Khmer Historian

Khmer Historian Khmer Historina
នាំជូននូវព័ត៌មានពិត... Win Win Democracy

01/11/2025

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ | ការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃ ក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ

01/11/2025

Press Release by Spokeswoman for the Ministry of National Defence | Cambodia and Thailand Simultaneously Mark the 1st Phase of the Removal of Heavy and Destructive Weapons and Equipment This Evening

Press Release by Spokeswoman for the Ministry of National Defence | Cambodia and Thailand Simultaneously Mark the 1st Ph...
01/11/2025

Press Release by Spokeswoman for the Ministry of National Defence | Cambodia and Thailand Simultaneously Mark the 1st Phase of the Removal of Heavy and Destructive Weapons and Equipment This Evening................
To demonstrate the commitment of both Cambodia and Thailand to respecting and implementing the agreements reached in the Joint Declaration between Cambodia and Thailand, signed in Kuala Lumpur on October 26, 2025, and the spirit of the 2nd Special Cambodia-Thailand General Border Committee (GBC) Meeting held in Malaysia on October 23, 2025, the Cambodian Military Region 4 and the Thai 2nd Army Area held a special meeting of the Cambodia–Thailand Regional Border Committee (RBC) on October 31, 2025, in which both parties agreed on a concrete plan for the gradual and phased removal of heavy and destructive weapons and equipment.

According to the agreed plan, both sides have set November 1, 2025, at 18:45 PM as the commencement date for the 1st phase of the removal of heavy and destructive weapons and equipment.

The withdrawal is to be implemented simultaneously by both parties under the observation and verification of the ASEAN Observer Team (AOT). It is also important to note that the 1st phase of the removal of heavy and destructive weapons and equipment is scheduled for three weeks, from November 1 to November 21, 2025.

It should also be noted that, following the signing of the Joint Declaration, as a gesture of goodwill, both parties began the first phase of partial removal by withdrawing two armored vehicles each to their original positions at 9:00 PM on October 26, 2025.

For the Cambodian side, the removal of heavy and destructive weapons and equipment in this first phase took place at two designated locations: Choam Kshant District and Roveang District, Preah Vihear Province. The Thai side will also undertake the removal of heavy and destructive weapons and equipment in this first phase.

Cambodia firmly hopes that both parties will fully and effectively implement the Joint Declaration in Kuala Lumpur, with sincerity, goodwill, and transparency, to contribute to the promotion of peace, stability, cooperation, development, and the swift return to normalcy, benefiting both countries and their peoples for many generations to come.

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ | ការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃ ក្នុងការគោរព និងអនុវត្...
01/11/2025

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ | ការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃ ក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ......................
ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទី គឺជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

សូមគូសបញ្ជាក់ផងដែរថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដើម្បីបង្ហាញពីការកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែកចំនួន ២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់។

សម្រាប់ភាគីកម្ពុជា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន ០២ រួមមាន៖ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ ដោយឡែក ភាគីថៃក៏នឹងធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះផងដែរ។

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត។

កម្រងរូបភាព នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍​បំផ្លិច​បំផ្លាញ​ធុនធ្ងន់សម្រាប់ដំណាក់កាលទី១ បន្ថែមទៀត ចេញពី​តំបន់​ជម្លោះ​ម...
01/11/2025

កម្រងរូបភាព នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍​បំផ្លិច​បំផ្លាញ​ធុនធ្ងន់សម្រាប់ដំណាក់កាលទី១ បន្ថែមទៀត ចេញពី​តំបន់​ជម្លោះ​មកកាន់មូលដ្ឋានវិញរបស់ភាគីកម្ពុជា
នាយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។

កម្ពុជា-ថៃ ចាប់ផ្តើមកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ បន្ថែមទៀត ចេញពីតំបន់ជម្លោះក្រោ...
01/11/2025

