BMTV ពត៌មានថ្មី

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!
11/12/2024

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!

06/09/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

27/05/2024

សមាជិកព្រឹទ្ធសភាថៃមួយក្រុម បាន​រួមគ្នាធ្វើញត្តិមួយប្តឹងទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីទាមទារ​ឲ្យ​ទំលាក់​លោក​នាយករដ្ឋមន្ត្រី សេដ្ឋា ថៈវីស៊ីនពីមុខតំណែង។ តុលាការធម្មនុញ្ញថៃ បាន​ទទួល​ញត្តិទាមទារនេះ យកមកពិចារណាហើយ ដើម្បីទៅបើកសាវនាការជំនុំជំរះ​។ ​លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថៈវីស៊ីន​ ត្រូវបាន​គេចោទប្រកាន់ថាបានបំពាននឹងរដ្ឋធម្មនុញ្ញ ដោយតែងតាំង​រដ្ឋមន្ត្រីម្នាក់ ដែល​ធ្លាប់មានទោសជាប់ពន្ធនាគារពីបទសូកប៉ាន់ និងប្រមាថមើលងាយ​មកលើ​ប្រព័ន្ធតុលាការ​។ ប្រភព/RFI

21/05/2024

លោក​ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី និងលោក​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាចក្រ កាលពីល្ងាចថ្ងៃ​អាទិត្យទី​១៩ឧសភាម្សិលមិញ។ នេះ​បើផ្អែកតាម​ការផ្សាយ របស់បណ្តាញព័ត៌មានផ្លូវការ​អ៊ីរ៉ង់​។ ការស្លាប់នេះ បានបង្កឲ្យ​មាន​ចំណោទចោទសួរ អំពីផលប៉ះពាល់មកលើនយោបាយ​ផ្ទៃក្នុងអ៊ីរ៉ង់ ស្របពេលដែល​បរិបទ​តំបន់ដើមបូព៌ា កំពុងតែជួបអស្ថិរភាពយ៉ាងខ្លាំង​ ដោយសារតែសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន​។
ប្រភព/RFI

21/05/2024

លោក ឡៃ ឈីងទឿ បាន​ស្បថ​ចូល​កាន់​តំណែងប្រធានាធិបតី​តៃវ៉ាន់​ថ្មី ​ជាផ្លូវការ ។​ ក្នុង​វ័យ​៦៤ឆ្នាំ ថ្នាក់ដឹកនាំ​តៃវ៉ាន់​ថ្មី បាន​សន្យា​​រក្សាការពារ​​បន្ទាត់​​ដឹកនាំប្រទេស​​លើ​គន្លង​ប្រជាធិបតេយ្យ​ និង​បាន​ព្រមាន​ចិន​​ប៉េកាំង​ ឲ្យបញ្ឈប់​ការធ្វើ​ទុក្ខ​បុកម្នេញ ​គំរាម​កំហែងគ្រប់​រូបភាព​ ទាំងផ្លូវ​​នយោបាយ​និង​ទាំង​​យោធា។ ជាប្រតិកម្ម​ភ្លាមភ្លែត​ ​ចិន​ប៉េកាំង ប្រកាស​​ថា តៃវ៉ាន់​ជា​របស់​ចិន​តែមួយ​ ហើយ​និងគំរាម​ជាថ្មីថា រាល់​ការ​ប្រកាស​ឯករាជ្យរបស់តៃវ៉ាន់​​ ទោះបីជា​​ក្នុង​ទម្រង់​ណា​ក៏ដោយ គឺត្រូវជួប​ភាពបរាជ័យ​​។

19/05/2024

តេីចិនជួយរុស្សីបែបណាខ្លះក្នុងកាធ្វេីសង្គ្រាមនៅ អ៊ុយក្រែន ?

17/05/2024

នៅក្នុង​បទ​សម្ភាសន៍ផ្តល់​ឱ្យ​​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់ថៃ​​ផ្នែក​អាកាសធាតុ​ បាន​ព្រមាន​ថា ថៃ​ទំនង​ជា​ត្រូវ​​បង្ខំ​ចិត្ត​លើក​រដ្ឋធានី​បាងកក​ ទៅ​កន្លែង​ផ្សេង​។ ដោយ​ហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ កម្ពស់​ទឹក​សមុទ្ទនឹង​ឡើង​ខ្ពស់ ហើយ​ បាងកកអាច​នឹង​ត្រូវលិច ដោយ​ចៀស​មិន​រួច នៅមុន​ដំណាច់​សតវត្សរ៍។ នេះ​ បើ​តាម​ការ​ព្យាករ។
ប្រភព/RFI

14/05/2024

មាន​ស្លាប់​យ៉ាង​ហោចណាស់​៤៤នាក់ និង​បាត់​ខ្លួន​១៥​នាក់ នៅក្នុង​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង និង​ទឹកកំហែល​ភ្នំភ្លើង​ត្រជាក់​​ដែល​កំពុង​ជន់​លិចភាគ​ខាង​លិច​នៃ​​កោះ​ស៊ូម៉ាត្រា​ ប្រទេស​ឥណ្ឌូណេស៊ី។
ប្រភព/RFI

Address

Phnom Penh
12000

Telephone

+6622612099

Website

Alerts

Be the first to know and let us send you an email when BMTV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category