I'm Tra

I'm Tra មាតិកាខ្លីៗទាក់ទងនិងចំណេះដឹងទូទៅ . . . Follow For More

ពូជស្រូវផ្ការំដួលកម្ពុជា ទទួលបានពានរង្វាន់លេខ១ ក្នុងនាមជាអង្ករល្អដាច់គេលើពិភពលោក។---------------------------------------...
24/12/2024

ពូជស្រូវផ្ការំដួលកម្ពុជា ទទួលបានពានរង្វាន់លេខ១
ក្នុងនាមជាអង្ករល្អដាច់គេលើពិភពលោក។
---------------------------------------
ស្រូវ «ផ្ការំដួល» គឺជាពូជស្រូវក្រអូបដែលត្រូវបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនប្រជាកសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ១៩៩៩ បន្ទាប់ពីបានសិក្សា និងពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំក្រោមកិច្ចគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ជាពិសេសរដ្ឋាភិបាលអូស្ត្រាលី រហូតទទួលបានមោទនភាពលើឆាកអន្តរជាតិក្នុងនាមជាអង្ករកម្ពុជាដែលល្អដាច់គេបំផុតជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំនៅខេត្តភូកេត ប្រទេសថៃ ។
បច្ចុប្បន្ននេះ ពូជស្រូវផ្ការំដួល បាន និងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករនៅព្រះរាជាណាចក្រកម្ពុជា ដោយសារតែពូជនេះផ្តល់នូវទិន្នផលខ្ពស់ គុណភាពអង្ករល្អប្រសើរ មានសភាពថ្លា វែងរលូន បាយទន់ឆ្ងាញ់ ហើយថែមទាំងមានក្លិនក្រអូបទៀតផង។ ពិសេសជាងនេះទៅទៀត ជាពូជដែលមានប្រភេទអង្ករតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

យោងតាមការចេញផ្សាយរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា តាមរយៈព្រឹត្តិប័ត្រព័ត៌មានកសិករ ឆ្នាំទី១ លេខ ០១ ខែមិថុនា ឆ្នាំ២០២២ បានបង្ហាញ និងបញ្ជាក់យ៉ាងលម្អិតពីលក្ខណៈ បច្ចេកទេសដាំដុះ ការថែទាំ និងការប្រមូលទិន្នផលរក្សាទុកដូចខាងក្រោម ៖

លក្ខណៈពិសេសរបស់ពូជស្រូវផ្ការំដួល ៖
ពូជស្រូវផ្ការំដួល ជាពូជស្រូវដែលប្រកាន់រដូវមធ្យម ចាប់ចេញផ្កាពីពាក់កណ្តាលខែតុលា អាស្រ័យទៅលើអាកាសធាតុ និងពេលវេលាដាំដុះ។ កម្ពស់ដើមរបស់ពូជស្រូវផ្ការំដួលប្រែប្រួលពី ១១០-១៧០ ស.ម និងចំនួនដើមបែកផ្តល់ផលគឺចាប់ពី ៥-១០ ដើមក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១១០-១៥០គ្រាប់ និងមានប្រវែងកួរ ១៨-២៨ ស.ម ។ ពូជស្រូវប្រភេទនេះមានភាពធន់នឹងទឹកជំនន់បានល្អ ប៉ុន្តែមិនសូវធន់ទៅនឹងពពួកសត្វមមាចត្នោតនោះទេ និងមានទិន្នផលជាមធ្យម ៣.៥ តោនក្នុង១ហិកតា និងអាចខ្ពស់ដល់ទៅ ៥.៥ តោនក្នុង១ហិកតា។