កម្ពុជា-ថៃ ចាប់ផ្តើមកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ បន្ថែមទៀត ចេញពីតំបន់ជម្លោះក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)​ នៃប្រទេសទាំងពីរ................
(ព្រះវិហារ-ឧត្តរមានជ័យ) កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិន្ទនៃព្រះរាជាណាចក្រថៃឡង់ដ៏ បានចាប់ផ្តើមបន្តអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ បន្ថែមទៀត ចេញពីតំបន់ជម្លោះតាមបណ្តោញព្រំដែន ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃប្រទេសទាំងពីរ នាល្ងាចម៉ោង០៦៖០០ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហើយសម្រាប់ភាគីកម្ពុជាបានធ្វើឡើងនៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១បន្ថែមទៀតនេះ គឺធ្វើដំណាលគ្នាជាមួយនឹងភាគីថៃ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានរបស់ប្រទេសទាំងពីរដូចគ្នា។

សូមរម្លឹកផងដែរថា កម្ពុជា និងថៃ បានកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជានិម្មិតរូប ចេញពីតំបន់ជម្លោះម្តងហើយ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

កម្ពុជាសូមបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីសន្តិភាព និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីរំលងអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដែលចុះហត្ថលេខាដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ក្រោមការចូលរួមជាសាក្សីពីសំណាក់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

អត្ថបទ ផែន រតនៈ (រូបថត៖ ខឹម សុវណ្ណារ៉ា-គល់ រ៉េននី)

BREAKING: កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១(ឧត្តរមានជ័យ)៖ ការដកអាវ...
01/11/2025

BREAKING: កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១

(ឧត្តរមានជ័យ)៖ ការដកអាវុធធុនធ្ងន់រវាងកងទ័ពកម្ពុជា-ថៃ ក្នុងដំណាក់កាលទី១ ត្រៀមនឹងចាប់ផ្តើមដោយធ្វើឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរ ត្រឡប់ទៅ​​កាន់​មូលដ្ឋានដើមវិញ។

ការត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ ធ្វើឡើងក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន នៅម៉ោង៦ល្ងាចនេះ ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១(ព្រះវិហារ និងឧត្...
01/11/2025

កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន នៅម៉ោង៦ល្ងាចនេះ ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១

(ព្រះវិហារ និងឧត្តរមានជ័យ) ការដកអាវុធធុនធ្ងន់រវាងកងទ័ពកម្ពុជា-ថៃ ក្នុងដំណាក់កាលទី១ ត្រៀមនឹងចាប់ផ្តើមដោយភាគីទាំងពីរ ឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្តិចទៀតនេះ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ។

ការត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ ធ្វើឡើងក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃប្រទេសទាំងពីរ។

រូបថត៖ AKP-ខឹម សុវណ្ណារ៉ា និង គល់ រ៉េននី

01/11/2025

🔴 ផ្សាយបន្តផ្ទាល់ពិសេស ៖ កម្ពុជា-ថៃ ចាប់ផ្តើម​អនុវត្ត​ការកែ​សម្រួល​អាវុធ និងយុទ្ធោបករណ៍​បំផ្លិច​បំផ្លាញ​ធុនធ្ងន់​សម្រាប់​ដំណាក់​កាល​ទី១ ពីតំបន់ជម្លោះតាមបណ្តោយព្រំដែន ក្រោមការសង្កេតការណ៍ និង​ផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន ( AOT )
ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥

01/11/2025

Joint Press Statement
The Special Thailand-Cambodia Regional Border Committee (RBC) Meeting for Removal of Heavy and Destructive Weapons between the 4th Military Region of the Kingdom of Cambodia and the 2nd Army Area of the Kingdom of Thailand
(October 31, 2025)

01/11/2025

Press Release by Spokeswoman of the Ministry of National Defence of the Kingdom of Cambodia I Cambodia and Thailand Hold JCTF Meeting via VTC to Identify Pilot Area for Humanitarian Demining in Priority Border Zones

01/11/2025

វីដេអូ៖ សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេស (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ

Address

Chbar Ampov 2, Chbar Ampov
Phnom Penh
121202

Telephone

+855888888888

Website

Alerts

Be the first to know and let us send you an email when Khmer Historian posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share