Daily News Phnom Penh

Daily News Phnom Penh Follow to get more
Thanks You � All News here �

*ដាប ឈួន *    រៀបចំផែនការក្បត់... ក្រោយពីសម្ដេចសីហនុ ដកតំណែង. ទេសរដ្ឋមន្ត្រីសិក្សាស្រាវជ្រាវដោយ៖ ឈឹម សេរីភួនក្រោយពីផែនកា...
04/01/2025

*ដាប ឈួន *

រៀបចំផែនការក្បត់... ក្រោយពីសម្ដេចសីហនុ ដកតំណែង. ទេសរដ្ឋមន្ត្រី
សិក្សាស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
ក្រោយពីផែនការផ្ដួលរំលំសម្ដេចសីហនុ របស់សម សារី ត្រូវបរាជ័យមក ផែនការក្បត់របស់វរសេនីយ៍ឯក ឈួន ម្ជុលពេជ្រ(ដាបឈួន) ក៏ត្រូវបែកធ្លាយទៀតដែរ ដោយអគ្គរដ្ឋទូតប្រទេសបារាំង ប្រចាំនៅក្រុងភ្នំពេញ ឈ្មោះព្យែ័រ ហ្ស័ក(Pierre Gorge) ជាអ្នកលួចទម្លាយរឿងនេះ ថ្វាយសម្ដេចសីហនុ។
គេនៅចាំបានថា នៅដើមខែកក្កដាឆ្នាំ១៩៥៧ ដាប ឈួន កំពុងកាន់តំណែងទេសរដ្ឋមន្ត្រី ទទួលបន្ទុកសន្តិសុខជាតិ និងធម្មការ បានសម្ដែងឃើញនូវការមិនពេញចិត្ត ចំពោះនយោបាយរបស់សម្ដេចសីហនុ ពីបញ្ហាផ្សារទំនាក់ទំនងជាមួយប្រទេសចិនកុម្មុយនិស្ត។
ដោយសារបញ្ហានេះ គាត់ត្រូវបានសម្ដេចសីហនុ ដកចេញពីតំណែងទេសរដ្ឋមន្ត្រី ទទួលបន្ទុកសន្តិសុខ និងធម្មការ ឱ្យទៅកាន់តំណែងជាព្រះរាជប្រតិភូទទួលបន្ទុកជាអភិបាលខេត្តសៀមរាប និងកំពង់ធំ វិញ ពោលគឺពុំមែនជាអភិបាលខេត្តដូចធម្មតានោះទេ តែយ៉ាងណា តំណែងជាព្រះរាជប្រតិភូទទួលបន្ទុកជាអភិបាលខេត្តទាំង២នេះ មិនអាចប្រៀបផ្ទឹមជាមួយតំណែងទេសរដ្ឋមន្ត្រី បានឡើយ។
បើតាមព្រឹទ្ធាចារ្យទួន ទេស ពេលនោះជាគ្រូបង្រៀន នៅក្នុងក្រុងសៀមរាប និងជាអ្នកតាមដានហេតុការណ៍នោះ បានឱ្យដឹងថា ពេលនោះដែរ រាជរដ្ឋាភិបាលបានបង្កើតមានកងវរសេនាតូច មួយទៀត គឺកងវរសេនាតូចលេខ១៥ មានបញ្ជាការដ្ឋាននៅខេត្តកំពង់ធំ បន្ថែមលើកងវរសេនាតូចលេខ៧ នៅខេត្តសៀមរាប របស់ដាប ឈួន បានបង្កើតឡើង ក្រោយពេលគាត់បានចុះចូលក្នុងសង្គមជាតិ វិញ កាលពីខែតុលា ឆ្នាំ១៩៤៩ ថែមទៀត។ កងវរសេនាតូចលេខ៧ និងកងវរសេនាតូចលេខ១៥ ទាំង២អង្កភាពនេះ ក៏ស្ថិតនៅក្រោមបញ្ជាផ្ទាល់របស់ដាប ឈួន ក្នុងនាមជាព្រះរាជប្រតិភូនោះដែរ។