ការប្រើប្រាស់ជី ៖
ការប្រើប្រាស់ជីសមស្របតាមកម្រិតណែនាំនឹងមិនបណ្តាលឱ្យមានការថយចុះ ឬបាត់បង់ក្លិន ឬគុណភាពដទៃទៀតឡើយ។ គួរដាក់ជី ២-៣ដង ក្នុងមួយវដ្តជីវិតរបស់ស្រូវ។ បាចទ្រាប់បាតមុនពេលស្ទូង ដោយប្រើជីធម្មជាតិ ៥តោន(២០ រទេះ) ក្នុង១ហិកតា និងរួមផ្សំជាមួយជីគីមីដូចមានក្នុងតារាងទី១។ បរិមាណជីបាចបំប៉នលើកទី១ និងលើកទី២ ត្រូវអនុលោមតាមតារាងទី១ ហើយពេលវេលានៃការបាចត្រូវអនុលោមតាមតារាងទី២។

ការប្រមូលផល ៖

ត្រូវប្រមូលផលស្រូវនៅពេលគ្រាប់ទុំល្អ គឺនៅពេលដែលកួរស្រូវមានគ្រាប់ចាប់ពីពាក់កណ្តាលកួរឡើងទៅមានពណ៌លឿងទុំចាស់ និងគ្រាប់ពេញពាក់កណ្តាលកួរចុះក្រោមមានពណ៌លឿងទុំស្រាល ហើយគ្រាប់ស្កកវិញមានពណ៌ស្លាបសេកចាស់។
គេអាចហាលសម្ងួតស្រូវនៅលើកន្ទេល សំណាញ់មុង តង់កៅស៊ូ និងលានស៊ីម៉ង់ត៍ គឺមិនបណ្តាលឱ្យគុណភាពគ្រាប់ស្រូវ ឬគ្រាប់ពូជខុសគ្នាឡើយ។ កម្រាស់គ្រាប់ស្រូវដែលសមស្របសម្រាប់ការហាលសម្ងួត គឺ ២-៣ ស.ម ដែលកម្រាស់គ្រាប់ និងសភាពពន្លឺថ្ងៃគឺជាកត្តាចម្បងក្នុងការកំណត់រយៈពេលហាល និងគុណភាពគ្រាប់ស្រូវ។ ករណីថ្ងៃស្រឡះល្អហាលតែ១ថ្ងៃប៉ុណ្ណោះ ដោយរយៈពេលកន្លះម៉ោងវីម្ដង។ ករណីថ្ងៃស្រោះបង្គួរ ហាលសម្ងួត រយៈពេល ២ថ្ងៃ ដោយមួយម៉ោងវីម្ដង។ ដោយឡែកក្នុងករណីថ្ងៃមិនស្រឡះ គេត្រូវហាលរហូតដល់៣ថ្ងៃ ដោយរយៈពេល២ម៉ោងវីម្ដង។
គ្រាប់ពូជត្រូវច្រកទុកនៅក្នុងថង់ប្លាស្ទិក ហើយចងឱ្យជិត រួចដាក់ក្នុងបាវមួយជាន់ទៀត និងទុកដាច់ដោយឡែកពីគ្រាប់ស្រូវចំណី នៅកន្លែងដែលស្ងួតល្អ និងគ្មានការបំផ្លាញពីសត្វកណ្តុរ មាន់ ទា ជាដើម។ ត្រូវសរសេរឈ្មោះពូជ និងថ្ងៃ ខែច្រូតកាត់ ដាក់នៅលើបាវឱ្យបានត្រឹមត្រូវល្អ។
ផលស្រូវដែលប្រមូលបាន ត្រូវទុកដាក់ក្នុងជង្រុកឱ្យបានល្អ ដោយការពារកុំឱ្យសត្វកណ្តុរ មាន់ ទាស៊ី និងមិនឱ្យសើម ឬទទឹកនោះទេ៕
---------------------------------------
Create by: ថាត សុភក្ដិត្រា
Design & Modelling by: ថាត សុភក្ដិត្រា

Cinema Legend😍
25/09/2024

Cinema Legend😍

ពិធីបុណ្យកាន់បិណ្ឌ កាន់បិណ្ឌ ៣Poster 3D : ចានស្រាក់រចនាដោយ : ថាត សុភក្ដិត្រា #ពិធីបុណ្យភ្ជុំបិណ្ឌ
20/09/2024

