
02/04/2025
ឥន្ទធនូ
(អិន-ធៈនូ)
នាមសព្ទ
ធ្នូព្រះឥន្ទ ពន្លឺនាផ្ទៃមេឃមានសណ្ឋានកោងស្រដៀងនឹងរាងដងធ្នូដែលយឹតពេញកម្លាំង តែងកើតមានត្រង់ទិសផ្ទុយគ្នានឹងវង់ព្រះអាទិត្យ កើតដោយរស្មីព្រះអាទិត្យ ចាំងប៉ះនឹងពពកហើយចូលទៅក្នុងតំណក់ទឹកភ្លៀងឬស្រទាប់ភ្លៀងឰដ៏អាកាស បញ្ចេញព័ណ៌ ៧ យ៉ាងគឺ ព័ណ៌ស្វាយ, ខៀវលាយស្វាយនិងក្រហមប្រឿង, ខៀវ, បៃតង, លឿង, លឿងចាស់, ក្រហម ប្រាកដដល់ភ្នែកអ្នកមើលឃើញ, ជាសញ្ជាតិរស្មីមួយបែបដ៏ល្អនាផ្ទៃអាកាស។