Millionaire Idea-គំនិតសេដ្ឋី

Millionaire Idea-គំនិតសេដ្ឋី We are passionate sharing the education and experiences of business owners.

មុនពេលកូនៗមកលេង និងបន្ទាប់ពីកូនៗគេត្រឡប់មកធ្វើការវិញ 😁😂  ពិតៗ
12/09/2025

មុនពេលកូនៗមកលេង និងបន្ទាប់ពីកូនៗគេត្រឡប់មកធ្វើការវិញ 😁😂 ពិតៗ

១ថ្ងៃដើរជាង ២០គីឡូដី ៣ថ្ងៃលក់មិនបាន ១មុឺនរៀលផងណាកូន កូនត្រូវតែខំរៀនកុំឲ្យដូចឪអី ក្រ លំបាក គេមើលងាយណាស់ 💪🤍 #ជីវិតគឺជាការត...
12/09/2025

១ថ្ងៃដើរជាង ២០គីឡូដី ៣ថ្ងៃលក់មិនបាន ១មុឺនរៀលផងណាកូន កូនត្រូវតែខំរៀនកុំឲ្យដូចឪអី ក្រ លំបាក គេមើលងាយណាស់ 💪🤍
#ជីវិតគឺជាការតស៊ូ

Credit : Pu Ly II

ចំពោះជនជាតិជប៉ុន ការអួតសម្ញែងទ្រព្យសម្បត្តិដូចជាផ្ទះ និងរថយន្ត គឺមិនមែនជាទម្លាប់ធម្មតាទេ។ ទស្សនៈរបស់ពួកគេចំពោះទ្រព្យសម្ប...
03/09/2025

ចំពោះជនជាតិជប៉ុន ការអួតសម្ញែងទ្រព្យសម្បត្តិដូចជាផ្ទះ និងរថយន្ត គឺមិនមែនជាទម្លាប់ធម្មតាទេ។ ទស្សនៈរបស់ពួកគេចំពោះទ្រព្យសម្បត្តិ គឺមានលក្ខណៈខុសប្លែកពីប្រទេសមួយចំនួនទៀត 🌅

🏡 ផ្ទះគឺជាកន្លែងផ្ទាល់ខ្លួន៖ សម្រាប់ជនជាតិជប៉ុន ផ្ទះគឺជារបស់ឯកជន។ វាមិនមែនជាអ្វីដែលត្រូវបង្ហាញ ឬអួតពីតម្លៃរបស់វានោះទេ។ ការថែរក្សាភាពឯកជន គឺសំខាន់ណាស់នៅក្នុងវប្បធម៌ជប៉ុន។

🚘 រថយន្តគឺគ្រាន់តែជាយានជំនិះ៖ រថយន្តសម្រាប់ជនជាតិជប៉ុន គឺគ្រាន់តែជាមធ្យោបាយធ្វើដំណើរ មិនមែនជាឧបករណ៍សម្រាប់បង្ហាញពីឋានៈសង្គម ឬភាពមានបាននោះទេ។ ពួកគេផ្ដោតលើមុខងារ និងការប្រើប្រាស់ជាក់ស្ដែង មិនមែនលើម៉ាក ឬតម្លៃឡើយ។

ជាទូទៅ ជនជាតិជប៉ុនមានទស្សនៈថា ការខិតខំធ្វើការ និងភាពឧស្សាហ៍ព្យាយាម គឺជារឿងសំខាន់ជាងការបង្ហាញទ្រព្យសម្បត្តិ។ វប្បធម៌របស់ពួកគេផ្ដោតលើគុណតម្លៃខាងក្នុង ដូចជាការគោរពខ្លួនឯង ភាពរាបទាប និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ដូច្នេះហើយ ទើបគេកម្រឃើញជនជាតិជប៉ុនបង្ហាញ ឬអួតសម្បារទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

