Da Lis

Da Lis Welcome to my page to post videos and images, please help like comment and share. thank u Dalisshops is the best Online Shop in City.

We gonna had a lot of product to provide to all kind 0f customer with what they want. We had Bag, Clothing, Watch, Necklace, Ring.....!!!!!!

31/08/2024



Cute Baby

29/08/2024

After bath happy happy baby😍😍

23/07/2024

គ្រោះថ្នាក់ចរាចរណ៍ ផ្លូវ 60m

សូមព្រលឹងលោកអ៊ំ ទៅកាន់ឋានសុគតិភព លោកមេភូមិ រលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ លោកជាមនុស្សល្អ។  ចួបឧបទ្ទវហេតុគ្...
23/07/2024

សូមព្រលឹងលោកអ៊ំ ទៅកាន់ឋានសុគតិភព
លោកមេភូមិ រលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ លោកជាមនុស្សល្អ។ ចួបឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិ(ដើមឈើរលំអង្កត់ស្លាប់) នៅក្លោងទ្វារទន្លេអុំ ខេត្តសៀមរាប។
ល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤។

23/07/2024

ស្ត្រីម្នាក់សង្ស័យបាក់ជើងទាំងសងខាង បន្ទាប់ពីម៉ូតូ១គ្រឿង បើកបុកទាំងកម្រោល ខណៈម៉ូតូព្យាយាមវ៉ាជែងរថយន្ត ចំណែកស្ត្រីរងគ្រោះ ព្យាយាមបក់ដៃសុំឆ្លងផ្លូវ នៅអូរដឹម ម៉ោង៩:២១នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤

23/07/2024

បុគ្គល២នាក់ដែល Post វីដេអូ យកជើងបើកឡាន ធ្វើឱ្យមហាជនមានការរិះគន់ជាខ្លាំង ឥឡូវនេះ បុគ្គលទាំង២នាក់ខាងលើ បានចូលខ្លួនមកដល់កន្លែងសមត្ថកិច្ចចរាចរណ៍ហើយ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញចរាចរណ៍ កំពុងសាកសួរ តាមនិតិវិធី៕

ស្ថានភាពព្រឹកនេះនៅខាងកោះកុងអត់ភ្លៀងតែផ្លូនៅរអិលធ្វើអោយក្រឡាប់ឡានដឹកអេតចាយ១គ្រឿង ដូច្នេះសូមបងប្អូនឡានដឹកទំនិញធំៗប្រយ័ត្នផ...
23/07/2024

ស្ថានភាពព្រឹកនេះនៅខាងកោះកុងអត់ភ្លៀងតែផ្លូនៅរអិលធ្វើអោយក្រឡាប់ឡានដឹកអេតចាយ១គ្រឿង ដូច្នេះសូមបងប្អូនឡានដឹកទំនិញធំៗប្រយ័ត្នផង គោលដៅជិតដល់ខេត្ត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាមនៅរសៀលថ្ងៃអង្គារ ៣រោច ខែអ...
23/07/2024

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម

នៅរសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) ។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចអត់ឱនឱ្យបាននោះឡើយ ចំពោះជនមូលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ អ្នកបំភ្លៃរឿង CLV នេះ សម្រាប់អ្នកនៅក្នុងស្រុកត្រូវប្រឈមនឹងច្បាប់។ ចំពោះអ្នកនៅក្រៅស្រុកត្រូវដឹងថា ទង្វើនេះធ្វើឱ្យអ្នកនៅក្នុងស្រុកប្រឈមនឹងច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្តេចចេញមុខបកស្រាយលើរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ ព្រោះសម្តេចជ្រួតជ្រាបរឿងនេះច្បាស់ ហើយសម្តេចផ្ទាល់ជាអ្នកផ្តួចផ្តើមបង្កើតនូវកិច្ចសហប្រតិបត្តិការនេះតាំងពីរឆ្នាំ១៩៩៩។ អ្នកដែលនិយាយថាគំនិតបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តើមដោយវៀតណាមតាំងពីឆ្នាំ១៩៩៥ ជាការលើកឡើងដោយគ្មានភស្តុតាង និងគ្មានការអៀនខ្មាស់។

