04/01/2026
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ចូលសមាជិកបក្សប្រជាជនកម្ពុជាឃុំរលាំងគ្រើលចំនួន១៣០ នាក់ ស្រី៧៥ នាក់ មកពីភូមិចំនួន២០
CPP KSP កំពង់ស្ពឺ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦---
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សខេត្តកំពង់ស្ពឺ និងលោក លោកស្រីអនុប្រធានគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរលាំងគ្រើល នអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកបក្សប្រជាជនកម្ពុជាថ្មី ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមបណ្ឌិតប្រធាន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងគណបក្សឃុំ ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងល្អនាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ជាពិសេសការបង្កើនសមាជិកគណបក្សបានយ៉ាងច្រើន ដែលជាកម្លាំងគាំទ្រដ៏រឹងមាំបន្ថែមទៀត ដើម្បីរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោត។
ឯកឧត្តមបណ្ឌិត ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកថ្មីទាំង ១៣៨រូប ចំពោះការសម្រេចចិត្តក៏ត្រឹមត្រូវចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះបងប្អូនសមាជិកគណបក្សនិងប្រជាពលរដ្ឋក្នុងឃុំទាំងមូល ដែលតែងតែជឿជាក់ ស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះដ៏ត្រចះត្រចង់រាល់ការបោះឆ្នោតគ្រប់ៗអាណត្តិ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា កត្តាចម្បងៗចំនួន ៦ ដែលជាកត្តាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំក្នុងរយៈពេល ៤៦ឆ្នាំមកនេះ រួមមាន៖ ទី១. គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព, ទី២. គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស, ទី៣. គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ ម៉ត់ចត់, ទី៤. គណបក្សមានជួរមន្រ្តីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌, ទី៥. គណបក្សមានការគិតគូរយ៉ាងមត់ចត់ ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន និងទី៦. គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំឥតរង្គោះរង្គើរ។
ជាថ្មីម្ដងទៀត ឯកឧត្តមប្រធាន បានគូសបញ្ជាក់ជូនបន្ថែមទៀតថា សម័យ «តេជោ-ធិបតី» កម្ពុជា បាននិងកំពុងបន្ដការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលឆ្លើយតបបានទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍សកលលោក បន្ដពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ «កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០»៕