Khmernote

Khmernote Welcome to the official page of Khmernote​ Media. Our vision is provide best news contents for viewers.

Advertising contact:

https://t.me/sovannkhmernotemedia

10/08/2026

ស៊ូបោះបង់ការងារទាំង២នាក់ប្តីប្រពន្ធ តាមចាប់ក្តីស្រមៃ រកស៊ីខ្លួនឯង ភ្លេចៗខ្លួន១៥ឆ្នាំបាត់ ម៉ូយគាត់ក៏ច្រើនណាស់ដែរ

10/08/2026

ខ្យងសណ្ដែកដីអាំង 1គ្រាប់ 2ពាន់រៀល ជាមួយនឹងទឹកជ្រលក់ខាប់ពិសេស ឆ្ងាញ់ណាស់ ម៉ូយរោមទិញឡេីងអ៊ូរ

10/08/2026

ទិដ្ឋភាពអាណាព្យាបាល រង់ចាំកូនៗចេញពីមណ្ឌលប្រឡងបាក់ឌុប ថ្ងៃទី១🥹❤️

📍 មណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ
📸 ទិដ្ឋភាពថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦

ក្រសួងអប់រំ៖ ករណីបេក្ខជនប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាតករណីមួយកំពុងទទួលការ...
10/08/2026

ក្រសួងអប់រំ៖ ករណីបេក្ខជនប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត

ករណីមួយកំពុងទទួលការចាប់អារម្មណ៍ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ខណៈបេក្ខជនម្នាក់ ត្រូវបានចាប់បានថា បាននាំ វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ចូលក្នុងបន្ទប់ប្រឡង។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងវេលាម៉ោងទី២ នៃដំណើរការសំណេរ ពេលរសៀល នៅមណ្ឌលប្រឡង សាលាបឋមសិក្សា២ធ្នូ ខេត្តស្វាយរៀង អាជ្ញាធរបានរកឃើញ និងចាប់បានបេក្ខជនខាងលើ។

បេក្ខជនត្រូវបាន កត់ត្រាក្នុងកំណត់ហេតុពិសេស ខណៈឧបករណ៍អេឡិចត្រូនិកទាំងពីរ ត្រូវបាន រឹបអូសទុក ហើយក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការចំពោះករណីនេះ តាមគោលការណ៍ជាធរមាន។

ក្រសួងអប់រំក៏បានរំលឹកដល់បេក្ខជនប្រឡងទាំងអស់ ឱ្យគោរពតាមការណែនាំ និង មិនត្រូវនាំឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឡើយ។

ទោះបីជាកំពុងប្រឈមនឹងបញ្ហាសុខភាព ដោយសារ ជំងឺគ្រុនឈាម ក៏ដោយ បេក្ខនារី បន្ទប់លេខ១៧ មួយរូប នៅមណ្ឌលប្រឡងអនុវិទ្យាល័យ ហ ស គ្រួ...
10/08/2026

ទោះបីជាកំពុងប្រឈមនឹងបញ្ហាសុខភាព ដោយសារ ជំងឺគ្រុនឈាម ក៏ដោយ បេក្ខនារី បន្ទប់លេខ១៧ មួយរូប នៅមណ្ឌលប្រឡងអនុវិទ្យាល័យ ហ ស គ្រួស នៅតែខិតខំពុះពារចូលរួមការប្រឡង ដោយមានការមើលថែ និងជួយសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការ។

ជូនពរប្អូនស្រីឆាប់ជាសះស្បើយ និងធ្វើវិញ្ញាសាបានល្អ! ✍️❤️

#ខេត្តសៀមរាប #មណ្ឌលអនុវិទ្យាល័យ ហស គ្រួស
10/8/2026 វេលាម៉ោង 15:30

បេក្ខជនមួយរូបនេះមានអាការៈ ភ័យ ធ្វើឱ្យសម្ពាធបេះដូងលោតញាប់។ លោកគ្រូអនុរក្ស បានបញ្ជូនទៅបន្ទប់ពេទ្យ ដោយមានអាការ: មិនទាន់ធូរស...
10/08/2026

បេក្ខជនមួយរូបនេះមានអាការៈ ភ័យ ធ្វើឱ្យសម្ពាធបេះដូងលោតញាប់។ លោកគ្រូអនុរក្ស បានបញ្ជូនទៅបន្ទប់ពេទ្យ ដោយមានអាការ: មិនទាន់ធូរស្រាល លោកប្រធានមណ្ឌល អនុញ្ញាតឱ្យបន្តការប្រឡងនៅបន្ទប់ពេទ្យតែម្តង។

#ខេត្តកំពង់ស្ពឺ #មណ្ឌលវិ_ព្រៃផ្តៅ
10/08/2026 វេលាម៉ោង 14:40នាទី

បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ប៉ុន្តែស្ម័គ្រចិត្តចូលប្រឡងបន្តបានដោយរលូន !!កំ...
10/08/2026

បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ប៉ុន្តែស្ម័គ្រចិត្តចូលប្រឡងបន្តបានដោយរលូន !!