១. ការគោរពឯកជនភាព (プライバシーの尊重)៖ ជនជាតិជប៉ុនមានព្រំដែនដ៏ច្បាស់រវាងជីវិតសាធារណៈ និងឯកជន។ ផ្ទះគឺជាកន្លែងបន្តផ្ទាល់ខ្លួន ដែលការចង្អុលបង្ហាញវាតាមបណ្តាញសង្គម ឬការអួតអាងចំពោះមិត្តភក្តិ ត្រូវបានគេមើលឃើញថាជាការមិនសមរម្យ ឬគ្មានទស្សនវិស័យ។

២. ភាពឱនលំទោន (謙虚さ)៖ ការអួតអាងទ្រព្យសម្បត្តិ (ដូចជាផ្ទះធំ ៗ ឬរថយន្តថ្លៃៗ) ត្រូវបានចាត់ទុកថាជាអំពើអាក្រក់ និងបង្ហាញពីភាពខ្វះខាតខាងផ្លូវចិត្ត។ វប្បធម៌ជប៉ុនយកចិត្តទុកដាក់លើ "ការមិនធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនល្អ"។ ការតាំងខ្លួនឯងថាមានសម្បត្តិច្រើន អាចធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនស្រួល ចារចិត្ត ឬអាម៉ាស់។

៣. ការផ្តោតលើមុខងារ មិនមែនស្ថានភាព (機能性重于地位)៖ សម្រាប់ជនជាតិជប៉ុនជាច្រើន តម្លៃនៃវត្ថុមួយស្ថិតនៅលើភាពមានប្រយោជន៍ និងគុណភាពរបស់វា ជាជាងស្ថានភាពសង្គមដែលវាអាចបង្ហាញ។ រថយន្តមួយគ្រឿងមានន័យថាជាយានដឹកជញ្ជូនដែលមានប្រសិទ្ធភាព និងអាចទុកចិត្តបាន មិនមែនជាគ្រឿងអលង្ការសម្រាប់បង្ហាញថាអ្នកមានប៉ុន្មាននោះទេ។

៤. ការជៀសវាង "ដែកគោលដែលលេចចេញ" (出る杭は打たれる)៖ វប្បធម៌ជប៉ុនផ្តល់តម្លៃយ៉ាងខ្ពស់ដល់ភាពព្រមព្រៀងគ្នានៃក្រុម។ ការប្រកាន់ខ្ជាប់ខ្ជួន និងការមិនធ្វើឱ្យខ្លួនឯងលេចធ្លោ គឺជារឿងធម្មតា។ ការអួតអាងទ្រព្យសម្បត្តិគឺជាការធ្វើឱ្យខ្លួនឯងលេចធ្លោ ដែលអាចនាំមកនូវការរិះគន់ ឬការដកថយពីសង្គម។

"ភាពឱនលំទោន និងការគោរពឯកជនភាព" របស់ប្រជាជនជប៉ុន មិនបានកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងយឺតៗ ពី សាសនា ទស្សនវិជ្ជា និងប្រព័ន្ធសង្គម អស់រយៈពេលរាប់រយឆ្នាំមកហើយ។

១. ឥទ្ធិពលពីព្រះពុទ្ធសាសនា (សែន និងគំនិតអនិច្ចំ)

· ព្រះពុទ្ធសាសនា ជាពិសេសនិកាយ សែន (禅, Zen) មានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នត់គំនិតរបស់ជប៉ុន។

· Zen បង្រៀនអំពី ភាពសាមញ្ញ (wabi-sabi, 侘寂) និងការទទួលយកភាពមិនបរិបូរណ៍នៃជីវិត → ដែលនាំឱ្យមានតម្លៃនៃការមិនអួតអាង។

· គំនិតអំពី អនិច្ចំ (無常, mujō) ដែលដាស់តឿនថាអ្វីៗទាំងអស់មិនទៀងទាត់ → ហេតុនេះការសន្សំ ឬការអួតអាងទ្រព្យសម្បត្តិគឺគ្មានន័យ ហើយអាចត្រូវបានមើលឃើញថាជាការជាប់ជំពាក់ក្នុងលោកិយ។

២. ឥទ្ធិពលពីសាសនាខុងជឺ (儒教)