នៅសម័យនោះ នរណាក៏ល្បីថា ដាប ឈួន ជាមនុស្សកំណាចឃោរឃៅដែរ បើគាត់ចាប់ចិត្តស្រឡាញ់កូនក្រមុំគ្រួសារណាម្នាក់ហើយនោះ គឺគាត់ឱ្យកូនចៅរបស់គាត់ ទៅចាប់យកមកឱ្យគាត់ ទាល់តែបាន។ គាត់ហាមស្រីៗទាំងអស់ នៅក្នុងក្រុងសៀមរាប មិនឲ្យស្លៀកសារុងទៅផ្សារជាដាច់ខាត បើហ៊ានល្មើសនឹងបម្រាមនេះ គាត់ឱ្យប៉ូលិសចាប់មក ឱ្យបង់ពិន័យ ៥រៀល ។ ចំណែក ប្រុសៗវិញ បើហ៊ានស្លៀកខោខ្លី អត់ពាក់អាវ ដើរតាមទីផ្សារ នឹងត្រូវបង់ពិន័យ ៥រៀលដែរ។ ពិសេសនៅពេលឮសូរសំឡេងសារ៉ែន ត្រូវគោរពទង់ជាតិ រាល់ព្រឹកម៉ោង៧ អ្នកធ្វើដំណើរទាំងអស់ នៅក្នុងក្រុងសៀមរាប ទោះធ្វើដំណើរតាមរថយន្ត តាមម៉ូតូ តាមកង់ ឬថ្មើរជើងក្ដី ត្រូវតែឈប់ ហើយឈរឱ្យត្រង់ខ្លួន ដើម្បីគោរពទង់ជាតិ បើមិនដូច្នេះ ច្បាស់ជាឱ្យប៉ូលិសផាកពិន័យ ឬរងនូវការធ្វើទារុណកម្មស្រាលៗ ជាមិនខាន។
ដាប ឈួន មានទំនាក់ទំនងជិតស្និទ្ធ និងមានភាគហ៊ុនជាមួយអ្នកជំនួញធំៗ ពិសេសអ្នកជំនួញម្នាក់ ឈ្មោះស ហូយ រកស៊ីដេញថ្លៃប្រមូលសំរាម ដេញថ្លៃធ្វើបាយដល់សិស្សអាហារូបករណ៍ និងដេញថ្លៃភាស៊ីតាមផ្សារជាដើម ហើយ ស ហូយ នេះ ក៏មានតួនាទីជាសមាជិកគណៈកម្មការដឹកនាំចលនាសង្គមរាស្រ្តនិយម ប្រចាំខេត្តសៀមរាប ម្នាក់ដែរ។ ក្រោយពេលត្រូវបញ្ចុះតំណែងពីទេសរដ្ឋមន្ត្រី ទទួលបន្ទុកសន្តិសុខជាតិ និងធម្មការ មកកាន់តំណែងជាព្រះរាជប្រតិភូ ទទួលបន្ទុកជាអភិបាលខេត្តសៀមរាប និងកំពង់ធំ នោះ ឈួន ក៏មានការអាក់អន់ស្រពន់ចិត្ត និងចាប់ផ្ដើមប្រឆាំងសម្ដេចសីហនុ បន្តិចម្ដងៗ រហូតមានគំនិតក្បត់ តាមការអូសទាញរបស់ប្អូនប្រុសគាត់ឈ្មោះស្លាត ពៅ ជាមន្រ្តីជាន់ខ្ពស់ម្នាក់់ដែរ។ នៅក្នុងខែតុលា ឆ្នាំ១៩៥៨ ដាប ឈួន បានកោះហៅមន្រ្តីរាជការទាំងអស់ ក្នុងខេត្តសៀមរាប មករួមប្រជុំនៅខាងជើងសាលាខេត្ត ដោយគាត់បាននិយាយបញ្ឆិតបញ្ឆៀងថា បើយើងមិនធ្វើ ទុកឱ្យគេធ្វើទៅ…ហើយគាត់ត្អូញត្អែរថា កងទ័ពរបស់គាត់សព្វថ្ងៃនេះ គ្មានកាំភ្លើងល្អប្រើប្រាស់ទេ មានតែកាំភ្លើងចាស់ៗ នៅសល់ពីសង្គ្រាមលោកលើកទី១ ដូច្នេះ បើយើងមិនធ្វើ ឱ្យគេធ្វើទៅ ដើម្បីបានកាំភ្លើងមកការពារទឹកដី។ គាត់ប្រហែលជាចង់និយាយថា បើសម្ដេចសីហនុ មិនព្រមដឹកនាំប្រទេស ចូលជាមួយអង្គការសេអាតូ (SEATO) ទេ ទុកឱ្យអ្នកផ្សេង គេដឹកនាំប្រទេស វិញទៅ ដើម្បីបានកាំភ្លើងមកការពារទឹកដី។ ពេលនោះដែរ គាត់បានប្រកាសប្រាប់អង្គប្រជុំថា នៅខែមេសា ឆ្នាំ១៩៥៩ ខាងមុខនេះ នឹងមានបើកសមយុទ្ធយោធាមួយ នៅភ្នំគូលែន ពេលនោះយើងទាំងអស់គ្នា ក៏ត្រូវតែចូលរួមក្នុងនាមជាជាកងជីវពលដែរ។
ការពិត ដាប ឈួន មានផែនការកេណ្ឌកម្លាំងមន្ត្រីរាជការនៅក្នុងខេត្តសៀមរាប ទាំងអស់ ឱ្យចូលរួមជាកម្លាំងក្នុងការផ្ដួលរំលំសម្ដេចសីហនុ កំពុងដឹកនាំប្រទេស លម្អៀងទៅរកប្រទេសចិនកុម្មុយនិស្ត ដើម្បីដណ្ដើមអំណាចមកដឹកនាំប្រទេស ទៅចូលអង្គការសេអាតូ (SEATO) វិញ។ ប្រភពមួយបានឱ្យដឹងថា នៅពេលណាគាត់ផ្ដួលរំលំសម្ដេចសីហនុ ទទួលជោគជ័យ បានឡើងកាន់អំណាច គាត់នឹងយកអ្នកជំនួញ ឈ្មោះស ហូយ ជាមនុស្សជិតស្និទ្ធនឹងគាត់ ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។