សម្តេចតេជោ ហ៊ុន សែន បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តួចផ្តើមគំនិតដោយវៀតណាម។ សម្តេចតេជោបានថ្លែងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺផ្តួចផ្តើមឡើងផ្ទាល់ដោយសម្តេច។ ដំបូងគឺសម្តេចស្នើសុំការគាំទ្រពីឡាវ បន្ទាប់មកទៅស្នើការគាំទ្រពីវៀតណាម។ បច្ចុប្បន្ននាយករដ្ឋមន្ត្រីទាំងពីររូប គឺឡាវ និងវៀតណាម ដែលសម្តេចស្នើឱ្យមានការគាំទ្រនោះ បានទទួលមរណភាពអស់ហើយ។

សម្តេចតេជោបានមានប្រសាសន៍ថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ សម្រាប់កម្ពុជាវិញ នៅចុងសតវត្សរ៍ទី២០ ឆ្លងចូល២១ ខេត្តមណ្ឌលគិរី រតនគិរី មិនមានផ្លូវទៅដល់នោះទេ គឺត្រូវស្នើសុំវៀតណាម ឆ្លងចូល។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។ មុនពេលអគ្គិសនីកម្ពុជាទៅដល់ នៅខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ត្រូវទទួលភ្លើងពីវៀតណាម។ រីឯខេត្តស្ទឹងត្រែង ពឹងពាក់ភ្លើងពីវៀតណាម។ កិច្ចសហប្រតិបត្តិការនេះ បានផ្តល់ផលប្រយោជន៍ជាច្រើន បើធៀបជាមួយវៀតណាម និងឡាវ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ការដឹកជញ្ជូនទំនិញទៅកាន់សមុទ្រខាងទឹកដីវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានជួយដល់កិច្ចសន្តិសុខជាតិ រួមមានទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ និងទប់ស្កាត់ចលនាប្រដាប់អាវុធផងដែរ ពោលគឺទប់ស្កាត់ជម្រករបស់ក្រុមជនខិលខូច។ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានផ្តល់កិច្ចសហការផ្នែកអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កាលពីពេលមុនពលរដ្ឋកម្ពុជាក្នុងខេត្តទាំង៤ បានទទួលសេវាសុខាភិបាលជាច្រើនពីខាងឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំកំពូលដំបូងនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណធ្វើឡើងនៅវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំ១៩៩៩។ លើកទី២ នៅឆ្នាំ២០០២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងកិច្ចប្រជុំលើកទី២នោះហើយ មេដឹកនាំប្រទេសទាំង៣ បានឯកភាពគ្នាកំណត់ខេត្តត្រូវដាក់បញ្ចូលក្នុងកិច្ចសហប្រតិបត្តិការ។​កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីឡាវ ហើយឡាវ ទទួលបានការផ្គត់ផ្គង់អំបិលពីកម្ពុជា។អធិបតេយ្យនៃប្រទេសនីមួយៗមានការបោះ​បង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា។ សម្តេចតេជោសង្ឃឹមថា រាជរដ្ឋាភិបាលអាចសាងសង់ផ្លូវក្នុងខេត្តរតនគិរី ពីក្រុងបានលុង ទៅដល់កន្ទុយនាគ ប្រវែង ៦៦គីឡូម៉ែត្រ បានឆាប់។ សម្តេចតេជោ បានថ្លែងថា សម្តេចចង់ទៅឈរនៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមានកិច្ចព្រមព្រៀងណាមួយ នាំឱ្យបាត់បង់អធិបតេយ្យភាពជាតិនោះឡើយ។ ខេត្តទាំង៤របស់កម្ពុជានៅភាគឦសាន បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អស់ហើយ ដែលធ្វើឱ្យខេត្តទាំងនេះមិនកាត់ផ្តាច់ពីគ្នានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានស្នើតុលាការដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុតចំពោះបុគ្គលអុជអាលរឿងនេះ ហើយគ្មានការបន្ធូរបន្ថយទោសនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥រួមមាន៖

១-​ កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

២-​ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា
៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម

