23/08/2024
#របៀបធ្វើស៊ូគីស៊ុប
👉គ្រឿងផ្សំ ឆៃថាវការ៉ុតគិនឆាយ សំរាប់គិនឆាយបេីបងប្អូន ពិបាករកនៅតាមផ្សារអាចរកទិញបានតាមផ្សារទំនើប ឈ្មោះវាcelery
សាច់មាន់សាច់ជ្រូក (ឆ្អឹងស៊ុប)សំរាប់ដាក់រំងាស់ធ្វេីទឹកស៊ុប ម្សៅស៊ុប យកអាគ្រេីម
ខ្ទឹមសរ រំលីង សាតេ
បន្លែមានដូចជាស្ពៃបូកគោត្រកួនផ្សិតចំបើងផ្សិតម្ជុលពពុះសណ្ដែក ស្នៀតពោត ផ្លែពោត
សាច់មានដូចជាបង្កងបង្គាសាច់គោហាន់ជិះបន្ទះដែលស្ដើងប្រហិត ។ ល។
បន្លែ ហ្នឹង សាច់ សំរាប់ ដាក់ពេលហូប ក្តៅក្តៅ បងប្អូនអាចដាក់តាមចូលចិត្ត
👏វិធីធ្វើ ដាក់ដាំទឹកសុ៊ប តាមចំនួយសមាជិក រឺ តាមបរិមាណបងប្អូនចង់ទទួលទាន បន្ទាប់មកដាក់សាច់ជ្រូក (ឆ្អឹងស៊ុប) សាច់មាន់គិនឆាយ ឆៃថាវ ម្សៅស៊ុប ចូលរំងាស់ ហាមកូរ ព្រោះធ្វើអោយទឹកស៊ុបល្អក់ បងប្អូនអាចស្ងោរសាច់មួយទឹក ហេីយសឹមដាក់រំងាស់កបានត្រូវឧស្សាហ៍ដួសកំអែលដែលអណ្តែតឡេីងមក រងាស់មួយម៉ោងរហូតដល់ទឹកស៊ុបថ្លា ភ្លក់រសជាតិតាមចូលចិត្ត
🍗ពេលទទួលទាន ត្រូវដួសទឹកស៊ុបដាក់ចូលឆ្នាងភ្លេីង រួចដាក់សាតេចូល បន្តិច ខ្ទឹមសររំលីង បន្តិចទុកអោយពុះសឹមដាក់សាច់បន្លែដូចបានរៀបរាប់ខាងលេី សំរាប់ទឹកជ្រលក់ បងប្អូនអាចរកទិញ ទឹកជ្រលក់សុគី តាមផ្សារ រឺ ផ្សារទំនើប ហេីយបេីបងប្អូនចង់បន្ថែមរសជាតិទឹកជ្រលក់បងប្អូន អាចចិញ្រា្ចំ ខ្ទឹមសរ ទុកដាក់ចូលលាយហ្នឹងទឹកជ្រលក់សុគី ទៀត់កាន់តែឆ្ងាញ់ បន្ថែមរសជាតិ ហិរបន្តិច រិតតែត្រូវមាត់សំរាប់បងប្អូនដែលចូលចិត្តពិសារហិរ
#លោកឪសួង #ព្រះអង្គវនវាសី #ចន្ទមុនី
#បតាសន្តិភាព #អរគណសន្តិភាព #អរគណសម្ដេចតេជោ
#ហនម៉ាណែត
#កម្ពុជាមាតុភូមិខ្ញុំ
#សមតេចតេជោហ៊ុនសែន
#ទ្រីដាណាDanaTry