បន្ទាប់មក ពួកសេអ៊ីអា(CIA) អាមេរិក បានបញ្ជូនជនជាតិវៀតណាមខាងត្បូង ២នាក់ ក្លែងខ្លួនជាជនជាតិចិន នាំយកគ្រឿងម៉ាស៊ីនថតភាពយន្ត ពីក្រុងហុងកុង មកទុកនៅភូមិគ្រឹះរបស់ដាប ឈួន ដើម្បីរៀបចំថតកុន នៅខេត្តសៀមរាប។ តែការពិត ជនជាតិវៀតណាមខាងត្បួង ២នាក់ មិនមែននាំគ្រឿងម៉ាស៊ីនថតភាពយន្តទេ គឺពួកគេបាននាំឧបករណ៍វិទ្យុទាក់ទង មកដំឡើងនៅភូមិគ្រឹះរបស់ដាប ឈួន ដើម្បីទាក់ទងទៅប្រទេសថៃ និងប្រទេសវៀតណាមខាងត្បូង ។ ពេលនោះ ង៉ូ ឌិនយូ ជាប្អូនប្រុស និងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីវៀតណាមខាងត្បូង ង៉ូ ឌិនយៀម បានបញ្ជូនមាស ចំនួន២៧០ដុំ មានទម្ងន់ស្មើនឹង២៧០គីឡូក្រាម មកឲ្យដាបឈួន ដើម្បីសម្រាប់ចំណាយក្នុងការរៀបចំកម្លាំង រីឯមេដឹកនាំថៃ ក៏ជួយផ្គត់ផ្គង់អាវុធដល់កងកម្លាំងរបស់ដាប ឈួន ផងដែរ ដើម្បីវាយផ្ដួលរំលំសម្ដេចសីហនុ និងដាក់ប្រទេសឲ្យចូលជាសមាជិកអង្គការសេអាតូ (SEATO) ។
តាមប្រភពស៊ើបការណ៍របស់សម្ដេចសីហនុ បានឱ្យដឹងថា ដាប ឈួន លួចទាក់ទងឧត្តមសេនីយ៍ អ៊ី ហាតស្ហន(E.Hat-shorn) ប្រធានគណៈបេសកកម្មយោធាសហរដ្ឋអាមេរិក និងង៉ូ ត្រុងហៀវ (Ngo Trong Hieu)ជាឯកអគ្គរដ្ឋទូតប្រទេសវៀតណាមខាងត្បូង ប្រចាំកម្ពុជា ដើម្បីរៀបចំផែនការផ្ដួលរំលំសម្ដេចសីហនុ នេះ។
ជាមួយគ្នានោះ មេដឹកនាំប្រទេសវៀតណាមខាងត្បូង បានប្រជុំសម្ងាត់ជាមួយ សឺង ង៉ុកថាញ់ ឱ្យគាត់ត្រៀមបញ្ជូនកងទ័ពខ្មែរសេរី ខ្លះមកពីព្រំដែនថៃ ខ្លះទៀត មកពីតំបន់ឡុកនិញ ប្រទេសវៀតណាមខាងត្បូង ដើម្បីធ្វើរដ្ឋប្រហារផ្ដួលរំលំសម្ដេចសីហនុ និងលើកឱ្យដាប ឈួន ឡើងកាន់អំណាចដឹកនាំប្រទេស វិញម្ដង។ តែសឺង ង៉ុកថាញ់ មិនព្រម ព្រោះគាត់យល់ថា គាត់ជាអ្នកចេះដឹងម្នាក់ដែរ រឿងអី ត្រូវបញ្ជូនកងទ័ពខ្មែរសេរី របស់គាត់ឱ្យទៅផ្ដួលរំលំសម្ដេចសីហនុ ដើម្បីលើក ដាប ឈួន ជាមនុស្សមិនចេះដឹង ឆេវឆាវ និងកាចសាហាវ ឱ្យឡើងកាន់អំណាចដឹកនាំប្រទេស នោះ?។
សម្ដេចសីហនុ បានហៅផែនការក្បត់របស់ដាប ឈួន ថា៖ “ផែនការក្បត់ ក្រុងបាងកក” ព្រោះរដ្ឋាភិបាលថៃ ជាអ្នកនៅពីក្រោយខ្នងដាប ឈួន ហើយពេលនោះ កងទ័ពថៃ ក៏កំពុងរំលោភបំពានមកលើប្រាសាទព្រះវិហារ យ៉ាងព្រហើនកោងកាច ផងដែរ។