៤-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ

៥-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ផ្ទុយគ្នាស្រឡះពីកិច្ចព្រមព្រៀងរវាងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ជាមួយកុក(ស)។ កម្ពុជា គ្មានជនជាតិភាគតិចដេហ្គា និងមានមេដឹកនាំជាកុក(ស)នោះទេ។ ក្នុងឋានៈជាមេដឹកនាំប្រទេសពេលទៅដល់ប្រទេសណា ក៏តែងមានការរៀបចំដាក់តាំងទង់ជាតិ។ សម្តេចបញ្ជាក់ត្រង់ចំណុច ដើម្បីបំភ្លឺតបនឹងការបង្ហោះមួយចំនួនបង្ហាញទង់ជាតិវៀតណាម នៅពេលប្រមុខរដ្ឋវៀតណាមទស្សនកិច្ចនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបង្ហោះនោះ ជាចេតនាបង្ករឿង។ទោះបីនាយករដ្ឋមន្ត្រីត្រូវបានផ្លាស់ប្តូរ តែសម្តេចមិនទាន់អស់ឥទ្ធិពល ពីនយោបាយនៅក្នុងប្រទេសនោះទេ។​ សម្តេចតេជោបានថ្លែងថា រចនាសម្ព័ន្ធនៃការគ្រប់គ្រងអំណាចរដ្ឋ គឺព្រះមហាក្សត្រទី១ ប្រធានព្រឹទ្ធសភាទី២ ប្រធានរដ្ឋសភាទី៣ និងនាយករដ្ឋមន្ត្រីទី៤ ប៉ុន្តែអំណាចលើនាយករដ្ឋមន្ត្រី។ សម្តេចមិនអនុញ្ញាតឱ្យមានការបង្កចលាចលណាមួយ ពីក្រុមបង្កការញុះញង់នោះឡើយ៕
ប្រភពពី:

23/07/2024

វីដេអូ សន្និសីទសារព័ត៌មាន ជុំវិញការពិន័យលោក អេ ភូថង, ភរិយា និងកូនស្រី អេ យ៉ានុត

18/07/2024

កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទ(គំរាមកំហែងដោយប្រើប្រាស់អាវុធវែងAk47)នៅចំណុចយឿត្រីថ្មី គល់ស្ពានព្រែកព្នៅ ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤ ។

ជនសង្ស័យ មាន មុខរបរយោធា(កងកិត្តិយសត្រែទ័ព) រស់នៅផ្ទះលេខ68C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជនរងគ្រោះឈ្មោះ តែ ប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ត្រី។

យោងតាមការស្ដាប់ចម្លើយជនសង្ស័យបានសារភាពថានៅវេលាម៉ោង ៧៖៣២នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS 350ពណ៌សពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171 ដោយដាក់អាវុធវែងAK47មួយដើម ក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុបានដកអាវុធវែងAK47 ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះឈ្មោះតែ.ប្រុសនិងអ្នកជិតខាង។ មូលហេតុដោយសារជនរងគ្រោះចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ពចំណែកអាវុធវែងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ខេត្តសៀមរាប៖ រ៉ឺម៉កកង់បី PassApp ជាមួយ ម៉ូតូ Honda Dream C១២៥ បណ្តាលឱ្យបុរសអ្នកបើកបរម៉ូតូរបួសស្រាល នៅលើផ្លូវ ១០មករា ត្រង...
16/07/2024

ខេត្តសៀមរាប៖ រ៉ឺម៉កកង់បី PassApp ជាមួយ ម៉ូតូ Honda Dream C១២៥ បណ្តាលឱ្យបុរសអ្នកបើកបរម៉ូតូរបួសស្រាល នៅលើផ្លូវ ១០មករា ត្រង់ចំណុចប្រសព្វជាមួយផ្លូវ Palm ស្ថិតក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប វេលាម៉ោង ២១ និង ៤០នាទីថ្ងៃទី ១៦ ខែកក្កដាឆ្នាំ២០២៤៕

គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងបុរីកំពិភពថ្មី៣
13/07/2024

គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងបុរីកំពិភពថ្មី៣

Address

398
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when Da Lis posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category