ពិធីបុណ្យកាន់បិណ្ឌ កាន់បិណ្ឌ ៣
Poster 3D : ចានស្រាក់
រចនាដោយ : ថាត សុភក្ដិត្រា
#ពិធីបុណ្យភ្ជុំបិណ្ឌ

ចង់ដឹងថាតើញាំអ្វី ទើបអាចទទួលបានស់ជាតិដូចផ្លែ ធុរ៉េន ទេ ?ចង់ដឹងមែន!!! ហេតុអ្វី ?ចម្លើយប្រសិនបើអ្នកគ្មានលុយទិញផ្លែ ធុរ៉េន ...
04/05/2024

ចង់ដឹងថាតើញាំអ្វី ទើបអាចទទួលបានស់ជាតិដូចផ្លែ ធុរ៉េន ទេ ?
ចង់ដឹងមែន!!! ហេតុអ្វី ?
ចម្លើយ
ប្រសិនបើអ្នកគ្មានលុយទិញផ្លែ ធុរ៉េន ហើយនៅតែចង់ទទួលបានរស់ជាតិធុរ៉េន
វិធីសាស្រ្តគឺ អ្នកត្រូវទិញ បង្អែមផ្លែឈើគ្រប់មុខ មកទទួលទានជាកាស្រេច ព្រោះថានៅក្នុងបង្អែមផ្លែឈើគ្រប់មុខ គេមានដាក់បន្ថែមសាច់ ធុរ៉េន មួយញឹបដែរ😂

ចំណេះដឹងដែលមិនងាយរកបាន
19/04/2024

ចំណេះដឹងដែលមិនងាយរកបាន

19/04/2024

ចូលឆ្នាំគេលេងបាញ់ទឹក
ខុសអីតែឯងលេងបាញ់❤️

ឌុយបញ្ចូលថ្មទូរស័ព្ទ មាន ២ ប្រភេទ ៖   ប្រភេទទី១ ឌុយបញ្ចូលថ្មមាន 2ខ្សែរគឺ ក្រហម នឹង ខ្មៅ( មិនអាចចម្លងទិន្ន័យបាន )។   ប្រភ...
03/04/2024

ឌុយបញ្ចូលថ្មទូរស័ព្ទ មាន ២ ប្រភេទ ៖

ប្រភេទទី១ ឌុយបញ្ចូលថ្មមាន 2ខ្សែរគឺ ក្រហម នឹង ខ្មៅ
( មិនអាចចម្លងទិន្ន័យបាន )។

ប្រភេទទី២ ឌុយបញ្ចូលថ្មមាន 4ខ្សែរគឺ ក្រហម ខ្មៅ បៃតង សរ
( អាចចម្លងទិន្ន័យបាន )។

-----------------------------------
ចំណែកការបញ្ចូលថ្ម លឿន ឬ យឺត អស្រ័យទៅតាម៖
ខ្សែរ តូច ឬ ធំខ្សែរ ខ្លី ឬ វែងប្រភេទអុីសេ ( Integrated Circuit ពាក្យកាត់ | IC | ) កម្លាំងចរន្តអគ្គិសនីដែលដុំឆ្នាំងសាកបញ្ចូនមកទូរស័ព្ទ តិច ឬ ច្រើន ( W )ប្រភេទទូរស័ព្ទកត្តាអាកាសធាតុ ក្តៅ ឬ ត្រជាក់សុខភាពថ្ម ល្អ ឬ ជិតខូច

-----------------------------------
អំពូល ធម្មតាមានខ្សែរអំពូល ២ខ្សែរ ក្រហម នឹង សរ ។

ការចុច ( មេដៃ ) ក្នុងឆាតវាបង្ហាញពីអារម្មណ៍៖ហីៗមិនយកចិត្តទុកដាក់ ធម្មតាៗ បែបរឹកៗ ការផ្ដល់អោយ-ដោយមិនសូវពេញចិត្ត...។-------...
21/03/2024

