បុរាណាចារ្យ

បុរាណាចារ្យ ចែករំលែកចំណេះដឹង រួបរួមគ្នាថែរក្សាវប្បធម៌

02/01/2026

បិទភ្នែក បើកភ្នែកម្តងទៀតឆ្នាំ២០២៦បាត់! ឆ្នាំ២០២៦នេះ ជាឆ្នាំដែលកម្ពុជាយើងអាចនឹង អនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា ផងដែរ ប្រសិនបើរដ្ឋាភិបាលរៀបចំទាន់

ប្រកាសស្តីអំពីជំហរកម្ពុជា ទាក់ទងនឹងបញ្ហាតៃវ៉ាន់
31/12/2025

ប្រកាសស្តីអំពីជំហរកម្ពុជា ទាក់ទងនឹងបញ្ហាតៃវ៉ាន់

30/12/2025

កម្ពុជាប្រកាន់ភ្ជាប់គោលនយោបាយចិនតែមួយ, កម្ពុជាទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនតែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ដែលមិនអាចកាត់ផ្តាច់បាន។

30/12/2025

ក្នុងកាលៈទេសៈនេះ ខ្ញុំសូមអោយ ប្រទេសនានាលើសកលលោក ដែលកំពុងមានជម្លោះ សូមវិលមករកតុចរចា ដោយសន្តិវិធី ។

 #ព្រះនាមទាក់ទងនឹងព្រះវិស្ណុក្នុងព្រះបរមនាមក្នុងរាជ្យនៃព្រះមហាក្សត្រខ្មែរព្រះមហាក្សត្រខ្មែរជា តំណាងនៃព្រះវិស្ណុនៅលើផែនដី...
28/12/2025

#ព្រះនាមទាក់ទងនឹងព្រះវិស្ណុក្នុងព្រះបរមនាមក្នុងរាជ្យនៃព្រះមហាក្សត្រខ្មែរ
ព្រះមហាក្សត្រខ្មែរជា តំណាងនៃព្រះវិស្ណុនៅលើផែនដី គ្រប់វត្ថុប្រើប្រាស់សម្រាប់រាជ្យ ស្ថាបត្យកម្មសំំណង់ជាទូទៅត្រូវបានលម្អដោយព្រះរូបនៃព្រះវិស្ណុ ជាមួយគ្នាផងដែរនោះក្នុងព្រះបរមនាមក្នុងរាជសម្បត្តិនៃព្រះអង្គ ព្រះមហាក្សត្រជាច្រើនមានរំលេចព្រះនាមដែលទាន់ទិននឹងព្រះវិស្ណុ ។ ខាងក្រោម​នេះ​ជាព្រះមហាក្សត្រ​ខ្មែរដែល​មាន​ព្រះ​នាមពេញទាក់ទង​នឹង​ព្រះ​វិស្ណុ​
ព្រះបាទ នរោត្តម សីហនុ ឆ្នាំ១៩៤៥ ( រាជហរិវង្ស )
ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ឆ្នាំ១៩២៧ (ហរិរាជបរមិន្ទរ)
ព្រះបាទ ស៊ីសុវត្ថិ ឆ្នាំ១៩០៤ (ហរិរាជបរមិន្ទរ)
ព្រះបាទ នរោត្តម ឆ្នាំ១៨៦០ (បរមរាមទេវាវតារ)
ព្រះបាទ អង្គដួង ឆ្នាំ១៨៤១ (ព្រះហរិរក្សរាមា)
ព្រះបាទ អង្គច័ន្ទ ឆ្នាំ១៨០៦ (ឧទ័យរាជាធិរាជរាមាធិបតី)
ព្រះបាទ អង្គអេង ឆ្នាំ១៧៩៤ (ព្រះនារាយណ៍រាមាធិបតី)
ព្រះបាទ អង្គនន់ ឆ្នាំ១៧៧៥ (ព្រះរាមាធិបតី)
ព្រះបាទ អង្គតន់ ឆ្នាំ១៧៥៧ (ព្រះនារាយណ៍រាជាធិរាជ)
ព្រះបាទ អង្គទង ឆ្នាំ១៧៤៨/១៧៥៦ (ព្រះរាមាធិបតី)
ព្រះបាទ ធម្មរាជា ឆ្នាំ១៧៣៨ (រាមាធិបតី)
ព្រះបាទ សត្ថា ឆ្នាំ១៧២៩ (រាមាធិបតី)
ព្រះបាទ អង្គអិម ឆ្នាំ១៧២៩ (រាមាឥសូរ)
ព្រះបាទ អង្គយ៉ង ឆ្នាំ១៦៩៥ (ព្រះនារាយណ៍រាមាធិបតី)
ព្រះបាទ ជ័យចេស្ដា ឆ្នាំ១៦៧៥ (រាមាឥសូរ)
ព្រះបាទ អង្គសូរ ឆ្នាំ១៦៥៦ (រាមាធិបតី)
ព្រះបាទ អង្គចន្ទ ឆ្នាំ១៦៥៣ (ព្រះរាមាធិបតី)
ព្រះបាទ ពញ្ញានូ ឆ្នាំ១៦៤៧ (ព្រះរាជារាមាធិបតី)
ព្រះបាទ ធម្មរាជា ឆ្នាំ១៦៣៦ (ព្រះរាមាធិបតី)
ព្រះបាទ ជ័យចេស្ដា ឆ្នាំ១៦២៩ (រាមាធិបតី)
ព្រះបាទ ស្រីសុរិយោពណ៌ ឆ្នាំ១៦០២ (រាមាធិបតី)
ព្រះបាទ ពញាអម ឆ្នាំ១៥៩៩ (រាមាធិបតី)
ព្រះបាទ រាមាជើងព្រៃ ឆ្នាំ១៥៩៤ (ព្រះរាមាធិបតី)
ព្រះបាទ ជ័យជេដ្ឋា ឆ្នាំ១៥៨៥ (រាមាធិបតី)
ព្រះបាទ សត្ថា ឆ្នាំ១៥៧៦ (រាមាធិបតី)
ព្រះបាទ បរមិន្ទរាជា ឆ្នាំ១៥៦៨ (រាមាធិបតី)
ព្រះបាទ ចន្ទរាជា ឆ្នាំ១៥១៦មក (រាមាធិបតី)
ព្រះបាទ ស្តេចកន ឆ្នាំ១៥១២ (រាមាធិបតី)
ព្រះបាទ ស្រីសុគន្ធបទ ឆ្នាំ១៥០៤ (រាមាធិបតី)
ព្រះបាទ ស្រីសុរិយោទ័យ ឆ្នាំ១៤៧១ (រាជាធិរាជរាមា)
ព្រះបាទ ស្រីរាជា ឆ្នាំ១៤៣៣ (រាមាធិបតី)
ព្រះបាទ នារាយណ៍រាជា ឆ្នាំ១៤២៧ (នារាយណ៍រាជា)