កំពង់ធំ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ១រូប ឈ្មោះ ហេង បូរី លេខតុ ៣៤៦ បន្ទប់លេខ ១៤ ប្រឡងនៅមណ្ឌលបឋមសិក្សាត្រពាំងវែង ខេត្តកំពង់ធំ បានជួបហេតុការណ៍កៀរដោយរថយន្តធុនធំ នៅវេលាម៉ោង ១:៤០ នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ បន្ទាប់ពីរូបគេបានចាកចេញពីមណ្ឌលប្រឡងក្រោយបញ្ចប់ដំណើរការសំណេរនាវគ្គព្រឹក។

ទោះបីជាជួបហេតុការណ៍ចៃដន្យនេះក្តី បេក្ខជន ហេង បូរី បានបញ្ជាក់អះអាងថាសុខភាពរបស់ខ្លួនមិនមានបញ្ហារហ្ងន់ធ្ងរ ហើយអាចបន្តការប្រឡងបានធម្មតា។

ចំពោះវិធានការដោះស្រាយភ្លាមៗ ប្រធានអប្បមាទ និងប្រធានមណ្ឌលប្រឡង បានសម្រេចអនុញ្ញាតឱ្យបេក្ខជនរូបនេះចូលរួមដំណើរការប្រឡងតាមកាលវិភាគធម្មតា ដើម្បីធានាសិទ្ធិ និងឱកាសក្នុងការប្រឡងរបស់បេក្ខជន។

ប្រភព៖ ទទក

 #ខេត្តបន្ទាយមានជ័យ   #មណ្ឌល វិ.សកពន អូរអំបិល10/8/2026 ដំណើរការប្រឡងមួយព្រឹកថ្ងៃទី10 ខែសីហា ឆ្នាំ2026 នេះ គណៈមេប្រយោគទូទ...
10/08/2026

#ខេត្តបន្ទាយមានជ័យ #មណ្ឌល វិ.សកពន អូរអំបិល
10/8/2026

ដំណើរការប្រឡងមួយព្រឹកថ្ងៃទី10 ខែសីហា ឆ្នាំ2026 នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ និងក្រុមការងារសង្កេតការណ៍ អ.ប.ព. បានសម្រេចធ្វើកំណត់ហេតុពិសេសករណីអនុរក្សចំនួន 1 រូប ពាក់នាឡិកាឆ្លាតវៃ (Smart Watch) ក្នុងពេលកំពុងដំណើរការប្រឡង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២...
10/08/2026

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យស្ថានភាពទូទៅក្នុងអំឡុងដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡងបឋមសិក្សាបាក់ទូក ដើម្បីពិនិត្យ និងធានាឱ្យបាននូវការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តបទបញ្ជាផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក មានបន្ទប់ប្រឡងចំនួន ៤២បន្ទប់ និងបេក្ខជនប្រឡង ចំនួន ១០៤៧នាក់។

ដំណើរការសំណេរនាព្រឹកថ្ងៃទី១នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ និងប្រកបដោយភាពរលូន។ បេក្ខជនទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញកិច្ចការប្រឡងតាមមុខវិជ្ជានីមួយៗដោយទំនុកចិត្តខ្ពស់ ខណៈដែលបរិយាកាសទាំងក្នុង និងក្រៅបន្ទប់ប្រឡងមានភាពស្ងប់ស្ងាត់ល្អ គ្មានការរំខាន ដែលបញ្ជាក់ពីកិច្ចសហការ និងការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ។

សម្រាប់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ វិញ្ញាសាដែលត្រូវប្រឡង រួមមាន៖
- ថ្នាក់វិទ្យាសាស្ត្រសង្គម ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ប្រវត្តិវិទ្យា (៩០នាទី)។
- ថ្នាក់វិទ្យាសាស្ត្រ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រវត្តិវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ជីវវិទ្យា (៩០នាទី)។

ពុទ្ធបរិស័ទ កំពុងរៀបចំចង្ហាន់នៅក្លោងទ្វារមណ្ឌល ដើម្បីប្រគេនព្រះសង្ឈ ចំនួន 960 អង្គ ដោយមានការជួយសម្រួលពីខាងកងកម្លាំង និងស...
10/08/2026

ពុទ្ធបរិស័ទ កំពុងរៀបចំចង្ហាន់នៅក្លោងទ្វារមណ្ឌល ដើម្បីប្រគេនព្រះសង្ឈ ចំនួន 960 អង្គ ដោយមានការជួយសម្រួលពីខាងកងកម្លាំង និងសមត្ថកិច្ច។

#រាជធានីភ្នំពេញ #មណ្ឌលវិទ្យាល័យជាស៊ីមសាមគ្គី

10/08/2026 វេលាម៉ោង 10:00នាទីព្រឹក

Address

No #767, Street Betong Thmey, Sangkat Krang Tnong, Khan Sen Sok
Phnom Penh

Alerts

Be the first to know and let us send you an email when Khmernote posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khmernote:

Shortcuts

Share