថា សង្គ្រាម​ប្រភេទ​នេះ ឬ​ជម្លោះ​ប្រភេទ​នេះ នឹង​មិន​មាន​ប្រយោជន៍​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ថៃ នោះ​ទេ។

លោក ហ៊ុន ម៉ាណែត ចាត់ទុក​ការ​ថ្លែង​បែប​នេះ គឺជា​ការ​គូសបញ្ជាក់​ពី​ក្តី​បារម្ភ​របស់​អន្តរជាតិ​យ៉ាង​ខ្លាំង​ដែល​កំពុង​កើន​ឡើង​ចំពោះ​សកម្មភាព​យោធា​របស់​ប្រទេស​ថៃ និង​ឥទ្ធិពល​របស់​ពួកគេ​ទៅ​លើ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​នា​ពេលនេះ។

ចាប់ពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៤ កក្កដា យោធា​ថៃ បាន​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង កាំភ្លើងត្បាល់ គ្រាប់បែក​ចង្កោម និង​ផ្សែង​ពុល​លើ​ទឹកដី​កម្ពុជា រហូត​ដល់​ពាក់កណ្តាល​អាធ្រាត្រ​ថ្ងៃទី​២៨ ខែ​កក្កដា បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​ស្ដីពី​បទ​ឈប់​បាញ់​តាម​សំណើ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

ជុំវិញ​បញ្ហា​នេះ អ្នក​សារព័ត៌មាន CNA របស់​ប្រទេស​សិង្ហបុរី បាន​ធ្វើ​សេចក្តី​រាយការណ៍​ផ្ទាល់​ពី​ស្រុក​សំរោង ខេត្ត​ឧត្ដរមានជ័យ កាលពី​យប់​ថ្ងៃទី​២៨ ខែ​កក្កដា ថា កម្ពុជា​មិន​បាន​ល្មើស​នឹង​បទ​ឈប់​បាញ់​ដូច​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​ថៃ ឡើយ ព្រោះ​រូបគេ​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ព្រំដែន​របស់​កម្ពុជា​ដោយ​ផ្ទាល់ ដែល​មាន​ចម្ងាយ​ប្រមាណ​តែ ២០​គីឡូម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ជួរមុខ និង​បាន​និយាយ​ដោយ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ដែល​នៅ​ទីនោះ​ថែមទៀត។

អ្នក​សារព័ត៌មាន​សិង្ហបុរី រូប​នេះ បញ្ជាក់​ថា ពេលនេះ គ្មាន​សំឡេង​ប្រយុទ្ធ​គ្នា​នោះ​ទេ គឺ​មិន​ឮ​ស្នូរ​គ្រាប់កាំភ្លើង​ឡើយ ក្រោយ​ពេល​បទ​ឈប់​បាញ់​ចូល​ជាធរមាន ប៉ុន្តែ​មុន​ពេល​បទ​ឈប់​បាញ់​ចូល​ជាធរមាន ពិត​ជា​ឮ​សំឡេង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ពិត​មែន។

ក្រោយ​ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់ អនុព័ន្ធ​យោធា​មកពី​ប្រទេស​មហាអំណាច និង​ប្រទេស​សមាជិក​អាស៊ាន ព្រមទាំង​មន្ត្រី​នានា​សរុប ១៣​ប្រទេស នៅ​ថ្ងៃទី​៣០ ខែ​កក្កដា នេះ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​តំបន់​សមរភូមិ​ច្រក​អានសេះ ខេត្ត​ព្រះវិហារ និង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដទៃ​ទៀត​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ លោក ពុយ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ដែល​ចុះ​តាមដាន​សង្កេតការណ៍​ជាមួយ​អនុព័ន្ធ​យោធា​នៅ​ថ្ងៃទី​៣០ កក្កដា នេះ បាន​អះអាង​ថា ទាហាន​ថៃ មិន​ស្តាប់​ការ​ហាមឃាត់​ឱ្យ​ចូល​ទឹកដី​កម្ពុជា​ឡើយ។