· សាសនាខុងជឺត្រូវបានណែនាំចូលមកជប៉ុនប្រហែលសតវត្សរ៍ទី៦ និងមានតួនាទីយ៉ាងសំខាន់ក្នុងយុគសម័យអេដូ (គ.ស. ១៦០៣–១៨៦៨)។

· វាបានដាស់តឿនពី ឋានានុក្រម ភាពព្រមព្រៀងគ្នា និងការដឹងពីតំណែងខ្ពស់-ទាប → ការឱនលំទោនបានក្លាយជាឧបករណ៍សំខាន់ក្នុងការថែរក្សាទំនាក់ទំនងសង្គម។

· តាមទស្សនៈនេះ "ការមិនអួតអាង" គឺជាការគោរពអ្នកដទៃ និងជាការការពារមិនឱ្យមានចំណង់អាឃាត ឬជម្លោះកើតឡើង។

៣. ប្រព័ន្ធថ្នាក់ត្រកូលសាមុរ៉ាយ (武士道, Bushidō)

· សាមុរ៉ាយមានគោលការណ៍សីលធម៌ដែលហៅថា ប៊ូស៊ីដូ (Bushidō) → ដែលកាន់កាប់ភាពស្មោះត្រង់ ភាពក្លាហាន និង ភាពឱនលំទោន។

· សាមុរ៉ាយដែលមានឋានៈខ្ពស់ត្រូវបានគេរំពឹងថានឹង មិនអួតអាងអំណាច ឬទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបង្ហាញពីភាពស្ងប់ស្ងាត់ មានវិន័យ។

#ឃ្លាដែលឆ្លុះបញ្ចាំងពីតម្លៃនេះគឺ៖

· 「実るほど頭を垂れる稲穂かな」 (minoru hodo atama o tareru inaho kana) →"ផ្លែស្រូវដែលស្លឹករឹងមាំ កាលណាវាទទួលបានភាពចម្រើន វាកាន់តែឱនទៅរកដី" = មនុស្សដែលកាន់តែជោគជ័យ គួរតែកាន់តែឱនលំទោន។

៤. បទដ្ឋានសង្គមជប៉ុន (和, Wa)

· ជប៉ុនដាក់ចិត្តលើ "ភាពព្រមព្រៀងគ្នា" (和, wa) → បុគ្គលម្នាក់មិនគួរធ្វើខ្លួនឱ្យលេចធ្លោហួសហេតុ ពីព្រោះវានឹងខូចភាពសម្របសម្រួលនៃក្រុម។

· គំនិតថា "出る杭は打たれる" (deru kui wa utareru) = "ដែកគោលដែលលេចចេញមកនឹងត្រូវគេវាយវិញ" → មនុស្សដែលព្យាយាមបង្ហាញខ្លួនហួសហេតុ ច្រើនតែត្រូវបានសង្គមជំរុញចុះ។

· រឿងនេះត្រូវបានគេមើលឃើញនៅក្នុងឥរិយាបថអនឡាញរបស់ជប៉ុន ដែលពួកគេជ្រើសរើសលាក់ព័ត៌មានផ្ទាល់ខ្លួន និងមិនអួតអាងពីជីវិតរុងរឿង។

៥. បរិបទសម័យទំនើប

· បន្ទាប់ពីសង្គ្រាមលោកលើកទី២ ជប៉ុនបានចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែសង្គមនៅតែកាន់កាប់តម្លៃ "បង្ហាញពីភាពឧស្សាហ៍ព្យាយាម មិនមែនភាពមានបរិបូរណ៍"។

· នៅក្នុងពិភពអនឡាញ ជប៉ុនភាគច្រើននៅតែ ប្រើ ឈ្មោះបិទ (匿名, tokumei) ដោយសារហេតុផលផ្នែកវប្បធម៌ (ឱនលំទោន/ថែរក្សាភាពព្រមព្រៀងគ្នា) និងហេតុផលផ្នែកសុវត្ថិភាព។

✨ វាអាចត្រូវបានគេមើលឃើញថា តម្លៃនៃភាពឱនលំទោន និងការថែរក្សាឯកជនភាពរបស់ជប៉ុន គឺជាការលាយបញ្ចូលគ្នារវាង ព្រះពុទ្ធសាសនា + ខុងជឺ + សីលធម៌សាមុរ៉ាយ + បទដ្ឋានសង្គម "wa" ដែលបានបន្តពូជតមក៕ 🇯🇵🇯🇵🇯🇵


