MCK News

MCK News everything videos

ការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ ធ្វើឡើងរួមគ្នាជាមួយអាមេរិក(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីអាមេរិកបានឱ្យដឹងថា យោធាអាមេរិក...
28/02/2026

ការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ ធ្វើឡើងរួមគ្នាជាមួយអាមេរិក

(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីអាមេរិកបានឱ្យដឹងថា យោធាអាមេរិកបានចូលរួមជាមួយអ៉ីស្រាអែល ក្នុងការវាយប្រហារប្រឆាំងប្រទេសអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ បន្ទាប់ពីការចរចាបញ្ហានុយក្លេអ៊ែរប៉ុន្មានលើកជាមួយទីក្រុងតេហេរ៉ង់ នៅតែមិនទាន់អាចមានកិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ខាងប្រភពពីមន្រ្តីអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា ការវាយប្រហារដែលត្រូវបានធ្វើឡើងប្រឆាំងអ៉ីរ៉ង់ គឺជាប្រតិបត្តិការរួមគ្នាជាមួយ​សហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៉ីរ៉ង់ បានរាយការណ៍អំពីហេតុការណ៍ផ្ទុះ នៅទីក្រុងដូចជា Isfahan, Karaj, Kermanshah និងរដ្ឋធានីតេហេរ៉ង់។

ការវាយប្រហារនេះកើតមានឡើង ក្រោយពេលអាមេរិកនិងអ៉ីរ៉ង់ ទើបតែបញ្ចប់កិច្ចចរចាជុំចុងក្រោយពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្សឺណែវ ហើយនៅតែមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀង។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា នឹងវាយប្រហារលើអ៉ីរ៉ង់ បើការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀង។

មន្រ្តីការពារជាតិអ៉ីស្រាអែលម្នាក់ បានអះអាងថា ប្រតិបត្តិការខាងលើត្រូវបានគ្រោងរៀបចំ អស់រយៈពេលច្រើនខែមកហើយ ក្រោម​កិច្ចសហការជាមួយទីក្រុងវ៉ាស៉ីនតោន ហើយកាលបរិច្ឆេទបើកការវាយប្រហារ គឺត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំមុន អំឡុងពេលអាមេរិកនិងអ៉ីរ៉ង់ កំពុងចរចាបញ្ហានុយក្លេអ៊ែរ អ៉ីស្រាអែលធ្លាប់បានបើកការវាយប្រហារ​លើអ៉ីរ៉ង់ ដែលបង្កទៅជា សង្រ្គាមរយៈពេល១២ថ្ងៃជាមួយទីក្រុងតេហេរ៉ង់ ហើយបណ្តាលឱ្យកិច្ចប្រឹងប្រែងចរចានាពេលនោះដួលរលំទៅវិញ។ កាលនោះ អាមេរិកក៏បានចូលរួមទម្លាក់គ្រាប់បែកធុនធ្ងន់ លើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ផងដែរ៕

28/02/2026

អ៊ីស្រាអែល​ បានវាយប្រហារទៅលេីទីក្រុងតេអេរ៉ង់ ប្រទេស​អ៊ីរ៉ង់
(01:45pm 28.02.2026)

ក្ដៅៗ មុននេះបន្តិច អ៊ីស្រាអែល​បានវាយប្រហារទៅលេីទីក្រុងតេអេរ៉ង់ប្រទេស​អ៊ីរ៉ង់​ហេីយ (01:45pm 28.02.2026)
28/02/2026

ក្ដៅៗ មុននេះបន្តិច អ៊ីស្រាអែល​បានវាយប្រហារទៅលេីទីក្រុងតេអេរ៉ង់ប្រទេស​អ៊ីរ៉ង់​ហេីយ (01:45pm 28.02.2026)

លោក ដូណាល់ ត្រាំ អួតអំពីអាវុធសម្ងាត់របស់អាមេរិក ដែលបានធ្វើឱ្យប្រព័ន្ធការពាររបស់ចិននិងរុស្ស៉ីបាញ់មិនចេញ អំឡុងប្រតិបត្តិកា...
14/02/2026

លោក ដូណាល់ ត្រាំ អួតអំពីអាវុធសម្ងាត់របស់អាមេរិក ដែលបានធ្វើឱ្យប្រព័ន្ធការពាររបស់ចិននិងរុស្ស៉ីបាញ់មិនចេញ អំឡុងប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា

(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអួតអាងអំពីអាវុធសម្ងា.....

ថៃ+លទ្ធផលបោះឆ្នោតក្រៅផ្លូវការ នៅប្រទេសថៃ(បាងកក)៖ លទ្ធផលក្រៅផ្លូវការនៃបោះឆ្នោតសកលមុនអាណត្តិរបស់ថៃកាលពីថ្ងៃអាទិត្យ ទី៨ ខែក...
09/02/2026

ថៃ+លទ្ធផលបោះឆ្នោតក្រៅផ្លូវការ នៅប្រទេសថៃ
(បាងកក)៖ លទ្ធផលក្រៅផ្លូវការនៃបោះឆ្នោតសកលមុនអាណត្តិរបស់ថៃកាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ គិតត្រឹមម៉ោង៦៖៥០នាទីព្រឹក ថ្ងៃចន្ទ ទី៩ ខែកុម្ភៈបានបង្ហាញថា គណបក្សភូមិចៃថៃរបស់លោកនាយករដ្ឋមន្ត្រី អានុទីន កំពុងស្ថិតក្នុងទិសដៅឆ្ពោះទៅរកជ័យជម្នះ។ តាមលទ្ធផលក្រៅផ្លូវការចេញ៖
១. គណបក្សភូមិចៃថៃទទួលបានអាសនៈ១៩៤
២. គណបក្សប្រជាជនថៃទទួលបានអាសនៈ១១៦
៣. គណបក្សភឿថៃទទួលបានអាសនៈ៧៦
៤.គណបក្ស Kla Tham ទទួលបាន៥៧អាសនៈ
៥. គណបក្សប្រជាធិបតេយ្យទទួលបាន ២២អានៈ៕

កម្ពុជា បណ្ដេញជនបរទេសជាង៦រយនាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញចេញពីប្រទេស
09/02/2026

កម្ពុជា បណ្ដេញជនបរទេសជាង៦រយនាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញចេញពីប្រទេស

សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តធ្វើការបណ្តេញជនបរទេសជាង៦រយនាក់ ដែលពាក់ព័ន្ធនឹងឧក្....

🔴យោធាថៃបាននិងកំពុងដាក់ឃាំងទូកុងតឺន័រព័ទ្ធយកដីកម្ពុជា នៅតំបន់ថ្មដា ស្រុលវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្ន...
07/02/2026

🔴យោធាថៃបាននិងកំពុងដាក់ឃាំងទូកុងតឺន័រព័ទ្ធយកដីកម្ពុជា នៅតំបន់ថ្មដា ស្រុលវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះមកត្រួតពិនិត្យ​និងធ្វើរបាយការណ៍ពីការឈ្លានពានអធិបតេយ្យភាពកម្ពុជារពីសំណាក់កងទ័ពថៃឈ្លានពាន នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦​ ប៉ុន្តែនៅពេលក្រុមAOTចាកចេញទៅបាត់ ទាហានថៃឈ្លានពានបានដឹកទូកុងតឺន័រយកមកឃាំងតែម្តង។​ ទង្វើរបស់កងទ័ពថៃនេះ កំពុងរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយទៅនឹងច្បាប់អន្តរជាតិ

14/05/2019

Thank you for your like my page.

Address

Phnom Penh

Alerts

Be the first to know and let us send you an email when MCK News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share