វិនាសកម្ម​គោបុរៈទី5 នៃ​ប្រាសាទ​ព្រះវិហារ​ដែល​ជាមរតក​សកលលោក​ ក្រោមស្នាដៃ​ប្រទេស​ថៃ
28/12/2025

វិនាសកម្ម​គោបុរៈទី5 នៃ​ប្រាសាទ​ព្រះវិហារ​ដែល​ជាមរតក​សកលលោក​ ក្រោមស្នាដៃ​ប្រទេស​ថៃ

អនិច្ចាវប្បធម៌ខ្មែរ ខ្ទេចខ្ទាំដោយសារ ប្រទេសថៃ រដ្ឋាភិបាលថៃ យោធាថៃ
28/12/2025

អនិច្ចាវប្បធម៌ខ្មែរ ខ្ទេចខ្ទាំដោយសារ ប្រទេសថៃ រដ្ឋាភិបាលថៃ យោធាថៃ

កូនចៅសូមខមាលទោសដែលមិនអាចការពារមរតកលោកបានពីចោរតិរិច្ឆានឈ្លានពានសៀម 🥹🙏🙏🙏

The Naga at Preah Vihear Temple was destruction by Thai airstrike during invading to Cambodia, 7 to 27th December 2025
📷Bunhong Lim | NAGAEYES
#ប្រាសាទព្រះវិហារ
#ភ្នែកនគរ

28/12/2025

ប្រាសាទ​ព្រះវិហារ​ រងការខូចខាតច្រើន សូមស្ថាប័នអន្តរជាតិ មេត្តា​ត្រួតពិនិត្យផង UNESCO UNESCO Cambodia

សម្លៀកបំពាក់ប្រពៃណីខ្មែរ និង សម្លៀកបំពាក់​ប្រពៃណី​ឥណ្ឌា​ មានលក្ខណៈ​មើលទៅ​ហាក់ស្រដៀងគ្នា ព្រោះ​មាន មូលដ្ឋាន​គ្រឹះ​ពីបុរាណ...
27/12/2025

សម្លៀកបំពាក់ប្រពៃណីខ្មែរ និង សម្លៀកបំពាក់​ប្រពៃណី​ឥណ្ឌា​ មានលក្ខណៈ​មើលទៅ​ហាក់ស្រដៀងគ្នា ព្រោះ​មាន មូលដ្ឋាន​គ្រឹះ​ពីបុរាណរួមគ្នា

មានជាការកែមកប្រើស្បៃពានាស្បៃឆៀងអីណាទៀតហើយ ដល់សួរវាថាទម្រង់សម័យមុន ហត់! ជីដូនជីតាវារាំល្ខោនប្រើស្បៃបែបខ្មែរ? ហើយ​រាល់ដងឃ្...
27/12/2025

មានជាការកែមកប្រើស្បៃពានាស្បៃឆៀងអីណាទៀតហើយ ដល់សួរវាថាទម្រង់សម័យមុន ហត់! ជីដូនជីតាវារាំល្ខោនប្រើស្បៃបែបខ្មែរ? ហើយ​រាល់ដងឃ្លុំផាហ៊ុមនាងសោះ ម៉េចមកប្រើស្បៃវិញ?

27/12/2025

ព្រះពិស្ណុការ មិនមែនជា ព្រះវិស្ណុទេ , ព្រះពិស្ណុការជាទេពនៃការសាងសង់ជាទេពនៃវិស្វកម្ម, យើងនឹងឃើញថា ក្រសួង ស្ថាប័ន ឬ កងទ័ពដែល មាននាទីទាក់ទងនឹង វិស្វកម្ម មានរូបសញ្ញា ព្រះពិស្ណុការ ។

នេះ​ជាគំរូ បងប្អូន​អាចយកទៅបង្ហោះ ឬ ធ្វើតាមបាន
25/12/2025

នេះ​ជាគំរូ បងប្អូន​អាចយកទៅបង្ហោះ ឬ ធ្វើតាមបាន

Address

Phnom Penh
12100

Telephone

+855962971475

Website

Alerts

Be the first to know and let us send you an email when បុរាណាចារ្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to បុរាណាចារ្យ:

Share