សូមអធ្យាស្រ័យ​ ខ្ញុំសូមចូលរួមយោបល់បន្តិច៖ ផ្អែកតាមការសង្កេតឃេីញកន្លងមក​ អ្នករកសុីគេឆ្លាតណាស់ គេមិនដេកចាំខាតទេ​ អាជីវកម្ម...
17/08/2025

សូមអធ្យាស្រ័យ​ ខ្ញុំសូមចូលរួមយោបល់បន្តិច៖
ផ្អែកតាមការសង្កេតឃេីញកន្លងមក​ អ្នករកសុីគេឆ្លាតណាស់ គេមិនដេកចាំខាតទេ​ អាជីវកម្មដដែល​ ប្តូរតែម៉ាកយីហោរួច! សុខចិត្តខាតបន្តិច​ តែចំណេញយូរអង្វែង​ និងចំណេញដល់ប្រយោជន៍រួម យេីងពហិការ​ផលិតផល​ មិនមែនពហិការទីតាំ​ង​ ឬម្ចាស់អាជីវកម្មទេ។
រៀនរស់ខ្លួនឯងទេីបរស់មានតម្លៃ​ កុំរស់តាមរបៀបគេឱ្យរស់​ គ្មានខ្លឹមសារទេ។ បេីយេីងមិនចាប់ផ្តេីមដោយឧត្តមគតិពេលនេះ​ តេីរង់ចាំដល់ពេលណាដេីម្បីជាតិយេីង? ឱកាសការងារ​ នៅតែមានសម្រាប់បងប្អូនដែលមានសមត្ថភាព​ និងឆន្ទះបំពេញ​ ហេីយគំនិតដែលថាបិទអាជីវកម្មពួកគាត់អស់ការងារធ្វេី​ ជាសម្បកការពិតការពារអាជីវកម្មបុគ្គលមួយចំនួនប៉ុណ្ណោះ។

គំនិតល្អរបស់បង Chorda Lot

15/08/2025

កុំភ្លេចឈឺចាប់ កុំភ្លេចអភិវឌ្ឍសមត្ថភាព…
- បើឈឺចាប់ ត្រូវពង្រឹងសមត្ថភាព
- បើមិនចង់អោយគេមើលងាយ
ត្រូវប្តេជ្ញាចិត្តឈប់ប្រើផលិតផលរបស់គេទៀត ! ’t Thai To me !

អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ ទោះបីយើងមានប្រាក់ច្រើនប៉ុន្មាន ក៏មិនអាចជួលនរណាម្នាក់ឱ្យមកដេកលើគ្រែពេទ្យជំនួសបានអ្នកឧកញ៉ា ម៉ុង ឫទ្ធ...
14/08/2025

អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ ទោះបីយើងមានប្រាក់ច្រើនប៉ុន្មាន ក៏មិនអាចជួលនរណាម្នាក់ឱ្យមកដេកលើគ្រែពេទ្យជំនួសបាន

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប តាមរយៈសារលើបណ្តាញសង្គមនៅថ្ងៃពុធទី ១៣​ ខែសីហា ឆ្នាំ ២០២៥ បានលើកឡើងថា៖ “នៅពេលដែលយើងបានឡើងដេកលើគ្រែពេទ្យនេះហើយ យើងមិនអាច ឱ្យប្រពន្ធកូនចៅជាទីស្រឡាញ់ មកដេកនៅលើគ្រែនេះជំនួសយើងបាននោះទេ ហើយបើទោះបីជាយើងមានប្រាក់ច្រើនប៉ុន្មានក៏ដោយចុះ ក៏យើងមិនអាចយកទៅជួលអ្នកណាម្នាក់ឱ្យមកដេកលើគ្រែពេទ្យនេះជំនួសយើង បានដែរ» បន្ទាប់ពីអ្នកឧកញ៉ា បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ពិនិត្យសុខភាពផ្ទាល់ខ្លួន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