ការចុច ( មេដៃ ) ក្នុងឆាត
វាបង្ហាញពីអារម្មណ៍៖
ហីៗមិនយកចិត្តទុកដាក់ ធម្មតាៗ បែបរឹកៗ ការផ្ដល់អោយ-ដោយមិនសូវពេញចិត្ត...។
-----------------------
ឧទាហរណ៍ថា : ជំរាបសួរបង សុខសប្បាយទេបង ថ្ងៃនេះប្អូនចង់អញ្ជើញបងមកកម្មវិធីភ្ជាប់ពាក្យខ្ញុំអស្រ័យហេតុនេះសូមបងមកចូលរួមជាពិសេសដោយក្ដីគោរពពីខ្ញុំ ប្រុសស្មោះ ។
-----------------------
អ្នកអានហើយ : ចុចមេដៃមួយ
ក្នុងចិត្តខ្ញុំ : ok bro you win :)

 #ចំណេះដឹងទូទៅរបៀបវាស់ទំហំដីលើក្រដាសប្លង់។១-យកបន្ទាត់ក្រិតវាស់គំនូសផ្លូវលើប្លង់ថាតើបានប៉ុន្មានមីលីម៉ែត្រ : លើប្លង់នេះ ខ្...
06/03/2024

#ចំណេះដឹងទូទៅ

របៀបវាស់ទំហំដីលើក្រដាសប្លង់។

១-យកបន្ទាត់ក្រិតវាស់គំនូសផ្លូវលើប្លង់ថាតើបានប៉ុន្មានមីលីម៉ែត្រ : លើប្លង់នេះ ខ្ញុំវាស់ឃើញ ១៩ មីលីម៉ែត្រ
២-មើលមាត្រដ្ឋានថាតើ១លើប៉ុន្មាន : ដោយប្លង់នេះប្រើមាត្រដ្ឋាន ១លើ៨០០
៣-យកចំនួនមីលីម៉ែត្រផ្លូវ គុណនឹង មីលីម៉ែត្រលើមាត្រដ្ឋាន
ចឹងខ្ញុំបាន ១៩✖️៨០០ = ១៥២០០មីលីម៉ែត្រ ដោយ១០០០មីលីម៉ែត្រស្មើនឹង១ម៉ែត្រ ដូច្នេះ១៥២០០➗១០០០ = ១៥,២ម៉ែត្រ
ចុងក្រោយ យើងដឹងថាផ្លូវមុខដីទំហំ១៥,២ម៉ែត្រ
( ខ្ញុំសូមRecommendផ្លូវទំហំចាប់ពី១២ម៉ែត្រឡើងទៅល្អសម្រាប់ការទិញដី)

Credit: Admin ថ្ម សមុទ្រ
Design by : I'm Tra

ក្បាច់ខ្មែរយល់ដឹងពីក្បាច់មូលដ្ឋាន ​ដើម្បីជា គ្រឹះក្នុងការរចនាក្រាហ្វិកបែបខ្មែរ។ មានសេវាកម្ម Design គ្រប់ប្រភេទ កុំភ្លេចម...
02/03/2024

ក្បាច់ខ្មែរ
យល់ដឹងពីក្បាច់មូលដ្ឋាន ​ដើម្បីជា គ្រឹះក្នុងការរចនាក្រាហ្វិកបែបខ្មែរ។

មានសេវាកម្ម Design គ្រប់ប្រភេទ
កុំភ្លេចម្នាក់នេះណា I'm Tra ចាំជួយគ្រប់ពេល😉❤️
Design by : ថាត សុភក្ដិត្រា
បង្កើតដោយ : Moung_vathanak

01/03/2024

ចង់សួរ Client ថា Background ពណ៍ខ្មៅនឹង
ដូរដាក់ ពណ៍ក្រហម ដូចបេះដូង U បានអត់😅

29/02/2024

Designs 10 Project ខុសអស់ 9 Project
ត្រូវតែមួុយគត់ គឺត្រូវស្នេហ៍ U🥹

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when I'm Tra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share