SMCC មជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្ត្រកម្ពុជា Science Media Center Of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • SMCC មជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្ត្រកម្ពុជា Science Media Center Of Cambodia

SMCC មជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្ត្រកម្ពុជា Science Media Center Of Cambodia news

24/09/2024
ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្...
09/06/2024

ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានជំនាន់ទី៣

(ភ្នំពេញ)៖ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានជំនាន់ទី៣ JFAPD ស្ដីពីភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងសារព័ត៌មាន រៀបចំដោយសមាគមអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងការអភិវឌ្ឍ នៅអគារសេរីភាព សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)ដែលមានសិក្ខាកាមចូលរួមចំនួន150នាក់ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ2024។
ក្នុងវគ្គសិក្សាជំនាន់ទី៣នេះមានការចូលរួមពីវាគ្មិនដែលមានបទពិសោធន៍និងពេញសមត្ថមភាពគឺ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាសាកលវិទ្យាធិការរងសាកលវិទ្យាល័យការពារជាតិ និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍។
ក្នុងវគ្គសិក្សានេះផងដែរ ឯកឧត្តម ភឺន ផល្លា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថាវិស័យសារព័ត៌មានគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្តមក៏បាននាំយកពាក្យពេជ្រផ្តាំផ្ញើសួរសុខទុក្ខអំពី សម្តេចតេជោជូនដល់សិក្ខាកាមក្នុងវគ្គនេះផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្តេចតេជោបានឧបត្ថម្ភដល់សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ចំនួន 3លានរៀលនិងបានឧបត្ថម្ភដល់សិក្ខាកាមវគ្គក្នុង១នាក់ចំនួន 6ម៉ឺនរៀលចំនួន 150នាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសនៃឧត្តមក្រុមប្រឹក្ស...
24/05/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤

ជាមួយក្រុមការងារបានមកគោរពជូនពរឆ្នាំថ្មី និងសុំពរជ័យ សិរីមង្គលពី ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ប្រធានសមាគមសហព័ន្ធ ក...
12/04/2024

ជាមួយក្រុមការងារបានមកគោរពជូនពរឆ្នាំថ្មី និងសុំពរជ័យ សិរីមង្គលពី ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ប្រធានសមាគមសហព័ន្ធ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា និងទេវតារក្សាទឹកដីអង្គរ សូមតាមប្រោសព្រំ ប្រសិទ្ធពរជ័យសព្ទសាធុការ ជូនឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតនិងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សេចក្តីអំពាវនាវក្រុមការងារមនុស្សធម៌BNN នឹងនាំយកអំណោយ សម្ភារៈសិក្សាចែកជូនដល់ប្អូនៗសិស្សានុសិស្សខ្វះខាតក្រីក្រនៅទីដាច់ស្រយ...
01/02/2024

សេចក្តីអំពាវនាវ

ក្រុមការងារមនុស្សធម៌BNN នឹងនាំយកអំណោយ សម្ភារៈសិក្សាចែកជូនដល់ប្អូនៗសិស្សានុសិស្សខ្វះខាតក្រីក្រនៅទីដាច់ស្រយាល

🙏សូមគោរពជម្រាបជូនពុកម៉ែបងប្អូនដែលមានចិត្តសប្បុរស ខ្ញុំបាទ តំណាងក្រុមការងារមនុស្សធម៌BNN សូមជម្រាបថាក្រុមការងារយើងខ្ញុំនឹងធ្វើការរៀបយកសម្ភារៈដែលខាងសាលាបឋមសិក្សា ខ្សាច់ពពិល ស្ថិតនៅភូមិខ្សាច់ពពិល ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានស្នើរសុំ និងអំពាវនាវដល់សប្បុរសជន ខាងមុខនេះ ប្រសិនជាពុកម៉ែបងប្អូនដែលមានបំណងចង់ចូលរួមជាមួយក្រុមការងារខ្ញុំដូចជាបរិច្ចាគសម្ភារៈដូចជា:

១.កង្ហា
២.ទីបជ័រ សាយោទឹក (សម្រាប់ប្រើប្រាស់ទឹកដាំដំនាំ)
៣.សម្ភារៈ បង្រៀន និងរៀន (បន្ទប់ធំ ហ្វឺតខៀវ-ក្រហម ផ្ទាំងហ្វឺតឆាត ក ខ គ ឃ ង ឬស្រៈនិស្រ័យ រូបភាពផ្សេងៗ)
៤.ចានដែកលាងដៃ សាប៊ូ កន្សែងជូតដៃ
៥.ពាក្យស្លាក សម្រាប់ក្មេងៗ
៦.ផ្សេងៗ

🙏ក្រុមការងារមនុស្សធម៌យើងខ្ញុំសង្ឃឹមថាពុកម៉ែ បងប្អូន និងមិត្តភក្តិជាទីស្រលាញ់ទាំងឣស់គ្នា ដែលមានចិត្តសប្បុរសចង់ជួយ និងបរិច្ចាគ ដល់ប្អូនៗសិស្សានុសិស្សខ្វះខាតក្រីក្រនៅទីដាច់ស្រយាល អោយមានសម្ភារៈសម្រាប់សិក្សាផងនោះ។

✅ពុកម៉ែបងប្អូនអាចចូលរួមជាមួយក្រុមការងារយើងខ្ញុំបានតាមរយៈលេខទូរស័ព្ទ៖
Smart៖ 093737393
Cellcard៖ 017802527

✅គណនី សម្រាប់ទទួលប្រាក់ឧបត្ថម្ភ
ABA Bank (USD)
001013784 limphirong

សូមគោរពជូនពរ ពុកម៉ែបងប្អូនសប្បុរសជនទាំងអស់បានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ 🙏🏻🙏🏻🙏🏻 #ក្រុមការងារមនុស្សធម៌BNN
ផ្តល់ព័ត៌មាន និង ទទួលព័ត៌មានទាន់ហេតុការណ៍24/24ម៉ោង៖ https://t.me/BNNofficial25h

សូមគោរពអបអរសាទរ និងជូនពរជូន ចំពោះឯកឧត្តមឧកញ៉ាធម្មគុណាភិវឌ្ឍន៍សោភាបណ្ឌិត ជា ចំរើន ប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា...
25/12/2023

សូមគោរពអបអរសាទរ និងជូនពរជូន ចំពោះឯកឧត្តមឧកញ៉ាធម្មគុណាភិវឌ្ឍន៍សោភាបណ្ឌិត ជា ចំរើន ប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សូមគោរពអបអរសាទរ និងជូនពរជូន ចំពោះ ឯកឧត្តមឧកញ៉ាធម្មគុណាភិវឌ្ឍន៍សោភាសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាល ដែលត្រូវបានសាកលវិទ្យាល័យ ប៊ូឌីសាស្ត្រា រដ្ឋហ្វូរីដា សហរដ្ឋអាមេរិក តែងតាំង ជា សកលវិទ្យាធិការប្រចាំព្រះរាជាណាចក្រកម្ពុជា។
នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន ឯកឧត្តមឧកញ៉ាធម្មគុណាភិវឌ្ឍន៍សោភាសាស្ត្តាចារ្យបណ្ឌិត និងក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពីក្រុមការងារមជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្ត្រកម្ពុជា

Address

Nw04
Phnom Penh
120801

Telephone

+855977816816

Website

Alerts

Be the first to know and let us send you an email when SMCC មជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្ត្រកម្ពុជា Science Media Center Of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SMCC មជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្ត្រកម្ពុជា Science Media Center Of Cambodia:

Share