អ្នកឧកញ៉ា បានបន្ថែមថា យើងមានតែខិតខំប្រឹងប្រែងព្យាយាមសាងតែអំពើល្អ ធ្វើបុណ្យដាក់ទានទោះតិចក្តីច្រើនក្តីទៅតាមកម្លាំងសទ្ធា។ មនុស្សគ្រប់រូបនៅពេលដែលចែកឋានទៅ មិនអាចនាំយកអ្វីៗជាទីស្រឡាញ់ទៅ ជាមួយបាននោះទេ បើអាចនាំយកទ្រព្យសម្បត្តិទៅជាមួយបាន ក៏នៅឋានលើនិងឋានក្រោមមិនមានផ្សារលក់ដូរទំនិញ ដូចឋានកណ្ដាលយើងនេះទេ ហើយក៏គ្មានវត្តអារាមសម្រាប់ធ្វើបុណ្យដាក់ទានបានដែរ។

បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បច្ចុប្បន្នលោកមានជំងឺបេះដូងដំណើរការមិនប្រក្រតី ហើយការព្យាបាលលើកនេះមិនទទួលបានជោគជ័យនោះទេ។ លោកវេជ្ជបណ្ឌិតបានរៀបចំឱសថឱ្យយកទៅប្រើរយៈពេល២ខែ និងត្រូវវិលត្រឡប់មកព្យាបាលជាថ្មីម្តងទៀត ហើយលោកវេជ្ជបណ្ឌិតបានហាមដាច់ខាតកុំឱ្យធ្វើដំណើរចេញឆ្ងាយពីរាជធានីភ្នំពេញ បើមានបញ្ហាក្នុងចន្លោះពេល១ទៅ២ម៉ោង ត្រូវតែមកឱ្យដល់មន្ទីរពេទ្យជាដាច់ខាត។

📷 នាំមកជូនដោយ៖ ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស

រឿងពិតក្នុងជីវិត !១. អ្នករិះគន់២. អ្នកចចេចចចូច៣. អ្នកចូលរួមចំណែក៤. អ្នកលើកទឹកចិត្ត៥. អ្នកជួយcredit : lok Pu KKR
08/08/2025

រឿងពិតក្នុងជីវិត !
១. អ្នករិះគន់
២. អ្នកចចេចចចូច
៣. អ្នកចូលរួមចំណែក
៤. អ្នកលើកទឹកចិត្ត
៥. អ្នកជួយ

credit : lok Pu KKR

ចាប់ពីពេលនេះតទៅ យើងទាំងអស់គ្នាត្រូវចងចាំថា គ្មាននរណាជួយយើងជាងយើងជួយខ្លួនឯងទេ។ យើងជាប្រទេសតូច សេដ្ឋកិច្ចខ្សោយ ដូច្នេះសំដី...
07/08/2025

ចាប់ពីពេលនេះតទៅ យើងទាំងអស់គ្នាត្រូវចងចាំថា គ្មាននរណាជួយយើងជាងយើងជួយខ្លួនឯងទេ។ យើងជាប្រទេសតូច សេដ្ឋកិច្ចខ្សោយ ដូច្នេះសំដីយើងក៏គ្មានទំងន់ដូចប្រទេសដែលសេដ្ឋកិច្ចគេមានជាងយើងនោះដែរ ។ យើងត្រូវប្រែក្លាយការឈឺចាប់នេះធ្វើខ្លួនយើងតូចតែខ្លឹមដូច សឹង្ហបុរី កាតា ប្រុយណេ ដីគេតូចជាងយើងផង ប៉ុន្តែគ្មានប្រទេសណាហ៑ានមើលងាយគេទេ។

