No.1 Market

No.1 Market Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from No.1 Market, Digital creator, Street Maozhetong, Sangkat Toeklaork II, Khan Toulkork, Phnom Penh.

ជាថ្ងៃកំណើតរបស់អ្នក តែជាថ្ងៃដែលអ្នកសំលាប់ (ដុត)ខ្ញុំ។ It's Your   day but it's My   day. It's mostly the same pronunciat...
07/03/2026

ជាថ្ងៃកំណើតរបស់អ្នក តែជាថ្ងៃដែលអ្នកសំលាប់ (ដុត)ខ្ញុំ។

It's Your day but it's My day. It's mostly the same pronunciation but it's different words.

លោកស្រី តាវ ហួប៊ី (Tao Huabi) កើតក្នុងគ្រួសារកសិករក្រីក្របំផុត និងមិនបានរៀនសូត្រ សូម្បីអក្សរក៏ចេះសរសេរតែឈ្មោះខ្លួនឯងដែរ។...
29/01/2026

លោកស្រី តាវ ហួប៊ី (Tao Huabi) កើតក្នុងគ្រួសារកសិករក្រីក្របំផុត និងមិនបានរៀនសូត្រ សូម្បីអក្សរក៏ចេះសរសេរតែឈ្មោះខ្លួនឯងដែរ។ ក្រោយស្វាមីស្លាប់ គាត់បានបើករុញរទេះលក់មីដើម្បីចិញ្ចឹមកូន ប៉ុន្តែទឹកម្ទេសដែលគាត់ធ្វើឱ្យម៉ូយហូប បែរជាល្បីជាងមីទៅទៀត។ ដោយសារចិត្តល្អ ចែកអាហារឱ្យក្មេងក្រីក្រហូបមិនគិតថ្លៃ ទើបគេនាំគ្នាហៅគាត់ថា “ម៉ែធម៌” (Lao Gan Ma)។

នៅអាយុ ៤៧ ឆ្នាំ គាត់បានបើករោងចក្រទឹកម្ទេសដោយគ្មានដើមទុនច្រើន និងគ្មានការផ្សាយពាណិជ្ជកម្មឡើយ គឺប្រើតែវិធីចែកឱ្យអ្នកបើកឡានដឹកទំនិញភ្លក់ រហូតល្បីតៗគ្នាពេញប្រទេស។ នៅពេលដែលអាជីវកម្មរីកចម្រើនខ្លាំង រដ្ឋាភិបាលចិនបានស្នើឱ្យលោកស្រីបំប្លែងក្រុមហ៊ុនទៅជាក្រុមហ៊ុនសាធារណៈ (បោះផ្សាយលក់ភាគហ៊ុន – IPO) ប៉ុន្តែលោកស្រីបានបដិសេធ។ លោកស្រីជឿជាក់ថា ការបោះផ្សាយលក់ភាគហ៊ុនអាចធ្វើឱ្យមនុស្សទូទៅបាត់បង់ប្រាក់កាស ហើយវាមិនខុសពីការ “បោកលុយគេ” យកមកមានធ្វើបាននោះទេ។

ដូច្នេះហើយ ដើម្បីបង្កើតទំនុកចិត្តលើផលិតផលដែលគ្មានការផ្សាយពាណិជ្ជកម្ម ឬម៉ាកល្បី គាត់បានការដាក់រូបថតខ្លួនឯងនៅលើដប គឺដើម្បីបញ្ជាក់ថា “បើទឹកម្ទេសមិនឆ្ងាញ់ ឬមិនល្អ គឺគាត់សុខចិត្តខូចមុខមាត់ខ្លួនឯង”។ នេះគឺជាការធានាដ៏ធំបំផុតចំពោះអតិថិជន។

ភាពស្មោះត្រង់ និងវិន័យហិរញ្ញវត្ថុដ៏តឹងរឹងនេះ បានរុញច្រានឱ្យក្រុមហ៊ុនសម្រេចបានប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ ៦៥០ លានដុល្លារ ជាមួយនឹងប្រាក់ចំណេញសុទ្ធត្រូវបានគេប៉ាន់ប្រមាណចន្លោះពី ៧០ ទៅ ១០០ លានដុល្លារ ក្នុងមួយឆ្នាំ ដែលធ្វើឱ្យលោកស្រីក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិលើសពី ១ ពាន់លានដុល្លារ នេះបើយោងតាមការវាយតម្លៃរបស់ទស្សនាវដ្តី Forbes ដោយមិនចាំបាច់មានអ្នកវិនិយោគពីខាងក្រៅ ឬពឹងផ្អែកលើការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈឡើយ។
------------------------------------------