កណ្តាល៖ បើតាម CNN «អាកាសយានដ្ឋានអន្តរជាតិតេជោ»មានទីតាំងក្នុងខេត្តកណ្តាលរបស់ប្រទេសកម្ពុជា នឹងក្លាយជាអគារមួយក្នុងចំណោមអគារ...
03/01/2025

កណ្តាល៖
បើតាម CNN «អាកាសយានដ្ឋានអន្តរជាតិតេជោ»មានទីតាំងក្នុងខេត្តកណ្តាលរបស់ប្រទេសកម្ពុជា នឹងក្លាយជាអគារមួយក្នុងចំណោមអគារធំបំផុតនៅអាស៊ីអាគ្នេយ៍។គម្រោងស្ថាបត្យករនេះ នឹងបង្កើតថាមពលតាមរយៈកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅនឹងកន្លែងក៏បានដាក់វាឱ្យស្ថិតក្នុងចំណោមតំបន់បៃតងបំផុតរបស់ពិភពលោក។

ប្រភពដដែលបន្តរាយការណ៍ថា ជាមួយនឹងទម្រង់ត្រូវបានបំផុសគំនិតដោយការរចនាបែបប្រពៃណីរបស់ខ្មែរ ដំបូលចំណតរបស់ស្ថានីយត្រូវបានគាំទ្រដោយ "ដើមឈើ" បំភ្លឺផ្នែកខាងក្នុងដែលពោរពេញដោយរុក្ខជាតិបៃតងត្រូពិច ការរចនាបង្ហាញពីសំបកខាងក្រៅដែកមានរាងដូចក្រឡាចត្រង្គរបស់អគារ ដែលអនុញ្ញាតឱ្យពន្លឺធម្មជាតិអាចបំភ្លឺដល់ខាងក្នុងដែលអាចមើលឃើញពោរពេញទៅដោយរុក្ខជាតិស្រស់ស្អាត។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនសាងសង់ អាកាសយានដ្ឋានអន្តរជាតិនេះ នឹងបើកដំណើរការ ដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈបច្ចុប្បន្ននេះ សាងសង់បានប្រមាណជាង៩០ភាគរយ និងចាយលុយអស់ជាង១ពាន់៣រយលានដុល្លារអាម៉េរិក៕



Address

12000 មហាវិថី​ សហព័ន្ធរុស្ស៊ី
Phnom Penh
120603

Alerts

Be the first to know and let us send you an email when Daily News Phnom Penh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share