ដើម្បីឲ្យតូចហើយខ្លឹមទៅបាន វាទាល់តែយើងនាំគ្នាពង្រឹងសេដ្ឋជាតិយើងតាមរយៈលុបបំបាត់អំពើពុករលួយ លើកស្ទួយផលិតផលជាតិ កសាងឧស្សាហកម្មកែច្នៃអាហារក្នុងស្រុកឈប់ពឹងលើផលិតផលនាំចូល១០០%ពីប្រទេសជិតខាងដូចមុន។ នៅពេលណាលុយរបស់យើងលែងហូរចេញក្រៅ នោះវានឹងធ្វើឲ្យកម្លាំងសេដ្ឋកិច្ចចាប់ផ្តើមខ្លាំងបន្តិចម្តងៗ សហគ្រិនក្នុងស្រុកមានកម្លាំងដើម្បីពង្រីកនិងពង្រឹងគុណភាពផលិតផលក្នុងស្រុកឈានទៅប្រកួតប្រជែង។

នៅពេលយើងដកលុយទិញទំនិញប្រទេសជិតខាងមកប្រើ យើងត្រូវនឹកដល់ជីវិតកងទ័ពយើងដែលពលីក្នុងសង្រ្គាម៥ថ្ងៃមកនេះ ។ នៅពេលយើងយកលុយទៅដើរលេងឬទិញសេវារបស់ប្រទេសជិតខាង យើងត្រូវនឹកដល់គំនិតឈ្លានពានប្រទេសជាប់យើង ដែលគេមិនដែលបោះបង់មហិច្ឆតាហែកយើងចែកគ្នាដូចសម័យឧត្តុងនោះឡើយ។
បើយើងនៅតែយកលុយទៅចិញ្ចឹមសត្រូវរបស់យើង យើងនឹងបន្តបាត់បង់អ្វីដែលដូនតាយើងខំរក្សាទុកឲ្យរាល់ថ្ងៃ ហើយចៅរបស់យើងគេនឹងតេះដៀលយើង ដូចយើងបានតេះដៀលអ្វីៗដែលបានបាត់បង់កន្លងមក។

Credit : Tara Om

ប្អូនៗឃើញហើយមែនទេ? ឈឺចាប់ណាស់មែនទេ? ធ្វើអ្វីមិនបាន។ ដូច្នេះ …១. បោះចោលដាវកាំបិត ចាប់យកប៊ិច២. បោះចោលដបស្រា ចាប់យកសៀវភៅ៣. ...
07/08/2025

ប្អូនៗឃើញហើយមែនទេ? ឈឺចាប់ណាស់មែនទេ? ធ្វើអ្វីមិនបាន។ ដូច្នេះ …

១. បោះចោលដាវកាំបិត ចាប់យកប៊ិច
២. បោះចោលដបស្រា ចាប់យកសៀវភៅ
៣. បោះចោលល្បែង ចាប់យកជំនាញ

ប្អូនត្រូវចាំ៖ គ្មានសត្វណាហ៊ានបំពានខ្លា/ក្រពើទេ តែទន្សាយ/កណ្តុររស់មិនបានសុខសាន្តឡើយ។

Credit : Sar Molinine

អំពីសង្រ្គាមសាយបើ Cyber Warfare កងទ័ពអ៊ីស្រាអែលបានបាញ់កំទេចមេដឹកនាំសំខាន់ៗ របស់ អ៊ីរ៉ង់់ ហាម៉ាស់ ប៉ាឡេស្ទីន ដោយសារពួកគេ ...
28/07/2025

អំពីសង្រ្គាមសាយបើ Cyber Warfare កងទ័ពអ៊ីស្រាអែលបានបាញ់កំទេចមេដឹកនាំសំខាន់ៗ របស់ អ៊ីរ៉ង់់ ហាម៉ាស់ ប៉ាឡេស្ទីន ដោយសារពួកគេ បន្លំ ឲ្យប្រើ SIM CARD ស៊ីមកាត ពេលណាដាក់ចូលទៅក្នុងទូរស័ព្ទដៃ វាបញ្ចេញសញ្ញាទីតាំង ឲ្យទៅផ្កាយរណប។

នៅសង្រ្គាម អ៊ុយក្រែន រុស្សី គេឃើញ កងទ័ពរុស្សី រៀបចំជាប្រព័ន្ធសមរភូមិ គឺឲ្យយោធាខេត្ត ឬ យោធាតំបន់ បិទ ហាមអ្នកគ្មានភារកិច្ចចូលតំបន់សង្រ្គាម ៣០ គម ពី ព្រំដែន ពីព្រោះ អ៊ុយក្រែន មានដ្រូនស៊ើបការណ៍ បញ្ជូនសញ្ញាទៅ ផ្កាយរណបលើមេឃ។