អតីត នាយករដ្ឋមន្ត្រីអង់គ្លេស លោក Winston Churchill ពេលមួយនោះគាត់និយាយថា "ខ្ញុំជិះតាក់ស៊ីទៅការិយាល័យ BBC ដើម្បីធ្វើការសំភ...
29/01/2026

អតីត នាយករដ្ឋមន្ត្រីអង់គ្លេស លោក Winston Churchill ពេលមួយនោះគាត់និយាយថា "ខ្ញុំជិះតាក់ស៊ីទៅការិយាល័យ BBC ដើម្បីធ្វើការសំភាស"
ពេលទៅដល់ខ្ញុំបានប្រាប់តែកុងតាក់ស៊ីអោយរង់ចាំខ្ញុំ៤០នាទី ។ តៃកុងបានសុំទោសខ្ញុំ ហើយនិយាយថា គាត់ប្រញ៉ាប់ទៅផ្ទះ ដើម្បីស្ដាប់សន្ទរកថា លោក Winston Churchill ។
ខ្ញុំមានការភ្ញាក់ផ្អើល និងរីករាយ ចំពោះគាត់ដែលចង់ស្ដាប់សន្ទរកថារបស់ខ្ញុំ។ ដូច្នេះខ្ញុំក៏បានដកលុយអោយទៅតៃកុង ថែម១០ផោន ដោយមិនបានប្រាប់ថា ខ្ញុំជាអ្នកណានោះទេ។ តៃកុងតាក់ស៊ីបានយកលុយដាក់ហោប៉ៅ រួចឆ្លើយមកខ្ញុំវិញថា "OK ខ្ញុំចាំលោក ១ម៉ោង រហូតដល់លោកត្រឡប់មកវិញ។ ទុកអោយ Winston Churchill និយាយអីក៏និយាយទៅ"
លោកអ្នកឃើញទេ គោលការណ៍ត្រូវបានផ្លាស់ប្តូរ ដោយសារលុយ។
ជាតិត្រូវបានលក់ ដើម្បីលុយ។ កិត្តិយស ក៏ដើម្បីលុយ។ គ្រួសារបែកបាក់ក៏ដោយសារលុយ។ មិត្តភក្តិ បែកគ្នាក៏ដោយសារលុយ។ មនុស្សសំលាប់គ្នាដោយសារលុយ។ មនុស្សធ្វើជាទាសករ ក៏ដោយសាលុយ ...

✍️…មានប៉ុណ្ណាក៏ស្លាប់ ពូកែប៉ុណ្ណាក៏ស្លាប់ ទីបំផុតនៃជីវិតគឺ—ស្លាប់ គ្មានអ្នកណាគេចផុតពីរសេចក្តីស្លាប់បានទេ ចឹងគួរតែធ្វើល្អ...
22/01/2026

✍️…មានប៉ុណ្ណាក៏ស្លាប់ ពូកែប៉ុណ្ណាក៏ស្លាប់ ទីបំផុតនៃជីវិតគឺ—ស្លាប់
គ្មានអ្នកណាគេចផុតពីរសេចក្តីស្លាប់បានទេ ចឹងគួរតែធ្វើល្អអោយបានច្រើន…🌱
« លោក Jose Mujica ជាអតីតប្រធានាធិបតីប្រទេស អ៊ុយរុយហ្គាយ
លោកជាមេដឹកនាំមួយរូបដ៍ល្បីល្បាញ ដែលមានភាពសាមញ្ញ
មិនហ៊ឺហានិងសម្ភារនិយម និងមិនល្មោភអំណាច។

កាន់តំណែងជាប្រធានាធិបតី តែមិនរស់នៅសេតវិមាន សុខចិត្តនៅផ្ទះជួល។ បរិច្ចាគប្រាក់ខែប្រមាណ៩០% ទៅកាន់សប្បុរសធម៌នានា ជាពិសេសជនក្រក្រ និងជិះរថយន្តតម្លៃ១,៩០០ដុល្លារប៉ុណ្ណោះ។

កាន់តំណែងរយៈពេល៥ឆ្នាំ អាចកាត់បន្ថយអត្រាគ្មានការងារធ្វេីពី
១៣% ទៅ៧% និងកាត់បន្ថយភាពក្រីក្រពី៤០% ទៅ១១% និងបានតម្លេីងប្រាក់ឈ្នួលអប្បរមារបស់កម្មករដល់២៥០%។ លោកត្រូវបានគេហៅថាជា ប្រធានាធិបតីក្រជាងគេក្នុងពិភពលោក។»
#

Address

Street Maozhetong, Sangkat Toeklaork II, Khan Toulkork
Phnom Penh
1223

Opening Hours

Monday 08:00 - 19:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+855886773399

Website

Alerts

Be the first to know and let us send you an email when No.1 Market posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share