លោក​ថា ពួកគេ​នៅតែ​បន្ត​ព្យាយាម​ចូល​ក្នុង​ទឹកដី​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អានសេះ ខេត្ត​ព្រះវិហារ បើ​ទោះបីជា​មាន​អនុព័ន្ធ​យោធា និង​មហាអំណាច​ទាំង ១៣​ប្រទេស រួម​មាន អាមេរិក ចិន រុស្ស៊ី និង​ជប៉ុន ជាដើម នៅ​ចំពោះ​មុខ​ពួកគេ​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េង ហ៊ាង ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៣០ កក្កដា នេះ ដោយ​គាំទ្រ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ ព្រោះ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន គឺ​ធ្វើ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ឬ​តាមរយៈ​ការ​ចរចា​ទ្វេភាគី មិនមែន​ដោយ​អាវុធ​នោះ​ទេ។

តំណាងរាស្ត្រ​អូស្ត្រាលី រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី ដើរ​តួនាទី​ក្នុង​ការ​បន្ត​ជំរុញ​ឱ្យ​មាន​សន្តិភាព​រវាង​ប្រទេស​ថៃ និង​កម្ពុជា ព្រោះ​កម្ពុជា គឺជា​ប្រទេស​ដែល​ធ្លាប់​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម ដូច្នេះ​កម្ពុជា​មិន​ស្វែងរក​សង្គ្រាម​ទេ គឺ​កម្ពុជា​ចង់បាន​តែ​សន្តិភាព​ប៉ុណ្ណោះ៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

សុនខក្លាហាន និងជាអ្នកស៊ើបការណ៍ម្នាក់នេះ បានក្លាយជាដៃគូដ៏សំខាន់របស់កងទ័ពកម្ពុជា។ សុនខនេះតែងតែផ្ដល់ព័ត៌មានឱ្យកងទ័ព ដើម្បីអ...
30/07/2025

សុនខក្លាហាន និងជាអ្នកស៊ើបការណ៍ម្នាក់នេះ បានក្លាយជាដៃគូដ៏សំខាន់របស់កងទ័ពកម្ពុជា។ សុនខនេះតែងតែផ្ដល់ព័ត៌មានឱ្យកងទ័ព ដើម្បីអោយមានការប្រុងប្រយ័ត្នទាំងឡាយជាមុន។ រាល់ពេលសត្រូវមានគម្រោងឈ្លានពាន សុនខនេះបានជូនដំណឹងឱ្យកងទ័ព ដើម្បីឲ្យមានការការពារខ្លួនទាន់ពេលវេលា។

Art by: Smey



Credit Smey ❤️️🇰🇭

ផ្ទុះរោងចក្រផលិតកាំជ្រួចនៅថៃ ស្លាប់៩នាក់
30/07/2025

ផ្ទុះរោងចក្រផលិតកាំជ្រួចនៅថៃ ស្លាប់៩នាក់

នៅថ្ងៃទី៣០ ខែកក្កដា រោងចក្រផលិតកាំជ្រួចមួយកន្លែងនៅស្រុក Mueang ខេត្ត Suphan Buri ភាគកណ្តាលប្រទេសថៃ បានផ្ទុះឡើងបណ្តាល...

ទាហានថៃ នៅតែបំពានចូលទឹកដីកម្ពុជា នៅចំពោះមុខអនុព័ន្ធយោធាអាស៊ាន
30/07/2025

ទាហានថៃ នៅតែបំពានចូលទឹកដីកម្ពុជា នៅចំពោះមុខអនុព័ន្ធយោធាអាស៊ាន

ច្រកអានសេះ, ព្រះវិហារ ៖ ទាហានថៃ មិនស្តាប់ការហាមឃាត់ចូលដីកម្ពុជាឡើយ ដោយ​ពួក​គេ​នៅតែបន្តព្យាយាមចូលមកទឹកដីក...

Address

Phnom Penh

Alerts

Be the first to know and let us send you an email when តាមដានព័ត៌មាន - Tamdan News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share