ក្នុងសង្រ្គាម ថៃកម្ពុជានេះ គេឃើញចារកម្មយោធាសៀម បំពាក់ស៊ីមកាតជាច្រើនឲ្យទៅ ភ្នាក់ងារជាពលករខ្មែរ ធ្លាប់ធ្វើការជាមួយ សៀម។ បណ្តាញព័ត៌មានសៀមខ្លះគេ បញ្ជាឲ្យភ្នាក់ងាររបស់គេទូទាំងប្រទេសកម្ពុជា ថតរូបវីដេអូ រូបថតអំពីកងទ័ពកម្ពុជា បញ្ជុនឲ្យទៅ បាងកក ដើម្បីគេ បាញ់ វេលុយឲ្យមកវិញ !!
ចម្លងអត្ថបទពី៖​ Chan born

23/07/2025

ពេលគេស្តីថា
កុំទាន់តូចចិត្ត ធ្វើចិត្តអោយធ្ងន់
ហើយសាកគិតឡើងបន្តិច
អ្នកនឹងអរគុណគេ ហើយកែប្រែចំណុចខ្វះខាត យើងនឹងខ្លាំង

ប្រពន្ធខុសពីស្រី ប្រពន្ធល្អគិតគ្រួសារជាធំ​ គាត់មិនសូវចេះបោសអង្អែល លួងលោម ផ្អែមល្ហែមខ្លាំងទេ ដោយសារគាត់រវល់ការងារផងកូនៗផង...
22/07/2025

ប្រពន្ធខុសពីស្រី ប្រពន្ធល្អគិតគ្រួសារជាធំ​ គាត់មិនសូវចេះបោសអង្អែល លួងលោម ផ្អែមល្ហែមខ្លាំងទេ ដោយសារគាត់រវល់ការងារផងកូនៗផង ។ ម៉្យាងគិតថាជាប្ដីខ្លួនជួបរាល់ថ្ងៃហើយ តែគោលបំណងដែលគាត់មិនដែលភ្លេចនោះគឺ គ្រួសាររីកចំរើន❤️ ។

ដោយឡែកស្រីវិញគេពូកែធ្វើម្ញិកម្ញក់ បោសអង្អែល លួងលោមគ្រប់សព្វដើម្បីប្រយោជន៍មួយគ្រាៗ បើលុយធ្លាក់កាន់តែច្រើនគេកាន់តែត្រេកអរ💁‍♂️ ។

សួរថាពេលអ្នកបរាជ័យ ធ្លាក់ខ្លួន ឬ មានជំងឺឈឺថ្កាត់ តើអ្នកណាដែលនៅក្បែមើលថែអ្នក? ប្រយ័ត្នខាតលាភព្រោះស្រី ធ្វើឱ្យរាសីខ្លួនធ្លាក់💁‍♂️

មូលហេតុអ្វីខ្ញុំនិយាយពីរឿងនេះ ព្រោះខ្ញុំឃើញរឿងមួយផ្ទាល់ភ្នែក ដូចច្នេះខ្ញុំចង់ចែករំលែកកុំឱ្យមានអ្នកស្តាយក្រោយបន្តទៀត ៕🙏❤️

ប្រភព៖ Pheaktra

Address

Phnom Penh
182

Alerts

Be the first to know and let us send you an email when Millionaire Idea-គំនិតសេដ្ឋី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Millionaire Idea-គំនិតសេដ្ឋី:

Share

Category

គំនិតសេដ្ឋី

គោលបំណងដើម្បីបំផុសគំនិតយុវជន​ឱ្យចេះសម្រួចពីគោលដៅ និងរៀបចំផែនការជីវិតចេញពីការចែករំលែកគំនិតអាជីវកម្ម ប្រវត្តិសេដ្ឋីល្បីៗ ទាំងក្នុងស្រុក និងក្រៅស្រុក៕